08/07/2014 - 09:54

នាយករដ្ឋមន្រ្តីកម្ពុជា សម្តេចហ៊ុនសែន ទទួលជួបគណៈ ប្រតិភូតំណាងសមាគមមិត្តភាពវ

កន្លងហើយ នៅវិមានសន្តិភាពរាជធានីភ្នំពេញ នាយករដ្ឋមន្រ្តីកម្ពុជា សម្តេចហ៊ុនសែន បាន​ទទួល​ជួប​គណៈ​ប្រតិ​ភូ​តំ​ណាងសមាគមមិត្តភាព វៀតណាម-កម្ពុជា ដឹកនាំដោយលោក វ៉ូម៉ៅ ប្រធានសមាគមមិត្តភាព វៀត​ណាម​-​កម្ពុ​ជា បាន​អញ្ជើញទៅបំពេញទស្សកិច្ច​ និងធ្វើការនៅប្រទេសកម្ពុជា​ចាប់​ពីថ្ងៃ​២៥​ដល់ថ្ងៃ​២៧ ខែ​មិថុនា​កន្លង​ហើយ។

ទិដ្ឋភាពអង្គប្រជុំរវាងសមាគមមិត្តភាពវៀតណាម-កម្ពុ ជា  ( រូបៈ ​ស្វឹងឃូ /ទីភ្នាក់ងារសារពត៌មានវៀតណាម)

កន្លងហើយ នៅវិមានសន្តិភាពរាជធានីភ្នំពេញ នាយករដ្ឋមន្រ្តីកម្ពុជា សម្តេចហ៊ុនសែន បាន​ទទួល​ជួប​គណៈ​ប្រតិ​ភូ​តំ​ណាងសមាគមមិត្តភាព វៀតណាម-កម្ពុជា ដឹកនាំដោយលោក វ៉ូម៉ៅ ប្រធានសមាគមមិត្តភាព វៀត​ណាម​-​កម្ពុ​ជា

នៅក្នុងជំនួបនេះ  នាយករដ្ឋមន្រ្តីកម្ពុជា សម្តេចហ៊ុនសែន បានឲ្យតម្លៃខ្ពស់ចំពោះដំណើរទស្សន​កិច្ច និង​ធ្វើ​ការ​របស់​គណៈ​ប្រ​តិ​ភូ​តំ​ណាងសមាគមមិត្តភាពវៀតណាម-កម្ពុជា។ នាយករដ្ឋមន្រ្តី សម្តេច​ហ៊ុន​សែន បាន​រំលឹក​ឡើង​វិញ​ពី​អនុស្សាវ​រីយ៍ ដែលសម័យយុទ្ធជនកងទ័ពស្ម័គ្រ ចិត្តវៀតណាម មិនធុញទ្រាន់លំបាក ពលីជីវិតជួយប្រជា​ជន​កម្ពុ​ជា ប្រ​ឆាំង​របប​ប្រល័យ​ពូជ​សាសន៍ខ្មែរក្រហម។ នាយករដ្ឋមន្រ្តី សម្តេចហ៊ុន សែន បានបញ្ជាក់ពី​ភាព​ជាក់​ស្តែង​ដែល​ពុំ​អាច​ច្រាន​ចោល​បាន​នោះគឺ ការឧបត្ថម្ភដោយអស់ពីចិត្តពីថ្លើមនិងពលីសាច់ឈាមរបស់យុទ្ធ​ជន​កង ទ័ព​ស្ម័គ្រ​ចិត្ត​វៀត​ណាម បានជួយឲ្យប្រទេសកម្ពុជារស់ឡើងវិញ និង​មានការរីកចម្រើនដូចសព្វថ្ងៃ។

នាយករដ្ឋមន្រ្តី សម្តេចហ៊ុនសែន បានសម្តែងនូវ​សេច​ក្តី​រីក​រាយ​ចំ​ពោះ សកម្ម​ភាព​ដ៏​សកម្ម​របស់​សមា​គម​មិត្ត​ភាព​ប្រ​ទេស​ទាំង​ពីរ រួច​សំ​ណូម​ពរភាគីទាំងសងខាង គប្បីបន្តការជំរុញយ៉ាងខ្លាំងក្លាបណ្តាសកម្ម​ភាព សហ​ប្រ​តិ​បត្តិ​ការ​ដូចៈ ដោះដូរក្រុមប្រតិភូទៅវិញទៅមកបង្កើនបណ្តា​សកម្មភាព ទំនាក់​ទំនងរវាងប្រជាជន​ទាំង​ពីរ​ប្រ​ទេស រវាង​ភូមិ​ភាគ​នា​នា ដែលនៅជាប់បន្ទាត់ព្រំដែនរួម ពិសេសគឺយកចិត្តទុក​ដាក់​ក្នុង​ការ​អប់រំ ស្រ​ទាប់​យុវវ័យ​ទាំងពីរប្រទេស​អំ​ពី​ទំ​នាក់​ទំនងប្រពៃណីល្អ​រវាង​ប្រទេសទាំងពីរ ប្រជាជនទាំងពីរដែលបានពូនជ្រុំដោយសាច់ និង​ឈាម​នៃ រៀម​ច្បង​យើង​។

