អនុវត្ត VietGAP ក្នុងការ អភិវឌ្ឍន៍ចិញ្ចឹមជលផលដោយចីរភាពនៅវៀតណាម"។ អញ្ជើញចូលរួម មានតំណាងបណ្តាមន្ទីរកសិកម្ម និងអភិវឌ្ឍជនបទនៃខេត្តនានា ក្នុងតំបន់វាលរាបទន្លេគឺវឡុង បណ្តាខេត្តមាត់សមុទ្រ មជ្ឈមណ្ឌលជំរុញកសិកម្ម ជំរុញនេសាទកម្ម សមាគមរបរនេសាទនិងជលផលបណ្តាខេត្ត ក្រុងក្នុងទូទាំងប្រទេស។
ទិដ្ឋភាពនៃអង្គសិក្ខាសាលា ។
ក្នុងអង្គសិក្ខាសាលា តំណាងទាំងឡាយ បានរួមគ្នាដោះដូរពិភាក្សាពី បណ្តាភាពងាយស្រួល ពីបណ្ដាការលំបាកក្នុងដំណើរការអភិវឌ្ឍនៃរបរ ចិញ្ចឹមជលផល; សម្ពាធនៃកត្តាបរិស្ថាននិងអាកាសធាតុចំពោះរបរ ចិញ្ចឹម; VietGAP ក្នុងរបរចិញ្ចឹមជលផលនៅភូមិភាគនានា;បណ្តាភាព ងាយស្រួលនិងលំបាកនៅពេលអនុវត្ត VietGAP ក្នុងការចិញ្ចឹមបង្គានាគ ប្រពលវប្បកម្ម; ដំណោះស្រាយក្នុងការជំរុញនិងទទួលស្គាល់ទៅវិញ ទៅមករវាង VietGAP និងបណ្តាវិញ្ញាបនបត្រ ផ្សេងៗទៀត។
លោកង្វៀនវៀតថាំង ប្រធានសមាគមរបរនេសាទវៀតណាម ឲ្យដឹងៈ តាមការស្ទង់មើលឆ្នាំ២០១៣ បរិមាណផលនៃជលផលសរុបរបស់ទូ ទាំងប្រទេសសម្រេចបានជាង៦លានតោន កើនជាង២%បើប្រៀបធៀប នឹងឆ្នាំ២០១២។ តាមផែនការ គឺការខិតខំរបស់ក្រសួងកសិកម្មនិង អភិវឌ្ឍជនបទ ចាប់ពីពេលនេះដល់ឆ្នាំ២០១៥ នឹងមានមូលដ្ឋានចិញ្ចឹម តាមបែបប្រពលវប្បកម្មពាក់កណ្តាលប្រពលវប្បកម្ម និងបណ្តាទម្រង់ រូបភាពចិញ្ចឹម កែប្រែឲ្យមានការរីកចម្រើននិងបានទទួលវិញ្ញាបនបត្រ Viet GAP ចំនួន៣០%និងដល់ឆ្នាំ២០២០នឹងសម្រេចបាន៨០%៕
យ្វីអាញ់-វិមាន