20/10/2015 - 15:40

ពង្រីក​ចលនា​កីឡា​អប់រំ​កាយ​នៅ​តំ​បន់​ជន​រួម​ជាតិ​ខ្មែរ

ច្រើន​ឆ្នំា​កន្លង ការ​អភិ​វឌ្ឍន៍​កីឡា​អប់រំ​កាយ​នៅ​តំ​បន់​ជន​រួម​ជាតិ​ខ្មែរ​តែង បាន​គ្រប់​ថ្នាក់ គ្រប់​ផ្នែក​របស់​ស្រុក​ឡុង​ភូ ខេត្ត​សុក​ត្រំាង​យក​ចិត្ត​ទុក​ដាក់។ អា​ស្រ័យ​ហេតុ​នោះ ជីវភាព​របស់​មាមីង​ជន​រួម​ជាតិ​ខ្មែរ​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​កាន់​តែ​បាន​លើក​កម្ពស់។

រុញ​ឈើ​ជា​វិញ្ញា​សា​កីឡា​ប្រពៃ​ណី​របស់​ជន​រួម​ជាតិ​ខ្មែរ តែង​បាន​មាមីង​ចូល​ចិត្ត។

ឡុង​ភូ មាន​ជន​រួម​ជាតិ​ខ្មែរ​ជាង​២៨,៥% ច្រើន​ឆ្នាំ​កន្លង ដោយ​បាន​ការ​យក​ចិត្ត​ទុក​ដាក់​របស់​បក្ស រដ្ឋ ក្នុង​ការ​វិនិ​យោគ​ទុន​អភិ​វឌ្ឍ​តំបន់​ជន​រួម​ជាតិ​ខ្មែរ ម្លោ៉ះ​ហេីយ​ជីវ​ភាព​សម្ភារៈ ស្មារតី​របស់​មាមីង​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​កាន់​តែ​បាន​លើក​កម្ពស់។ ផ្តើម​ពី​នោះ ការ​ងារ​អភិ​វឌ្ឍ​កីឡា​អប់រំ​កាយ នៅ​តំបន់​ជន​រួម​ជាតិ​របស់​ស្រុក​តែង​បាន​យក​ចិត្ត​ទុក​ដាក់។ រៀង​រាល់​ឆ្នាំ កា​រិយា​ល័យ​ជន​ជាតិ​សហ​ការ​ជា​មួយ​នឹង​ផ្នែក​វប្ប​ធម៌​ព័ត៌មាន និង​មជ្ឈ​មណ្ឌល​កីឡា​អប់រំ​កាយ​ស្រុក រៀប​ចំ​សម​យុទ្ធ​កីឡា ដូច៖ ទិវា​វប្ប​ធម៌​កី ឡា​បណ្តា​ជន​ជាតិ  ពិធី​ប្រ​ណាំង​ទូក​ង​ប្រ​ពៃ​ណី ការ​ប្រ​កួត​ជា​មិត្ត​ភាព បាល់​ទាត់ បាល់​ទះ ប៉េ​តង់ អុក​ចត្រង្គ រត់​ប្រណាំង​ផ្លូវ​ឆ្ងាយ លោត​ខ្សែ លោត​កា​រុង​និង​ល្បែង​ប្រ​ជា​ប្រិយ​ផ្សេងៗ​ទៀត​។ល។ រួម​ចំ​ណែក​ពង្រឹង​ធ្លុង​មហា​សាមគ្គី​រវាង​បណ្តា​ជន​ជាតិ​ជា​បង​ប្អូន។ លោក​ត្រាង​ថាញ់​សេីុង ប្រធាន​កា​រិយា​ល័យ​ជន​ជាតិ​ស្រុក​ឡុង​ភូឲ្យ​ដឹង៖"ឆ្លង​តាម​រយៈ​ការ​រៀប​ចំ​សកម្ម​ភាព​កីឡា​អប់រំ​កាយ រួម​ចំ​ណែក​ផ្សព្វ​ផ្សាយ​និង​នាំ​យក​គោល​ការណ៍ គោល​នយោ​បាយ​របស់​បក្ស​និង​ច្បាប់​របស់​រដ្ឋ​ជូន​មាមីង​ជន​រួម​ជាតិ។ ទន្ទឹម​នឹង​នោះ បង្ក​ទី​កន្លែង​កម្សាន្ត​មាន​ប្រ​យោជន៍ ហាត់​ពត់​ខ្លួន​ប្រាណ ទេព​កោ​សល្យ ដោះ​ដូរ​បទ​ពិសោធន៍​ក្នុង​ការ​ប្រ​កួត រឹត​ចំ​ណង​សាមគ្គី​ភាព​រវាង​ជន​ជាតិ​ជា​បង​ប្អូន រួម​ចំ​ណែក​យ៉ាង​សកម្ម​ក្នុង​ការ លុប​បំ​បាត់​បាប​គ្រោះ​សង្គម​និង​អបិយ​ជំ​នឿ​ក្នុង​ជន​រួម​ជាតិ "។

