មហាសាមគ្គីជនជាតិ ភូមិស្រុកផ្លាស់ថ្មី

03/11/2015 - 13:55

សាភៀងផ្លាស់ថ្មី

ជា​ឃុំ​ក​សិ​កម្ម សា​ភៀង​មាន​ភាព​លូត​លាស់​យ៉ាង​ស​កម្ម អា​ស្រ័យ​ដោយ​ក​ម្ម​វិ​ធី​គ្រោង​ការ​វិ​និ​យោគ​ទុន​របស់​រដ្ឋា​ភិ​បាល​សម្រាប់​ជន​ជាតិ​ភាគ​តិច​នៅ​លើ​ភូមិ​សាស្រ្ត​។ 

ផ្លូវ​ចូល​ទៅ​កាន់​ភូមិ​៥​។

តាម​ប្រ​សាសន៍​លោក​ហ្វិញ​វាំុង ដោយ​ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ឃុំ​​​សា​ភៀង ស្រុក​ឡុង​មី ខេត្ត​ហូវ​យ៉ាង សា​ភៀង​ជា​ឃុំ​ចំ​ណុះ​តំ​បន់​លំ​បាក​ពិ​សេស ប្រ​ជា​ជន​​សំ​ខាន់​គឺ​ប្រកប​របរ​ក​សិ​កម្ម​។ ឃុំ​មាន​ជន​ជាតិ​ចំ​នួន៣ គឺ​កិញ ខ្មែរ​និង​ចិន រស់​នៅ​ជា​មួយ​គ្នា​ក្នុង​នោះ​មាន​ជន​ជាតិ​ខ្មែរ​ចំ​នួន​៩២៦​គ្រួ​សារ ស្រូប​អត្រា​៣៧,៥៥​% នៃ​ចំ​នួន​ប្រ​ជា​ជន​រួម​។ អា​ស្រ័យ​ដោយ​កម្ម​វិ​ធី​វិ​និ​យោគ​ទុន​ពិ​សេស​របស់​រដ្ឋ សម្រាប់​ជន​ជាតិ​ភាគ​តិច ឃុំ​សា​ភៀង​មាន​ភាព​ផ្លាស់​ថ្មី​ពិត​ប្រា​កដ។

ឆ្លង​តាម​រយៈ​នោះ ពេល​អនុ​វត្ត​កម្ម​វិ​ធី​១៣៤,១៦៧ ឃុំ​បាន​កសាង​និង​ជួស​ជុល​ផ្ទះ​ចំ​នួន​៥១០​ខ្នង ឧបត្ថម្ភ​ទុន​ផលិត​កម្ម​ជូន​គ្រួ​សារ​មា​មីង​ចំ​នួន​៣៣១ និង​ឧបត្ថម្ភ​លូត​ម្កល់​ទឹក​ជូន​គ្រួ​សារ​ខ្មែរ​ចំ​នួន​៦៣​គ្រួ​សារ​។ ផ្តើម​ពី​ប្រ​ភព​ទុន​កម្ម​វិ​ធី​១៣៥ ឃុំ​បាន​កសាង​ដំ​ណាក់​សុ​ខា​ភិ​បាល អា​គារ​វប្ប​ធម៌ បើក​ទូ​លាយ​កា​រិ​យា​ល័យ​ធ្វើ​ការ​របស់​ផ្នែក​អង្គ​ការ​មហា​​ជន​ឃុំ​កសាង​និង​បើក​ឲ្យ​ប្រើ​ប្រាស់​ស្ពា​ន​វត្ត​ភូមិ​៥ និង​ជួស​ជុល​សំ​ណង់​គម​នា​គមន៍​ជន​បទ​ជា​ច្រើន​កន្លែង​។ អនុ​វត្ត​តាម​សេច​ក្តី​សម្រេច​៣៣​/២០​០៧​/QĐ-TTg របស់​នា​យក​រដ្ឋ​មន្រ្តី​នៃ​រដ្ឋា​ភិបា​ល ស្តីពី​គោល​ន​យោ​បាយ​ឧបត្ថម្ភ​ផ្លាស់​ទី​លំ​នៅ​របស់​ប្រ​ជា​ជន អនុ​វត្ត​ស្ថិរ​វប្ប​កម្ម  ស្ថិរ​និ​វេសន៍​មាន​គ្រួ​សារ​ចំ​នួន​១៤​បាន​ទទួល​ផល​។ ទន្ទឹម​នឹង​នោះ ផ្តើម​ពី​ប្រ​ភព​បុល​ទុន​ទាំង​នេះ ឃុំ​នៅ​ទាំង​ជីក​ស្តារ​ប្រ​ឡាយ​ហាំង​ប៊ឹង នៅ​ភូមិ​៤ ប្រ​ឡាយ​ហូវ​យ៉ាង ផ្លូវ​វត្ត​នៅ​ភូមិ​៥ ប្រ​ឡាយ​យ៉ាវ​ឌូ នៅ​ភូមិ​៥ ប្រ​ឡាយ​ឌឹង នៅ​ភូមិ​៤ ដង​ផ្លូវ​អ៊ុង​តោយ នៅ​ភូមិ​៤។ល។ ក្រៅ​ពី​នោះ ឃុំ​នៅ​ទាំង​អនុ​វត្ត​ទម្រង់​រូប​ភាព​ចំ​នួន​៦ (ម៉ា​ស៊ីន​ភ្ជួរ​រាស់ ចិញ្ចឹម​ត្រី ចិញ្ចឹម​ជ្រូក ដាំប​ន្លែ​ជ្រះ ចិញ្ចឹម​អន្ទង់ ចិញ្ចឹម​រ​មិច​) មាន​គ្រួ​សារ​ចំ​នួន​១៣៨ ចូល​រួម​អនុ​វត្ត​ទម្រង់​រូប​ភាព​ទាំង​នេះនិង​សម្រេច​លទ្ធ​ផល​ខ្ពស់​។ អនុ​វត្ត​សេច​ក្តី​សម្រេច​៤៩​របស់​នា​យក​រដ្ឋ​មន្រ្តី​នៃ​រដ្ឋា​ភិ​បាល ស្តី​ពី​គោល​ន​យោ​បាយ​ឧបត្ថម្ភ​សិស្ស​ក្រី​ក្រ  មាន​សិស្ស​១.៩៤៥​នាក់ បាន​ទទួល​ថវិ​កា​រៀន​សូត្រ​រាល់​ខែ។ ឃុំ​សា​ភៀង មាន​គ្រួ​សារ​ចំ​នួន​៣៦៣ ត្រូវ​បាន​ទទួល​ការ​ឧបត្ថម្ភ អនុ​វត្ត​តាម​សេច​ក្តី​សម្រេច​៧៤/២០០៨​/QĐ-TTg​ របស់​នា​យក​រដ្ឋ​មន្រ្តី​នៃ​រដ្ឋា​ភិ​បាល ស្តី​ពី​គោល​ន​យោ​បាយ​មួយ​ចំ​នួន​ដូច​ជា​ឧបត្ថម្ភ​ដី​នៅ ដី​ផលិត​កម្ម ដោះ​ស្រាយ​ការ​ងារ​ធ្វើ​ជូន​ជន​ជាតិ​ភាគ​តិច​នៅ​តំ​បន់​វាល​រាប​ទន្លេ​គឺវ​ឡុង ស​រុប​ទឹក​ប្រាក់​ជាង​៦​ពាន់​លាន​ដុង​។

