03/02/2015 - 10:08

សមាគមសាមគ្គីព្រះសង្ឃស្នេហាជាតិខេត្តវិញឡុង គឺជាអង្គការស្នូលនៃសាមគ្គីជនជាតិ

ង៉ុកហ្វិញ ជាប់ឆ្នោតជាប្រ ធានសមាគមសាជាថ្មី អាណត្តិកាល២០១៤-២០១៩។

គណៈប្រតិបត្តិការអាណត្តិកាល II ថតរូបអនុស្សាវរីយ៍នឹង បណ្តាសមមិត្ត ថ្នាក់ដឹកនាំមជ្ឈិមនិងខេត្ត។ រូបៈ VHV   (bdt.vinhlong.gov.vn)

មហាសន្និបាតបានកំណត់ទិសដៅអាណត្តិកាលថ្មី គឺបន្តការអភិរក្សនិងពង្រីកលក្ខណៈវប្បធម៌ប្រពៃណីល្អប្រសើររបស់ជនជាតិ; បួសរៀនត្រឹមត្រូវតាមផ្លូវធម៌ ច្បាប់បញ្ញត្តិ ជំនឿសាសនាជាមួយនឹងគោលលំនាំ "សាសនា-ប្រជាជាតិ-សង្គមនិយម"; កសាងសមាគមសាមគ្គីព្រះសង្ឃស្នេហាជាតិ ជាមជ្ឈមណ្ឌលនៃសាមគ្គីជនជាតិនិងសាមគ្គីសាសនាលើភូមិសាស្រ្តខេត្ត។ សមាគមខិតខំចលនាព្រះសង្ឃនិងជនរួមជាតិខ្មែរ ១០០% ចូលរួមក្នុងបណ្តាវគ្គផ្សព្វផ្សាយគោលការណ៍ គោលនយោបាយរបស់បក្ស ច្បាប់របស់រដ្ឋ។ ព្រះសង្ឃនិងពុទ្ធបរិស័ទខ្មែរ១០០% ចូលរួមអនុវត្តបានល្អនូវចលនា "ទូទាំងប្រជាជនសាមគ្គីកសាងជីវភាពវប្បធម៌នៅមណ្ឌលតាំងទីលំនៅ"។

សមាគមបង្កើនការផ្សព្វផ្សាយនៅក្នុងមជ្ឈដ្ឋាន ព្រះសង្ឃ ពុទ្ធបរិស័ទ កុំជឿលើអត្ថាធិប្បាយមួលបង្កាច់របស់ជនទុច្ចរិត គប្បីបង្កើនស្មារតីប្រុងប្រយ័ត្នចំពោះឧបាយកលប្រែប្រួល សន្តិភាពរបស់បណ្តាអានុភាពអមិត្ត និងជនទុច្ចរិតឆក់ឱកាសបញ្ហាសាសនា ជនជាតិ  ដើម្បីពញ្ញាក់បំបែកបំបាក់ផែនមហាសាមគ្គីទូទាំងជនជាតិ។ សមាគមរួមជាមួយនឹងវត្តខ្មែរនានា រៀបចំបើកសាលាពុទ្ធិកបឋមសិក្សាបាន៣៤ថ្នាក់សម្រាប់ព្រះសង្ឃរៀនសូត្រ និងបើកថ្នាក់បង្រៀនអក្សរខ្មែរនៅរដូវវិស្សមកាលបាន ៩៣ថ្នាក់សម្រាប់កូនចៅខ្មែរជាង៣.១០០នាក់រៀនសូត្រ ឆ្លងតាមរយៈនោះ រួមចំណែកអភិរក្សនិងពង្រីកអត្តសញ្ញាណវប្បធម៌ជាតិ៕

ថេអាញ់ (ទីភ្នាក់ងារសារព័ត៌មានវៀតណាម)-វិមាន

ចែករំលែកអត្ថបទ