21/03/2016 - 15:06

អតីតយុទ្ធជនមានប្រជាប្រិយភាព

ជាង​២០​ឆ្នាំ ពូ​គឹម​ចែង នៅ​ភូមិ​កិញ​ដាវ ឃុំ​ឡុង​វិញ ស្រុកហ្វៀង​ហាយ ខេត្ត​ត្រា​វិញ ខ្នះ​ខ្នែង​ពល​កម្ម​ផលិត​ ឥឡូវ​នេះ​ជីវ​ភាព​គ្រួ​សារ​ពូ​បាន​ធូរ​ធារ​។ ពូ​មិន​ត្រឹម​តែ​ពូកែ​ធ្វើ​សេដ្ឋ​កិច្ច​ប៉ុណ្ណោះ​ទេ ថែម​ទាំ​ង​ជា​កម្មា​ភិ​បាល ស​មា​គម​អតីត​យុទ្ធជន​មួយ​រូប​ អស់ពី​ចិត្ត​ពី​ថ្លើម​ចែក​រំ​លែក​នូវ​បទ​ពិ​សោធន៍​ក្នុង​ការ​ផលិត ក៏​ដូច​ជា​ផ្សព្វ​ផ្សាយ​នូវ​គោល​ន​យោ​បាយ​របស់​បក្ស ច្បាប់​របស់​រដ្ឋ​ដល់​មា​មីង​ខ្មែរ​ទៀត​ផង។ 

