ឧបនាយករដ្ឋមន្រ្តី ង្វៀនស្វឹងភុក អនុប្រធានគណៈចង្អុលការកែទម្រង់ យុត្តិធម៌មជ្ឈិម រួមជាមួយនឹងគណៈប្រតិភូ បានអញ្ជើញចុះទៅធ្វើការជាមួយនឹងថ្នាក់ដឹកនាំខេត្តសុកត្រាំង ស្តីពីការបញ្ជ្រាបនូវសេចក្តីសន្និដ្ឋានលេខ ៩២ របស់ការិយាល័យនយោបាយ អំពីការបន្តការអនុវត្តយុទ្ធសាស្រ្ត កែទម្រង់យុត្តិធម៌ដល់ឆ្នាំ២០២០។
ឧបនាយករដ្ឋមន្ត្រីង្វៀនស្វឹងភុកថតរូបអនុស្សាវរីយ៍ នៅវត្តឃ្លាំងក្រុងសុកត្រាំង។
រយៈពេលកន្លង ខេត្តសុកត្រាំងអនុវត្តបានល្អនូវសេចក្តីសន្និដ្ឋានរបស់ការិយាល័យនយោបាយ ស្តីពីយុទ្ធសាស្រ្តកែទម្រង់យុត្តិធម៌ដល់ឆ្នាំ ២០២០។ ផ្តើមពីនោះ គុណភាពការងារសើុបអង្កេត ត្រូវបានលើកកម្ពស់ គួរឲ្យកត់សម្គាល់។ ជាក់ស្តែងចំនួនករណីដែលបានប្រទះឃើញ ចោទប្រកាន់ សើុបអង្កេតនិងលទ្ធផលដោះស្រាយមានការកើនឡើងបើធៀបជា មួយនឹងឆ្នាំទៅមិញ គុណភាពសើុបអង្កេត ផ្តន្ទាទោសជនឧក្រិដ្ឋ ក៏ត្រូវបានកើនឡើង ស្ថានការណ៍រឿងក្តីហួសកំណត់ត្រូវបានជម្នះ។ ក្រៅពីនេះ ការធ្វើឲ្យសុក្រឹតនិងផ្លាស់ថ្មីអង្គការចាត់តាំងនៃស្ថានប័នយុត្តិធម៌ ត្រូវបានពង្រឹងដោយឥតឈប់ឈរ។ល។
នៅក្នុងឱកាសនេះ ឧបនាយករដ្ឋមន្រ្តីង្វៀនស្វឹងភុក វាយតម្លៃខ្ពស់ចំពោះលទ្ធផល នៃការអនុវត្តន៍សេចក្តីសន្និដ្ឋានរបស់ការិយាល័យនយោបាយ ស្តីពីយុទ្ធសាស្រ្តកែទម្រង់យុត្តិធម៌ដល់ឆ្នាំ២០២០ របស់ខេត្តសុកត្រាំង។ ទន្ទឹមនឹងនោះ ឧបនាយករដ្ឋមន្រ្តីបានស្នើក្នុងពេលខាងមុខ ខេត្តសុកត្រាំង គប្បីបន្តការអនុវត្តន៍ការកែទម្រង់យុត្តិធម៌ត្រូវតាមសេចក្តី សន្និដ្ឋានលេខ៩២ របស់ការិយាល័យនយោបាយប្រកបដោយប្រសិទ្ធភាព; គប្បីផ្តោតការយកចិត្តទុកដាក់ជាងទៀត ក្នុងការលើកកម្ពស់ស្មារ តីអំពីការកែទម្រង់យុត្តិធម៌ ពង្រីកនូវតួនាទីស្នូលរបស់តុលាការ លើកកម្ពស់គុណភាពកងជួរកម្មាភិបាលយុត្តិធម៌ បង្ការបង្ក្រាបអសកម្មពុករលួយ លើកកម្ពស់គុណភាពការងារសើុបអង្កេតប្តឹងផ្តល់ ជម្នះនូវស្ថានការណ៍កាត់ទោសច្រឡំ។ល។
ក្នុងឱកាសនេះ ឧបនាយករដ្ឋមន្រ្តី បានអញ្ជើញទៅសួរសុខទុក្ខ សមាគមសាមគ្គីព្រះសង្ឃស្នេហាជាតិខេត្តសុកត្រាំង និងក្រុមហ៊ុនចំកាត់ពាណិជ្ជកម្មនិងសេវាកម្មថាញ់តិន៕
យ្វីអាញ់-លីសៀ