​តាម​ប្រសាសន៍​លោក ហ្វិញ​ឌឹក អនុ​ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ស្រុក​ឡុង​ភូ  វប្ប​ធម៌​កីឡា​អប់រំ​កាយ​ជា​ចំ​ណែក​មួយ​ដ៏​សំ​ខាន់​ក្នុង​ការ​រស់​នៅ​របស់​ជន​រួម​ជាតិ​ខ្មែរ ហេតុ​ដូច្នេះ ស្រុក​បាន​រៀប​ចំទិវា​វប្ប​ធម៌​កីឡា ៥​ឆ្នាំ​ម្តង ដើម្បី​ដាស់​ភ្ងោក​នូវ​សក្តា​នុភាព​វប្ប​ធម៌​សិល្បៈ​ប្រ​ជា​ប្រិយ ហើយ​មាន​សិប្ប​ករ​ជា​ច្រើន​រូប​បាន​និង​កំ​ពុង​រក្សា​ខ្លឹម​សារ​វប្ប​ធម៌​របស់​ជន​ជាតិ។ ទន្ទឹម​នឹង​នោះ រាល់​សកម្ម​ភាព​វប្ប​ធម៌​សិល្បៈ​ក៏​បាន​រៀប​ចំ​សម្តែង​យ៉ាង​ពុះ​ពោរ ទាក់​ទាញ​អា​រម្មណ៍​អ្នក​ទស្សនា រួម​មាន៖ ប្រ​ឡង​បោះ​ជំរំ ប្រឡង​សំ​លៀក​បំ​ពាក់​ជន​ជាតិ​ទាំង​៣ កិញ ខ្មែរ ចិន  ជួប​ជុំ​គ្រួ​សារ​វប្ប​ធម៌  ប្រ​ឡង​តុប​តែង​ខ្លួន ប្រឡង​ដាំ​ស្ល។ល។  លោក​គឹម​ឌាង​នៅ ឃុំ​តឹង​ហឹង ឲ្យ​ដឹង៖  "ទិវា​វប្ប​ធម៌​កីឡា សំ​ដៅ​លើក​តម្កើង រក្សា​និង ពង្រីក​តម្លៃ​វប្ប​ធម៌​ប្រ​ពៃ​ណី ដូច្នោះ​តែង​បាន​មាមីង​គាំ​ទ្រ​ជា​និច្ច "។

មក​ទល់​បច្ចុប្បន្ន ស្រុក​ឡុង​ភូ  រៀប​ចំ​បាន​៩​លើក  "ទិវា​វប្ប​ធម៌​កីឡា​បណ្តា​ជន​ជាតិ "។ ឆ្លង​តាម​រយៈ​នោះ សឲ្យ​ឃើញ​ថា តម្លៃ​វប្ប​ធម៌​ដ៏​ពិសិដ្ឋ​របស់​ជន​ជាតិ​ទាំង​៣ កិញ ខ្មែរ ចិន  ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​កាន់​តែ​បាន​លើក​តម្កើង អភិ​វឌ្ឍ​ជា​មួយ​នឹង​ទម្រង់​រូប​ភាព​សម្បូរ​បែប និង​មាន​ខ្លឹម​សារ​ទូលំ​ទូលាយ៕

យ្វី​អាញ់ - សុ​ផល

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
លោក ហ្វិញ​ឌឹក