មុននេះ៨៥ឆ្នាំ ព្រឹត្តិការណ៍បក្សកុម្មុយនិស្ដវៀតណាមបានបង្កើតឡើង នៅថ្ងៃ៣ ខែកុម្ភៈ ឆ្នាំ១៩៣០ បានបើកនូវដំណាក់កាលដ៏រុងរឿងលើមាគ៌ាអភិវឌ្ឍនៃប្រជាជាតិយើង។ កត្តាជោគជ័យមួយក្នុងចំណោមកត្ដាជោគជ័យទាំងឡាយ នោះគឺបក្សបានគួបផ្សំកម្លាំងប្រជាជាតិជាមួយនឹងកម្លាំងសម័យកាល បង្កបាននូវជ័យជម្នះដ៏ត្រចះត្រចង់។
លោកប្រធានហូជីមិញ ជាអ្នកបង្កើតនិងហ្វឹកហាត់បក្សកុម្មុយនិស្តវៀតណាម ដើម្បីជួយឲ្យប្រជាជនមានសេរីភាព ឯករាជ្យ-សុភមង្គល ប្រទេសជាតិយើងពីមួយថ្ងៃទៅមួយថ្ងៃ កាន់តែសម្បូរសប្បាយ។ ជាមួយនឹងកម្មវិធីនយោបាយដ៏ត្រឹមត្រូវនិងគោលមាគ៌ាបដិវត្តន៍ដែលបានឆ្លើយតបទៅនឹងបំណងប្រាថ្នា ផលប្រយោជន៍របស់ប្រជាជនភាគ ច្រើនកុះករ នោះបក្សកុម្មុយនិស្ដវៀតណាម បានដឹកនាំបដិវត្តន៍វៀតណាមឈានឡើងពីជ័យជម្នះមួយទៅជ័យជម្នះមួយ។ នោះគឺជោគជ័យនៃការដឹកនាំបដិវត្តខែសីហាសម្រេចជោគជ័យ និងការពាររដ្ឋអំណាចប្រជាធិបតេយ្យដំបូងបង្អស់នៅអាស៊ីអាគ្នេយ៍ ចាប់ពីនៅទន់ខ្ចី។ នោះគឺ ជ័យជម្នះដ៏ល្បីរន្ទឺនៃសង្រ្គាម២លើក ជាសង្រ្គាមទូទាំងប្រជាជនគ្រប់ជ្រុងជ្រោយយូរអង្វែង ទុក្ខលំបាកនិងជាសង្រ្គាមដ៏កាចសាហាវ ប្រឆាំងកម្លាំងអាណានិគមចក្រពត្តិ រំដោះភាគខាងត្បូង ឯកភាពទឹកដី បើកចេញនូវសករាជសេរីភាព និងលទ្ធិសង្គមនិយមជូនប្រជាជាតិវៀតណាម។ ទាំងនោះ គឺជាសមិទ្ធិផលដ៏ធំធេងក្នុងការកសាងនិងការពារមាតុប្រទេស កសាងនិតិរដ្ឋលទ្ធិសង្គមនិយមរបស់ប្រជាជន ដើម្បីប្រ ជាជននិងពីព្រោះប្រជាជន កសាងខឿនសេដ្ឋកិច្ចទីផ្សារតាមទិសសង្គម និយម កសាងខឿនវប្បធម៌ជឿនលឿនដិតដាមដោយអត្តសញ្ញាណជាតិវៀតណាម និងទទួលយកនូវខ្លឹមសារនៃវប្បធម៌មនុស្សជាតិកសាងខឿនការពារប្រទេសទូទាំងប្រជាជន និងសន្តិសុខប្រជាជនរឹងមាំគ្រប់ កម្លាំងការពារបូរណភាពនិងសន្តិភាពទឹកដី។ ក្នុងពេលជិតៗនេះបំផុត នោះគឺសមត្ថផលដ៏សំខាន់នានា ដែលពោរពេញទៅដោយចំណាប់អា រម្មណ៍ចំពោះការផ្លាស់ថ្មីលើគ្រប់វិស័យនៃជីវភាពប្រទេសជាតិ។
