ក្រសួងនគរបាល និងក្រសួងការពារប្រទេសបានធ្វើកិច្ចសហការរៀបចំសិក្ខាសាលាវិទ្យាសាស្រ្ត "បង្កើនកិច្ចសហការរវាងនគរបាលប្រជាជន និងកងទ័ពប្រជាជន ក្នុងការអនុវត្តន៍ភារកិច្ចធានាសន្តិសុខសណ្តាប់ ធ្នាប់និងការពារប្រទេស"។
អ្នកវិទ្យាសាស្រ្ត អ្នកសិក្សាស្រាវជ្រាវ ឧត្តមបញ្ជាការ នាយនគរបាលនៃនគរ
បាលប្រជាជន និងនាយទាហាននៃកងទ័ពប្រជាជនចូលរួមសិក្ខាសាលា។
សិក្ខាសាលាបានទាក់ទាញអ្នកវិទ្យាសាស្រ្ត អ្នកសិក្សាស្រាវជ្រាវ និងឧត្តមបញ្ជាការរាប់រយរូប ព្រមទាំងនាយទាហាន តំណាងស្ថាប័នអគ្គសេនាធិការនៃកងទ័ព ប្រភេទទ័ព បញ្ជាការដ្ឋាន អគ្គនាយកដ្ឋាន អង្គភាព ក្រោមឱវាទនៃក្រសួងការពារប្រទេស និងក្រសួងនគរបាល; ថ្នាក់ដឹកនាំបញ្ជាការនគរបាល បញ្ជាការដ្ឋានយោធា កងការពារព្រំដែនខេត្ត ក្រុងនានាចំណុះមជ្ឈិម។ល។
ថ្លែងសុន្ទរកថាក្នុងអង្គសិក្ខាសាលា ឧត្តមសេនីយ៍ឯក បណ្ឌិតសាស្រ្តាចារ្យ ត្រឹងដាយក្វាង សមាជិកការិយាល័យនយោបាយ រដ្ឋមន្រ្តីក្រសួងនគរបាល ប្រធានក្រុមប្រឹក្សាទ្រឹស្តីនៃក្រសួងនគរបាលបានគូសបញ្ជាក់ ៖"សាមគ្គីភាព កិច្ចសហការរវាងនគរបាល ប្រជាជននិងកងទ័ពប្រជាជន បានក្លាយជាបវេណី ជាកត្តាមិនអាចខ្វះបាននិងជាប្រភពកម្លាំងសម្រាប់កងប្រដាប់អាវុធប្រជាជន"។
ឧត្តមសេនីយ៍ឯក ត្រឹងដាយក្វាង បញ្ជាក់៖ នគរបាលប្រជាជននិងកងទ័ពប្រជាជន គឺជាកម្លាំងប្រដាប់អាវុធប្រជាជនទាំងពីរដ៏សំខាន់របស់បក្សនិងរដ្ឋ ហើយគឺជាកងកម្លាំងស្នូលក្នុងការអនុវត្តន៍ភារកិច្ចការពារសន្តិសុខជាតិ រក្សាសណ្តាប់ធ្នាប់សុវត្ថិភាពសង្គម និងភារកិច្ចការពារប្រទេស។ ចាប់ពីថ្ងៃបង្កើតមកទល់ពេលនេះ ត្រូវបានបក្សនិងអ៊ំហូជាទីស្រឡាញ់អប់រំ លត់ដំ ដូច្នេះនគរបាលប្រជាជននិងកងទ័ពប្រជាជនជានិច្ចកាល តែងសាមគ្គីផ្សារភ្ជាប់ស្មាប្រកៀកស្មា ធ្វើសហប្រតិបត្តិការប្រយុទ្ធសម្រេចភារកិច្ចឆ្នើមដែលបក្ស រដ្ឋ និងប្រជាជនប្រគល់ជូន រួមចំណែកដ៏ពិសេសបំផុតក្នុងការធ្វើឲ្យបរាជ័យរាល់ពួកបច្ចាមិត្តឈ្លានពាន ការពាររឹងមាំឯករាជ្យ អធិបតេយ្យ បូរណភាពទឹកដី ការពារសមិទ្ធិផលបដិវត្តន៍ ការពារបក្ស រដ្ឋ របបសង្គមនិយមនិងការពារជីវភាពសុខសាន្តជូនប្រជាជន។
