ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

06/01/2015 - 16:51

ផ្ដុំកម្លាំងធ្វើឲ្យសម្បូរបែបបណ្តាទម្រង់រូបភាព និងវិធីរួបរួម សាមគ្គីយុវជន

មហាសន្និបាតតំណាងទូទាំងប្រទេស សមា​គម​សហ​ព័ន្ធ​យុវ​ជន​វៀត​ណាម​លើក​ទី​៧ បាន​សម្រេច​ជោគ​ជ័យ ប្រ​ធាន​សមា​គម​ថ្មី ង្វៀន​ភី​ឡុង  ឲ្យ​ដឹង​៖ មហា​សន្និ​បាត​លើក​ទី​៧ បាន​បំផុស​ចល​នា​តែ​ម្យ៉ាង​ក្នុង​យុវ​ជន នោះ​គឺ​ការ​ចល​នា "ខ្ញុំ​ស្រ​ឡាញ់​មាតុ​ភូមិ​ខ្ញុំ​"​។ ការចលនាបានរួមចំណែកលើកទឹកចិត្តយុវជនសម្ដែងនូវទឹកចិត្តស្នេហាជាតិ ដោយសកម្មភាពជាក់ស្តែង មានដូច៖ មានសេចក្ដីភ្ញាក់រលឹកក្នុងការរៀនសូត្រ លត់ដំ កសាងខ្លួនឲ្យបានក្លាយជាពលរដ្ឋល្អរស់នៅស្មោះត្រង់ ទទួលខុសត្រូវចំពោះខ្លួនឯង គ្រួសារ សង្គម ខ្នះខ្នែងកសាង សមាគមសហព័ន្ធយុវជន វៀតណាម រឹងមាំ ឈានមុខ ស្ម័គ្រចិត្ត  ច្នៃប្រតិដ្ឋ អនុវត្តបានល្អនូវភារកិច្ចដែលបក្សនិងរដ្ឋប្រគល់ជូនត្រៀមជាស្រេច ដើម្បីរួមចំណែកបម្រើមាតុភូមិប្រទេសជាតិ។ បងង្វៀនភីឡុង គូសបញ្ជាក់៖នេះជាជំហានទម្លុះ ទម្លាយម្យ៉ាងក្នុងចំណោមជំហានទម្លុះទម្លាយទាំងឡាយរបស់មហាសន្និបាតលើកទី៧ បង្ហាញឲ្យឃើញនូវលក្ខណៈសកម្មភាពរបស់យុវជន ឆ្លងតាមរយៈមនោសញ្ចេតនារបស់អ្នករាល់គ្នាជាមួយនឹងមាតុភូមិ គ្រួសារខ្លួនឯងផ្ទាល់ ។ល។ ប្រធានសមាគមសហព័ន្ធយុវជនវៀតណាម សង្ឃឹមថា ចលនានេះច្បាស់ជាទទួលបានការគាំទ្រអំពីសំណាក់យុវជនវៀតណាមទាំងអស់គ្នា។

សមមិត្តង្វៀនភីឡុង ប្រធានសមាគមសហព័ន្ធយុវជនវៀតណាម នីតិកាលទី៧ អាណត្តិកាល ២០១៤-២០១៩ ថ្លែងការណ៍នៅមហា សន្និបាត។

ក្នុងអាណត្តិកាលនេះ សមាគមសហព័ន្ធសម្ព័ន្ធយុវជនវៀតណាមនឹងប្រមូលផ្ដុំធ្វើឲ្យសម្បូរបែបនូវបណ្តាទម្រង់រូបភាពនិងវិធីប្រមូលផ្ដុំសាមគ្គី យុវជន តាមទិសដៅឆ្លើយតបនឹងកម្រិតរីកចម្រើន ចំណូលចិត្ត បំណងប្រាថ្នានិងតម្រូវការដ៏សមស្របរបស់យុវជន។ បន្តការពង្រឹងពង្រីក  និងលើកកម្ពស់គុណភាព សកម្មភាពរបស់សមាគមសហព័ន្ធយុវជនវៀតណាម និងបណ្តាសមូហភាពរបស់សមាគម បើកទូ​លាយ​រណសិរ្ស សាមគ្គីប្រមូលផ្ដុំយុវជន យកចិត្តទុកដាក់គិតគូរសិទ្ធិនិងផលប្រយោជន៍ ស្របច្បាប់ សមហេតុសមផលរបស់យុវជន។ ទន្ទឹមនឹងនោះ គឺយកចិត្តទុកដាក់លើកកម្ពស់គុណភាពកម្មាភិបាលជំនាញនៃសមាគម និងប្រមូលផ្ដុំពង្រីកតួនាទីរបស់បុគ្គលដែលលេចធ្លោរបស់សមាគម។ល។

គណៈកម្មាធិការមជ្ឈិមសមាគមសហព័ន្ធយុវជនវៀតណាមនីតិកាល ៧ អាណត្តិកាល២០១៤-២០១៩ រួមមាន១៥៧រូប បងង្វៀនភីឡុង លេខាមជ្ឈិមសម្ព័ន្ធយុវជន ប្រធានគណៈកម្មការសាមគ្គី ប្រមូលផ្ដុំយុវជន អនុប្រធានប្រចាំការសមាគមសហព័ន្ធយុវជនវៀតណាម នីតិកាល៦ ត្រូវបានទុកចិត្តនិងពិភាក្សាជ្រើសតាំង  ជាប្រធានសមាគមសហព័ន្ធយុវជនវៀតណាមនីតិកាល៧។ មានសមមិត្ត៩រូបត្រូវបានទុកចិត្ត ពិភាក្សាជ្រើសតាំងជាអនុប្រធានសមាគមសហព័ន្ធយុវជនវៀតណាម នីតិកាល៧។ សន្និបាតក៏បានពិភាក្សាជ្រើសតាំង គណៈកម្មការត្រួតពិនិត្យមជ្ឈិម សមាគមសហព័ន្ធយុវ​ជន​វៀត​ណាម​នី​តិ​កាល​៧ មានសមាជិក៩រូប៕

ទីភ្នាក់ងារសារព័ត៌មានវៀតណាម  បកប្រែៈ ថាច់សេរី

 

ចែករំលែកអត្ថបទ