17/03/2015 - 16:21

ចំណុចលេចធ្លោក្នុងការរៀនសូត្រនិងធ្វើតាមគំរូសីលធម៌អ៊ំហូ

​​ សមាគមសហព័ន្ធនារីឃុំហូវថាញ់ ស្រុកឡុងភូ ខេត្តសុកត្រាំង គឺជា​ចំ ណុចលេចធ្លោមួយក្នុងចំណោមចំណុចលេចធ្លោទាំងឡាយ ក្នុងការ រៀនសូត្រនិងធ្វើតាមគំរូសីលធម៌ហូជីមិញ។ 

ទម្រង់រូបភាព "ខាប់អង្ករមនោសញ្ជេតនា"ពីមួយថ្ងៃទៅមួយ ថ្ងៃកាន់តែទាក់​
ទាញសមាជិកាចូលរួម ។ 

ដោយ​កំ​ណត់​ច្បាស់ "ការ​រៀន​សូត្រ​និង​ធ្វើ​តាម​គំ​រូ​សីល​ធម៌​ហូជី​មិញ​" គឺ​ជាខ្លឹម​សារ​មួយ​ក្នុង​ចំ​ណោម​ខ្លឹម​សារ​ដ៏​សំ​ខាន់​ទាំង​ឡាយ ក្នុង​ការ​ងារ​ម្ល៉ោះ​ហើយ​គណៈ​ប្រតិ​បត្តិ​ការ​នៃ​សមា​គម​សហ​ព័ន្ធ​នា​រី​ឃុំ​ហូវ​ថាញ់ បាន​ត្រៀម​យ៉ាង​ហ្មត់​ចត់​នូវ​រាល់​ខ្លឹម​សារ ដើម្បី​ធ្វើ​ការ​ផ្សព្វ​ផ្សាយ។ មាន​គំ​រូ​បុគ្គល​ជា​ច្រើន​បាន​រៀន​សូត្រ​និង​ធ្វើ​តាម​គំ​រូ​អ៊ំ​ហូ ហើយ​ត្រូវ​បាន​លើក​សរ​សើរ ផ្សាយ​តាម​ស្ថានីយ​៍ផ្សាយ​សំ​ឡេ​​ង រៀប​ចំ​សន្និសិ​ទ កិច្ច​សន្ទ​នា បេះ​ផ្កា​ប្រ​ជា​ធិប​តេយ្យ​។ល។ សំ​ដៅ​លើក​កម្ពស់​ស្មារ​តី​ភ្ញាក់​រលឹក​ លត់​ដំខ្លួ​ន ហ្វឹក​ហាត់​របស់​បុគ្គល​ម្នាក់​ៗ តាមស​តិ​អា​រម្មណ៍​ហូ​ជីមិញ​។ ពិ​សេស គឺ​ស​មា​គម​សហ​ព័ន្ធ​នា​រី  នៅ​ទាំង​បាន​រៀប​ចំ​ផ្សព្វ​ផ្សាយជា​​រឿយ​ៗ គួប​ផ្សំ​ជា​មួយ​នឹង​ការ​ផ្សព្វ​ផ្សាយ​បទ​បញ្ជា​សេច​ក្តី​សម្រេច​របស់​បក្ស និង​ការ​ចលនា "គ្រួសា​រ​គ្មាន​៥​យ៉ាង ស្អាត​៣​យ៉ាង​" នៅ​ក្នុង​រាល់​លើក​ប្រ​ជុំ​ជីវ​ភាព​របស់​សា​ខា​សមា​គម អង្គ​ការ​សមា​គម ក្លឹប​នា​រី​ជា​ដើម​។

បច្ចុ​ប្បន្ន ឃុំ​ហូវ​ថាញ់ មាន​សមា​ជិ​កា​ជាង​១.៣៣០​នាក់ ចូល​រួម​ស​កម្ម​ភាព​ក្នុង​សា​ខា​សមា​គម​ទាំង​៥​របស់​ភូមិ​។ ម្យ៉ាង​ទៀត​សមា​គម​ស​ហ​ព័ន្ធ​នា​រី​ឃុំ បាន​ជំ​រុញ​ទឹក​ចិត្ត​និង​រៀប​ចំ​ជូន​ស​មា​ជិ​កា​ចុះ​ឈ្មោះ​អនុ​វត្ត​ទម្រង់​រូប​ភាព​មួយចំ​​នួ​ន​ធ្វើ​តាម​គំ​រូ​អ៊ំ​ហូ។ ផ្តើម​ពី​នោះ បណ្តា​សា​ខា​សមា​គម មាន​របៀប​អនុ​វត្ត​ទម្រង់​រូប​ភាព​ដោយ​ឡែក ប៉ុន្តែ​ពិ​​និត្យ​រួម សុទ្ធ​តែ​មាន​ប្រ​សិទ្ធ​ភាព​ជាក់​ស្តែង​។ គិត​មក​ទល់​ពេល​នេះ សមា​គម​បាន​បង្កើត​ក្រុម​ហ៊ុន​ទុន​ប្រិត​សំ​ចៃ​៧​ក្រុម មាន​សមា​ជិ​កា​១៣៨​នាក់ ជា​មួយ​នឹង​ទឹក​ប្រាក់ ១៣​.៨០០.​០០០​ដុង​/ខែ ជួយ​បង​ប្អូន​នា​រី​បុល​ប្រាក់​ទុន​បង្វិល​ជុំ ដើម្បី​ធ្វើ​សេ​ដ្ឋ​កិច្ច​គ្រួ​សារ​។ ព្រម​ជា​មួយ​នោះ មាន​ទម្រង់​រូប​ភាព "ខាប់​អង្ក​រមនោ​សញ្ចេត​នា" ដោយ​មាន​សមា​ជិកានៅ​ភូ​មិ​ង៉ន​២០​នាក់ ទម្រង់រូ​ប​ភាព​នេះ បាន​ជួយ​ឲ្យ​បង​ប្អូន​នា​រី​ជាច្រើន​ឆ្លង​កាត់​ការ​លំ​បាក​។ បង​ស្រី​វ៉ធី​ថឿង ប្រ​ធាន​សា​ខា​សមា​គម​នា​រី ភូមិ​ង៉ន ឲ្យ​ដឹង​៖ "គ្រាប់​អង្ក​រពោរ​ពេញ​ទៅ​ដោយ​ម​នោ​សញ្ចេត​នា បាន​ជួយ​ឲ្យ​គ្រួ​សារ​សមា​ជិ​កា​មួយ​ចំ​នួន​មាន​ជីវ​ភាព​ក្រ​លំ​បាក ពិ​សេស​គឺ​ចំ​ពោះ​លោក​យាយ លោក​តា​ មាន​ជីវ​ភាព​អ​នា​ថា​ទាំង​ឡាយ​"។

