07/11/2016 - 17:09

លោកដាវធើយ បានប្រជាជនស្រឡាញ់រាប់អាន

លោក​ដាវ​ធើយ នៅ​ភូមិ​ង៉ុក​វិញ ឃុំ​ង៉ុក​ធ្វឹង ស្រុក​យង់​រៀង ខេត្ត​កៀង​យ៉ាង តែង​ខ្នះ​ខ្នែង​រួម​ជា​មួយ​នឹង​រដ្ឋ​អំ​ណាច​ភូមិ​ភាគ ចលនា​មា​មីង​រួម​វិ​ភាគ​ទាន​ទឹក​ប្រាក់​កសាង​ស្ពាន​និង​ផ្លូវ​ជន​បទ​។ អា​ស្រ័​យ​ហេតុ​នោះ បាន​ជា​ការ​ធ្វើ​ដំ​ណើរ​ទៅ​មក​របស់​មា​មីង​នៅ​តំ​បន់​ដាច់​ឆ្ងាយ​ទាំង​នេះ បាន​ផ្លាស់​ថ្មី​យ៉ាង​ពិត​ប្រា​កដ​។

លោកដាវធើយ (អ្នកឈរទីពីរខាងស្តាំ) ទៅដល់ផ្ទះប្រជា​ជនចលនាចូលរួមកសាងស្ពានផ្លូវគមនាគមន៍​ជនបទ។ 

អា​ស្រ័យ​ភូមិ​សាស្រ្ត​នៅ​ដាច់​ឆ្ងាយ មាន​ព្រំ​ប្រ​ទល់​ជាប់​នឹង​ភូមិ​នា​នា តម្រូវ​ការ​ទៅ​មក​របស់​មា​មីង​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​កាន់​តែ​ច្រើន​ឡើង​។ លោក​ដាវ​ធើយ ក្នុង​នាម​ជា​អ្នក​មាន​ប្រ​ជា​ប្រិយ​ភាព​តែង​ព្យា​យាម​ទៅ​ដល់​ផ្ទះ​មា​មីង ចល​នា​​ចូល​រួម​យោង​តាម​ជីវ​ភាព​សេដ្ឋ​កិច្ច​គ្រួ​សារ ដើម្បី​ចលនា​ក្នុង​គោល​បំ​ណង​រួម​វិ​ភាគ​ទាន​សម​ល្មម​នឹង​កម្លាំង​ប្រ​ជា​ជន​​។ ចំ​ពោះ​គ្រួ​សារ​មា​មីង​ខ្មែរ​ក្រី​ក្រ ជិត​ក្រ លោក​ដាវ​ធើយ​ធ្វើ​បញ្ជី​រាយ​នាម​ពឹង​រដ្ឋ​អំ​ណាច​ជំ​នួយ​ជា​បន្ត​។  ផ្តើម​ពីរ​បៀប​ធ្វើ​ទាំង​នេះ បាន​ជា​បច្ចុប្បន្ន ដង​ផ្លូវ​នា​នាឆ្លង​កាត់​ភូមិ​ត្រូវ​បាន​ត​ភ្ជាប់​គ្នា​ការ​ធ្វើ​ដំ​ណើរ​ទៅ​មក​បាន​ងាយ​ស្រួល​បើ​ធៀប​នឹង​ពី​មុន​នេះ​។ មិន​ត្រឹម​តែ​ចលនា​កសាង​​ស្ពាន ផ្លូវ​ថ្នល់​នៅ​ភូមិ​ស្រុក​ប៉ុណ្ណោះ​ទេ លោក​ដាវ​ធើយ ថែម​ទាំង​ចលនា​សប្បុ​រស​ជន ដើម្បី​កសាង​ស្ពាន ផ្លូវ​ថ្នល់​របស់​ភូមិ​នានា​នៅ​ក្នុង​ឃុំ​ទៀត​ផង​។ដោយ​ឃើញ​ការ​ធ្វើ​ដំ​ណើរ​ទៅ​មក​របស់​មា​មីង​នៅ​ទី​នេះ ជួប​ការ​លំ​បាក​ច្រើន ផ្លូវ​ភក់​ជ្រាំ​ស្ពាន​ស្នួរ​ពិ​បាក​ឆ្លង​ទៅ​មក​។ លោក​ដាវ​ធើយ ប្តេជ្ញា​ជំ​ហរ​ចលនា មា​មីង​អ្នក​មាន​ទ្រព្យ​ជួយ​ទ្រព្យ អ្នក​មាន​កម្លាំ​ជួយ​កម្លាំង​ដើម្បី​កសាង​ស្ពាន​និង​ផ្លូវ​ថ្នល់​។ ដោយ​ឃើញ​ការ​ងារ​របស់​លោក​ប្រ​កប​ដោយ​អត្ថ​ន័យ ទោះ​បី​មា​មីង​មួយ​ចំ​នួន​មាន​ការ​លំ​បាក​ក៏​ពិត​មែន ប៉ុន្តែ​តែង​ខ្នះ​ខ្នែង​ចូល​រួម​ជា​មួយ​ដែរ​។ ពិ​សេស​គឺ​ដង​ផ្លូវ​ចូល​ភូមិ​ង៉ុក​វិញ ទើប​កសាង​សម្រេច​ជា​ស្ថា​ពរ ហើយ​បាន​ដាក់​ឲ្យ​ប្រើ​ប្រាស់​ដោយ​មាន​ប្រ​វែង​២.៣០០​ម៉ែត្រ រួម​ចំ​ណែក​បង្ក​លក្ខណ​សម្បត្តិ​សម្រាប់​មា​មីង​និង​សិស្សា​នុសិស្ស​ធ្វើ​ដំ​ណើរ​ទៅ​មក​បានងាយ​ស្រួល​។ ពូ​ដាវ​រៀង នៅ​ភូមិ​ង៉ុក​វិញ ឲ្យ​ដឹង​៖ "ដោយ​ឃើញ​លោក​ដាវ​ធើយ មាន​ការ​ខ្នះ​ខ្នែង​ចលនា​មា​មីង សូម្បី​មា​មីង​នៅ​ភូមិ​ដ​ទៃ ក៏​បាន​ស្ម័គ្រ​ចិត្ត​ចូល​រួម​វិ​ភាគ​ទាន​ទឹក​ប្រាក់​កម្លាំង​កាយ ដើម្បី​កសាង​ស្ពាន ផ្លូវ​ថ្នល់​សម្រាប់​ធ្វើ​ដំ​ណើរ​ទៅ​មក​បាន​ងាយ​ស្រួល​"។

