30/06/2015 - 15:17

ពង្រឹងការអប់រំច្បាប់ដល់កម្មាភិបាលប្រជាជនតំបន់ព្រំដែន

គម្រោង​ការ​ "ពង្រឹង​ការ​ផ្សព្វ​ផ្សាយ​អប់​រំ​ច្បាប់​ដល់​កម្មា​ភិ​បាល​ប្រ​ជា​ជន​តំ​បន់​ព្រំ​ដែន​ កោះ ស​មុទ្រ ដំ​ណាក់​កាល​២០១៣-​២០១៦​" ត្រូវ​បាន​បញ្ជា​ការ​ដ្ឋាន​កង​ទ័ព​ការ​ពារ​ព្រំ​ដែន​ខេត្ត​សុក​ត្រាំង ធ្វើ​ការ​ផ្សព្វ​ផ្សាយ​អនុ​វត្ត​នៅ​ឆ្នាំ​២០១៤  រួម​ចំ​ណែក​បង្កើន​ចំ​ណេះ​ដឹង​ជូន​ប្រ​ជា​ជន​អំ​ពី​ការ​អនុ​វត្តន៍​ច្បាប់​របស់​រដ្ឋ​។

កង​ទ័ព​ការ​ពារ​ព្រំ​ដែន​រៀប​ចំ​សន្និ​បាត​ផ្សព្វ​ផ្សាយ​អប់​រំ​ច្បាប់​ជូន​ដល់​ប្រ​ជា​ជន​។

ក្នុង​ដំ​ណាក់​កាល​អ​នុ​វត្ត គណៈចង្អុល​ការ​គម្រោង​បាន​រៀប​ចំ​កិច្ច​ប្រ​ជុំ​ហ្វឹក​ហាត់​បាន​ជាង​៣៣៧​លើក ដើម្បី​ផ្សព្វ​ផ្សាយ​ច្បាប់​ដល់​កម្មា​ភិ​បាល មូល​ដ្ឋាន​និង​ប្រ​ជា​ជន​ចំ​ណុះ​១១​ឃុំ សង្កាត់​តំ​បន់​ព្រំ​ដែន​សមុទ្រ​របស់​ខេត្ត​។ ខ្លឹម​សារ​ដែល​បាន​ផ្សព្វ​ផ្សាយ រួម​មាន​៖ ច្បាប់​ដី​ធ្លី ច្បាប់​ព្រំ​ដែន​ជាតិ ច្បាប់​អាពា​ហ៍​ពិពាហ៍​និង​គ្រួ​សារ ​ស្ថាន​​ការណ៍​ស​មុទ្រ​ខាង​កើត​។ល។ ឆ្លង​តាម​រយៈ​នោះ ទាក់​ទាញ​អ្នក​ចូល​រួម​ស្តាប់​បាន​ជាង​១៦​ពាន់​៣០០​លើក​នាក់​។ លោក​ផាម​វៀក​ភឿង អនុ​ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ឃុំ​ទ្រុង​ប៊ិញ ស្រុក​ត្រឹ​ង​ដេ​ ឲ្យ​ដឹង​៖ "ក្នុង​ពេល​កន្លង ឃុំ​បាន​សហ​ការ​យ៉ាង​ជិត​ស្និទ្ធ​ជា​មួយ​នឹង​ប៉ុស្តិ៍​ការ​ពារ​ព្រំ​ដែន​បាយ​យ៉ា និង​អ្នក​មាន​ប្រ​ជា​ប្រិយ​ភាព​ក្នុង​ជន​រួម​ជាតិ​ខ្មែរ ដើម្បី​រៀប​ចំ​ផ្សព្វ​ផ្សាយ​ជា​ពីរ​ភា​សា​វៀត​-ខ្មែរ ដោយ​រូប​ភាព​ជា​ច្រើន​ មាន​ដូច​៖ ផ្សព្វ​ផ្សាយ​ផ្ទាល់​មាត់ ផ្គួប​ផ្សំ​នឹង​ការ​ផ្សព្វ​ផ្សាយ​តាម​រយៈ​អង្គ​ការ​ម​ហា​ជន​តាម​ប្រ​ព័ន្ធ​ស្ថានីយ៍​ផ្សាយ​សម្លេង​ឃុំ​។ល​។

រួម​ចំ​ណែក​ជួយ​ឲ្យ​មា​មីង​យល់​ដឹង និង​មាន​ស្មារ​តី​អនុ​វត្ត​បាន​ល្អ​នូវ​គោល​ន​យោ​បាយ​របស់​បក្ស និង​ច្បាប់​របស់​រដ្ឋ​។ ជា​ពិ​សេស ឃុំ​ក៏​បាន​បង្កើត​ក្លឹប​ពិ​គ្រោះ​​ច្បាប់​១ ដោយ​មាន​ស​មា​ជិក​១៩​នាក់ រៀប​ចំ​ជួប​ជុំ​ធ្វើ​ស​កម្ម​ភាព​បាន​១០​លើក ដោយ​មាន​កម្មា​ភិ​បាល និង​ប្រ​ជា​ជន​ចូល​រួម​៦៥០​លើក​នាក់​។​

