នៅក្នុងមហាសន្និបាតលើកទីXII អនុលេខាបក្សខេត្តត្រាវិញ សើុងធីអាញ់ហ៊ុង បានមានបទអន្តរាគមន៍អំពីបទពិសោធន៍ការងារជនជាតិកសាងនិងពង្រីកតួនាទីរបស់អ្នកមានប្រជាប្រិយភាពក្នុងជនរួមជាតិនិងសាសនា។ល។
អនុលេខាបក្ស ខេត្តត្រាវិញ សើុងធីអាញ់ហ៊ុង ថ្លែងបទអន្តរាគមន៍នៅមហាសន្និបាតបក្សលើកទី XII។
សមមិត្ត សើុងធីអាញ់ហ៊ុង ឲ្យដឹង៖ គប្បីបង្កលក្ខណៈសម្បត្តិជូនអ្នកមានប្រជាប្រិយភាព បានចូលរួមផ្តល់យោបល់កសាងបណ្តាកម្មវិធីផែនការអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមកិច្ច; ចូលរួមបណ្តាការចលនា "ទូទាំងប្រជាជនសាមគ្គីកសាងជីវភាពវប្បធម៌នៅមណ្ឌលតាំងទីលំនៅ" ផ្សារភ្ជាប់ជាមួយនឹងការកសាងជនបទថ្មី ទីក្រុងអារ្យធម៌ ចលនា "ទូទាំងប្រជាជនការពារសន្តិសុខប្រទេសជាតិ" និងចលនាឯទៀតនៅភូមិភាគ; ចូលរួមដោយផ្ទាល់ការងារបង្ការដោះស្រាយបណ្ដាការវិវាទប្ដឹងផ្ដល់ទំនាស់ ផ្ទៃក្នុងក្នុងប្រជាជននិងបណ្ដាករណីស្មុគស្មាញខាងសន្តិសុខសណ្ដាប់ធ្នាប់; ក្ដាប់ស្ថានភាពគោលបំណងរបស់ជនរួមជាតិបណ្ដាជនជាតិ សាសនានិងគណៈកម្មាធិការ រដ្ឋអំណាចអង្គការមហាជនមូលដ្ឋាន ចលនារៀបចំដើម្បីជនរួមជាតិសកម្មចូលរួម។ បណ្ដាថ្នាក់ ផ្នែក គប្បីយកចិត្តទុកដាក់បំប៉ន់ រៀបចំឲ្យអ្នកមានប្រជាប្រិយភាពបានចូលរួមក្នុងអង្គការនយោបាយសង្គម អង្គការសម្រុះសម្រួលឬបានចូលក្នុងក្រុមប្រឹក្សាប្រជាជនគណៈកម្មាធិការរណសិរ្សមាតុភូមិគ្រប់លំដាប់ថ្នាក់; ប្រគល់ការងាររៀបចំកម្មាភិបាលដែលមានសមត្ថភាព កម្រិតវិជ្ជា ចំណេះដឹងអំពីទំនៀមទម្លាប់អំពីជំនឿសាសនា ជាពិសេសគឺស្តាប់និងអានយល់ភាសាជនជាតិមានអាកប្បកិរិយាស្និទ្ធស្នាល អស់ពីចិត្តជាមួយមុខតួនាទី មានបទពិសោធន៍ ហើយបានជនរួមជាតិនិងអ្នកមុខ អ្នកការសាសនា ជំនឿទុកចិត្ត បំពេញការងារខាងចលនាពង្រីកតួនាទីរបស់អ្នកមានប្រជាប្រិយភាព បង្កភាពងាយស្រួលសម្រាប់អ្នកមានប្រជាប្រិយភាពចូលរួម កសាងបក្ស កសាងរដ្ឋអំណាច៕សមមិត្តសើុងធីអាញ់ហ៊ុង ស្នើគប្បីលើកសរសើរជូនរង្វាន់ឲ្យបានទាន់ពេលដល់អ្នកមានប្រជាប្រិយភាព ដែលមានស្នាដៃឆ្នើមក្នុងពលកម្មផលិតក្នុងការងារចលនាជនរួមជាតិចូលរួមអនុវត្តល្អគោលការណ៍ គោលនយោបាយរបស់បក្ស ក្រឹត្យ ច្បាប់របស់រដ្ឋ ចូលរួមបង្ការប្រឆាំង ឧក្រិដ្ឋកម្មរក្សាសន្តិសុខសណ្ដាប់ធ្នាប់ ធ្វើជាស្នូលក្នុងការចលនាទាំងឡាយនៅភូមិភាគ។ បណ្ដាស្ថាប័នសមត្ថកិច្ច គប្បីផ្តល់ពត៌មានទាន់ពេលនិងសំខាន់ៗ ដោយវិធីសាស្រ្តជាច្រើន៖ តាមរយៈកាសែត វិទ្យុទូរ ទស្សន៍ជាអក្សរនិងភាសាជនជាតិសមស្របជាមួយលក្ខណៈពិសេសរបស់ជនជាតិ ទៅតាមតំបន់ភូមិភាគជាពិសេសគឺអ្នកនៅតំបន់ជ្រៅ តំបន់ឆ្ងាយ មិនសូវមានលក្ខណៈខិតជិតនឹងពត៌មានមហាជន;ឧស្សាហ៍ ផ្សព្វផ្សាយជូនអ្នកមានប្រជាប្រិយភាពអំពីគោលការណ៍គោលនយោបាយរបស់បក្ស ក្រឹត្យច្បាប់របស់រដ្ឋ គោលការណ៍របស់គណៈកម្មាធិការបក្ស រដ្ឋអំណាចភូមិភាគ ជាពិសេសគឺគោលការណ៍ គោលនយោបាយទាំងឡាយដែលពាក់ព័ន្ធដល់ជនជាតិ សាសនាដល់ជីវភាពផលិតកម្មនិងការការពារប្រទេសសន្តិសុខ។ បង្ការប្រឆាំងឧក្រិដ្ឋកម្ម ឧបាយកលរបស់អានុភាពអមិត្ត។ល។
ទីភ្នាក់ងារសារពត៍មានវៀតណាម - វ៉ាន់តឹន