មហាសាមគ្គីជនជាតិ ភូមិស្រុកផ្លាស់ថ្មី

14/12/2015 - 15:50

កាម៉ាវបង្កើនការងារបង្ការបង្ក្រាបឧក្រិដ្ឋកម្ម

គណៈកម្មាធិការបក្សខេត្តកាម៉ាវ បានរៀបចំបូកសរុបបណ្តោះអាសន្ន រយៈពេល៥ឆ្នាំ អនុវត្តបទបញ្ជាលេខ៤៨របស់ការិយាល័យនយោបាយ ស្តីពីបង្កើនការដឹកនាំរបស់បក្សលើការបង្ការបង្ក្រាបឧក្រិដ្ឋកម្ម ក្នុងស្ថាន ភាពថ្មី។ 

ខ្លោង​ទ្វារ​សន្តិ​សុខ​សណ្តាប់​ធ្នាប់​បាន​រួម​ចំ​ណែក​រក្សា​ភាព​សុខ​សាន្តនៅភូមិ​ភាគ​ ។

ដើម្បី​ផ្សព្វ​ផ្សាយ​អនុ​វត្ត​ប្រ​កបដោយ​ប្រ​សិទ្ធ​ភាព​ការងារនេះ គណៈកម្មាធិការបក្សខេត្តកាម៉ាវ បាន​រៀប​ចំ​អនុ​វត្ត ធ្វើ​ឲ្យ​កាន់​តែ​ជាក់​ស្តែង​នូវ​បទ​បញ្ជា​លេខ​៤៨​របស់ការិយាល័យនយោបាយ។ ទន្ទឹមនឹង​នោះ ប្រ​កាស​ជា​ផ្លូវ​ការ​កម្ម​វិ​ធី​ស​កម្ម​ភាព​លេខ​០៤ និង​លិ​ខិតបទ​ដ្ឋាន​ដែល​ពាក់ព័ន្ធ ផ្សេង​ៗ បញ្ចូល​ទៅ​ក្នុង​ការ​ប្រ​ជុំ​ជីវ​ភាព​សា​ខា​បក្ស ក្នុង​នោះ​មាន​កំ​ណត់​ភារ​កិច្ច​អ្នក​ដឹក​នាំ​និង​បក្ខ​ជន​ម្នាក់​ៗ ក្នុង​ការ​ផ្សព្វ​ផ្សាយ​អនុ​វត្ត​។ យោង​លើ​លទ្ធ​ផល​នៃ​ការ​អនុ​វត្តន៍​ភារ​កិច្ច​បង្ការ​បង្ក្រាប​ឧក្រិដ្ឋ​កម្ម នឹង​ធ្វើ​ជា​លក្ខឋាន​មួយ​ដើម្បី​ពិ​និត្យ​ជ្រើស​រើស​ប្រ​ឡង​ប្រ​ណាំង រៀប​ចំ​ណាត់​ថ្នាក់ អង្គ​ការ​បក្ស​បក្ខ​ជន និង​ពិ​និត្យ​ជូន​រង្វាន់​សរ​សើរ​រៀង​រាល់​ឆ្នាំ​។

គណៈ​កម្មា​ធិ​ការ​បក្ស រដ្ឋ​អំ​ណាច គណៈ ផ្នែក​និង​អង្គ​ការ​ម​ហា​ជន​នា​នា កៀរ​គរ​អង្គ​ការ​ម​ហា​ជន និង​ប្រ​ជា​ជនចូល​រួម​ក្នុង​ការ​ងារ​បង្ការ​បង្ក្រាប​ឧក្រិដ្ឋ​កម្ម​។ បញ្ចុះ​បញ្ចូល​អប់​រំ ជួយ​អ្នក​ប្រ​ព្រឹត្ត​ល្មើស​ទទួល​បាន​ការ​អនុ​គ្រោះ​លើក​លែង​ទោស​ជា​ដើម​។ ជា​ពិ​សេស​ពង្រីក​បើក​ទូ​លាយ ទម្រង់​រូប​ភាព គំ​រូ​ឈាន​មុខ​ក្នុង​ការ​បង្ការ​បង្ក្រាប​ឧក្រិដ្ឋ​កម្ម រក្សា​សន្តិ​សុខ​-សណ្តាប់​ធ្នាប់​នៅ​មូល​ដ្ឋាន  ទម្រង់​រូបភាព​មាន​ប្រ​សិទ្ធ​ភាព​ច្រើន ដូច​៖ "ខ្លោង​ទ្វារ​សន្តិ​សុខ​សណ្តាប់​ធ្នាប់​" "​ពន្លឺ​សន្តិ​សុខ​សណ្តាប់​ធ្នាប់​" "ស្នូរ​រ​គាំង​សន្តិ​សុខ​" ​។ល។

