ជាឃុំមានជនរួមជាតិខ្មែររស់នៅជាង៤០% រយៈពេលកន្លង មាមីងខ្មែរនៅឃុំតឹងម៉ី ស្រុកត្រាអូង ខេត្តវិញឡុង មិនត្រឹមតែខំប្រឹងអភិវឌ្ឍផលិតកម្ម ដើម្បីបង្កើនចំណូលលើកស្ទួយសេដ្ឋកិច្ចគ្រួសារប៉ុណ្ណោះទេ នៅទាំងខ្នះខ្នែងព្រួតដៃរួមកម្លាំងជាមួយនឹងរដ្ឋកសាងជនបទថ្មីទៀតផង។
ដងផ្លូវខេត្តលេខ៩០៧នៅឃុំតឹងម៉ីនាបច្ចុប្បន្ន។
ឃុំតឹងម៉ី បច្ចុប្បន្នមានគ្រួសារប្រជាជនរស់នៅជាង៣.០០០គ្រួសារ ក្នុងនោះ មានជនរួមជាតិខ្មែរប្រមាណ១.២០០គ្រួសារ។ ឆ្នាំ២០១១ ឃុំកៀរគររាល់ប្រភពកម្លាំងចូលរួមកសាងជនបទថ្មី។ ពិសេស ពេលសំណង់ផ្លូវខេត្តលេខ៩០៧ប្រវែង៦គីឡូមែត្រ ចាប់ពីផ្លូវជាតិលេខ៥៤ដល់ឃុំត្រាកូង កាត់ទទឹងមជ្ឈមណ្ឌឃុំតឹងម៉ី ត្រូវបានកសាងសម្រេចរួចរាល់។ សំណង់នេះ មានគ្រួសារជនរួមជាតិខ្មែរជាច្រើននៅឃុំតឹងម៉ីស្ម័គ្រចិត្តបរិច្ចាគដី កម្លាំងពលកម្ម ដើម្បីកសាងផ្លូវគមនាគមន៍ជនបទតភ្ជាប់ភូមិ ឃុំ បានប្រជាជនខ្នះខ្នែងចូលរួមគាំទ្ររួមចំណែកអនុវត្តដោយប្រសិទ្ធភាពនូវការកសាងជនបទថ្មី។ លោកសេីុងអាង នៅភូមិព្រែកនិស្ស័យ ឲ្យដឹង៖ "ទោះបីស្ថានភាពគ្រួសារនៅជួបការលំបាកច្រើនក៏ដោយ ដើម្បីប្រយោជន៍រួមគ្រួសារខ្ញុំស្ម័គ្រចិត្តបរិច្ចាគដី៥០០ម៉ែត្រការ៉េធ្វើផ្លូវ។ ពេលរដ្ឋ ចលនាធ្វើផ្លូវគ្រួសារខ្លះរួមវិភាគទានប្រាក់ខ្លះរួមកម្លាំងពលកម្ម ដើម្បីមាមីងធ្វើដំណើរទៅមកក្មួយៗទៅរៀនមានភាពងាយស្រួល"។
ប៉ុន្មានឆ្នាំកន្លង បក្ខភាគឃុំតឹងម៉ី បានផ្សព្វផ្សាយនិងចលនាប្រជាជនបរិច្ចាគដី ដើមឈើ ដំណាំ សរុបតម្លៃជាង៤,៩ពាន់លានដុង។ ចាប់ពីឆ្នាំ២០១១ មកទល់នឹងបច្ចុប្បន្ន ប្រភពទុនកៀរគរកសាងជនបទថ្មីនៅឃុំតឹងម៉ី សរុបជាង១៥ពាន់លានដុង ក្នុងនោះប្រភពទុនពីខេត្ត ស្រុកវិនិយោគចំនួន៩,២ពាន់លានដុង ក្រៅពីនោះ ប្រជាជនរួមវិភាគទានប្រាក់ដីកម្លាំងពលកម្ម។ល។ សរុបជាទឹកប្រាក់ចំនួន៦,៥ពាន់លានដុង។ អនុវត្តកម្មវិធីគម្រោងនានារបស់រដ្ឋាភិបាលអំពីហេដ្ឋារចនាសម្ព័ន្ធ ចាំបាច់ត្រូវបានវិនិយោគទុនកសាងសម្រេចរួចរាល់ធានាឲ្យម៉ូតូបើកបរបានទាំងប្រាំងវស្សា ជីវភាពសម្ភារៈ ស្មារតីរបស់ប្រជាជនពីមួយថ្ងៃទៅមួយថ្ងៃត្រូវបានលើកស្ទួយ។ ដើម្បីសម្រេចបានលទ្ធផលទាំងនេះ ក្រៅពីការយកចិត្តទុកដាក់របស់បក្ស រដ្ឋ មាមីងខ្មែរស្ម័គ្រចិត្តបរិច្ចាគដី និងមានស្មារតីឈានឡើងក្នុងជីវភាពជាមួយនឹងគោលលំនាំ "រដ្ឋនិងប្រជាជនរួមគ្នាធ្វើ"។ ឆ្លងតាមរយៈនោះ បង្កបានការវិវឌ្ឍន៍យ៉ាងសកម្មរួមចំ ណែកធ្វើឲ្យមុខមាត់ជនបទតំបន់ជនរួមជាតិខ្មែររស់នៅមានភាពប្រសើរជាង។
មកទល់នឹងបច្ចុប្បន្ន ទូទាំងឃុំមានផ្ទះ២.១៧០/២.៨៨៥ខ្នង សម្រេចក្រមលក្ខឋានអំពីជនបទថ្មីស្រូបអត្រា៧៥,២% គ្រួសារមានអគ្គិសនីប្រើប្រាស់ស្រូបអត្រា៩៩,១% គ្រួសារមានទឹកស្អាតប្រើប្រាស់ស្រូបអត្រា៨១,៦៩%។ នៅឆ្នាំ២០១៦ ឃុំអនុវត្តលក្ខឋានសម្រេច៨/១៩លក្ខឋាន។ អាស្រ័យហេតុនោះ ជីវភាពមាមីងខ្មែរត្រូវបានលើកស្ទួយដោយឥតឈប់ឈរ មុខមាត់ជនបទពីមួយថ្ងៃទៅមួយថ្ងៃកាន់តែមានភាពប្រសើរ។ នេះគឺជាបុព្វបទសំខាន់ដើម្បីតំបន់ជនរួមជាតិភាគតិចនៅស្រុកត្រាអូង ខិតខំអនុវត្តសម្រេចបណ្តាលក្ខឋានកសាងជនបទថ្មីនៅឆ្នាំបន្តបន្ទាប់ ៕
លីសៀ-មុនី