ពូគឹម​ចែង អ្នក​មាន​ប្រ​ជា​ប្រិយ​ភាព​នៅ​ភូមិ​កិញ​ដាវ​។

ពូ​គឹម​ចែង កើត​ឆ្នាំ​១៩៥៨ ក្នុង​គ្រួ​សារ​ក​សិ​ករ​ក្រី​ក្រ​មួយ​នៅ​ភូមិ​កិញ​ដាវ ឃុំ​ឡុង​វិញ​។ ស្ថាន​ភាព​គ្រួ​សារ​ក្រ​លំ​បាក រៀន​បាន​តែ​ថ្នាក់​ទី​៩ ពូ​ក៏​ត្រូវ​ឈប់​រៀន​ពាក់​កណ្តាល​ការ​ដើម្បី​ជួយ​ឪ​ពុក​ម្តាយ​គិត​គូរ​ឲ្យ​ប្អូន​ៗ​។ ពេល​ធំ​ដឹង​ក្តី ពូ​បាន​ឪ​ពុក​ម្តាយ​ឲ្យ​ចូល​វត្ត​បួស​រៀន​ទៅ​តាម​ទំ​នៀម​ទម្លាប់​របស់​ជន​រួម​ជាតិ​ខ្មែរ​។ បួស​បាន​មួយ​ព្រះ​វស្សា​ ពូ​ក៏​លា​ចា​កសិក្ខា​បទ​រួច​រៀប​ការ​។  ទោះ​បី​ជីវ​ភាព​លំ​បាក ប៉ុន្តែ​ប្តី​ប្រ​ពន្ធ​ពូ​គឹម​ចែង​តែ​ង​រស់​នៅ​ប្រ​កប​ដោយ​សុ​ទិដ្ឋិ​និ​យម​។ "យើង​នៅ​ក្មេង មាន​កម្លាំង​តើ​ព្រួយ​រឿង​អី ដែល​ថា​ចិញ្ចឹម​ខ្លួន​មិន​បាន​នោះ ឲ្យ​តែ​ប្តី​ប្រ​ពន្ធ​ស្រុះ​ចិត្ត​ស្រុះ​គំ​និត​ធ្វើ​ការ អ្វី​ក៏បា​ន​សម្រេ​ច​ដែ​រ។​ល។ ឆ្នាំ​១៩៨២ ខ្ញុំ​ស្ម័គ្រ​ចិត្ត​ទៅ​បម្រើ​កង​ទ័ព​ជួយ​ប្រ​ទេស​មិត្ត​កម្ពុជា​។ លុះ​ដល់​ឆ្នាំ​១៩៨៦ ខ្ញុំ​ចេញ​ពី​កង​ទ័ព ហើយ​បន្ទាប់​​ពី​នោះ ខ្ញុំ​ចូល​រួម​សមា​គម​អតីត​យុទ្ធជន​រហូត​ដល់​សព្វ​ថ្ងៃ​"-ពូ​គឹម​ចែង ឲ្យ​ដឹង​ដូច្នេះ​។ គ្មាន​ដី​ផលិត​ប្តី​ប្រ​ពន្ធ​ពូ​ដើ​​រ​ធ្វើ​ការ​ឈ្នួល ដើម្បី​យក​ប្រាក់​ចិញ្ចឹមកូ​ន។ ដោយ​ចេះ​ប្រិត​សំ​ចៃ ពូ​ទិញ​គោ​មេ​បាន​៤​ក្បាល ហើយ​ឆ្លៀត​យក​ស្មៅ​ចំ​បើង​ជា​ចំ​ណី​និង​ថែ​ទាំ​ត្រូវ​តាម​បច្ចេកទេស មក​ទល់​ពេល​នេះ ហ្វូង​គោ​គ្រួ​សារ​ពូ​ស្ថិត​ក្នុង​ដំ​ណាក់​កាល​កើត​កូន ព្រម​ជា​មួយ​នឹង​ការ​ចិញ្ចឹម​បង្កង ក្តាម​ស​មុទ្រ​ទៀត​ផង​។ ចិញ្ចឹម​បង្កង ក្តាម​ក្នុង​មួយ​រដូវ​ក្រោយ​ពី​ទូ​ទាត់​ប្រាក់​ចំណា​យ​រួច​ស្រេច គ្រួសារ​ពូ​នៅ​ចំ​ណេញ​ជាង​១០ ០ លាន​ដុង​។ ពូ​គឹម​ចែង​ ឲ្យ​ដឹង  ៖ "ពេល​ចេញពី​កង​ទ័ព អា​ស្រ័យ​បាន​រដ្ឋ​អំ​ណាច​ភូមិ​ភាគ​ឲ្យ​ខ្ញុំ​ខ្ចី​ដី​សង់​ផ្ទះ ក្រោយ​ម​ក​ខ្ញុំ​ខិត​ខំ​រក​ស៊ី​បាន​ធូរ​ធារ​គ្រាន់បើ​ប្រិត​សំ​ចៃ​ប្រាក់​ទិញ​បាន​ដី​ធារ​ផ្ទះ និង​ដី​ស្រែ​ជាង​៤០​កុង​"។ ម្យ៉ាង​វិញ​ទៀត ពូថែម​ទាំង​ចូល​រួម​រៀន​សូត្រ ក្តោប​ក្តាប់​ការអនុវត្តន៍​វិទ្យា​សាស្រ្ត​បច្ចេក​ទេស​ក្នុង​ការ​ដាំ​ដុះ ចិញ្ចឹម​សត្វ​រួម​ចំ​ណែក​នាំ​មក​នូវ​ប្រ​សិទ្ធ​ភាព​សេដ្ឋ​កិច្ច​ខ្ពស់​ក្នុង​ការ​ផលិត​។

លោក​តាំង​វាំុ​ង​តុង អនុ​ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ឃុំ​ឡុង​វិញ ឲ្យ​ដឹង៖ "ពូគឹម​ចែង​ចិញ្ចឹម​កូនរៀន​សូត្រ​បាន​ចប់​ចុង​ចប់​ដើម មាន​ការ​ងារ​ធ្វើ​លំ​នឹង។​ ពូថែម​ទាំង​បាន​បរិច្ចាគ​ដី​ធ្វើផ្លូវ​គមនា​គមន៍​ជន​បទ​នៅ​ភូមិ​កិញ​ដាវ​៣០០​ម៉ែត្រ និង​ភូមិ​សំ​ជួរ​ជាង១០០​ម៉ែត្រ​ទៀត​ផង​។ ពូ​គឺ​ជា បុគ្គ​ល​គំ​រូមួ​យ​រូប​ក្នុង​ជន​រួម​ជាតិ​ខ្មែរ​ គាត់​តែង​រៀន​សូត្រធ្វើ​តាម​គំ​រូ​សីល​ធម៌​ហូជី​មិញ​។ បច្ចុ​ប្បន្ន គ្រួ​សារ​ពូជា​គ្រួ​សារ​គំ​រូ​ហើយ​ពូ​ជា​អ្នក​មាន​ប្រ​​ជាប្រិយ​ភាព​ក្នុង​ភូមិ​កិញ​ដាវ​ផង​ដែរ​"៕

សឺន​ម៉ាល័យ-​វិ​មាន

ចែករំលែកអត្ថបទ