05/07/2016 - 14:40

ធ្វើតាមគំរូអ៊ំ

ថាច់​សុ​ផាយ គឺ​ជា​សម​ណសិស្ស​មួយ​អង្គ​ក្នុង​ចំ​ណោមសម​ណ​សិស្ស​២ អង្គ​របស់​សា​លា​មធ្យម​សិក្សា​បំ​ពេញ​វិជ្ជា​បា​លី​ណាម​បូ បាន​សម្ព័ន្ធ​យុវ​ជន​ខេត្ត​សុក​ត្រាំង​ជូន​ប័ណ្ណ​សរ​សើរ​អំ​ពី "រៀន​សូត្រ​តាម​គំ​រូ​សីល​ធម៌​ហូ​ជី​មិញ​"។

សម​ណ​សិស្ស​ថាច់​សុ​ផាយ​តែង​ខិត​ខំ​រៀន​សូត្រ​។

គ្រួ​សារ​ក្រ​ខ្សត់ ម្តាយ​ឪ​ពុក​ស្លាប់​ចោល  ថាច់​សុ​ផាយ បាន​ចូល​បួស​រៀន​នៅ​វត្ត​គង​ជ័យ​រឹង​រិទ្ធិ​ស័ក (ផ្នោ​កំ​បុត​) ឃុំ​ហ្វា​ឡើយ ស្រុក​ចូវ​ថាញ់ ខេត្ត​ត្រា​វិញ ក្រោយ​មក​បាន​មក​រៀន​នៅ​សា​លា​មធ្យម​សិក្សា​បំ​ពេញ​វិជ្ជា​បា​លី​ណាម​បូ​។  សម​ណ​សិស្ស​ថាច់​សុ​ផាយ មិន​ចុះ​ឈ្មោះ​ស្នាក់​នៅ​អន្តេវា​សិក​ដ្ឋាន​ដូច​សម​ណ​សិស្ស​ដ​ទៃ​ទេ ព្រះ​អង្គ​បែរ​ជា​មក​សូម​ស្នាក់​នៅ​សម​ណ​កុដិ​របស់​វត្ត​ឃ្លាំង​វិញ​។ ព្រះ​អង្គ​មាន​ព្រះ​ថេរ​ដី​កា៖​"ញោម​របស់​អា​ត្មា​ស្លាប់​អស់​ហើយ​ហេតុ​នោះ​ថវិ​កា​រៀន​សូត្រ​អា​ត្មា​គិត​គូរ​ដោយ​ព្រះ​អង្គ​ឯង អា​ត្មា​ភាព​ជ្រើស​ស្នាក់​នៅ​ក្នុង​វត្ត​ពី​ព្រោះ​ស្ងប់​ស្ងាត់​រៀន​សូត្រ​បាន​ល្អ​ជាង​។ ម្យ៉ាង​វិញ​ទៀត អា​ហា​រូប​ករណ៍ប្រ​ចាំ​ខែ​នឹង​នៅ​សល់​ទុក​សម្រាប់​រៀន​បន្ថែម​ភា​សា​អង់​គ្លេស​សិក្សា​ស្រាវ​ជ្រាវ​តាម​រយៈ​សៀវ​ភៅ កា​សែត​។ អា​ត្មា​បួស​រៀន​ក្នុង​វត្ត​ការ​យល់​ភា​សា​ស​កល​នៅ​មាន​កម្រិត​ព្រោះ​ហេតុ​នោះ​ចាំ​បាច់​ត្រូវ​តែ​ស្វែង​យល់​និង​អាន​សៀវ​ភៅ​ឲ្យ​បាន​ច្រើន ទើប​រៀន​ទាន់​និង​យល់​អត្ថ​ន័យ​ភា​សា​សកល​ច្រើន​"។ ឆ្នាំ​២០១២ ពេល​​ចូល​រៀន​នៅ​សា​លា​មធ្យម​សិក្សា​បំ​ពេញ​វិជ្ជា​បា​លី​ណាម​បូ សមណ​សិស្ស​ថាច់​សុ​ផាយ តែង​ខិត​ខំ​រៀន​សូត្រ​ដើម្បី​ក្លាយ​ជា​សម​ណ​សិស្ស​ពូ​កែ​របស់​សា​លា​។ ពិ​សេស​ព្រះ​អង្គ​បាន​រៀប​ចំ​ពេល​វេ​លា​សម​ស្រប ​ដើម្បី​បាន​រៀន​សូត្រ​ល្អ​ផង និង​បំ​ពេញ​តួ​នា​ទី​ជា​អ្នក​បួស​ល្អ​ផង​។ ព្រះ​តេជ​ព្រះ​គុណ​ថាច់​សុ​ផាយ​ឲ្យ​ដឹង​បន្ថែម​៖ "ម៉ោង​៤​ព្រឹក អា​ត្មា​ភាព​ក្រោក​ឡើង​រៀន​មេ​រៀន​ពេល​ចូល​រៀន​ក្នុង​ថ្នាក់​ខំ​ប្រឹង​ស្តាប់​លោក​គ្រូ​អ្នក​គ្រូ​ពន្យល់​។ ក្រៅ​ពី​ម៉ោង​រៀន អា​ត្មា​ភាព​បើក​ប្រ​ព័ន្ធ​អ៊ីន​ធឺ​ណិត​ស្វែង​រក​ចម្លើយ​លំ​ហាត់ អាន​អត្ថ​បទ​ល្អ​ៗ លុះ​ដល់​ម៉ោង​រៀន​ដោយ​ខ្លួន​ឯង តែង​បាន​ចែក​ជា​ក្រុម ដើម្បី​រួម​គ្នា​ដោះ​ស្រាយ​លំ​ហាត់​។ ពេល​អស់​ម៉ោង​រៀន​ដោយ​ខ្លួន​ឯង អាត្មា​ភាព​ត្រ​ឡប់​ទៅ​កន្លែង​សម្រាក​និង​រៀន​ជា​បន្ត  ភាគ​ច្រើន​អា​ត្មា​ភាព​សិក្សា​ស្រាវ​ជ្រាវ​លើ​ប្រ​ព័ន្ធ​អ៊ីន​ធឺ​ណិត និង​រៀន​ដោយ​ព្រះ​អង្គ​ឯង​កន្លែង​ណា​មិន​យល់​សាក​សួរ​លោក​គ្រូ​អ្នក​គ្រូ​"។ ព្រះ​អង្គ​រៀប​ចំ​ពេល​វេ​លា​រៀន​សូត្រ​ដោយ​ព្រះ​អង្គ​ឯង និង​អាន​សៀវ​ភៅ​ច្រើន​បាន​ជា​ស​មិទ្ធិ​ផល​រៀន​សូត្រ​របស់​ព្រះ​អង្គ​ខ្ពស់​ជា​និច្ច​ពិន្ទុ​សម្រេច​បាន​ជា​មធ្យម​ភាគ លើ​វិញ្ញា​សា​នី​មួយ​ៗ​គឺ​៨,០​ពិន្ទុ​។ 

