ការកសាងខឿនសីលធម៌ វប្បធម៌ និងស្មារតីសង្គម គឺជាកិច្ចការធំមួយ ។ នៅពេលសរសេរមត៌កសាសន៍អ៊ំហូបានផ្តាំថា " នេះគឺជាកិច្ចការតស៊ូដ៏មហិមា ដើម្បីបំបាត់នូវភាពចាស់គំរឹល មិនសមរម្យ រួចកសាងនូវអ្វីដែលថ្មីល្អប្រសើរនិងទំនើប"។
លោកប្រធានហូជីមិញ មកសួរសុខទុក្ខនិងធ្វើការនៅខេត្តភូ ថ រូបៈ baophutho.vn
ការកសាងខឿនសីលធម៌ វប្បធម៌និងស្មារតីសង្គម គឺជាកិច្ចការដ៏ធំមួយ។ នៅពេលសរសេរមត៌កសាសន៍អ៊ំហូ បានផ្តាំថា" នេះគឺជាកិច្ចការតស៊ូដ៏មហិមា ដើម្បីបំបាត់នូវភាពចាស់គំរឹល មិនសមរម្យ រួចកសាងនូវអ្វីដែលថ្មីល្អប្រសើរនិងទំនើប"។ បក្សគប្បីផ្អែកលើប្រជាជនដើម្បីអនុវត្ត ។ ការជំរុញយ៉ាងខ្លាំងក្លានូវការរៀនសូត្រនិងធ្វើតាមសតិអារម្មណ៍គំរូ សីលធម៌ ចរិយាសម្បត្តិហូជីមិញ គឺដើម្បីអនុវត្តពាក្យបណ្តាំរបស់អ៊ំ ដែលបានចែងក្នុងមត៌កសាសន៍។
សតិអារម្មណ៍ហូជីមិញ ក្នុងនោះមានសតិអារម្មណ៍ខាងសីលធម៌ គឺជាមូលដ្ឋានគ្រឹះនៃសតិអារម្មណ៍របស់បក្សយើង។ ប្រការនោះ ត្រូវបានបក្សយើងកំណត់ច្បាស់តាំងពីយូរណាស់មកហើយ។ នៅមហាសន្និបាតលើកទី II បក្សកុម្មុយនិស្តឥណ្ឌូចិន (ឆ្នាំ១៩៥១) បក្សយើងបានកំណត់ច្បាស់នូវសីលធម៌ហូជីមិញ ហើយក៏បានសំណូមពរដល់បក្សទាំងមូលរៀនសូត្រធ្វើតាមគំរូសីលធម៌ និងចរិយាសម្បត្តិហូជីមិញ។
សតិអារម្មណ៍ហូជីមិញ បានផ្តើមឡើងពីប្រវេណីសីលធម៌របស់ជនជាតិវៀតណាម គួបផ្សំជាមួយនឹងការយកតម្រាប់ ក៏ដូចជាការក្រេបជញ្ជក់នូវខ្លឹមសារនៃវប្បធម៌ សីលធម៌របស់មនុស្សជាតិទាំងវប្បធម៌ បូព៌ាប្រទេសនិងបស្ចិមប្រទេស។ ពិសេសគឺសតិអារម្មណ៍សីលធម៌ កុម្មុយនិស្តដែលជាសីលធម៌ជឿនលឿនបំផុតនៃយុគសម័យ។ ការិយាល័យនយោបាយនីតិកាលX បានប្រកាសឲ្យប្រើបទបញ្ជា០៦-CT/TW ចុះថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០០៦ ស្តីពី "រៀបចំការចលនារៀនសូត្រ និងធ្វើតាមគំរូសីលធម៌ហូជីមិញ"។
លទ្ធផល៤ឆ្នាំអនុវត្តការចលនា បានកំណត់ច្បាស់នូវការរៀនសូត្រ និងធ្វើតាមគំរូសីលធម៌ហូជីមិញ គឺមានសារសំខាន់និងចាំបាច់ណាស់ មិនត្រឹមតែឆ្លើយតបទៅនឹងតម្រូវការជាបន្ទាន់ចំពោះមុខប៉ុណ្ណោះទេ ថែមទាំងមានអត្ថន័យសំខាន់យូរអង្វែង ចំពោះបុព្វហេតុបដិវត្តន៍របស់បក្ស និងប្រជាជនយើងទៀតផង។
យោងលើស្មារតីនៃសេចក្តីសម្រេចចិត្តមហាសន្និបាតទី១១ របស់បក្សនោះ គឺៈ "ដាក់បញ្ចូលការរៀនសូត្រ និងធ្វើតាមគំរូសីលធម៌ហូជីមិញ ឲ្យក្លាយជាភារកិច្ចជាប្រចាំរបស់កម្មាភិបាលបក្ខជន អង្គការបក្ស " ការិយាល័យនយោបាយនីតិកាលទី១១ បានប្រកាសឲ្យប្រើបទបញ្ជា០៣ -CT/TW ចុះថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១១ ស្តីពី "បន្តការជំរុញយ៉ាងខ្លាំងក្លានូវការរៀនសូត្រនិងធ្វើតាមគំរូសីលធម៌ហូជីមិញ"។
មកទល់ពេលនេះ ការអនុវត្តន៍បទបញ្ជាត្រូវបានគណៈកម្មាធិការបក្ស គ្រប់លំដាប់ថ្នាក់ ផ្តោតការយកចិត្តទុកដាក់ជំរុញយ៉ាងខ្លាំងក្លាដើម្បីឲ្យមានរបៀបរៀបរយជាបណ្តើរៗ ដោយផ្សារភ្ជាប់ជាមួយនឹងភារកិច្ចនយោបាយកសាងបក្ស កសាងប្រព័ន្ធនយោបាយ អភិវឌ្ឍសេដ្ឋកិច្ច- សង្គមកិច្ច កិច្ចការបរទេស ធានាការពារសន្តិសុខប្រទេស។
មានគំរូជឿនលឿនជាច្រើន របៀបធ្វើថ្មី គំនិតច្នៃប្រតិដ្ឋជាក់ស្តែង និងប្រកបដោយប្រសិទ្ធភាព បានលេចធ្លោនៅតាមបណ្តាផ្នែក និងភូមិនានា ដោយមានការផ្សារភ្ជាប់ជាមួយនឹងការចលនាមហាជននៅមូលដ្ឋាន ពិសេសគឺចលនាកសាងជនបទថ្មី។
លទ្ធផលលើកកម្ពស់ស្មារតីទទួលបន្ទុក គំរូឈានមុខរបស់កម្មាភិបាល បក្ខជន ពិសេសគឺកម្មាភិបាលថ្នាក់ដឹកនាំស្នូល បានបង្ហាញជាក់ស្តែង ដោយមានការវិវឌ្ឍន៍យ៉ាងសកម្ម។ ការអនុវត្តន៍ភារកិច្ចនយោបាយត្រូវបានដោះស្រាយដាច់ស្រឡះ នូវបណ្តាករណីប្រទង់ប្រទាញ នាំឲ្យខ្វល់ខ្វាយការប្តឹងផ្តល់អូសបន្លាយពេលនៅនឹងក្រសួង ផ្នែក ភូមិភាគនិងមូលដ្ឋានជាដើម៕
ប្រភពៈ chinhphu.vn ប្រែសម្រួលៈ លីសៀ