27/10/2015 - 14:46

លើកកម្ពស់គុណភាពជីវភាពជនរួមជាតិខ្មែរ

តឹង​ប៊ិញ ​ជា​ឃុំមា​ន​ជន​រួម​ជាតិ​ខ្មែរ​រស់​នៅកុះក​រ​របស់​ស្រុក​ផុង​ហីប ខេត្ត​ហូវ​យ៉ាង។ ឃុំមាន​ការ​អភិ​វឌ្ឍន៍ ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ ​ដូច​​បច្ចុប្បន្ន​គឺដោយ​សារ​ការ​យក​ចិត្ត​ទុក​ដាក់​វិ​និ​យោគ​ទុន​របស់​បក្ស​​និង​រដ្ឋ​ ។ 

សាលារៀនដែលសម្រេចបទដ្ឋានជាតិរបស់ឃុំតឹងប៊ិញ។

ក្រៅពី​នោះ មាន​គោល​នយោបាយ​អំ​ពី​ការ​សង់​ផ្ទះ​នៅ​សម្រាប់​ជន​រួម​ជាតិ​ខ្មែរ ឃុំបាន​យកចិត្ត​ទុកដាក់​អនុវត្ត​បាន​ល្អ។​ លោកលី​ថាញ់ ជាអ្នក​មាន​ប្រ​ជា​ប្រិយ​ភាព​នៅ​ភូមិ​តឹង​ក្វើយ​កិញ ឲ្យ​ដឹង​៖ "ផ្តើម​ពីកម្ម​វិធី​ខាង​ផ្ទះ​​​នៅ​របស់​រដ្ឋា​ភិ​បាល​ មាមីង​ខ្មែរ​ក្រី​ក្រ​នៅ​ភូមិ​១០០​%បានស​ង់​ផ្ទះ​មេត្តា ធម៌​និង​ផ្ទះមហា​សាម​គ្គី​។ល។ ជួយ​ឲ្យមា​មីង​នឹង​នរ​ចិត្ត​ខាង​កន្លែង​នៅ​" ។ តាម​ប្រ​សាសន៍​របស់​បង​ផាម​កុង​មិញ ជីវ​ភាព​មា​មីង​ខ្មែរ​បាន​លើក​ស្ទួយ​ ឃើញ​ថា​បាន​រួម​ចំ​ណែក​យ៉ាង​ច្រើន​ក្នុង​ការ​កសាង​ជន​បទ​ថ្មី​របស់​ឃុំ។​ កាល​ឆ្នាំ២​០១៤ ឃុំ​សម្រេច​លក្ខឋា​ន​ជន​បទ​ថ្មី​បាន​៣/១៩ ចំ​ណែក​បច្ចុប្បន្ន​សម្រេច​លក្ខ​ឋាន​ចំ​នួន​៨ ហេតុ​នោះ​ជីវ​ភាព​ប្រ​ជា​ជន​នៅ​តឹង​ប៊ិញ​និ​យាយ​រួម និង​ជន​រួម​ជាតិ​ខ្មែរ​និ​យាយ​ដោយ​ឡែក​មាន​ការរីកចម្រើន​។ បង​ផាម​កុង​មិញ ឲ្យដឹង​៖ "ក្នុង​ដំ​ណើរ​ការ​កសាង​ជន​បទ​ថ្មី ជា​ពិសេស​យើង​ខ្ញុំ​យក​ចិត្ត​ទុក​ដាក់​ដល់​លក្ខ​ឋាន​ខាង​សុ​ខា​ភិបាល​និង​អប់​​រំ។ ព្រោះ​ហេតុ​នោះ ឃុំ​តឹង​ប៊ិញ​ទើប​សម្ពោធ​ដំ​ណាក់​សុ​ខា​ភិ​បាល​ថ្មី​សម្រេច​បទ​ដ្ឋាន​ជាតិ​។ បច្ចុ​ប្បន្ន ឃុំ​មាន​សា​លា​រៀន​សម្រេច​បទ​ដ្ឋាន​ជាតិ​ចំ​នួន​២/៥។ ក្រៅពី​សា​លា​រៀន​នៅ​ជិត​ផ្លូវ​ជាតិ​ត្រូវ​បាន​វិនិ​យោគ​ទុន ក​សាង​តាម​ទិស​ដៅ​សម្រេច​បទ​ដ្ឋាន​ជាតិ​តឹង​ប៊ិញ​ ក៏បា​ន​កសាង​សា​ខា សាលា​រៀន​រឹង​មាំ​ដែរ ពិ​សេស​គឺ​កន្លែង​មាន​សិស្ស​ខ្មែរ​កុះ​ក​រនៅ​ភូមិ​តឹង​ក្វើយ​កិញ"។តាម​ប្រ​សាសន៍​របស់​លោក​គី​ហីវ​ថាញ់ អនុ​ប្រ​ធាន​គណៈ​ជន​ជាតិ​ខេត្ត​ហូវ​យ៉ាង​៖ ជន​រួម​ជាតិ​ខ្មែរ​នៅ​ខេត្ត​ហូវ​យ៉ាង​និ​យាយ​រួម និង​នៅ​ឃុំ​តឹង​ប៊ិញនិ​យាយ​ដោយ​ឡែក រស់​នៅ​លាយ​ឡំ​ជា​មួយ​នឹង​ជន​ជាតិ​កិញ​នៅ​តាម​ភូមិ​នា​នា។​ ព្រោះ​ហេតុ​នោះ ការ​លាយ​ឡំ​វប្បធ​ម៌ អភិ​វឌ្ឍ​សេដ្ឋ​កិច្ច​ត្រូវ​បាន​មា​មីង​ដោះ​ដូរ​បទ​ពិ​សោធន៍​នឹង​គ្នា​ទៅ​វិញ​ទៅ​មក បាន​ជា​មាន​ចំ​ណុ​ច​ប្រ​ហាក់​ប្រ​ហែល​គ្នាក្នុ​ង​ជីវ​ភាព​សម្ភារៈ ស្មារ​តី។​ ក្រៅពី​នោះ នៅ​មាន​គោល​ន​យោ​បាយ​ឧបត្ថម្ភ​ពិសេស​ដោយ​ឡែក​របស់​រដ្ឋ​សម្រាប់​ជន​ជាតិ​ភាគ​តិច បាន​បង្ក​លក្ខណៈ​សម្បត្តិ​ងាយ​ស្រួល​ជូន​មា​មីង​ធ្វើសេ​ដ្ឋ​កិច្ច ដើម្បី​បង្កើន​ប្រាក់​ចំ​ណូល​។ លោក​ផាម​កុង​មិញ អនុ​ប្រ​ធាន​គណៈ​កម្មា​ធិ​កា​រ​ប្រ​ជាជន​ឃុំ​តឹង​ប៊ិញ ឲ្យ​ដឹង​៖ "តឹង​ក្វើយ​កិញ ជា​ភូមិ​មាន​ជន​រួម​ជាតិ​ខ្មែរ​រស់​នៅកុះករ​បំ​ផុត​របស់​ឃុំប្រ​មាណ​៣០​គ្រួសា​រ​។ យើង​ខ្ញុំ​បាន​រៀប​ចំ​ឧបត្ថម្ភ​ទឹក​ប្រាក់​ជូន​ដល់​មា​មីង ដើម្បី​អភិវ​ឌ្ឍ​សេដ្ឋ​កិច្ច​តាម​ទម្រង់​រូប​ភាព​សហ​ការ​"។ ឆ្លង​តាម​រយៈ​នោះ គ្រួសារ​នី​មួយ​ៗ​ទទួល​ប្រាក់​ឧបត្ថ​ម្ភ​ប្រ​មាណ​៥​លាន​ដុង​។ បើ​មាមី​ង​ចិញ្ចឹម​សត្វ​នឹង​ទុក​មួយ​ចំ​ណែក​សម្រាប់​ទិញ​កូន​ពូជ​នៅ​សល់​ទាំង​ប៉ុន្មាន​សម្រាប់​សង់​ទ្រុង និង​ចំ​ណី​សត្វ​។ បើ​មា​មីង​មាន​សមត្ថ​ភាព​អាច​សហ​ការ​កសាង​ទម្រង់​រូប​ភាព​ចិញ្ចឹម​ក្រ​បី​ឬ​ក៏​ម៉ា​ស៊ីន​បូម​ទឹក​។

​ការ​ខិត​ខំ​របស់​គណៈ​កម្មា​ធិ​ការ​បក្ស គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ឃុំ​តឹង​ប៊ិញ ក្នុង​ការ​គិត​គូរ​ជីវ​ភាព​មា​មីង​ខ្មែរ​បាន​ពង្រីក​ប្រ​សិទ្ធ​ភាព​ជាក់​ស្តែង ដើម្បី​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​កាន់​តែ​មាន​គ្រួសារ​ខ្មែរ​ជា​ច្រើន​បានចា​ក​ផុត​ពី​ភាព​ក្រី​ក្រ​ក្នុង​ដំ​ណើរ​ការ​កសាង​ជន​បទ​ថ្មី​នៅ​ឃុំនេះ​៕

ហាថាញ់​-វិ​មាន

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
​លោក​គី​ហីវ​ថាញ់