មហាសាមគ្គីជនជាតិ ភូមិស្រុកផ្លាស់ថ្មី

03/01/2017 - 16:48

ជនបទផ្លាស់ថ្មី

អាស្រ័យបក្ស រដ្ឋ ផ្តុំ​កម្លាំង​អភិ​វឌ្ឍ​តំ​បន់​ជន​រួម​ជាតិ​ភាគ​តិច បាន​ជា​ជីវ​ភាព សម្ភារៈ ស្មា​រតី​របស់​ជន​រួម​ជាតិ​ខ្មែរ​នៅ​ស្រុក​ត្រឹង​ដេ (ខេត្ត​សុក​ត្រាំង) ត្រូវ​បាន​លើក​ស្ទួយ ជន​បទ​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​កាន់​តែ​ជឿន​លឿន។ 

ដោយសារបានបុលទុនអនុគ្រោះរបស់រដ្ឋ មាមីងខ្មែរជាច្រើននៅត្រឹងដេមានដើមទុនចិញ្ចឹមគោទឹកដោះ រកបានប្រាក់ចំណូលជូនគ្រួសារ។ 

តាមការិយាល័យជនជាតិស្រុកត្រឹងដេ ឆ្នាំ២០១៦ ស្រុកត្រឹងដេបានវិ និយោគទុនជិត២០ពាន់លានដុង ដើម្បីអនុវត្តនូវកម្មវិធីគម្រោងឧបត្ថម្ភ ដល់តំបន់ជនរួមជាតិខ្មែរ មានដូច៖ កម្មវិធី១៣៥ វិនិយោគទុនកសាង និងជួសជុលសំណង់ហេដ្ឋារចនាសម្ព័ន្ធចំនួន១០ ផ្គត់ផ្គង់គោចំនួន៨០ ក្បាលជូនគ្រួសារក្រីក្រជាជនជាតិខ្មែរ; ដោះស្រាយជូនរាប់រយគ្រួសារ បានបុលទុនអភិវឌ្ឍផលិតកម្ម គិតជាទឹកប្រាក់ជិត៤ពាន់លានដុង; ឧបត្ថម្ភដីធារផ្ទះជូន១៥០គ្រួសារ; បណ្តុះបណ្តាលពលករជនបទបាន ៨៦៣នាក់ ដោះស្រាយការងារធ្វើថ្មីជូនពលករជនបទបាន២.៥០០នាក់ ។ល។ ពិសេស ទូទាំងស្រុកចំនួនគ្រួសារមានអគ្គិសនីប្រើប្រាស់ជិត៩៨ %។ លោកយ័ញកួង នៅភូមិបឹងចុង ឃុំតាយវាំុង ឲ្យដឹង៖ "ភូមិទាំងអស់ សុទ្ធតែមានផ្លូវបេតុងចូលដល់ផ្ទះ ប្រឡាយមានទឹកសាបខួបប្រាំង វស្សា; សាលារៀន ដំណាក់សុខាភិបាល អគ្គិសនី ទឹកស្អាតប្រើប្រាស់ ។ល។ បានរដ្ឋវិនិយោគទុនកសាងរួចរាល់។ គ្រួសារក្រីក្រជាជនជាតិ ខ្មែរបានរដ្ឋសង់ផ្ទះជូន ឲ្យបុលទុនផលិតកម្ម ផ្គត់ផ្គង់ពូជដំណាំ សត្វ ចិញ្ចឹម។ល។ ហេតុនោះ មាមីងអ្នកណាក៏នឹងនរចិត្តពលកម្មផលិត ដើម្បីចាកផុតពីភាពក្រីក្រឈានឡើងធូរធារ"។

លោកត្រឹងក្វឹកអាង ប្រធានការិយាល័យជនជាតិស្រុកត្រឹងដេ ឲ្យដឹង៖ "ច្រើនឆ្នាំកន្លង ស្រុកបានសកម្មផ្សព្វផ្សាយនូវគោលនយោបាយជន ជាតិលើភូមិសាស្រ្ត។ អាស្រ័យហេតុនោះ ជីវភាពរបស់មាមីងខ្មែរបាន លើកស្ទួយកម្រិតប្រជាបញ្ញាពីមួយថ្ងៃទៅមួយថ្ងៃកាន់តែខ្ពស់ អត្រាគ្រួ សារក្រីក្រពីមួយថ្ងៃទៅមួយថ្ងៃកាន់តែថយចុះ គ្រួសារធូរធារពីមួយថ្ងៃ ទៅមួយថ្ងៃកាន់តែកើនឡើង"។ ទន្ទឹមនឹងនោះ ស្រុកថែមទាំងវិនិយោគ ទុនកសាងអគារសិក្សាពីកម្រិតមតេ្តយ្យសាលា រហូតដល់មធ្យមសិក្សា ចំណេះទូទៅ ត្រូវបានបំពាក់សម្ភារៈបរិក្ខារគ្រប់គ្រាន់ កងជួរគ្រូបង្រៀនត្រូវបានធានាល្អការងារបង្រៀននិងរៀន។ ឃុំដែលមានជនរួមជាតិខ្មែរ រស់នៅកុះករ តែងបានបង្រៀនអក្សរខ្មែរនៅរាល់កម្រិតសិក្សា។ ក្រៅពី នោះ មូលដ្ឋានសម្ភារៈ បំពាក់សម្ភារៈ បរិក្ខារពេទ្យ បានវិនិយោគទុន កងជួរគ្រូពេទ្យ វេជ្ជបណ្ឌិតបានបង្កើន រួមចំណែកលើកកម្ពស់គុណភាព ពិនិត្យព្យាបាលជំងឺជូនមាមីងនៅតំបន់ជនរួមជាតិខ្មែរ។ ពិសេសក្នុង ឆ្នាំ២០១៦ ស្រុកផ្តល់ជូនប័ណ្ណធានារ៉ាប់រងសុខាភិបាលជូនជនរួមជាតិ ជាជនជាតិភាគតិច បានចំនួន៣៩.៦០៩នាក់។ លោកត្រឹងក្វឹកអាង ឲ្យ ដឹងបន្ថែម៖ "ត្រឹងដេជាតំបន់ជនបទ មានជនរួមជាតិខ្មែររស់នៅកុះករ បច្ចុប្បន្នអភិវឌ្ឍមិនចាញ់ទីក្រុងឡើយ  គឺដោយសារគោលនយោបាយ គិតគូរជីវភាពសម្ភារៈស្មារតីជូនជនរួមជាតិខ្មែររបស់រដ្ឋ"៕

យ្វីអាញ់-វិមាន

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
ត្រឹងក្វឹកអាង