លោក​ហាវាំុង​ក្វាង ប្រ​ធាន​ភូមិ​ង៉ុក​វិញ​ ឲ្យដឹង​ ៖"​ទងេ្វី​ដ៏​ល្អ​របស់​លោក​ដាវ​ធើយ បាន​រួម​ចំ​ណែក​ជា​មួយ​នឹង​ភូមិ​ភាគ បំ​បាត់​ជា​សន្សឹម​ៗ​នូវ​ផ្លូវ​ភក់ ជ្រាំ​ទាំង​នោះ​ក្លាយ​ជា​ផ្លូវ​ក្រាល​បេ​តុង​ជា​ស្ពាន​រឹង​មាំ​"។ "លោក​ដាវ​ធើយ គឺ​ជា​កសិ​ករ​បង្ក​បង្កើន​ផល​ពូ​កែ​មួយ​រូប​នៅ​ក្នុង​ឃុំ ពិ​សេស​គឺ​ចំ​ពោះ​ភូមិ ស្រុក​ក្នុង​តួ​នា​ទី​ជា​ប្រ​ធាន​ក្រុម​ប្រ​ជា​ជន​ស្វ័យ​គ្រប់​គ្រង​ភូមិ​ង៉ុក​វិញ​។ ប៉ុន្មាន​ឆ្នាំ​កន្លង លោក​មិន​ត្រឹម​តែ​ចលនា​សម្រាប់​តែ​ភូមិ​របស់​ខ្លួន​ប៉ុណ្ណោះ​ទេ លោក​នៅ​ទាំង​ចល​នា​សម្រាប់​ភូមិ​ដ​ទៃ​របស់​ឃុំ​ផង​ដែរ" -លោក​ផាម​ថាញ់​ហាយ ប្រ​ធាន​ស​មា​គម​ក​សិ​ករ​ឃុំ​ង៉ុក​ធ្វឹង បាន​ឲ្យ​ដឹង​ដូច្នេះ។​

​គោល​បំ​ណង​របស់​លោក ប្រ​សិន​បើ​នៅ​មាន​កម្លាំង​និង​មាន​ពេល​វេ​លា លោក​នឹង​បន្ត​ការ​ចលនា​មា​មីង​ចូល​រួម​កសាង​ស្ពាន ថ្នល់​លើ​ភូមិ​សាស្រ្តឲ្យ​បាន​សម្រេច​១០០% ធា​នា​ការ​ធ្វើ​ដំ​ណើរ​ទៅ​មក​បាន​ងាយ​ស្រួល​ខួប​ប្រាំង​វស្សា​។ ចំ​ពោះ​ការ​ងារ​ដ៏​ល្អ​របស់​លោក​ដាវ​ធើយ ក្នុង​ការ​ចលនា​កសាង​គម​នា​គមន៍​ជន​បទ​និង​ឆន្ទៈ​ឈាន​ឡើង​ធ្វើ​សេដ្ឋ​កិច្ច​ពូ​កែ ប៉ុន្មាន​​ឆ្នាំ​កន្លង លោក​បាន​រដ្ឋ​អំ​ណាច​គ្រប់​លំ​ដាប់​ថ្នាក់ ស្ងើច​សរ​សើរ​ជូន​រង្វាន់​និង​ជូន​កិត្តិ​នាម​គំ​រូ​ឆ្នើម​ជា​ច្រើន​៕

ឡេស៊ាង-លីសៀ

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
លោក​ហាវាំុង​ក្វាង