គិតគូរជីវភាព ពង្រីកតួនាទីរបស់ជនរួមជាតិភាគតិច ដើម្បីរួមចំណែកអភិវឌ្ឍលើគ្រប់វិស័យនៃប្រជាសុខុមាលភាព និងអភិរក្សអត្តសញ្ញាណវប្បធម៌ជនជាតិភាគតិច គឺជាភារកិច្ចមួយក្នុងចំណោមភារកិច្ចទាំងឡាយ ហើយក៏ជាការចលនាប្រឡងប្រណាំងនៅរាល់លំដាប់ថ្នាក់ផ្នែករបស់ខេត្តបាកលីវ។ លទ្ធផលដែលសម្រេចបានក្នុងអំឡុង៥ឆ្នាំកន្លង គួរឲ្យកត់សម្គាល់និងគួរជាទីមោទនៈ។
សមាគមកាកបាទក្រហមក្រុងបាកលីវ ជូនអំណោយដល់ គ្រួសារខ្មែរ
(ឃុំហឹងហោយ ស្រុកវិញឡើយ)។
បច្ចុប្បន្ន នៅតំបន់ដែលមានជនរួមជាតិភាគតិចរស់នៅកុះករមជ្ឈមណ្ឌលឃុំ ភូមិរថយន្តអាចបើកបរចូលដល់កើន១២,៨% បើប្រៀបធៀបនឹងឆ្នាំ២០០៩; ដងផ្លូវតភ្ជាប់ឃុំ ភូមិ និងកន្លែងប្រមូលផ្តុំប្រជាជនរស់នៅកុះករ សុទ្ធតែបានក្រាលកៅស៊ូ បេតុងរួចរាល់ ដើម្បីបង្កលក្ខណៈងាយស្រួលសម្រាប់អភិវឌ្ឍលើគ្រប់វិស័យនៃសេដ្ឋកិច្ច-សង្គមកិច្ច; ឃុំទីប្រជុំជនទាំង១០០% សុទ្ធតែបានកសាងប្រព័ន្ធអគារសិក្សា ដំណាក់សុខាភិបាលរឹងមាំ ធានាការរៀនសូត្រ និងពិនិត្យព្យាបាលជំងឺជូនប្រជាជន; គ្រួសារនៅតាមតំបន់មានអគ្គិសនីជាតិ និងទឹកស្អាតស្របអនាម័យជាង៩៥%។ល។
ទន្ទឹមនឹងនោះ មានសកម្មភាពជាក់ស្តែងជាច្រើន ដើម្បីជំរុញការចលនាប្រឡងប្រណាំងលើភូមិសាស្រ្ត អនុសង្កាត់ ភូមិ មណ្ឌលក្រុង មានដូច៖ ការចលនាទូទាំងប្រជាជនសាមគ្គីកសាងជីវភាពវប្បធម៌ ជួយគ្នាអភិវឌ្ឍ សេដ្ឋកិច្ចរស់នៅនិងធ្វើការត្រឹមត្រូវតាមច្បាប់ គិតគូរដល់បុព្វហេតុអប់រំ និងសុខាភិបាលបានរីកសាយភាយយ៉ាងខ្លាំងក្លា។ ពិសេស ការចលនាប្រឡងប្រណាំងកសាងជនបទថ្មី បានធ្វើឲ្យមុខមាត់ជនបទដែលមានជនជាតិភាគតិចរស់នៅកុះករពីមួយថ្ងៃទៅថ្ងៃកាន់តែស្រស់បំព្រង; រចនាសម្ព័ន្ធសេដ្ឋកិច្ច-សង្គមកិច្ចបានវិនិយោគទុនព្រមៗគ្នា;ជីវភាព សម្ភារៈ និងស្មារតីរបស់ប្រជាជនបានកែលម្អ និងលើកស្ទួយជាបន្តបន្ទាប់។
ការងារអភិរក្ស និងពង្រីកអត្តសញ្ញាណវប្បធម៌ជនជាតិភាគតិច តែងបានយកចិត្តទុកដាក់ឆ្លងតាមរយៈការរក្សាពិធីបុណ្យប្រពៃណីរបស់ជនជាតិ កិញ ខ្មែរ ចិន ជាដើម។ ទូទាំងខេត្តមានជនជាតិភាគតិចជាង១៩.៧០០គ្រួសារ ស្រូបអត្រា១០% នៃចំនួនប្រជាជនក្នុងខេត្ត; ក្នុងនោះ អត្រាគ្រួសារជនជាតិភាគតិចក្រីក្រ នៅត្រឹមតែ៣.៣៩៦គ្រួសារ។
ការចលនាកាត់បន្ថយភាពក្រីក្រក្នុងជន ជាតិភាគតិចត្រូវបានអនុវត្តដោយទង្វើជាក់ស្តែងជាច្រើន មានដូច៖ផ្ដល់ ជូនមធ្យោបាយរកស៊ី ឧបត្ថម្ភដើមទុន ឧបត្ថម្ភបុលទុន ឧបត្ថម្ភពូជដំណាំ សត្វចិញ្ចឹម បណ្តុះបណ្តាលវិជ្ជាជីវៈ សង់ផ្ទះជូនគ្រួសារក្រីក្រ ណែនាំរបៀបរកស៊ី ថែទាំសុខភាព និងពិនិត្យព្យាបាលជំងឺដោយឥតគិតថ្លៃជាដើម។ ខេត្តបានឧបត្ថម្ភដីធារផ្ទះជូនគ្រួសារជនជាតិភាគតិចចំនួន២៤៣គ្រួសារ គិតជាទឹកប្រាក់២,២៧ពាន់លានដុង; ឧបត្ថម្ភដីផលិតកម្មដល់គ្រួសារចំនួន៤៤៥ គិតជាទឹកប្រាក់៤,២៩ពាន់លានដុង; ឧបត្ថម្ភដោះស្រាយការងារធ្វើ និងពលកម្មដើម្បីផ្លាស់ប្តូរមុខរបរជូនប្រជាជន៧.២០៨គ្រួសារ គិតជាទឹកប្រាក់១៦,៧៥ពាន់លានដុង។
សមិទ្ធិផលលេចធ្លោនៅតំបន់ជនរួមជាតិភាគតិច បានផ្លាស់ប្តូរការត្រិះរិះ គិតគូររបៀបធ្វើឆន្ទៈម្ចាស់ការឈានឡើងក្នុងការផលិត លុបបំបាត់ភាពអត់ឃ្លាន កាត់បន្ថយភាពក្រីក្រ។ ជាពិសេស ឆន្ទៈប្រឹងប្រែងដោយខ្លួនឯង សាមគ្គីជួយគ្នាទៅវិញទៅមករបស់ជនជាតិភាគតិច និងសហគមន៍ ពីមួយថ្ងៃទៅមួយថ្ងៃកាន់តែបានលើកកម្ពស់៕
ហ្វាងអៀង(baobaclieu.vn)-វិមាន