ដោយ​ការ​ងារ​ធ្វើ​ជាក់​ស្តែង ស​មា​គម​សហ​ព័ន្ធ​នា​រីឃុំបាន​ធ្វើ​ឲ្យ​មាន​ការ​ផ្លាស់​ប្តូរ​របៀប​រស់​នៅ របៀប​គិត​គូររ​បស់​បង​ប្អូន​នា​រី​ជា​ច្រើន​។ ផ្តើមពី​នោះ បង​ប្អូ​ន​នា​រី​ខ្លះ​បាន​ត្រៀម​ជាស្រេច​នឹង​ជួយ​គ្នា​នៅ ពេល​ជួប​អា​សន្ន ក្រ​លំ​បាក ចែក​រំ​លែក​បទ​ពិ​សោធន៍​ក្នុង​ការ​បង្ក​បង្កើន​ផល ធ្វើ​អា​ជីវកម្ម​និង​រៀប​ចំ ជីវ​ភាព​គ្រួ​សារ​ជា​ដើម​។ បណ្តា​សមា​ជិកា​រ​បស់​ស​មា​គម ស​ហ​ព័ន្ធ​នា​រី​ឃុំ​បាន​ស​ហ​ការ​ជា​មួយ​នឹង​មូល​និ​ធិ ជំ​រុញ​ការ​សិក្សា​ជំ​នួយ​អា​ហា​រូប​ករណ៍​ដល់​សិស្សក្រី​ក្រ​សង្វាត​រៀន​សូត្រ​៤​៣​នាក់ គិត​ជា​តម្លៃ​ទឹក​ប្រាក់​ជាង​៤​លាន​ដុង  ព្រម​ទាំង​សហ​ការ​ជា​មួយ​នឹង​ផ្នែក​សុ​ខា​ភិ​បាល​រៀប​ចំ​ពិ​និត្យ​ព្យា​បាល​ជំ​ងឺ  និង​ផ្តល់​ថ្នាំ​ដោយ​ឥត​គិត​ថ្លៃ​ជូន​អ្នកជំ​ងឺ​ក្រី​ក្រ​២.៩៧២​នាក់ រួម​វិ​ភាគ​ទាន​សង់​ផ្ទះ​ទ្រ​នំ​មេត្តា​ធម៌ គិត​ជា​តម្លៃ​ទឹក​ប្រាក់​២០​លាន​ដុង ជូន​បង​ស្រី​ឡេ​ធី​ធ្វី​កេវ  នៅ​ភូមិ​មីហាក់ គឺ​ជា​ស​មា​ជិ​កាក្រី​ក្រ​ជួប​ការ​លំ​បាក​ខាង​ផ្ទះ​នៅ​។ល។

លោក​ស្រី​ង៉ោ​ធី​ប៊ិត​ង៉ុក ប្រ​ធាន​សមា​គម​សហ​ព័ន្ធ​នា​រី​ឃុំ​ហូវ​ថាញ់ ឲ្យ​ដឹង​៖ "ស​មា​គម​នឹង​បន្ត​ការ​បើក​ទូ​លាយ​ទម្រង់​រូប​ភាព  "រៀន​សូត្រ​ និងធ្វើតា​ម​​គំ​រូ​សីល​ធម៌​ហូ​ជី​មិញ​" ផ្សា​ភ្ជាប់​ជា​មួយ​នឹង​ការ​ចលនា​ប្រ​ឡង​ ប្រ​ណាំង​ "នា​រី​ខ្នះ​ខ្នែង​រៀន​សូត្រ​ ពល​កម្ម ច្នៃ​ប្រ​តិដ្ឋ ក​សាង​គ្រួសារ​សុភ​មង្គល​" និង​ចលនា "ពូ​កែ​ការ​ងារ​រដ្ឋ​ប៉ិន​ប្រ​សប់​ការ​ងារ​ផ្ទះ" ដើម្បី​លើក​ស្មារតី​សាម​គ្គី​នៅ​នឹង​មូល​ដ្ឋាន ជួយ​គ្នាអភិ​វឌ្ឍ​សេដ្ឋ​កិច្ច​កសាង​អង្គ​ការ ស​មា​គមពី​មួយ​ថ្ងៃទៅ​មួយ​ថ្ងៃ​កាន់​តែ​រឹង​មាំ​។ល។"៕

យ្វី​អាញ់​-លី​សៀ

ចែករំលែកអត្ថបទ