26/07/2016 - 10:16

ចាកផុតពីភាពក្រីក្រដោយសាររៀនរបរ

អា​ស្រ័យ​កំ​ណត់​ទិស​វិជ្ជា​ជីវៈ​ឲ្យ​កូន​បាន​ល្អ និង​ខិត​ខំ​រក​ស៊ី​ផង​នោះ​ បាន​ជា​គ្រួសារ​ពូ​ដាវ​សុខ នៅ​ភូមិ​ឌិញ​ខាញ់ ឃុំ​ឌិញ​ម៉ូង ស្រុក​ថើយ​ឡាយ ក្រុង​កឹង​ធើ បាន​ចាក​ផុត​ពី​ភាព​ក្រី​ក្រ​ឈាន​ឡើង​ធូរ​ធារ​។

 ពូដាវសុខ និងកូនប្រុសដាវតារា។

គ្រួ​សារ​ពូ​ដាវ​សុខ ពី​ដើម​គឺ​ជា​គ្រួ​សារ​ក្រី​ក្រ គ្មាន​ដី​ផលិត​កម្ម ថែម​ទាំង​មាន​កូន​ច្រើន​ទៀត​របរ​សំ​ខាន់​របស់​ពូ​គឺ​ដើរ​ធ្វើ​ការ​ឈ្នួល​។ កូន​ធំ​ៗ​របស់​ពូ​ចាំ​បាច់​ត្រូវ​ឈប់​រៀន​ពាក់​កណ្តាល​ការ ដើម្បី​ជួយ​គ្រួ​សារ​ចិញ្ចឹម​ប្អូន​ៗ នៅ​តូច​។ ក្តី​សង្ឃឹម​ទាំង​ប៉ុន្មាន​របស់​គ្រួ​សារ​បង្អែក​លើ​កូន​ពៅ គឺ​ដាវ​តា​រា ដែល​ជា​កូន​លុះ​ក្នុង​ដំ​បូន្មាន​និង​រៀន​ពូ​កែ។

ឆ្នាំ​​២០០៨ បន្ទាប់​ពី​កូន​ប្រុស​ពៅ​ដាវ​តា​រា​ប្រ​ឡង​បញ្ចប់​មធ្យម​សិក្សា​ចំ​ណេះ​ទូ​ទៅ ពូ​ដាវ​សុខ​ឲ្យ​កូន​ជ្រើស​រើស​ដោយ​ខ្លួន​ឯង​​៖ រៀន​ម​ហា​វិ​ទ្យា​ល័យ​ឬ​ក៏​រៀន​របរ​។ បង​ដាវ​តា​រា ​ឲ្យ​ដឹង​៖ "កាល​នោះ ខ្ញុំ​យល់​ឃើញ​ថា​ប្រ​សិន​បើ​រៀន​ម​ហា​វិ​ទ្យា​ល័យ​នឹង​ត្រូវ​បង់​ខាត​ថ​វិ​កា​សិក្សា​ច្រើន ឪ​ពុក​និង​បង​ៗ​ពិត​ជា​នឿយ​ហត់​ជាង​ទៀត​។ ខ្ញុំ​សូម​ឪ​ពុក​ទៅ​រៀន​មធ្យម​សិក្សា វិជ្ជា​ជីវៈ​ផ្នែក​គ្រឿង​យន្ត​"។ ពីរ​ឆ្នាំ​ក្រោយ​មក​បង​ដាវ​តា​រា បាន​ប្រ​ឡង​បញ្ចប់​កម្ម​សិក្សា​និង​ឆ្លង​តាម​រយៈ​ការ​ប្រ​ឡង​ជម្រើស​សហ​ការ​ពល​កម្ម​នៅ​ប្រ​ទេស​ជ​ប៉ុន​។ បេី​ពិ​និត្យ​ស្ថាន​ភាព​គ្រួ​សារ គឺ​ជា​គ្រួ​សារ​ខ្មែរ​មាន​ជីវ​ភាព​ទល់​ក្រ ហេតុ​នោះ​បង​តា​រា​មិន​បង់​ថវិ​កា​អ្វី​ទាំង​អស់ ហើយ​ថែម​ទាំង​បាន​រដ្ឋ​អំ​ណាច​ឃុំ​ជួយ​ឧបត្ថម្ភ​បែប​បទ​ទៅ​ពល​កម្ម​នៅ​បរ​ទេស​ទៀត​ផង​។ ពូ​ដាវ​សុខ​ ឲ្យ​ដឹង​ ៖ "កាល​តា​រា​ទើប​ទៅ​ពល​កម្ម​នៅ​បរ​ទេស​បាន​ជាង​១​ខែ ផ្ញើ​ប្រាក់​មក​ផ្ទះ​បាន​ជិត​២០​លាន​ដុង​។ យប់​នោះ គ្រួ​សារ​ខ្ញុំ​ត្រេក​អរ​គ្មាន​អ្នក​ណា​ដេក​បាន​។ ខ្ញុំ​តាំង​ចិត្ត​ថា មិន​ប្រើ​ប្រាស់​ទឹក​ប្រាក់ នេះ​ដោយ​ខ្ជះ​ខ្ជាយ​ឡើយ​ខ្ញុំ​យក​ធ្វើ​ដើម​ទុន​រក​ស៊ី ដើម្បី​ចាក​ផុត​ពី​ជីវ​ភាព​ក្រី​ក្រ"​។

