ឆ្នាំ២០១០ ក្រុងវិញចូវ ខេត្តសុកត្រាំង បានផ្សព្វផ្សាយគ្រោងការ "ត្រួតពិនិត្យចំនួនប្រជាជនតំបន់សមុទ្រនិងប្របមាត់សមុទ្រ" (ហៅកាត់ថា គ្រោងការ៥២)។ មកទល់សព្វថ្ងៃអត្រាកើតពីកូនទី៣ឡើងទៅនៅលើភូមិសាស្រ្តបានថយចុះជាលំដាប់។ ប្រជាជនបានខិតជិតជាមួយសេវា ថែទាំសុខភាពបន្តពូជ និងអនុវត្តផែនការរូបនីយកម្មគ្រួសារបែបទំនើប ម្ល៉ោះហើយជីវភាពពីមួយថ្ងៃទៅមួយថ្ងៃកាន់តែបានលើកស្ទួយ។
បងប្អូននារីបានពិគ្រោះយោបល់ ពិនិត្យគភ៌តាមកាលកំណត់ ដើម្បីធានាសុខភាព។
តាមមជ្ឈមណ្ឌលចំនួនប្រជាជន - ផែនការរូបនីយកម្មគ្រួសារ៖ កាលពីមុនការងារចំនួនប្រជាជន- ផែនការរូបនីយកម្មគ្រួសារនៅក្រុងវិញចូវ ក៏ជួបការលំបាកច្រើន ពិសេសគឺឃុំនានានៅតំបន់ប្របមាត់សមុទ្រ ម្ល៉ោះ ហើយចំនួនប្រជាជនក៏កើនឡើង ហើយអត្រាគ្រួសារកើតពីកូនទី៣ ឡើងទៅក៏កើនខ្ពស់បង្គួរ។ មូលហេតុគឺ មានគ្រួសារភាគច្រើនចង់បាន កូនប្រុសដើម្បីប្រកបរបរនេសាទតាមសមុទ្រ។ ឆ្នាំ២០១០ ក្រុងវិញចូវ បានផ្សព្វផ្សាយគ្រោងការ៥២ នៅឃុំសង្កាត់ទាំង១០។ តាមគ្រោងការ ផ្នែកចំនួនប្រជាជនលើភូមិសាស្រ្ត បានសហការយ៉ាងស្អិតល្មួតជាមួយ នឹងអង្គការមហាជនក្នុងភូមិភាគ រៀបចំការផ្សព្វផ្សាយដោយរូបភាព ជាច្រើន មានដូច៖ ចុះទៅចលនាតាមផ្ទះ រៀបចំយុទ្ធនាការថែទាំសុខភាព បន្តពូជ ផែនការរូបនីយកម្មគ្រួសារ; ពិគ្រោះយោបល់តាមក្រុមសន្ទនា អំពីបធានបទចំនួនប្រជាជន សុខភាពបន្តពូជ ផែនការរូបនីយកម្មគ្រួ សារ។ល។ ផ្ដើមពីនោះ ប្រជាជនតំបន់សមុទ្រមានស្មារតីភ្ញាក់រលឹកខ្ពស់ អំពីការថែទាំសុខភាព។ បច្ចុប្បន្ន ទូទាំងក្រុងវិញចូវ មានគូប្ដីប្រពន្ធ ជាង២២ពាន់ បានអនុវត្តវិធានការបញ្ជៀសគភ៌បែបទំនើបៗ។ មានស្រ្តី ភាគច្រើនខណៈពេលមានគភ៌ សុទ្ធតែមកពិនិត្យគភ៌ ឆ្លុះអែកូគភ៌ ឆ្លុះ អេកូតាមដានរោគ ពិនិត្យរោគស្រ្តី។ល។ លោកវឿងថាញ់តឹម ប្រធាន មជ្ឈមណ្ឌលចំនួនប្រជាជន-ផែនការរូបនីយកម្មគ្រួសារ ក្រុងវិញចូវ ឲ្យដឹង៖ "គ្រោងការ៥២សម្រេចបានលទ្ធផលគួរឲ្យរីករាយ ការងារចំនួន ប្រជាជន - ផែនការរូបនីយកម្មគ្រួសារលើភូមិសាស្រ្ត មានការវិវឌ្ឍន៍យ៉ាងសកម្ម។ ស្មារតីភ្ញាក់រលឹករបស់ប្រជាជនអំពីការថែទាំសុខភាព បន្តពូជ ផែនការរូបនីយកម្មគ្រួសារត្រូវបានលើកកម្ពស់ ម្ល៉ោះហើយ អត្រាកើតកូនទី៣ឡើងទៅត្រូវបានថយចុះជាលំដាប់; ចំនួនគូប្តីប្រពន្ធ ក្នុងអាយុសម្រាលកូន តែងអនុវត្តវិធានការបញ្ជៀសគភ៌បែបទំនើបពី មួយថ្ងៃទៅមួយថ្ងៃកាន់តែកើនឡើង។ ជាពិសេស បងប្អូននារីតែងម្ចាស់ ការអញ្ជើញទៅពិគ្រោះយោបល់អំពីសុខភាពបន្តពូជ ពិនិត្យនិងព្យា បាលរោគស្រ្តី"។ បងស្រីយ័ញង៉ៀ នៅសង្កាត់២ ឲ្យដឹង៖ "ខណៈពេល បានបងប្អូននារីបំពេញការងារផ្នែកចំនួនប្រជាជន ចុះមកពិគ្រោះយោ បល់ ខ្ញុំក៏យល់ដឹងភ្លាម កើតកូនច្រើនគឺមិនល្អឡើយ ត្បិតអីវាប៉ះពាល់ ដល់សុខភាព គ្មានពេលវេលាធ្វើការងាររកស៊ី។ល។ បានជាក្រោយពី កើតបានកូន២ ខ្ញុំបានអនុវត្តវិធានការបញ្ជៀសគភ៌។ ផ្ដើមពីនោះ ប្តីប្រ ពន្ធខ្ញុំមានពេលធ្វើការរកស៊ី គិតគូរឲ្យកូនៗ ម្ល៉ោះហើយជីវភាពទើប បានធូរធារបង្គួរ"។
លោកវឿងថាញ់តឹម បានអះអាង៖ គ្រោងការ" ត្រួតពិនិត្យចំនួនប្រជា ជនតំបន់សមុទ្រ និងប្របមាត់សមុទ្រ" បានរួមចំណែកលើកកម្ពស់ ស្មារតី ភ្ញាក់រលឹក និងឥរិយាបថថែទាំសុខភាពបន្តពូជ ផែនការរូបនីយ កម្មគ្រួសារជូនប្រជាជនលើភូមិសាស្រ្តក្រុង៕
យ្វីអាញ់ - សេរី