20/01/2015 - 14:41

អភិរក្សតម្លៃវប្បធម៌ជនជាតិ

អនុ​វត្ត​សេចក្ដី​សម្រេច​ចិត្ត​មជ្ឈិម​៥  នី​តិ​កាល​៨ របស់​គណៈ​ប្រតិ​បត្តិ​ការ​មជ្ឈិម​បក្ស ស្ដីពី​" ក​សាង​និង​អភិ​វឌ្ឍ​ខឿន​វប្ប​ធម៌វៀត​ណាម​ជឿន​លឿន ដិត​ដាម​ដោយ​អត្ត​សញ្ញា​ណ​ជាតិ​"​ មជ្ឈ​មណ្ឌល​វប្ប​ធម៌​ក្រុង​​កឹង​ធើ បាន​ស្ថាប​នា​ឡើងវិ​ញ​នូវ​បណ្តា​ឈុត​សំ​ដែង​លើ​ឆាក​អំ​ពី​កម្ម​វិ​ធី​បុណ្យ​ប្រ​ជា​ប្រិយ​ផ្សេង​ៗ ។ល។

ឈុត​សម្តែង​ពិ​ធី​បន់​ស្រន់​សុំ​ទឹក​ភ្លៀង​របស់​អង្គ​ភាព​ក្រុង​កឹង​ធើ​​ ។

ឆ្នាំ​២០១៤ គឺ​ជា​ឆ្នាំ​" បាន​ផល​លើស​លុប​" របស់​មជ្ឈ​មណ្ឌល​វប្ប​ធម៌​ក្រុង​កឹង​ធើ ត្បិត​អី​បណ្តា​ឈុត​សំ​ដែង​ស្ដី​ពី​វប្ប​ធម៌​ប្រ​ជា​ប្រិយ​នា​នា អា​ស្រ័យ​មជ្ឈ​មណ្ឌល​តម្លើង​និង​សំ​ដែង​សុទ្ធ​តែ​បាន​ទទួល​ជ័យ​លា​ភី​។ នៅ​ក្នុង​សមោ​សរ​វប្ប​ធម៌​សិល្បៈ​បង្ហាញ​ម៉ូដ​សំ​លៀក​បំ​ពាក់​ប្រ​វេ​ណី និង​កម្ម​វិធី​សំ​ដែង​សិល្បៈ​ប្រ​ជា​ប្រិយ​ក្នុង​ទិ​វា​ម​ហោ​ស្រព​វប្ប​ធម៌​កី​ឡា និង​ទេស​ចរណ៍​ជន​រួម​ជាតិ​ខ្មែរ​ណាម​បូ​លើក​ទី​៧​ឆ្នាំ​២០១៤ នៅ​ក្រុង​វី​ថាញ​ ខេត្ដ​ហូវ​យ៉ាង​កន្លង​ហើយ មជ្ឈ​មណ្ឌល​វប្ប​ធម៌​ក្រុង​កឹង​ធើ បង្ក​បាន​នូវ​ការ​ចាប់​អារ​ម្មណ៍ ខណៈ​ពេល​ឈុត​សំ​ដែង​ទាំង​៧​ឈុត​របស់​មជ្ឈ​មណ្ឌល សុទ្ធ​តែ​ទទួល​បាន​ជ័យ​លា​ភី​។ ក្នុង​នោះ  ជ័យ​លា​ភី​A ចំ​នួន​៣ ជ័យ​លា​ភី​B ចំ​នួន​២ និង​ជ័យ​លា​ភី​C ចំ​នួន​២។​ ក្នុ​ង​ចំ​ណោម​ជ័យ​លា​ភី​A ទាំង​៣ រួម​មាន​ឈុត​សំ​ដែង​អំពី​ទំ​នៀម​បន់​ស្រន់​សុំ​ទឹក​ភ្លៀង​របស់​ជន​រួម​ជាតិ​ខ្មែរ​ផង​ដែរ​។ អ៊ំ​ស្រី​ថាច់​ធី​វុាំង នៅ​ខេត្ត​កាម៉ា​វ  ជា​អ្នក​ចូល​រួម​ទស្ស​នា​ការ​សំ​ដែង​​របស់​ក្រុម​សិល្បៈ​ក្រុង​កឹ​ង​ធើ ដែល​មកសំ​​ដែង​នៅ​ក្រុង​វី​ថាញ  ឲ្យ​ដឹង​ទាំង​ក្ដី​រំ​ភើប​៖ "កាល​ពី​នៅ​តូច  ខ្ញុំ​ធ្លាប់​បាន​ចូល​រួម​សំ​ដែង​សិល្បៈ​អំ​ពី​ពិ​ធី​បុណ្យ​បន់​ស្រន់​សុំ​ទឹក​ភ្លៀង  បាន​ជា​ខណៈ​ពេល​បាន​ឃើញក្រុម​សិល្បៈ​សំ​ដែង​ឈុត​នេះ ខ្ញុំមាន​អា​រម្មណ៍​ហាក់​ដូច​ជា​ខ្លួន​ខ្ញុំ​កំ​ពុង​ចូល​រួម​សំ​ដែង​ជា​មួយ​អញ្ចឹង​"។ ជន​រួមជាតិខ្មែរភាគច្រើន​តែងប្រា​រព្ធ​ពិ​ធី​បន់​​ស្រន់​សុំ​ទឹក​ភ្លៀង រួម​ជាមួ​យ​នឹង​ឱកាស​នៃពិ​ធីតម្លើង​អ្នក​តាស្រុក ជា​ជំ​នឿប្រ​ជាប្រិយ​ម្យ៉ាង​ក្នុ​ង​ចំ​ណោម​ជំ​នឿប្រ​ជាប្រិយ​របស់​ជនជាតិ​ខ្មែរ​។ តាម​រយៈនៃ​ការតម្លើង​ជា​ឈុត​សំ​ដែង​លើឆាក​អំ​ពី​ពិ​ធី​បន់​ស្រន់​សុំទឹក​ភ្លៀង ត្រូវ​បាន​អ្នកទស្សនា​ឲ្យ​តម្លៃ​ថា ជា​ឈុត​សំដែ​ង​មាន​ភាព​គ​គ្រឹក​គគ្រេង ត្រូវ​តាម​ប្រ​វេ​ណី ដោយ​មាន​ទាំង​ឈុត​រ​បាំ​ឆៃយុាំហែ​ហម អម​​ដំណើរ​ចាស់​ទុំក្នុង​ភូមិ​ឆ្ពោះទៅ​កាន់​សាលា​អ្នក​តា ដើម្បី​រៀប​តង្វាយ​សែន​ថ្វាយ​ បន់​ស្រន់ សុំទឹក​​ភ្លៀង​។ល។ ភាព​ល្អ​វិ​សេស​នៃ​ឈុត​សំ​ដែង គឺ​ការ​គួប​ផ្សំ​រវាងបទ​ភ្លេង ចង្វាក់​រាំ មាន​លំ​នាំ​សម​ស្រប​ជា​មួយនឹង​ពិ​ធី​សែន​ថ្វាយ​។ ក្រៅ​ពី​ឈុត​សំ​ដែង​បង្ហាញ​ពី​ទំ​នៀម​បន់​ស្រន់​សុំ​ទឹក​ភ្លៀង​ បណ្តាឈុ​ត​សំ​ដែង​ដ​ទៃ​ទៀតរបស់មជ្ឈមណ្ឌល​វប្ប​ធម៌​ក្រុង​កឹង​ធើ ក៏​ទាក់ទា​ញ​បាន​ទស្ស​និក​ជន​ចូល​រួម​ទស្សនា​ផងដែរ មានដូ​ច​៖ ឈុត​សំ​ដែង​អំ​ពី​បុណ្យ​សាម​គ្គី​កន្សែង​ជន​ជាតិ​។​ល។

