មន្ទីរពេទ្យពហុព្យាបាលស្រុកថាញ់ទ្រី ខេត្តសុកត្រាំង ត្រូវបានដាក់ឲ្យប្រើប្រាស់ កាលពីឆ្នាំ២០១៤ ដោយបំពាក់សម្ភារៈបរិក្ខារគ្រប់សព្វ និងទំនើបៗ សម្រាប់បម្រើការថែទាំសុខភាពជូនអ្នកជំងឺ។
លោកស្រី ង្វៀនធីគឹមតៀង រដ្ឋមន្រ្តីក្រសួងសុខាភិបាល អញ្ជើញទៅសាកសួរសុខទុក្ខអ្នក
ជំងឺនៅមន្ទីរពេទ្យពហុព្យាបាលស្រុកថាញ់ទ្រី។
ជាមន្ទីរពេទ្យស្រុកក៏ពិតមែន ប៉ុន្តែមន្ទីរពេទ្យពហុព្យាបាលថាញ់ទ្រី បានផ្តោតទៅលើការទទួលណែនាំនិងសង្គ្រោះជាបន្ទាន់ដល់អ្នកជំងឺ។ ជាក់ស្តែង នៅកន្លែងទទួលអ្នកជំងឺមានរៀបចំតុសម្រាប់ទទួលណែនាំអ្នកជំងឺក៏ដូចជាចាត់ចែងបុគ្គលិកម៉ាស៊ីនឆ្លុះអក្សរកូដ មានជួរដាច់ដោយឡែកពីគ្នា និងមានកំណត់អំពីមុខសញ្ញាអាទិភាព ដើម្បីអ្នកជំងឺងាយស្រួលក្នុងការរៀបជួរតាមលេខរៀង ធានាសមភាពសណ្តាប់ធ្នាប់ក្នុងការពិនិត្យព្យាបាលជំងឺ។ រីឯក្នុងបន្ទប់ទទួលអ្នកជំងឺសង្គ្រោះជាបឋមមានបំពាក់សម្ភារៈបរិក្ខារគ្រប់គ្រាន់ និងមានបុគ្គលិកពេទ្យប្រចាំការ២៤ម៉ោង។ បន្ទប់អ្នកជំងឺមានបន្ទប់អនាម័យស្អាតបាតសម្រាប់បម្រើការប្រជុំជីវភាពរបស់អ្នកជំងឺ ចំពោះអ្នកជំងឺនៅដេកសម្រាកព្យាបាលក្នុងមួយថ្ងៃៗ តែងបានប្រកាសឲ្យដឹងប្រើមុខថ្នាំ និងផ្សាយដំណឹងអំពីស្ថាន ការណ៍សុខភាពនៅពេលមានតម្រូវការ។
កាលពីឆ្នាំ២០១៥ មន្ទីរពេទ្យស្រុក ត្រូវបានវិនិយោគទុនបំពាក់សម្ភារៈ បរិក្ខារយ៉ាងច្រើន ទៅលើការធ្វើកោសល្យវិច័យ និងពិនិត្យព្យាបាលជំងឺទាន់សម័យ។ អាស្រ័យហេតុនោះ មន្ទីរពេទ្យស្រុកក៏បានផ្សព្វផ្សាយ រាល់បច្ចេកទេសថ្មីៗ ផ្នែកវះកាត់រោគខាងក្រៅ និងផ្នែកសម្ភព មានដូច៖ វះយកកូន កូនក្រៅស្បូន រលាកកន្សោមពង (អូវែ) រលាកពោះវៀនខ្នែង។ល។ បង្កបានក្តីទុកចិត្ត ឆ្លើយតបទៅនឹងតម្រូវការថែទាំសុខភាពរបស់ប្រជាជន។ ឆ្នាំ២០១៥ មន្ទីរពេទ្យពហុព្យាបាល ស្រុកថាញ់ទ្រី មានអ្នកជំងឺចូលសម្រាកព្យាបាលជំងឺជាង៨.៩៤០លើកនាក់; កើន១២,៥%បើប្រៀបធ្រៀបនឹងឆ្នាំ២០១៤; អ្នកជំងឺមកពិនិត្យព្យាបាល តែមិននៅដេកព្យាបាល១០៧.៥៧០លើកនាក់; និងអ្នកពិនិត្យព្យាបាលជំងឺ ដេកព្យាបាល ផ្នែកសង្គ្រោះជាបន្ទាន់ជិត២.៣១០លើកនាក់ ប្រើប្រាស់គ្រែសម្រាប់អ្នកជំងឺសម្រេច១១៣,៧%។ បងស្រីចូវធីយ៉ីមត្រិញ នៅឃុំថាញ់ គ្វើយ ស្រុកម៉ីស្វៀង មកសម្រាលកូននៅមន្ទីរពេទ្យពហុព្យាបាលស្រុកថាញ់ទ្រី ឲ្យដឹង ៖ "នាងខ្ញុំសម្រាលកូនដំបូង ហើយបានបុគ្គលិកពេទ្យ ថែទាំយ៉ាងហ្មត់ចត់ ម្ល៉ោះហើយ នាងខ្ញុំពេញចិត្តណាស់។ ម្យ៉ាងទៀត មន្ទីរពេទ្យស្អាតបាត បុគ្គលិកពេទ្យអស់ពីចិត្តថែទាំសុខភាព និយាយស្តីរាក់ទាក់ ហើយតែងណែនាំអំពីការថែទាំកូន និងម្តាយក្រោយពីសម្រាល ហេតុនោះ នៅពេលចេញពីពេទ្យនាងខ្ញុំមានការនឹងនរចិត្ត។ ប្រសិនបើមានសម្រាលកូនលើកទី២ នាងខ្ញុំសម្រេចចិត្តមកមន្ទីរពេទ្យពហុព្យាបាលស្រុកថាញ់ទ្រីនេះទៀត"។
វេជ្ជបណ្ឌិត ង្វៀនហាយ៉ាង នាយកមន្ទីរពេទ្យពហុព្យាបាលស្រុកថាញ់ទ្រី ឲ្យដឹង៖ "កងជួរគ្រូពេទ្យ វេជ្ជបណ្ឌិតក្នុងមន្ទីរពេទ្យ សុទ្ធតែមានមុខវិជ្ជា ឯកទេសខ្ពស់ សម្ភារៈបរិក្ខារពេទ្យមានគ្រប់គ្រាន់ ឆ្លើយតបទៅនឹងតម្រូវការពិនិត្យព្យាបាលជំងឺជូនប្រជាជនពីមួយថ្ងៃទៅមួយថ្ងៃកាន់តែល្អប្រសើរ។ រយៈពេលខាងមុខ កម្មាភិបាល បុគ្គលិកសុខាភិបាលនឹង ពង្រីកឲ្យបានល្អជាងទៅទៀតនូវតួនាទីរបស់គ្រូពេទ្យ មានអាកប្បកិរិយា ស្មារតីបម្រើការងារបានល្អជាងទៀត ដើម្បីអ្នកជំងឺមានការពេញចិត្ត នឹងជឿទុកចិត្តពេលមកពិនិត្យព្យាបាលជំងឺនៅមន្ទីរពេទ្យ"៕
យឺុអាញ់-លីសៀ