តំណាងគណៈប្រតិភូ លោកវ៉ូម៉ៅ បានថ្លែងអំណរគុណ​នា​យក​រដ្ឋ​មន្រ្តី សម្តេច​ហ៊ុន​សែន ដែលបាន​ឆ្លៀត​ពេល​ទទួល​ជួប​គណៈប្រតិភូវិសេស គឺអបអរសាទរនាយករដ្ឋ​មន្រ្តី សម្តេចហ៊ុន​សែន និងប្រជាជនកម្ពុជា ដែលកសាង​បាន​នូវ​សមិទ្ធ​ផល​ជា​ច្រើន​នា​ពេល​កន្លង លើវិស័យ​សេដ្ឋ​កិច្ច សង្គម​កិច្ច​សន្តិ​សុខ​ការ​ពារ​ប្រទេស​។ លោក​វ៉ូម៉ៅ​បាន​គូស​បញ្ជាក់​៖​ប្រ​ជាជនវៀតណាម តែងអំណរគុណដល់​ការ​ឧបត្ថម្ភ​ដ៏​ថ្លៃ​ថ្លា​របស់​ប្រ​ជា​ជន កម្ពុ​ជា ចំពោះ​បុព្វ​ហេតុ​តស៊ូ​ឯក​ភាព​ទឹក​ដីកាលពីមុននិងក្នុងការកសាង អភិវឌ្ឍមាតុ​ភូមិ​វៀត​ណាម​នា​សព្វ​ថ្ងៃ។ សមាគមមិត្តភាព​វៀត​ណាម​-​កម្ពុជា​ផ្តុំ​កម្លាំង ជំរុញទំនាក់ទំនងរវាងប្រជាជន​ទាំង​ពីរ​ប្រ​ទេស ឲ្យកាន់តែប្រ​សើរ ដើម្បីរួមចំណែក​ពូន​ជ្រុំ​ចំ​ណង​មិត្ត​ភាព​ដ៏​ល្អ​ប្រ​សើររវាងប្រទេសទាំងពីរ​ប្រជា​ជន​ទាំង​ពីរ ពីមួយថ្ងៃទៅមួយថ្ងៃកាន់​តែ ស្ថិរ​ភាព ឋិត​ថេរ​ចីរ​កាល។

ស្របឱកាសនេះ គណៈប្រតិភូតំណាងសមាគម​មិត្ត​ភាព​វៀត​ណាម​-​កម្ពុ​ជា បាន​មាន​កិច្ច​ពិ​គ្រោះ​យោ​បល់​ជា​មួយ​នឹង​ថ្នាក់​ដឹក​នាំ​សមា​គម​មិត្ត​ភាព​​កម្ពុ​ជា​-​វៀត​ណាម អា​ស្រ័យ​លោកជំទាវ ម៉ែន​សំ​​អន ឧប​នាយក​រដ្ឋ​មន្រ្តី​កម្ពុ​ជា ជា​ប្រ​ធាន​​សមាគម​។

ថ្នាក់​ដឹកនាំសមាគមទាំងពីរប្រទេស​បាន​ឯក​ភាព បន្តការជំរុញ​យ៉ាងខ្លាំង​ក្លា ​បណ្តាស​កម្ម​ភាព​សហប្រតិ​បត្តិ​ការ​ដោយ​វិធី​ច្រើន​យ៉ាង ដើម្បី​ពង្រឹង​និងពង្រីកទំនាក់ទំនងមិត្តភាពជិតខាងល្អ បង្កើន​ការ​យល់​ដឹង​រវាង  ប្រ​ជា​ជន​ទាំង​ពីរ​ប្រទេសពង្រឹង និង​ពង្រីក​ទំនាក់ទំនងមិត្តភាព​ និង​សហ​ប្រតិបត្តិ​ការ​លើគ្រប់​វិស័យ ​រវាង​ប្រ​ទេស​ទាំង​ពីរ​។

មុននោះ គណៈប្រតិភូតំណាងសមាគមមិត្ត​ភាព​វៀត​ណាម​-​កម្ពុ​ជា បានអញ្ជើញទៅសួរសុខទុក្ខ​ថ្នាក់​ដឹក​នាំ បុគ្គ​លិក​ស្ថាន​ទូត​ប្រទេសយើង​ប្រ​ចាំនៅ​ប្រ​ទេស​កម្ពុ​ជា ព្រមទាំងអញ្ជើញចូល​អុជ​ធូប និង​ដាក់​កម្រង​ផ្កា នៅ​ស្តូប​រំ​លឹក​កង​ទ័ព​ស្ម័គ្រ​ចិត្តវៀតណាមនៅ​ក្រុង​ភ្នំពេញ៕

យោងៈ(ទីភ្នាក់ងារសារពត៌មានវៀតណាម)-មុនី

 

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
ម៉ែន​សំ​​អន