ដំណាក់សុខាភិបាលឃុំឡឹមកៀក ស្រុកថាញ់ទ្រី ខេត្តសុកត្រាំង អនុវត្តបានល្អការងារថែទាំសុខភាពជូនប្រជាជន បង្កបានក្តីទុកចិត្តដល់អ្នកជំងឺ។ ពិសេសដំណាក់សុខាភិបាលគឺជាអង្គភាពនាំមុខក្នុងការបង្ការបង្ក្រាបរោគឆ្លងរាលដាលរបស់ស្រុក។
កម្មាភិបាលសុខាភិបាលឃុំឡឹមកៀក ពិនិត្យព្យាបាលជំងឺជូនប្រជាជន។
ប៉ុន្មានឆ្នាំមុនៗ ដោយសារជីវភាពនៅក្រលំបាក ប្រជាជនមិនសូវយកចិត្តទុកដាក់ដល់ការថែទាំសុខភាពរបស់ខ្លួននិងគ្រួសារទេ។ ផ្តើមពីនោះ បណ្តាលឲ្យរោគឆ្លងរាលដាលមួយចំនួនកើតឡើង ពិសេសគឺរោគគ្រុនឈាម។ ចំពោះស្ថានភាពនោះ ដំណាក់សុខាភិបាលបានសហការជាមួយនឹងរដ្ឋអំណាចភូមិភាគនិងសហការីសុខាភិបាល១៤រូប ដែលនៅប្រចាំភូមិនីមួយៗ ជំរុញយ៉ាងខ្លាំងក្លានូវការផ្សព្វផ្សាយចំណេះដឹងសុខាភិបាល ចលនាប្រជាជន ខ្នះខ្នែងចូលរួមបង្កាបង្ក្រាបរោគឆ្លងរាលដាល។ ទន្ទឹមនឹងនោះ សហការនឹងស្ថានីយផ្សាយសំឡេងឃុំផ្សព្វផ្សាយជារឿយៗ ដើម្បីប្រជាជនមានស្មារតីភ្ញាក់រលឹកក្នុងការបង្ការោគឆ្លងរាលដាល។ ក្រៅពីនេះ ជារៀងរាល់ឆ្នាំ ដំណាក់សុខាភិបាលថែមទាំងរៀបចំកម្ចាត់ដង្កូវទឹកជាច្រើនលើកនិងបាញ់ថ្នាំគីមីដើម្បីកម្ចាត់មូសផងដែរ។ អាស្រ័យហេតុនោះ ស្ថានភាពរោគឆ្លងរាលដាលបានកាត់បន្ថយពីមួយឆ្នាំទៅមួយឆ្នាំ។ បងស្រីលីធីកេវយីម នៅភូមិកៀកថាំង ឲ្យដឹង៖ "ជីវភាពគ្រួសារក្រលំបាក ម្ល៉ោះហើយនាងខ្ញុំទៅធ្វើការឈ្នួលខួបប្រាំងវស្សា មិនសូវយកចិត្តទុកដាក់រក្សាអនាម័យជុំវិញផ្ទះ។ នៅពេលកូនកើតជំងឺគ្រុនឈាម កម្មាភិបាលពេទ្យចុះទៅដល់ផ្ទះផ្តល់ពិគ្រោះណែនាំពី របៀបបង្ការរោគឆ្លងរាលដាល នាងខ្ញុំក៏បានគ្របពាងទឹកអនាម័យផ្ទះសម្បែង ស្អាតបាត ឲ្យកូនដេកក្នុងមុង ចម្អិនម្ហូបអាហារហ្មត់ចត់។ល។ ដើម្បីធានាសុខភាពក្នុងក្រុមគ្រួសារ"។ តាមប្រសាសន៍គ្រូពេទ្យឡេធីហ័យ អនុប្រធានដំណាក់សុខាភិបាលឃុំជិត៣ឆ្នាំមកនេះ នៅភូមិសាស្រ្តឃុំ គ្មានកើតសម្បុករោគគ្រុនឈាមទេ;ឆ្នាំ២០១៦ ទូទាំងឃុំកើតមានជំងឺ គ្រុនឈាមប្រភេទស្រាលចំនួន៥ករណី ហើយគ្មានជំងឺពងដៃជើងមាត់ ។
ថ្វីត្បិតតែជាឃុំតំបន់ឆ្ងាយ ប៉ុន្តែកម្មាភិបាលដំណាក់សុខាភិបាលបានប្រកបការងារច្រើនឆ្នាំ មុខជំនាញរឹងប៉ឹង និងជិតដិតជាមួយនឹងអ្នកជំងឺ ម្ល៉ោះហើយដំណាក់សុខាភិបាលបង្កបាននូវក្តីទុកចិត្តពីអ្នកជំងឺ។ បច្ចុប្បន្ន មធ្យមភាគក្នុងមួយថ្ងៃដំណាក់សុខាភិបាលពិនិត្យព្យាបាលជំងឺ និងផ្តល់ថ្នាំជាង៧០លើកនាក់។ បងស្រីហ្វិញធីហ្វា នៅភូមិកៀកឡើយ ឲ្យដឹង៖ "កម្មាភិបាលដំណាក់សុខាភិបាលតែងអស់ពីចិត្តបម្រើប្រជាជន និយាយស្តីរាក់ទាក់ អ្នកចូលទៅពិនិត្យព្យាបាលមានការនឹងនរចិត្ត។ នាងខ្ញុំរងជំងឺសម្ពាធឈាមខ្ពស់ ហេតុនេះ២សប្តាហ៍ម្តង ខ្ញុំតែងទៅពិនិត្យជំងឺយកថ្នាំផឹក ដើម្បីលំនឹងសម្ពាធឈាម។ ពេលទៅដល់ពេទ្យម្តងៗ តែងបានណែនាំពីរបៀបផឹកថ្នាំ ការហូបចុក សម្រាកប្រជុំជីវភាពម្ល៉ោះហើយសុខភាពបានស្រួល"។ គ្រូពេទ្យឡេធីហ័យ អនុប្រធានដំណាក់សុខាភិបាល ឡឹមកៀក ឲ្យដឹង៖ បច្ចុប្បន្ន ថ្វីត្បិតតែដំណាក់សុខាភិបាលមិនទាន់មានវេជ្ជបណ្ឌិតក៏ពិតមែន ប៉ុន្តែមជ្ឈមណ្ឌលសុខាភិ បាលស្រុក ក៏បានចាត់វេជ្ជបណ្ឌិតចុះទៅពិនិត្យព្យាបាល២លើក/សប្តាហ៍។ នេះគឺជាឱកាសដើម្បីជួយដំណាក់សុខាភិបាល អនុវត្តបានល្អជាងទៀតនូវការងារពិនិត្យព្យាបាលជំងឺជូនប្រជាជន៕
លីធាន-លីសៀ