សាលាមធ្យមសិក្សាបំពេញវិជ្ជាបាលីណាមបូ ទើបរៀបចំពិធីបូកសរុបឆ្នាំសិក្សា២០១៥-២០១៦។ លទ្ធផលឆ្នាំសិក្សាកន្លង មានសមណសិស្សជាប់និទ្ទេសពូកែគ្រាន់បើ៥៦% និងជាប់និទ្ទេសមធ្យម៤២%។ សមណសិស្សទាំង១០០% បានទទួលស្គាល់បញ្ចប់កម្រិតមធ្យមសិក្សាមូលដ្ឋាន និងសមណសិស្សទាំង១០០%គ្រប់លក្ខណៈ ប្រឡងបញ្ចប់កម្រិតមធ្យមសិក្សាចំណេះទូទៅថ្នាក់ជាតិ។
ព្រះឧបជ្ឈាយ៍តាំងណោ នាយករងសាលាមធ្យមសិក្សា បំពេញវិជ្ជាបាលីណាមបូ
ជូនលិខិតសរសើរដល់សមណសិស្សដែលសម្រេចលទ្ធផលរៀនពូកែជឿនលឿន។
ពិសេស សមណសិស្សរបស់សាលាប្រឡងបញ្ចប់កម្រិតភាសាខ្មែរថ្នាក់ទី៩ ថ្នាក់ទី១២ និងកម្រិតមធ្យមសិក្សាបាលីសម្រេច១០០%។ ស្របឱកាសនេះដែរ សាលាបានស្ងើចសរសើរនិងជូនរង្វាន់ដល់សមណសិស្សជាប់និទ្ទេសពូកែចំនួន២៦អង្គ គ្រាន់បើចំនួន៨៩អង្គ។ សាលាមធ្យមសិក្សាចំណេះទូទៅជនជាតិអន្តេវាសិកហ្វិញកឿង ក៏ទើបរៀបចំពិធីបូកសរុបឆ្នាំសិក្សា២០១៥-២០១៦។ ឆ្នាំសិក្សាកន្លង សាលាមានសិស្សរួមទាំងអស់៥៨៤នាក់ ចាប់ពីថ្នាក់ទី១០ដល់ថ្នាក់ទី១២។ លទ្ធផលបន្ទាប់ពីមួយឆ្នាំសិក្សាសិស្សជាប់និទ្ទេសពូកែ គ្រាន់បើ៧១,២% ជាប់និទ្ទេសមធ្យម២៨,៥% ក្រៅពីនោះគឺសិស្សខ្សោយ៕
លីធាន-មុនី