ក្នុងលក្ខណៈពោរពេញដោយការលំបាកវៀតណាម មិនគ្រាន់តែមានជំហររឹងមាំប៉ុណ្ណោះទេ នៅទាំងមានការរីកចម្រើននយោបាយសង្គមកិច្ចបានលំនឹងខឿនសេដ្ឋកិច្ចចាកផុតពីវិបត្តិ ហើយឈានដល់ភាពរឹងមាំជីវភាព ប្រជាជនបានកែលម្អឥតឈប់ឈរ។ សមិទ្ធិផលនៃបុព្វហេតុផ្លាស់ប្តូរថ្មីទាំងនោះ បង្កបានជាជំហរនិងកម្លាំងថែមទៀតសម្រាប់ប្រទេសវៀតណាម។ ទន្ទឹមនឹងនោះ ភាពជោគជ័យដ៏ធំធេងក្នុងបណ្តាទំនាក់ទំនងកិច្ចការបរទេសបើកចំហរ និងសមាហរណកម្មអន្តរជាតិ។ ទំនាក់ទំនងជាមួយអន្តរជាតិនឹងវៀតណាម ពីមួយថ្ងៃទៅមួយថ្ងៃកាន់តែបើកទូលាយ។ ប៉ុន្មានឆ្នាំជិតៗនេះ ជាមួយនឹងការខ្នះខ្នែងចូលរួមនិងទទួល ខុសត្រូវនៅលើបណ្តាវេទិកាអង្គការតំបន់និងអន្តរជាតិ បានធ្វើឲ្យតួនាទីរបស់វៀតណាម នៅលើពិភពលោកពីមួយថ្ងៃទៅមួយថ្ងៃកាន់តែបាន លើកកម្ពស់បង្កបរិស្ថានងាយស្រួលសម្រាប់កសាង និងការពារមាតុប្រទេស។ អាចអះអាងបានថា បណ្តាជោគជ័យនៃបុព្វហេតុបដិវត្តន៍វៀតណាម ក្នុងរយៈពេល៨៥ឆ្នាំកន្លង ជាភ័ស្តុតាងជាក់ស្តែងប្រកបដោយវោហារកោសល្យនៃភាពខ្លាំងក្លារបស់ប្រជាជាតិវៀតណាម។
កម្លាំងខ្លាំងក្លាទាំងនោះ ត្រូវបានពូនផ្ដុំនៅក្រោមការដឹកនាំដ៏ប៉ិនប្រសប់នៃបក្សកុម្មុយនិស្តវៀតណាម ជាមួយនឹងទឹកចិត្តស្នេហាជាតិដ៏ខ្លាំងឆេះឆួលឆន្ទះ ឯករាជ្យ ខ្លួនទីពឹងខ្លួន និងស្មារតីម្ចាស់ការច្នៃប្រតិដ្ឋរបស់ប្រជាជាតិវៀតណាម។ ក្នុងនោះ មានការរួមចំណែកយ៉ាងធំពីបណ្តាជនជាតិភាគតិចនិយាយ រួមនិងជនរួមជាតិខ្មែរណាមបូនិយាយដោយឡែក។ អនុស្សាវរីយ៍៨៥ ឆ្នាំ ទិវាបង្កើតបក្ស យើងគេទាំងឡាយកាន់តែជ្រួតជ្រាបនូវមេរៀនបទពិសោធន៍ ការគួបផ្សំដ៏ត្រឹមត្រូវនៃលទ្ធិម៉ាក-ឡេនិន សតិអារម្មណ៍ហូជី មិញ ជាមួយនឹងលទ្ធិស្នេហាជាតិ ប្រវេណីមហាសាមគ្គីទូទាំងជនជាតិ គួបផ្សំនឹងកម្លាំងនៃសម័យកាល ដើម្បីលើកស្ទួយទឹកដីវៀតណាម ពីមួយថ្ងៃទៅមួយថ្ងៃកាន់តែរីកចម្រើន អនុវត្តជោគជ័យទិសដៅកសាងសង្គម "ប្រជាជនមានបានប្រទេសជាតិរឹងមាំ ប្រជាធិបតេយ្យ សមភាព អារ្យធម៌ " !៕
តឹងផុង-សេរី