សេចក្តីសម្រេចចិត្តមហាសន្និបាត បក្ខភាគស្រុកទីវកឹង ខេត្តត្រាវិញ លើកទី៩ អាណត្តិកាល២០១៥-២០២០ ដាក់ចេញនូវទិសដៅពង្រីកអស់ពីលទ្ធភាពខិតខំសម្រេចលក្ខឋានស្រុកជនបទថ្មីក្នុងឆ្នាំ២០១៩។ នេះជាស្រុកដំបូងរបស់ខេត្តត្រាវិញ បានដាក់ចេញនូវសេចក្តីសម្រេចចិត្តក្លាយជាស្រុកជនបទថ្មី។
ខ្លោងទ្វារចូលភូមិអូរតាអែក ឃុំភូកឹង ស្រុកទីវកឹង ខេត្តត្រាវិញ។
គណៈចង្អុលការកម្មវិធីទិសដៅជាតិកសាងជនបទថ្មីស្រុកទីវកឹង ឲ្យដឹង៖ មកដល់ដំណាក់កាលនេះ ទូទាំងស្រុកមានឃុំចំនួន៤ក្នុងចំណោម៩ឃុំ បានគណៈកម្មាធិការប្រជាជនខេត្ត ទទួលស្គាល់ឃុំសម្រេចលក្ខឋានជនបទថ្មី ក្នុងនោះ ឃុំភូកឹងបានទទួលស្គាល់សម្រេចលក្ខឋានជនបទថ្មីនៅឆ្នាំ២០១៣ ចំណែកឃុំចំនួន៣ទៀត គឺឃុំតឹងហុង ហីវទ្រុង និងតឹបង៉ាយ បានទទួលស្គាល់នៅឆ្នាំ២០១៤។ អត្រាគ្រួសារក្រីក្រថយចុះគួរឲ្យកត់សម្គាល់។ ហេដ្ឋារចនាសម្ព័ន្ធសេដ្ឋកិច្ច-សង្គមកិច្ចតំបន់ជនបទ តំបន់ឆ្ងាយដាច់ស្រយាលតំបន់ជនរួមជាតិខ្មែរត្រូវបានយកចិត្តទុកដាក់វិនិយោគទុន។ ប្រាក់ចំណូលមធ្យមភាគសម្រេចបានជិត២៨,៥លានដុង/ម្នាក់/ឆ្នាំ កើនជិត១៦លានដុងបើប្រៀបធៀបនឹងឆ្នាំ២០១០ បច្ចុប្បន្ន អត្រាគ្រួសារក្រីក្រនៅត្រឹមតែ៧,៤%។ល។ ឆ្លងតាមរយៈការពិនិត្យផ្ទៀងផ្ទាត់ វាយតម្លៃស្ថានភាពជាក់ស្តែងតាមក្រមលក្ខឋានជនបទថ្មី ឃុំទាំង៩របស់ស្រុកបានសម្រេចនូវលក្ខឋានមួយចំនួនដូច៖ រៀបចំគម្រោងផែនការនិងអនុវត្តគម្រោងផែនការធារាសាស្រ្ត អគ្គិសនី ប្រៃសណីយ៍ អត្រាពលករ មានការងារធ្វើលំនឹងទ្រង់ទ្រាយចាត់ចែងផលិតកម្ម អប់រំ សុខាភិបាល ប្រព័ន្ធអង្គការនយោបាយ-សង្គមកិច្ចរឹងមាំឃុំចំនួន៨សម្រេចលក្ខឋានផ្សារជនបទ សន្តិសុខសណ្តាប់ធ្នាប់សង្គម ឃុំចំនួន៧សម្រេចលក្ខឋានអគារសិក្សាមូលដ្ឋានសម្ភារៈ វប្បធម៌ បរិស្ថាននិងអត្រាគ្រួសារក្រីក្រ។
ជាង៤ឆ្នាំកន្លង ស្រុកទីវកឹងកៀរគរប្រាក់បានជិត៩៧៤ពាន់លានដុង សម្រាប់កសាងហេដ្ឋារចនាសម្ព័ន្ធតំបន់ជនបទ ក្នុងនោះ ទុនមជ្ឈិមឧបត្ថម្ភជិត៣០៥ពាន់លានដុង ថវិកាខេត្តស្រុក២៣០ពាន់លានដុង ទុនបដិភាគរបស់ប្រជាជនជិត១៣៨ពាន់លានដុង ទុនផ្គួបបញ្ចូលនៃកម្មវិធី គម្រោងការធ្វើហិរញ្ញប្បទានបានជិត៣០២ពាន់លានដុង។ ជាមួយនឹងដើមទុននេះ ស្រុកទីវកឹងបានវិនិយោគទុនកសាងសំណង់ទាំងឡាយ មានដូច៖ ផ្លូវគមនាគមន៍៧៦សំណង់ មានប្រវែងសរុបជាង៦៥គីឡូម៉ែត្រ ធារាសាស្រ្តបានចំនួន៣៣៤សំណាង់ អគារសិក្សាបានចំនួន៤៧ សំណង់មូលដ្ឋានវប្បធម៌ចំនួន៣៧សំណង់ និងសុខាភិបាលចំនួន៨សំណង់។ល។ ដោយសារធ្វើបានល្អនូវការឃោសនាចលនា ហេតុនោះ មានគ្រួសារជាច្រើនមិនគិតគូរដល់ការលើសខ្វះហើយបានស្ម័គ្រចិត្ត បរិច្ចាគដី ដំណាំដើមឈើ ដើម្បីដំណើរការកសាងសំណង់។ តួយ៉ាងដូចប្រជាជន៤៤គ្រួសារនៅភូមិដាយត្រឿង ឃុំភូកឹង ក្នុងនោះជាសំខាន់គឺជនរួមជាតិខ្មែរស្ម័គ្រចិត្តបរិច្ចាគដី៣ហិកតា ព្រមជាមួយនឹងផលដំណាំជាច្រើនទៀត ដើម្បីកសាងផ្លូវកៅស៊ូមានប្រវែង១,២គីឡូម៉ែត្រ ទទឹង៣,៥ម៉ែត្រ។ ប្រជាជន២៤៥គ្រួសារ នៅឃុំតឹងហុង ស្ម័គ្រចិត្តបរិច្ចាគដីជាង៤០ហិកតា ដើម្បីបើកទូលាយផ្លូវបេតុង ពីភូមិព្រែកសបទៅភូមិតាមេម មានប្រវែងជិត៧គីឡូម៉ែត្រ។ ទូទាំងស្រុកមានឃុំចំនួន៨ កសាងបានវាលស្រែគំរូធំចំនួន៩ មានផ្ទៃដីសរុបជិត២.០០០ហិកតា ដោយមានប្រជាជន២.០០០គ្រួសារចូលរួម ក្នុងនោះ មានវាលស្រែគំរូធំចំនួន៥ ត្រូវបានអាជីវកម្មវិនិយោគទុននិងម៉ៅទិញផលិតផល។
លោកង្វៀនវាំុងហីវ លេខាគណៈកម្មាធិការបក្សស្រុក ប្រធានគណៈចង្អុលការកម្មវិធីទិសដៅជាតិកសាងជនបទថ្មីស្រុកទីវកឹង ឲ្យដឹង៖ ដំណើរការកសាងជនបទថ្មីរបស់ស្រុកបានពង្រីកតួនាទីយ៉ាងសកម្មរបស់កម្មាភិបាល បក្ខជន សមាជិកនៃអង្គការមហាជនឆ្លៀតយកការស័្មគ្រចិត្តគាំទ្ររបស់អ្នកមុខអ្នកការសាសនា អ្នកមានប្រជាប្រិយភាព ក្នុងជនរួមជាតិខ្មែរផ្តុំកម្លាំងជំរុញផលិតកម្ម បង្កើតរចនាសម្ព័ន្ធសេដ្ឋកិច្ច កសិកម្មឡើងវិញ ផ្លាស់ប្តូរពូជដំណាំសត្វចិញ្ចឹមតាមទិសដៅបង្កើនប្រាក់ចំណេញ លើកកម្ពស់គុណភាព; ពង្រីកទម្រង់រូបភាពផលិតកម្មដែលសម្រេចប្រសិទ្ធភាពសេដ្ឋកិច្ច ពិសេសគឺទម្រង់រូបភាពវាលស្រែគំរូធំជាដើម។ ទន្ទឹមនឹងនោះ ស្រុកពង្រីកអស់ពីលទ្ធភាព សំខាន់បំផុតគឺប្រភពកម្លាំងក្នុងប្រជាជនឆ្លៀតយកការឧបត្ថម្ភរបស់រដ្ឋនិងអង្គការឯកជន អាជីវកម្មទាំងឡាយ ផ្គួបបញ្ចូលកម្មវិធី គម្រោងការ ដើម្បីលើកកម្ពស់គុណភាពរបស់រាល់លក្ខឋានកសាងជនបទថ្មី; ប្រឡងប្រណាំងកសាងជនបទថ្មីជាមួយនឹងការចលនា "ទូទាំងប្រជាជនសាមគ្គីកសាងជីវភាពវប្បធម៌នៅតំបន់តាំងទីលំនៅ" ផ្សារភ្ជាប់ជាមួយនឹងការរៀនសូត្រនិងធ្វើតាមគំរូសីលធម៌ហូជីមិញ៕
ហ្វីហ្វាង(ទីភ្នាក់ងារសារព័ត៌មានវៀតណាម)-វិមាន