ទន្ទឹម​នឹង​ការ​ជំ​រុញ​យ៉ាង​ខ្លាំង​ក្លា​នូវ​ការ​ផ្សព្វ​ផ្សាយ​អប់​រំ ស៊ី​ជម្រៅ​ផ្តោត​ទៅ​លើ​កម្មា​ភិ​បាល បក្ខ​ជន​និង​ប្រ​ជា​ជន​។ គណៈ​កម្មា​ធិ​ការ​បក្ស​ខេត្ត​កា​ម៉ាវ បង្កើន​ការ​ពង្រីក​លើក​កម្ពស់​សមត្ថ​ភាព​កម្លាំង​ត​ស៊ូ​បង្ការ​បង្ក្រាប ឧក្រិដ្ឋ​កម្ម​ដោយ​ផ្ទាល់​។ ជំ​រុញ​យ៉ាង​ខ្លាំង​ក្លា​ក្នុង​ការ​កែ​ទម្រង់យុត្តិ​ធម៌ លើក​កម្ពស់​គុណ​ភាព ប្រ​សិទ្ធ​ភាព​ការ​ងារ​សើុប​អង្កេត ប្តឹង​ផ្តល់​កាត់​ក្តី។​ជាក់​ស្តែង​ក្នុង​រយៈ​ពេល​៥​ឆ្នាំ​កន្លង ស្ថា​ប័ន​សមត្ថ​កិច្ច​របស់​ខេត្ត បាន​ប្រ​ទះ​ឃើញ​និង​វិនិច្ឆ័យ​ករណី​ដែល​ពាក់​ព័ន្ធ​ជាង​២.៩០០​ករណី មាន​មុខ​​សញ្ញាប្រព្រឹត្ត​ល្មើសសណ្តាប់​ធ្នាប់សង្គម​ជិត​៤.០០០​នាក់ កាត់​បន្ថយ​​​ចំ​​នួន​ករណី​និង​មុខ​សញ្ញា​ប្រ​ព្រឹត្ត​ល្មើស ក្នុង​ចំណោម​ករណី​ពិ​សេស​ដែល​បាន​កើត​មាន​ឡើង​ទាំង​៤៥​ករណី ស្ថា​ប័ន​ស​មត្ថ​កិច្ច​បាន​សើុប​អង្កេត និង​រក​គំ​ហើយ​បាន​ករណី​ពិ​សេស​មាន​ការ​ពាក់​ព័ន្ធ​ចំ​នួន​៣២​ករណី ដោយ​មាន​មុខ​សញ្ញា​ដល់​ទៅ​៥០​៣​នាក់ ស្ថា​ប័ន​សមត្ថ​កិច្ច​កំ​ពុង​បន្ត​ការ ទម្លាយ​ករណី​ពិ​សេស​ចំ​នួន​៩ ជម្រះ​ករណី​ពិ​សេស​ចំ​នួន​១ បញ្ឈប់​ដំ​ណើរ​ការ​ករណី​ពិ​សេស​ចំ​នួន​៣ បង្ក្រាប​ឧក្រិដ្ឋ​ជន​បាន​៣០​ពួក​ក្រុម វិ​និច្ឆ័យ​មុខ​សញ្ញា​១៨១​នាក់​។ល។

លោក​ផាម​បាច់​ឌាំង អនុ​លេខា​ប្រ​ចាំ​ការ​នៃ​គណៈ​កម្មា​ធិ​ការ​បក្ស​ខេត្ត​កា​ម៉ាវ ឲ្យ​ដឹង៖ នា​ពេល​ខាង​មុខ គណៈ​កម្មា​ធិ​ការ​បក្ស​ខេត្ត​កាម៉ាវ​និង​បន្ត​ការ​ជ្រួត​ជ្រាប អនុ​វត្ត​ប្រ​កប​ដោយ​ប្រ​សិទ្ធ​ភាព​នូវ​បទ​បញ្ជា​៤៨​របស់​កា​រិ​យាល័យ​ន​យោ​បាយ ស្តី​ពី​បង្កើន​ការ​ដឹក​នាំ​របស់​បក្ស ចំ​ពោះ​ការ​ងារ​បង្ការ​បង្ក្រាប​ឧក្រិដ្ឋ​កម្ម​ក្នុង​ស្ថាន​ភាព​ថ្មី ចាត់​ទុក​នេះ​ជា​ភារ​កិច្ច​ជា​ប្រ​ចាំ; ពង្រីក​កម្លាំង​ប្រ​ព័ន្ធ​ន​យោ​បាយ​ទាំង​មូល និង​ការ​ខិត​ខំ​ចូល​រួម​ពី​សំ​ណាក់​ប្រ​ជា​ជន​ក្នុង​ការ​បង្ការ​បង្ក្រាប​ឧក្រិដ្ឋ​កម្ម​។ ទន្ទឹម​នឹង​នោះ ភូមិ​ភាគ​​​នា​នា​និង​ស្ថា​ប័ន​ព័ត៌​មាន​ម​ហា​ជន គប្បី​ជំ​រុញ​យ៉ាង​ខ្លាំង​ក្លា​នូវ​ការ​ផ្សព្វ​ផ្សាយ​​អប់​រំ​ស៊ី​ជម្រៅ​ខាង​ច្បាប់ បង្ការ​បង្ក្រាប​ឧក្រិដ្ឋ​កម្ម ដើម្បី​កសាង​ការ​រស់​នៅ​ត្រឹម​ត្រូវ លើក​កម្ពស់​គុណ​ភាព​សីល​ធម៌​និង​ស្មារ​តី​កម្មា​ភិ​បាល បក្ខ​ជន​និង​ប្រ​ជា​ជន; ពង្រីក​បាន​ល្អ​នូវ​តួ​នា​ទី​អប់​រំ ម្ចាស់​ការ​បង្ការ​ទប់ ស្កាត់​ឧក្រិដ្ឋ​កម្ម​ចាប់​ពី​មូល​ដ្ឋាន និង​អង្គ​ការ​មហា​ជន​នា​នា​៕

គីមហា (ទីភ្នាក់ងារសារព័ត៌មានវៀតណាម) លីសៀ

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
លោក​ផាម​បាច់​ឌាំង