លោកត្រឿងថាញ់សាង ប្រធានការិយាល័យជនជាតិស្រុកកើ-ដ ក្រុង កឹងធើ ឲ្យដឹង៖ ចាប់ពីមជ្ឈមណ្ឌលសុខាភិបាលស្រុកកើ-ដ ត្រូវបាន បង្កើតនៅភូមិធើយហ្វា B ទីប្រជុំជនកើ-ដ ជនរួមជាតិខ្មែរទទួលបាននូវ ការថែទាំសុខភាពល្អជាង ព្រមជាមួយនោះ ស្មារតីភ្ញាក់រលឹកក្នុងការថែ ទាំសុខភាពខ្លួនឯងរបស់ជនរួមជាតិជាជំហានៗ ក៏មានការកើនឡើង ផងដែរ។
ប្រជាជនទៅពិនិត្យជំងឺនៅមជ្ឈមណ្ឌលសុខាភិបាល។
ក្រោយពីជុំផ្សារពេលព្រឹក បងស្រីដាវធីហ្វា នៅភូមិធើយហ្វា B ឆៀង ចូលមជ្ឈមណ្ឌលដើម្បីពិនិត្យជំងឺ ឲ្យដឹង៖ "កាលពីយប់ម្សិលមិញ នាង ខ្ញុំចុកពោះយ៉ាងខ្លាំង ព្រឹកនេះ លក់អស់ទំនិញនៅឯផ្សារ នាងខ្ញុំឆៀង ចូលមជ្ឈមណ្ឌលពិនិត្យជំងឺភ្លាម ពីព្រោះលើកមុននាងខ្ញុំបានជួបនឹង វេជ្ជបណ្ឌិតហ្វាយ ផ្នែកសម្ភពផ្តាំ ខ្ញុំថាពេលណាក្នុងខ្លួនពិបាកទ្រាំ ឬក៏ ចុកពោះគប្បីទៅពិនិត្យជំងឺ កុំទិញថ្នាំផឹកដោយខ្លួនឯង។ ម្យ៉ាងទៀត ស្រ្តីត្រូវតែយកចិត្តទុកដាក់ដល់សុខភាពបន្តពូជ និងទៅពិនិត្យជំងឺឲ្យបានរឿយៗ"។ ក្រោយពីស្ទង់សម្ពាធឈាមឲ្យបងស្រីហ្វា វេជ្ជបណ្ឌិតហ្វាយ ប្រាប់ថាបងស្រី មានសម្ពាធឈាមខ្ពស់និងផ្តល់បទពិគ្រោះដល់បងស្រី អំពីការហូបចុក បន្ទាប់មកណែនាំបងស្រីទៅបន្ទប់ផ្សេង ដើម្បីវេជ្ជ បណ្ឌិតពិនិត្យសម្ពាធឈាមជាបន្ត។ តាមប្រសាសន៍ វេជ្ជបណ្ឌិតឯក ទេសII ឌិញស្វឹងហាយ នាយកមជ្ឈមណ្ឌលសុខាភិបាលស្រុកកើ-ដ ឲ្យ ដឹង៖ មជ្ឈមណ្ឌលតែងក្រើនរំលឹកកម្មាភិបាល ក្នុងដំណើរការពិនិត្យ ព្យា បាលជំងឺជូនប្រជាជន ទន្ទឹមនឹងការពិនិត្យព្យាបាលជំងឺ គ្រូពេទ្យ វេជ្ជ បណ្ឌិត គប្បីផ្តល់ការពិគ្រោះសំដៅលើកកម្ពស់ស្មារតីភ្ញាក់រលឹកក្នុងការ ថែទាំសុខភាពរបស់អ្នកជំងឺ។ ព្រមជាមួយនោះ មជ្ឈមណ្ឌលតែងចាត់ វេជ្ជបណ្ឌិតឯកទេស សហការជាមួយនឹងដំណាក់សុខាភិបាលឃុំនី មួយៗ ចុះទៅភូមិសាស្រ្ត មានជនរួមជាតិខ្មែររស់នៅកុះករ ដើម្បីសួរសុខទុក្ខ ពិនិត្យ ផ្តល់ពិគ្រោះ និងណែនាំអំពីវិធីបង្ការបង្ក្រាបរោគឆ្លង រាលដាលជូនប្រជាជន។ បងម៉ាយត្រឿង ប្រធានភូមិធើយត្រឿង១ ឃុំ ធើយស្វឹង ឲ្យដឹង៖ "ភូមិធើយត្រឿង១ ស្ថិតនៅក្បែរប្រឡាយឡុងអុង ម្ល៉ោះហើយពីភូមិធ្វើដំណើរទៅដល់មជ្ឈមណ្ឌលសុខាភិបាលស្រុក ជិតជាងទៅកាន់ដំណាក់សុខាភិបាលឃុំធើយស្វឹង ដូច្នេះជនរួមជាតិខ្មែរ ក្នុងភូមិភាគច្រើនទៅកាន់មជ្ឈមណ្ឌលដើម្បីពិនិត្យព្យាបាលជំងឺ។ ទោះបីយ៉ាងណាក៏ដោយ គ្រូពេទ្យ វេជ្ជបណ្ឌិតនៅមជ្ឈមណ្ឌល នៅតែអស់ពីចិត្ត ពិនិត្យព្យាបាលជំងឺជូនមាមីងជានិច្ច។ ពេលពិនិត្យជំងឺម្តងៗ វេជ្ជ បណ្ឌិត តែងក្រើនរំលឹកមាមីង គប្បីហូបឆ្អិន ផឹកឆ្អិន កាប់ឆ្ការព្រៃស៊ុប ទ្រុប។ល។ យូរៗទៅមាមីងក៏អនុវត្តតាម ប៉ុនា្មនឆ្នាំមកនេះ ភូមិធើយ ត្រឿង១ គ្មានកើតជំងឺពងដៃ ជើង មាត់ ឬក៏គ្រុនឈាមទេ។ល។"។
តាមប្រសាសន៍ វេជ្ជបណ្ឌិតហាយ ដោយសារស្រុកកើ-ដ មិនទាន់កសាងមន្ទីរពេទ្យ ម្ល៉ោះហើយមជ្ឈមណ្ឌលសុខាភិបាលស្រុកកើ-ដ តែង មានស្ថានភាពហួសចំណុះ។ ថ្វីត្បិតដូច្នោះក្តី ប៉ុន្តែដោយការអស់ពីចិត្ត និងការខ្នះខ្នែងរបស់គ្រូពេទ្យ វេជ្ជបណ្ឌិតមជ្ឈមណ្ឌលតែងសម្រេចបាន ល្អនូវភារកិច្ចដែលបានប្រគល់ជូន រួចបានថ្នាក់ដឹកនាំភូមិភាគវាយតម្លៃ ខ្ពស់ និងបានប្រជាជនក្នុងស្រុកជឿទុកចិត្តទៅពិនិត្យព្យាបាលជំងឺ ពី មួយថ្ងៃទៅមួយថ្ងៃកាន់តែច្រើន៕
ហាថាញ់-លីសៀ