រយៈពេលកន្លង កម្មាភិបាលយុទ្ធជនកងទ័ពការពារព្រំដែនខេត្តសុកត្រាំង សហប្រតិបត្តិការជាមួយនឹងរដ្ឋអំណាចភូមិភាគខ្នះខ្នែងបង្ការបង្រ្កាបឧក្រិដ្ឋកម្មគ្រប់ប្រភេទ។ ឆ្លងតាមរយៈនោះ ស្ថានភាពសន្តិសុខនយោបាយ សណ្តាប់ធ្នាប់ សុវត្ថិភាពសង្គមតំបន់ព្រំដែនត្រូវបានរក្សាលំនឹង។
ឆ្លងតាមការយាមល្បាតនៅតំបន់សមុទ្រ កម្មាភិបាល យុទ្ធជន នៃប៉ុស្តិ៍ការពារព្រំដែនខេត្ត សុកត្រាំង បានឃាត់ខ្លួននិងពិន័យកប៉ាល់ដឹកជញ្ជូនប្រេងសាំងដោយគ្មានលិខិតស្របច្បាប់។
ប៉ុន្មានឆ្នាំកន្លង ដើម្បីធានាសន្តិសុខនយោបាយលើភូមិសាស្រ្ត កងទ័ពការពារព្រំដែនខេត្តសុកត្រាំង បានធ្វើសហប្រតិបត្តិការជាមួយនឹងរដ្ឋអំណាចភូមិភាគរៀបចំផ្សព្វផ្សាយគោលការណ៍ គោលនយោបាយរបស់បក្ស ច្បាប់របស់រដ្ឋដល់ប្រជាជននៅតំបន់ព្រំដែន ពិសេសគឺតំបន់ជនរួមជាតិភាគតិច ចលនាប្រជាជនខ្នះខ្នែងក្នុងសកម្មភាពបង្ការបង្រ្កាបឧក្រិដ្ឋកម្មនិងគ្រឿងញៀន។ ឆ្លងតាមរយៈនោះ មហាជនផ្តល់ប្រភពដំណឹងសំខាន់ៗ ជាង៣៥១ដំណឹងជូនកម្លាំងនគរបាល និងកងទ័ពការពារព្រំដែនបង្ការទប់ស្កាត់និងវិនិច្ឆ័យហេតុការណ៍កើតឡើងបានទាន់ពេល។ ពិសេសកងទ័ពការពារព្រំដែនបានចាត់កម្មាភិបាល យុទ្ធជនជាង១.៦៥១ លើកនាក់ធ្វើសហប្រតិបត្តិការជាមួយនឹងនគរបាលយោធា និងផ្នែក ជាប់ពាក់ព័ន្ធអនុវត្តបានល្អនូវការងារផ្សព្វផ្សាយបោសសម្អាតនៅរាល់ឧក្រិដ្ឋកម្មធ្វើឲ្យភូមិសាស្រ្តមានភាពស្អាតស្អំ។ អាស្រ័យហេតុនោះ កងទ័ពការពារព្រំដែនខេត្តធ្វើការទប់ស្កាត់ជោគជ័យនូវរឿងក្តី៧១២Nឃាត់ខ្លួននិងថ្កោលទោសចំពោះមុខសញ្ញា២នាក់ ពីបទល្មើស ជួញដូរគ្រឿងញៀន សហប្រតិបត្តិការជាមួយនឹងស្ថាប័នសមត្ថកិច្ចពិន័យរដ្ឋបាល២០ ករណីចំពោះមុខសញ្ញា៤២នាក់ពីបទល្មើស ដាំដើមកញ្ឆាខុសច្បាប់ ដឹកជញ្ជូនប្រេងសាំង ដោយគ្មានលិខិតស្របច្បាប់និងលួចរបស់របរ។ល។ តាមសមមិត្ត វ៉ហ្វាងលៀក ប្រធានប៉ុស្តិ៍ការពារព្រំដែនបៃយ៉ាស្រុកត្រឹងដេ ឲ្យដឹង៖ ប៉ុស្តិ៍ការពារព្រំដែនសហការស្អិតល្មួតជាមួយនឹងរដ្ឋអំណាចភូមិភាគ នគរបាលយោធាដើម្បីជំរុញខ្លាំងក្លានូវការយាមល្បាត បោសសម្អាត គួបផ្សំនឹងផ្សព្វផ្សាយច្បាប់ដល់ប្រជាជនដើម្បីមាមីងអប់រំកូនចៅ ម៉្លោះហើយស្ថានភាពល្មើសច្បាប់ ជួញដូរគ្រឿងញៀនខុសច្បាប់ និងមុខសញ្ញាញៀនគ្រឿងញៀនត្រូវបានកាត់បន្ថយគួរឲ្យកត់សម្គាល់។
ទន្ទឹមនឹងនោះ កងទ័ពការពារព្រំដែនខេត្តសុកត្រាំងសហការជាមួយនឹងរដ្ឋអំណាចភូមិភាគ រៀបចំផ្សព្វផ្សាយច្បាប់បានជិត២៤០លើក ដោយមានប្រជាជនចូលរួមជាង១១.៦៤០លើកនាក់ ផ្សព្វផ្សាយពីខ្លឹមសារច្បាប់ព្រំដែនជាតិ ច្បាប់សមុទ្រវៀតណាមបទបញ្ញតិ្តកងទ័ពការពារព្រំដែន។ល។ ព្រមទាំងសហការជាមួយនឹងនគរបាលយោធារុក្ខបាល កងទ័ពការពារព្រំដែនខេត្តបាកលីវ ត្រាវិញ។ល។ រៀបចំយាមល្បាតតំបន់ឆ្នេរ សមុទ្រ តំបន់ជាប់ព្រំប្រទល់ការពារគោលដៅ ត្រួតពិនិត្យមធ្យោបាយចំនួន៨.២៣៥គ្រឿងនិងនាវិកចំនួន៣៩.៨០នាក់។ អាស្រ័យហេតុនោះ មកទល់នឹងពេលនេះ ស្ថានភាពសន្តិសុខសណ្តាប់ធ្នាប់ សុវត្ថិភាពគមនាគមន៍ផ្លូវទឹកក្នុងខេត្តត្រូវបានធានា។
តាមវរសេនីយ៍ឯក ង្វៀនវុាំងឡើយ មេបញ្ជាការរងនៃបញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្តសុកត្រាំង ឲ្យដឹង៖ ប៉ុន្មានឆ្នាំកន្លង ស្ថានភាពសន្តិសុខនយោបាយ សណ្តាប់ធ្នាប់សុវត្ថិភាពសង្គមនៅតំបន់ព្រំដែនជាមូលដ្ឋានមានភាពលំនឹង។ ប្រជាជនលើភូមិសាស្រ្តប្រតិបត្តិហ្មត់ចត់គោលការណ៍ គោលមាគ៌ារបស់បក្ស និងច្បាប់របស់រដ្ឋខ្នះខ្នែងចូលរួមការចលនាការពារអធិបតេយ្យភាព សន្តិសុខព្រំដែនជាតិ៕
លីធាន-មុនី