​ពេល​វេ​លា​ចេះ​តែ​កន្លង​ទៅ​បី​ឆ្នាំ ចុះ​កិច្ច​សហ​ការ​ពល​កម្ម​នៅ​ប្រ​ទេស​ជ​ប៉ុន ក៏​បាន​កន្លង​ផុត​ទៅ​តាម​ការ​ប៉ាន់​ស្មាន​បង​ដាវ​តា​រាបា​​នប្រិត​សំ​ចៃ​ប្រាក់​និង​ផ្ញើ​មក​ជូន​គ្រួ​សារ​ស​រុប​ជាង​៩០០​លាន​ដុង​។ ទឹក​ប្រាក់​ទាំង​នេះ ពូដាវ​សុខ​វិ​និ​យោគ​ទុន​សម្រាប់​អភិ​វឌ្ឍ​សេដ្ឋ​កិច្ច​គ្រួ​សារ​។ ដំ​បូង​ពូ​បើក​ហាង​លក់​កា​ហ្វេ​ក្នុង​សួន​ច្បារ និង​លក់​គ្រឿង​សារ​ពើ​ភណ្ឌ ក្រោយ​មក​ពូ​វិ​និ​យោគ​ទុន​ព្រ​លាន​បាល់​ទាត់​ដើម្បី​បម្រើ​យុ​វ​ជន​នៅ​ភូមិ​ភាគ​។ ផ្តើម​ពី​នោះ សេដ្ឋ​កិច្ច​គ្រួ​សារ​ពូ​ដាវ​សុខ​បាន​ធូរ​ធារ​ឡើង​។

បច្ចុប្បន្ន ប្រាក់​ចំ​ណូល​ពី​លក់​ហាង​កា​ហ្វេ​លក់​សារ​ពើ​ភណ្ឌ និង​មណ្ឌល​កុ​មារ​កម្សាន្ត​សប្បាយ​គ្រួ​សារ​ពូ​រក​បាន​ប្រាក់​ចំ​ណូល​ប្រ​ចាំ​ថ្ងៃ​។ កូន​ៗ របស់​ពូ​សុទ្ធ​តែ​បាន​ចេញ​នៅ​ដោយ​ឡែក មាន​ដើម​ទុន​រក​ស៊ី មាន​ជីវ​ភាព​លំ​នឹង​។ អា​ស្រ័យ​កំ​ណត់​ទិស​រៀន​របរ​សម​ស្រប​ឲ្យ​កូន ព្រម​ទាំង​ខិត​ខំ​រក​ស៊ី បច្ចុប្បន្ន គ្រួ​សារ​ពូ​ដាវ​សុខ ជា​គ្រួ​សារ​គំ​រូ​បាន​មា​មីង​ជា​ច្រើន​នៅ​​ភូមិ​ភាគ​កោត​សរ​សើរ​និង​យក​តម្រាប​តាម​៕

ថាច់ថាញ់ភូ-វិមាន

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
ពូដាវសុខ