ការ​អភិ​រក្ស​និង​ពង្រីក​បណ្តា​តម្លៃ​វប្ប​ធម៌​របស់​ជន​រួម​ជាតិភាគ​តិច ក្នុង​សហ​គម​ន៍​បណ្តា​ជន​ជាតិ​វៀត​ណាម ជា​ភារ​កិច្ច​សំ​ខាន់មួយ​ក្នុ​ង​ចំ​ណោម​ភារ​កិច្ច​សំ​ខាន់​ទាំង​ឡាយ ដើម្បី​កសាង​ខឿន​វប្ប​ធម៌​វៀត​ណាម ដិត​ដាមដោយ​អត្ត​សញ្ញា​ណ​ជាតិ​។ ជា​មួយ​នឹង​ទិសដៅ​ខាង​លើ មជ្ឈ​មណ្ឌល​វប្ប​ធ​ម៌​ក្រុង​កឹង​ធើ សំដែង​ដោយ​ជោគ​ជ័យ​នៅពេល​បាន​ស្ថាប​នាឡើង​វិញនូវឈុតសម្ដែង​អំ​ពី​វិ​ធី​បន់​ស្រន់ សុំ​ទឹក​ភ្លៀង​នៅ​ក្នុង​ទិ​វាស​មោ​សរ​សិល្បៈ​ប្រ​ជា​ប្រិយ​បណ្តា​ជន​ជាតិ  និង​បង្ហាញ​ម៉ូដ សំ​លៀក​បំ​ពាក់​ដែល​បាន​ប្រ​ព្រឹត្ត​ឡើង​នៅ​ក្រុង​ដា​ឡាក​។ ឈុត​សំដែងខាង​លើ​របស់​មជ្ឈ​មណ្ឌល​វប្បធម៌​ក្រុង​កឹង​ធើ សម្រេច​បាន​ជ័យ​លា​ភី​A​។ ទោះ​បី​ចូល​រួមសំ​ដែង​សិល្បៈ​នៅ​ក្នុង​តំ​បន់​ឬ​ក្នុង​ទូ​ទាំង​ប្រ​ទេស បណ្តា​ឈុត​សំ​ដែង​របស់​មជ្ឈ​មណ្ឌល​វប្ប​ធម៌​ក្រុងកឹង​ធើ សុទ្ធ​សឹង​សម្រេច​បាន​ជ័យ​លា​ភី​ខ្ពស់​ជា​និច្ច​។ មូល​ហេតុ​សម្រេច​ជោគ​ជ័យ តាម​ប្រ​សាសន៍​របស់​លោកហ្វិន​ញឹក​យ័ញ អនុ​ប្រ​ធាន​មជ្ឈ​មណ្ឌល​វប្ប​ធម៌​ក្រុង​កឹង​ធើ  គឺ​ដោយ​សារ​រក្សា​បាន​នូវ​ដួង​ព្រ​លឹង​នៃ​ពិ​ធី​បុណ្យប្រ​ជា​ប្រិយ​នានា​៕

ហា​ថាញ-សេ​រី

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
លោកហ្វិនញឹកយ័ញ