យោង​ប្រ​សាសន៍​លោក​ដោយ អា​ស្រ័យ​ដោយ​ការ​យក​ចិត្ត​ទុក​ដាក់​ពី​សំ​ណាក់​រដ្ឋា​ភិ​បាល រយៈ​កាល​កន្លង​ជីវ​ភាព​របស់​មា​មីង​ជន​ជាតិ​ខ្មែរ​លើ​ភូមិ​សាស្រ្ត​ឃុំ មាន​ភាព​ផ្លាស់​ថ្មី​យ៉ាង​ស​កម្ម​។ ដង​ផ្លូវ​ចូល​ទៅ​កាន់​ភូមិ​ចំ​នួន៤ (ភូមិ​៣,៤,៥,៦) ដែល​មាន​ជន​រួម​ជាតិ​ខ្មែរ​រស់​នៅ​កុះ​ករ ត្រូវ​បាន​ចាក់​បេ​តុង ក្រាល​កៅ​ស៊ូ​ទាំង​ស្រុង​។ ពិ​សេស​ភូមិ​៥​របស់​ឃុំ ត្រូវ​បាន​ដាក់​ឈ្មោះ​ថា​ភូមិ​ជំ​រុញ​ ​កា​រ​សិក្សា ពី​ព្រោះ​គ្រួ​សារ​មា​មីង​មាន​កូន​ចៅ​រៀន​អនុ​មហា​វិ​ទ្យា​ល័យ​មហា​វិ​ទ្យា​ល័យ​ស្ទើរ​តែ​ទាំង​អស់​។ ពូ​សើង​គិត  នៅ​ភូមិ​៥ ឲ្យ​ដឹងៈ​ "ដោយ​សារ​បាន​រដ្ឋជំ​នួយ ទើប​ផ្លូវ​ថ្នល់​បាន​ក​សាង​ត​ភ្ជាប់​ពី​ភូមិ​មួយ​ត​ទៅ​ភូមិ​មួយ រ​ហូត​ទៅ​ដល់​មជ្ឈ​មណ្ឌល​ឃុំ ម្ល៉ោះ​ហើយ​មា​មីង​ធ្វើ​ការ​រក​ស៊ី​សិស្ស​ទៅ​សា​លា​មាន​ភាព​ងាយ​ស្រួល​។ ភូមិ​ខ្ញុំ​សព្វ​ថ្ងៃ គ្រួ​សារ​ណា​ក៏​ប្តេជ្ញា​ចិត្ត​ជំ​រុញ​ឲ្យ​កូន​ចៅ​រៀន​សូត្រ​ចប់​ចុង​ចប់​ដើម និង​ប្តេជ្ញា​ចិត្ត​មិន​ទុក​ឲ្យ​កូន​ចៅ​បោះ​បង់​ការ​រៀន​សូត្រ​ពាក់​កណ្តាល ការ​ដូច​មុន​ទៀត​"៕

ហាថាញ់-សឺនម៉ាល័យ

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
លោក​ហ្វិញ​វាំុង