រយៈពេលកន្លង ខេត្តហូវយ៉ាងបានផ្តុំកម្លាំងពង្រីកប្រព័ន្ធសុខាភិបាលមូលដ្ឋាន ពិសេសគឺនៅតំបន់មានជនជាតិភាគតិចរស់នៅកុះករ។
អ្នកជំងឺមក ចាក់ម្ជុលវិទ្យាសាស្រ្ត ព្យាបាលជំងឺនៅដំណាក់ សុខាភិបាល
ឃុំតឹងប៊ិញ ស្រុកភុងហ៊ីប។
តាមប្រសាសន៍លោក គីហ៊ីវថាញ់ អនុប្រធានគណៈជនជាតិខេត្តហូវយ៉ាង ឲ្យដឹង៖ រយៈពេលកន្លង គណៈជនជាតិបានសហការជាមួយនឹងផ្នែកសុខាភិបាលភូមិភាគរៀបចំពិនិត្យផ្ទៀងផ្ទាត់ការកសាងដំណាក់សុខាភិបាលនៅតំបន់មានជនជាតិភាគតិចរស់នៅកុះករ។ លទ្ធផលសឲ្យឃើញថា ប្រព័ន្ធសុខាភិបាលតាមភូមិសាស្រ្តទាំងនេះ មានមូលដ្ឋាន សម្ភារៈ ត្រូវបានកសាងថ្មីរឹងមាំមានកងជួរគ្រូពេទ្យ វេជ្ជបណ្ឌិត និងសហការីសុខាភិបាលគ្រប់គ្រាន់ ក្នុងនោះមានសហការីជាជនជាតិភាគ តិចគ្រប់ភូមិ។ គ្រូពេទ្យយ័ញធូ កម្មាភិបាលដំណាក់សុខាភិបាលឃុំវីធ្វី ស្រុកវីធ្វី ឲ្យដឹង៖ "អាស្រ័យដោយមានប្រព័ន្ធសហការីសុខាភិបាលគ្រប់គ្រាន់នៅតាមភូមិដែលមានជនជាតិភាគតិចរស់នៅកុះករ ម្ល៉ោះហើយការចលនាផ្សព្វផ្សាយដល់ប្រជាជនអនុវត្តការហូបឆ្អិន ផឹកឆ្អិន កាប់ឆ្ការ ព្រៃស៊ុបទ្រុប។ល។ បង្ការបង្ក្រាប រោគឆ្លងរាលដាលរោគពងដៃ ជើង មាត់ និងរោគគ្រុនឈាមសម្រេចប្រសិទ្ធភាពខ្ពស់។ អាស្រ័យហេតុនោះ ឆ្នាំកន្លង នៅលើភូមិសាស្រ្តគ្មានកើតរោគឆ្លងរាលដាលធំដុំឡើយ" ។ តាមស្ថិតិរបស់ផ្នែកសុខាភិបាលខេត្តហូវយ៉ាង ចំនួនឃុំដែលមានដំ ណាក់សុខាភិបាលសម្រេចក្រមលក្ខឋានជាតិស្តីពីសុខាភិបាលគឺ៥៧% អត្រាដំណាក់សុខាភិបាលមានវេជ្ជបណ្ឌិត៩៣%; អត្រាវេជ្ជបណ្ឌិតជាជនមានម៉ឺននាក់៦,៣៦% អត្រាឱសថបណ្ឌិតប្រជាជនម៉ឺននាក់មាន១,៥%។ ប្រការពិសេសណាក់សុខាភិបាលស្ទើរតែទាំងអស់ដែលមានជនជាតិភាគតិចរស់នៅកុះករ ដូច៖ ឃុំសាភៀង វិញវៀងស្រុកឡុងម៉ី ឃុំតឹងប៊ិញ ស្រុកភុងហ៊ីប។ល។ តែងសម្រេចតាមក្រមលក្ខឋានជាតិស្តីពីសុខាភិបាល។
នៅពេលដំណាក់សុខាភិបាលត្រូវបានពង្រឹង និងបំពាក់សម្ភារៈពេទ្យគ្រប់គ្រាន់អ្នកជំងឺកាន់តែជឿទុកចិត្តទៅលើការពិនិត្យព្យាបាលនៅតាមដំណាក់សុខាភិបាលផងដែរ។ ផ្តើមពីនោះ អត្រាអ្នកប្រើប្រាស់ប័ណ្ណធានារ៉ាប់រងសុខាភិបាលក្នុងតំបន់ជនជាតិភាគតិច ពីមួយថ្ងៃទៅមួយថ្ងៃកាន់តែច្រើនឡើង។ អនុវត្តគោលនយោបាយផ្តល់ប័ណ្ណធានារ៉ាប់រងសុខាភិបាលជូនមុខសញ្ញាជាជនជាតិភាគតិច នៅតំបន់ក្រលំបាកនិងលំបាកពិសេស តាមច្បាប់ធានារ៉ាប់រងសុខាភិបាលខេត្តហូវយ៉ាងបាន ផ្តល់ប័ណ្ណធានារ៉ាបរងសុខាភិបាលជូនប្រជាជនចំនួន៤៩៧.៥៣៣នាក់ ក្នុងនោះ ជនជាតិភាគតិចមានចំនួន១២.១៦៣នាក់។ ទូទាំងខេត្តអត្រា អ្នកចូលរួមធានារ៉ាប់រងសុខាភិបាល៦៨%។
តាមប្រសាសន៍បងហ្វិញវុាំងដូយ អនុប្រធានគណៈកម្មាធិការប្រជាជនឃុំសាភៀង ឲ្យដឹង៖ ដោយសារដំណាក់សុខាភិបាលសម្រេចបទដ្ឋានបានជាលក្ខឋានសំខាន់ៗ ពីសុខភាពប្រជាជនលើភូមិសាស្រ្តឃុំ បានលើកស្ទួយគួរឲ្យកត់សម្គាល់។ ប្រការគួររីករាយ គឺជនជាតិភាគតិចបានយកចិត្តទុកដាក់ក្នុងការថែទាំសុខភាពខ្លួនឯង និងគ្រួសារដែលព្យាបាលជំងឺដោយខ្លួន ឯងតាំងពីមុននេះ ត្រូវបានបោះបង់ចោលជាបណ្តើរៗ។ ហេតុនោះ គុណភាពនៃការរស់នៅរបស់ជនជាតិភាគតិច ពីមួយថ្ងៃទៅមួយថ្ងៃកាន់តែបានប្រសើរឡើង៕
ហាថាញ់-លីសៀ