ឧត្តមសេនីយ៍ឯក ត្រឹងដាយក្វាង វាយតម្លៃ៖ រយៈពេលកន្លង កងកម្លាំងនគរបាលប្រជាជននិងកងទ័ពប្រជាជន បានសហប្រតិបត្តិការអនុវត្តភារកិច្ចប្រកបដោយប្រសិទ្ធភាព ធានាសន្តិសុខសណ្តាប់ធ្នាប់និង ការពារប្រទេស រួមចំណែកក្នុងការរក្សាឯករាជ្យ អធិបតេយ្យបូរណភាពទឹកដីនៃមាតុភូមិ ធានាការដឹកនាំរបស់បក្សទៅលើរដ្ឋនិងសង្គម លើកកម្ពស់កម្លាំងសរុបរបស់កងកម្លាំងប្រដាប់អាវុធប្រជាជន កសាងជំហរយុទ្ធសាស្រ្ត សន្តិសុខប្រជាជនរឹងមាំ ផ្សារភ្ជាប់ជាមួយនឹងជំហរយុទ្ធសាស្រ្តការពារប្រទេសទូទាំងប្រជាជន ធានាសន្តិសុខនយោបាយ សណ្តាប់ធ្នាប់សុវត្ថិភាពសង្គម ដើម្បីបម្រើការអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមកិច្ចនិងកិច្ចការផ្លាស់ថ្មី បើកចំហសមាហរណកម្មប្រទេសជាតិ។
ថ្លែងយោបល់ក្នុងអង្គសិក្ខាសាលា រួមមានមតិអស់ពីចិត្តពីថ្លើមនិងទទួលបន្ទុកខ្ពស់ច្បាមបធានបទសិក្ខាសាលាជាច្រើន រួមចំណែកធ្វើឲ្យស៊ីជម្រៅជាងទៀតទៅលើបញ្ហាជាក់ស្តែង និងទ្រឹស្តីខាងទំនាក់ទំនងសហប្រតិបត្តិការរវាងនគរបាលប្រជាជន និងកងទ័ពប្រជាជនក្នុងការអនុវត្តន៍ភារកិច្ច ធានាសន្តិសុខសណ្តាប់ធ្នាប់និងការពារប្រទេស; រាល់ការថ្លែងយោបល់ធ្វើឲ្យកាន់តែស៊ីជម្រៅទៅលើកត្តាចាំបាច់ និងសំណូមពរនៃខ្លឹមសារ រូបភាពគោលលំនាំ គោលការណ៍ស្តីពីយន្តការក្នុងទំនាក់ទំនងសហប្រតិបត្តិការរវាងនគរបាលប្រជាជន និងកងទ័ពប្រជាជន។ ក្រោយពីស្រាវជ្រាវ វិភាគស៊ីជម្រៅ និងវាយតម្លៃចំពោះដំណោះស្រាយដែលបានអនុវត្តក្នុងរយៈពេលកន្លង រួចលើកឡើងពីលទ្ធផលដែលសម្រេចបានក៏ដូចជាភាពឱនថយ និងចំណុចខ្វះខាតសិក្ខាសាលាក៏ បានដកស្រង់នូវមេរៀនបទពិសោធន៍ លើកសំណើក៏ដូចជាស្នើសូមនូវដំណោះស្រាយទាំងឡាយ សំដៅលើកកម្ពស់ទំនាក់ទំនងសហប្របត្តិការរវាងនគរបាលប្រជាជនជាមួយនឹងកងទ័ពប្រជាជនក្នុងរយៈពេលខាងមុខ៕
ថាញ់លីម (NDTĐ) ប្រែសម្រួលៈ លីសៀ