​ទន្ទឹម​នឹង​នោះ ប៉ុស្តិ៍​ការ​ពារ​ព្រំ​ដែន​ដែល​មាន​ទី​តាំង​នៅ​ភូមិ​សាស្រ្ត​ដែល​មាន​ជន​រួម​ជាតិ​ខ្មែរ​រស់​នៅ​កុះ​ករ នៅ​ទាំង​រៀប​រៀង​ឯក​សារ​ច្បាប់​ជា​ភា​សា​ខ្មែរ​ទៀត​ផង ដើម្បី​ផ្សព្វ​ផ្សាយ​ផ្គួប​ផ្សំ​ក្នុង​ឱ​កាស​បុណ្យ​ប្រ​វេ​ណី​របស់​ជន​រួម​ជាតិ​។ ទន្ទឹម​នឹង​នោះ ប៉ុស្តិ៍​នៅ​ទាំង​សហ​ការ​ជា​មួយ​ភូមិ​ភាគ​នា​នា​រៀប​រៀង​គម្រោង​សង្ខេប​ឯក​សារ និង​ផ្សព្វ​ផ្សាយ​ដោយ​ផ្ទាល់​នូវ​ឯក​សារ​​ច្បាប់​ចែក​ចាយ​ថាស និង​ផ្សាយ​តាម​ប្រ​ព័ន្ធ​ស្ថា​នីយ៍​ផ្សាយ​សម្លេង​ឃុំ​។ល។ តាម​ការ​ប៉ាន់​ស្មាន ការ​ផ្សព្វ​ផ្សាយ​មាន​អ្នក​ស្តាប់​ជាង​៦០.០០០​លើក​នាក់​។ បង​លីវុាំង​តៀង ប្រ​ធាន​ក្រុម​ការ​ងារ​ម​ហា​ជន​នៃ​ប៉ុស្តិ៍​ការ​ពារ​ព្រំ​ដែន​វិញ​ចូវ ឲ្យដឹ​ង​៖ ​" ឆ្លង​តាម​រយៈ​ការ​ផ្សព្វ​ផ្សាយ​អប់​រំ​ច្បាប់ ផ្គួប​ផ្សំ​ជា​មួយ​ក្រុម​ក​ប៉ាល់ ក្រុម​នា​រី ក្រុម​សម្ព័ន្ធ​យុវ​ជន​។ល។ ដូច្នេះ មា​មីង​កាន់​តែ​យល់​ច្បាស់​ និង​អនុ​វត្ត​តាម​តច្បាប់​របស់​រដ្ឋ​បាន​ត្រឹម​ត្រូវ  រួម​ចំ​ណែក​ធ្វើ​ឲ្យ​ស្ថាន​ភាព​បំ​ពាន​ច្បាប់​មាន​ការ​កាត់​បន្ថយ​ជា​បណ្តើរ​​ៗ​។

តាម​វរសេនីយ៍​ឯក ត្រឹង​មិញ​លី ស្នង​ការ​ន​យោ​បាយ​នៃ​កង​ទ័ព​ការ​ពារ​ព្រំ​ដែន និង​ជា​ប្រ​ធាន​គណៈ​ចង្អុល​ការ​គម្រោង​ការ​បាន​បញ្ជាក់​ថា អស់​រយៈ​កាល​ជាង​មួយ​ឆ្នាំ​អនុ​វត្ត​គម្រោង​ការ​នេះ បាន​នាំ​មក​នូវ​ប្រ​សិទ្ធ​ភាព​យ៉ាង​ប្រត្យក្ស។ ជួយ​ឲ្យ​កម្មា​ភិ​បាល សម្ព័ន្ធ​យុវ​ជន​និង​ប្រ​ជា​ជន​តំ​បន់​ព្រំ​ដែន​ស​មុទ្រ​របស់​ខេត្ត ក្តាប់​បាន​ខ្លឹម​សារ​ជា​មូល​ដ្ឋាន​នៃ​រាល់​ឯក​សារ​ច្បាប់​។ ទន្ទឹម​នឹង​នោះ ធ្វើឲ្យ​មាន​ការ​វិវឌ្ឍន៍​ល្អ​នូវ​ស្មារ​តី​អនុ​វត្ត​ច្បាប់​រដ្ឋ​របស់​កម្មា​ភិ​បាល​និង​ប្រ​ជា​ជន​គ្រប់​ជាន់​ស្រ​ទាប់​។ ដូច្នេះ ករ​ណី​បំ​ពាន​ច្បាប់​នៅ​ឃុំ សង្កាត់​ទីប្រ​ជុំ​ជន​ព្រំ​ដែន​របស់​ខេត្ត មាន​ការ​កាត់​បន្ថយ​ច្រើន​បើ​ប្រៀប​ធៀប​នឹង​មុន​នេះ​៕

យ្វីអាញ់-សុផល

ចែករំលែកអត្ថបទ