តាមរបាយការណ៍របស់ផ្នែកអប់រំ និងបណ្តុះបណ្តាលខេត្តហូវយ៉ាង គ្រោងការ" កសាងសង្គមរៀនសូត្រ" ត្រូវបានខេត្តអនុវត្តចាប់ពីឆ្នាំ២០១៣។ ដើម្បីអនុវត្តឲ្យបានល្អនូវគ្រោងការនេះ ផ្នែកអប់រំនិងបណ្តុះបណ្តាលខេត្តហូវយ៉ាង បានសហការជាមួយនឹងបណ្តាផ្នែក អង្គការមហាជនផ្តុំកម្លាំងអនុវត្តឆ្លងតាមរយៈទម្រង់រូបភាពជាក់ស្តែង។
សិស្សានុសិស្សសាលាបឋមសិក្សា វ៉ធីសៅ ខេត្តហូវយ៉ាង ក្នុងម៉ោងរៀនព័ត៌មានវិជ្ជា។
ក្នុងនោះ រណសិរ្សមាតុភូមិវៀតណាមខេត្តហូវយ៉ាង បានអនុវត្តនិងបើកទូលាយទម្រង់រូបភាពប្រកបដោយប្រសិទ្ធភាព មានដូច៖ "ក្រុមផ្សព្វផ្សាយចលនារៀនសូត្រនិងធ្វើតាមគំរូសីលធម៌ហូជីមិញ" និង"ផ្សព្វ ផ្សាយអប់រំច្បាប់ជាទូទៅក្នុងជនរួមជាតិកាន់សាសនាកាតូលិក" នៅក្រុងង៉ាបៃ; ទម្រង់រូបភាព "ចលនាជនរួមជាតិខ្មែររៀនសូត្រច្បាប់ ស្តីពីធានាសុវត្ថិភាពចរាចរណ៍" នៅស្រុកចូវថាញ់A។ល។ ក្រៅពីសាលារៀនគ្រប់កម្រិតទាំង៣៣៨សាលា ផ្នែកអប់រំនិងបណ្តុះបណ្តាលខេត្តហូវយ៉ាងនៅទាំងជំរុញយ៉ាងខ្លាំងក្លា នូវសកម្មភាពរបស់មណ្ឌលអប់រំអចិន្រ្តៃយ៍ទាំង៨ និងមណ្ឌលរៀនសូត្រសហគមន៍ទាំង៧៦ក្នុងទូទាំងខេត្ត បង្កលក្ខណសម្បត្តិរៀនសូត្រជូនកុមារកំព្រាកសិករនិងអ្នកមានវ័យចំណាស់មិនចេះអក្សរ; ជំនួយបង្រៀនវិជ្ជាជីវៈ លើកកម្ពស់កម្រិតវិជ្ជាជូនពលករ-កា រិនី។ អាស្រ័យហេតុនោះ ប្រជាជន៩៦%ចាប់ពីអាយុ១៥ឆ្នាំដល់៦០ឆ្នាំ ត្រូវបានបំបាត់អនក្ខរកម្ម និងធ្វើឧត្តានកម្មអប់រំ; ពលករ-ការិនីជនបទជាង៧០% បានចូលរួមរៀនសូត្រចំណេះដឹងបទពិសោធន៍ អនុវត្តវិទ្យាសាស្រ្ត-បច្ចេកទេសក្នុងការបង្កបង្កើនផល។ល។
អនុប្រធានសមាគមជំរុញការសិក្សាខេត្តហូវយ៉ាង ង្វៀនម៉ាញ់កឺ ឲ្យដឹង៖ ដើម្បីអនុវត្តឲ្យបានល្អនូវគ្រោងការ"កសាងសង្គមរៀនសូត្រ" សមាគមជំរុញការសិក្សាបានបំផុសចលនាវង្សត្រកូលជំរុញការសិក្សា ញាតិមិត្តជំរុញការសិក្សាភូមិ មណ្ឌលតាំងទីលំនៅនិងអាជីវកម្មជំរុញការសិក្សាជាដើម។ ឆ្លងតាមរយៈការចលនា"មានវង្សត្រកូលរៀនសូត្រ" ចំនួន២៩០ និងមាន "គ្រួសាររៀនសូត្រ" ជាង៩៧.០០០គ្រួសារ ថ្នាក់ឃុំត្រូវបានទទួលស្គាល់។ ឆ្នាំ២០១៦ ចលនានេះ នឹងបានផ្សព្វផ្សាយបើកទូលាយក្នុងទូទាំងខេត្ត បង្កលក្ខណសម្បត្តិដើម្បី"វង្សត្រកូលរៀនសូត្រ" ចាប់ពីថ្នាក់ឃុំរហូតដល់ថ្នាក់ខេត្ត ក្លាយជាចលនាប្រឡងប្រណាំងឲ្យបានទូលំទូលាយ ជំរុញឲ្យបានរឹងមាំនូវដំណាក់កាលរៀនសូត្រ សហគមន៍សម្រេចប្រសិទ្ធភាព។ ទន្ទឹមនឹងនោះ សមាគមជំរុញការសិក្សាខេត្ត បើកថ្នាក់រៀនមេត្តាធម៌បានជិត៩០ថ្នាក់ ដោយមានគ្រូបង្រៀនចូលនិវត្តន៍ បង្រៀនប្អូនៗកំព្រាគ្មានទីពឹងលើភូមិសាស្រ្តខេត្ត;សមាគមជំរុញការសិក្សាសហការជាមួយមន្ទីរអប់រំ និងបណ្តុះបណ្តាលបើកថ្នាក់បំពេញវិជ្ជាសម្រាប់អ្នកមិនចេះអក្សរនិងអ្នកមានវ័យចំណាស់។
តាមប្រសាសន៍ អនុប្រធានគណៈកម្មាធិការប្រជាជនខេត្តហូវយ៉ាង ដុងវុាំងថាញ់ ដើម្បីអនុវត្តដោយប្រសិទ្ធភាពគ្រោងការ "កសាងសង្គមរៀនសូត្រ" ខេត្តនឹងបង្កលក្ខណសម្បត្តិដើម្បីមជ្ឈមណ្ឌលរៀនសូត្រ សហគមន៍នីមួយៗ ពង្រីកតួនាទីជាស្ពានតភ្ជាប់ក្នុងការរៀនសូត្រ ក្នុងនោះ ផ្តោតការយកចិត្តទុកដាក់ទៅលើការរៀនសូត្រ លើកកម្ពស់កម្រិតវិជ្ជារបស់កម្មករ កុមារដែលមានជីវភាពក្រលំបាក ជនរួមជាតិខ្មែរអ្នកក្រនៅតំបន់ជនបទនិងតំបន់ជ្រៅ។ល។៕
ស្វឹងយឺ (ទីភ្នាក់ងារសារព័ត៌មាន វៀតណាម)