បច្ចុប្បន្ន នៅលើភូមិសាស្រ្តខេត្តសុកត្រាំង ទោះបីមិនទាន់មានករណីណាឆ្លងវីរូស ZiKa ក៏ដោយប៉ុន្តែស្ថានភាពជំងឺគ្រុនឈាមកំពុងតែមានការប្រែប្រួលយ៉ាងស្មុគស្មាញ ម៉្លោះហើយផ្នែកសុខាភិបាលខេត្តកំពុង ផ្សព្វផ្សាយវិធានការ ដើម្បីបង្ការទប់ស្កាត់ជំងឺអាសន្នរោគរាលដាល។
កម្មាភិបាលពេទ្យណែនាំប្រជាជនរបៀបបង្ការជំងឺ។
តាមប្រសាសន៍វេជ្ជបណ្ឌិត ង្វៀនឌិញថាញ់ នាយករងមជ្ឈមណ្ឌលសុខាភិបាលខេត្តសុកត្រាំង ឲ្យដឹង ស្ថានភាពជំងឺគ្រុនឈាមមានការប្រែប្រួលយ៉ាងស្មុគស្មាញ បច្ចុប្បន្នចំនួនករណីកើតជំងឺអាសន្នរោគ កើនឡើង១២%បើប្រៀបនឹងឆ្នាំ២០១៥ ក្នុងនោះ ចំនួនករណីកើតជំងឺ អាយុក្រោម១៥ឆ្នាំស្រូបអត្រាជាង៨០% និងមានសម្បុករោគជាង៤០០ កើន៧០ករណីបើប្រៀបនឹងឆ្នាំកន្លង។ ចំពោះស្ថានភាពនេះ ខេត្តបានចង្អុលការមជ្ឈមណ្ឌលសុខាភិបាលស្រុក ទីរួមខេត្ត ក្រុង បង្កើនការងារបង្ការទប់ស្កាត់ជំងឺគ្រុនឈាមផ្គួបផ្សំនឹងការងារបង្ការវីរូស ZiKa ដើម្បីទប់ស្កាត់ជំងឺឆ្លងរាលដាលក្នុងសហគមន៍។
ដើម្បីត្រួតពិនិត្យជំងឺគ្រុនឈាមនិងបង្ការវីរូសបានល្អ មជ្ឈមណ្ឌលសុខាភិបាលស្រុក ទីរួមខេត្ត ក្រុង កំពុងខ្នះខ្នែងក្នុងការផ្សព្វផ្សាយបង្ការរោគរាតត្បាត។ គ្រូពេទ្យឌិញថា ប្រធានដំណាក់សុខាភិបាលឃុំវៀងអាង ឲ្យដឹង៖ " ជាភូមិសាស្រ្តធ្លាប់កើតឡើងជំងឺគ្រុនឈាមខ្ពស់បំផុតរបស់ស្រុកត្រឹងឌេ ម៉្លោះហើយដំណាក់សុខាភិបាលតែងខ្នះខ្នែងជម្រុញខ្លាំងក្លាការងារផ្សព្វផ្សាយ ស្តីពីការបង្ការជំងឺគ្រុនឈាម និងជម្រុញខ្លាំង ក្លាយុទ្ធនាការកម្ចាត់ដង្កូវទឹក បាញ់ថ្នាំកម្ចាត់មូសកន្លែងដែលមានសម្បុករោគ។ បុគ្គលិកមជ្ឈមណ្ឌលសុខាភិបាល ដំណាក់សុខាភិបាលសហការជាមួយនឹងសហការីចុះទៅរាល់ផ្ទះប្រជាជន ណែនាំឲ្យចេះរបៀបបង្ការជំងឺដូចជា អនាម័យជុំវិញផ្ទះសម្បែងឲ្យបានស្អាតបាតគ្របពាងទឹកឲ្យជិតកុំឲ្យកើតមូសដេកដាក់មុង។ល។ ពិសេសពេលមានញាតិសន្តានក្នុងគ្រួសារកើតជំងឺ គ្រុនឈាមត្រូវបញ្ជូនទៅកាន់មូលដ្ឋានសុខាភិបាលពិនិត្យជាបន្ទាន់"។
វេជ្ជបណ្ឌិត ឡឹមវុាំងត្វឹង ប្រធានដំណាក់សុខាភិបាលឃុំថាមដូង ស្រុកមីស្វៀង ឲ្យដឹង៖ "មូលហេតុចម្បងនាំឲ្យកើតជំងឺគ្រុនឈាមនិងជំងឺអាស្រ័យវីរូស ZiKa គឺមកអំពីមូសខាំ។ បច្ចុប្បន្ន ដំណាក់សុខាភិបាលក៏បានបង្កើនការងារកម្ចាត់ដង្កូវទឹក ត្រួតពិនិត្យនិងកម្ចាត់សម្បុករោគតូចៗឲ្យបានទាន់ពេល មិនទុកឲ្យជំងឺគ្រុនឈាមរាលដាលធំឡើងៗនោះទេ។ ចំណែកប្រជាជន គឺត្រូវផ្សព្វផ្សាយដោយពាក្យស្លោក "គ្មានដង្កូវទឹកគឺគ្មានមូស គ្មានមូសគឺគ្មានជំងឺគ្រុនឈាមនិងវីរូស ZiKa "។ ប្រសិនបើមានអាការៈគ្រុន គឺត្រូវទៅកាន់មណ្ឌលសុខាភិបាលដើម្បីពិនិត្យនិងតាមដានជំងឺតើកើតជំងឺគ្រុនឈាមវីរូស ZiKa ឬទេ ដើម្បីព្យាបាលបានទាន់ពេល"។ បច្ចុប្បន្ន រដូវភ្លៀងអូសបន្លាយ ដូច្នេះក៏ជាមូលហេតុ បណ្តាលឲ្យមូសកើតច្រើន។ អាស្រ័យហេតុនោះ ផ្នែកសុខាភិបាលខេត្តសុកត្រាំង កំពុងផ្តល់អនុសាសន៍ដល់ប្រជាជនត្រូវតែម្ចាស់ការបង្ការ ទប់ស្កាត់រោគរាលដាលដូចជា កម្ចាត់ដង្កូវទឹក ដេកដាក់មុង អនាម័យជុំវិញផ្ទះសម្បែងឲ្យស្អាតបាតដើម្បីកុំឲ្យកើតមូស៕
យ្វីអាញ់-សុផល