​រដូវ​វិស្សម​កាល សម​ណ​សិស្ស​ថាច់​សុ​ផាយ ថែម​ទាំង​ជួយ​បង្រៀន​អក្សរ​ខ្មែរ​នៅ​ក្នុង​វត្ត​ជូន​កូន​ចៅ​ខ្មែរ​មក​រៀន​សូត្រ​ទៀត​ផង​។ លោក​គ្រូ​ង្វៀន​ហ្វាង​ង៉ាង លេ​ខា​សម្ព័ន្ធ​យុវ​ជន​សា​លា​មធ្យម​សិក្សា​បំ​ពេញ​វិជ្ជា​បា​លី​ណាម​បូ ឲ្យ​ដឹង​៖ "ក្នុង​ការ​ងារ​សម្ព័ន្ធ​យុវ​ជន សម​ណ​សិស្ស​ថាច់​សុ​ផាយ តែង​ស​កម្ម​ចលនា​ស​មា​ជិក​សម្ព័ន្ធ​យុវ​ជន​ចូល​រួម​ក្នុង​ការ​ចលនា​របស់​សម្ព័ន្ធ​យុវ​ជន​សា​លា។ ចាប់​ពី​ឆ្នាំ​២០១២​មក​ទល់​ពេល​នេះ ព្រះ​អង្គ​តែង​សម្រេច​បាន​កិត្តិ​នាម​ជា​សិស្ស​ពូ​កែ​របស់​សា​លា​សមណ​សិស្ស ថាច់​សុ​ផាយ ពិត​ជា​គំ​រូ​ល្អ​មួយ​អង្គ​គួរ​ឲ្យ​ស្ងើច​សរ​សើរ​"៕

យ្វីអាញ់-វិមាន

ចែករំលែកអត្ថបទ