05/04/2016 - 15:27

ដាក់​ឲ្យ​ប្រើ​ប្រាស់​មន្ទីរ​ពេទ្យ​របេង​និង​សួត ទំនើបបំផុតនៅវាលរាបទន្លេគឺវឡុង

មន្ទីរ​ពេទ្យ​របេង​និង​សួត​ក្រុង​កឹង​ធើ នៅ​សង្កាត់​ភឿក​ធើយ ខ័ណ្ឌ​អូរ​ម៉ូង ក្រុង​កឹង​ធើ ​បាន​ដាក់​ឲ្យ​ប្រើ​ប្រាស់​ជា​ផ្លូវ​ការ​។ នេះ​គឺ​ជា​មន្ទីរ​ពេទ្យ​របេង និង​សួត​ដំ​បូង​បង្អស់ ​និង​ទំ​នើប​បំ​ផុត​នៅ​តំ​បន់​វាល​រាប​ទន្លេ​គឺវ​ឡុង សម្រាប់​បម្រើ​ការ​ពិ​និត្យ​ព្យា​បាល​អ្នក​ជំងឺ​របេង ​និង​សួត​នៅ​កឹង​ធើ​ និង​ខេត្ត​នានា​ក្នុង​តំ​បន់​។

ថ្នាក់​ដឹក​នាំ​កាត់​ខ្សែ​បូ​សម្ពោធ​ឆ្លង​មន្ទីរ​ពេទ្យ​របេង និង​សួត​ក្រុង​កឹង​ធើ​។

មន្ទីរ​ពេទ្យ​របេង​និង​សួត​ក្រុង​កឹង​ធើ គឺ​ជា​សំ​ណង់​ទំ​នើប​ដោយ​មាន​២០០ ​គ្រែ ​ត្រូវ​បាន​ចាប់​ផ្តើម​ក​សាង​កាល​ពី​ចុង​ខែ​កញ្ញា ឆ្នាំ​២០១០ ដោយ​មាន ​បន្ទប់​ធ្វើ​ការ​និង​ផ្នែក​សំ​ណង់​បន្សំ ក្នុង​នោះ មាន​គ្រោង​ប្លង់​អ​គារ​៨​ជាន់ ​មន្ទីរ​ពេទ្យ​មាន​ផ្ទៃ​ដី​ក​សាង​ជិត​៥.៦០០​ម៉ែត្រ​កា​រ៉េ ហើយ​ផ្ទៃ​ដី​ប្រើ​ប្រាស់ សរុប​ជិត​១៧.០០០​ម៉ែត្រ​កា​រ៉េ​។ ​ពិសេស​គឺ​មន្ទីរ​ពេទ្យ​មាន​ទ្រង់​ទ្រាយ​សំ​ណង់​កម្រិត​២​ប្រ​ភេទ​សំ​ណង់​ប្រ​ជា​ប្រើ​ប្រាស់ វិនិ​យោគ​ទុន​ក​សាង​ស រុប​២១៥,៣​ពាន់​លាន​ដុង​។

ការ​ដែល​មន្ទីរ​ពេទ្យ​របេង​និង​សួត​ក្រុង​កឹង​ធើ​ចាប់​ផ្តើម​ដំ​ណើរ​ការ គឺ​មាន ​អត្ថ​ន័យ​យ៉ាង​សំ​ខាន់​សម្រាប់​ប្រ​ជា​ជន​ក្រុង​កឹង​ធើ​និង​ក្នុង​តំ​បន់​។ ពី ​ព្រោះ​មន្ទីរ​ពេទ្យ​នឹង​ឆ្លើយ​តប​ទៅ​នឹង​តម្រូវ​ការ​ពិ​និត្យ ព្យា​បាល​អ្នក​ជំងឺ ស្នាក់​នៅ​ក្នុង​និង​ក្រៅ​មន្ទីរ; ទទួល​រាល់​ករណី ​សង្រ្គោះ​បន្ទាន់ ជំងឺ​ធ្ងន់ជំ​ងឺ​មាន​ភាព​ស្មុគ​ស្មាញ​។ល។​វេជ្ជ​បណ្ឌិត ប៊ូយ​ធី​ឡែ​ភី នា​យិកា​មន្ទីរ​សុខា​ភិ​បាល​ក្រុង​កឹង​ធើ ឲ្យ​ដឹង​៖ ការ​វិនិ​យោគ​ទុន​កសាង​ថ្មី ​និង​ដាក់​ឲ្យ​ប្រើ​ប្រាស់​មន្ទីរ​ពេទ្យ​របេង​និង​សួត ​រួម​ចំ​ណែក​ពង្រឹង​ពង្រីក​ធ្វើ​ឲ្យ​សុក្រឹត​ប្រ​ព័ន្ធ​សុខា​ភិ​បាល​កឹង​ធើ; រួម​ចំ​ណែក​លើក​កម្ពស់​គុណ​ភាព​ពិនិត្យ ព្យា​បាល​ជំងឺ បង្ក​លក្ខណ​សម្បត្តិ​ជូន ​ប្រ​ជា​ជន​កឹង​ធើ និង​ខេត្ត​នានា​ក្នុង​តំ​បន់​បង្ខិត​ជិត​និង​បាន​ទទួល​ប្រ​យោជន៍​​ពី​រាល់​សេវា​សុខា​ភិ​បាល​ជឿន​លឿន​និង​ទំ​នើប​។ល។
បាន​ដឹង​ថា មន្ទីរ​ពេទ្យ​របេង​និង​សួត​នៅ​កន្លែង​ចាស់​ខ័ណ្ឌ​ប៊ិញ​ធ្វីក្រុង​កឹង​ធើ ​បាន​កសាង​ជាង​១០០​ឆ្នាំ មាន​គ្រែ​ចំនួន​៥០​ ចាស់ ទ្រុឌ​ទ្រោម​ធ្ងន់​ធ្ងរ ​មិន​អាច​ឆ្លើយ​តប​ទៅ​នឹង​តម្រូវ​ការ​ពិនិត្យ​ព្យា​បាល​ជូន​ប្រ​ជា​ជន​បាន​ទៀត។ 
តាម​មន្ទីរ​សុខា​ភិ​បាល​ក្រុង​កឹង​ធើ នៅ​ប្រ​ទេស​វៀត​ណាម ទោះ​បី​កម្ម​វិធី ​បង្ការ​រោគ​របេង​ជាតិ​សម្រេច​បាន​ស្នា​ដៃ​ជា​ច្រើន​ក្នុង​ការ​ទប់​ស្កាត់​ រក​ឃើញ​ជំងឺ​និង​ព្យា​បាល​ក៏​ពិត​មែន ​ប៉ុន្តែ​រោគ​របេង​នៅ​ប្រ​ទេស​យើង​នៅ​តែ​មាន​ចំ​នួន​ច្រើន​នៅ​ឡើយ ​ឈរ​លំ​ដាប់​ទី​១២​ក្នុង​ចំ​ណោម​ប្រ​ទេស​ទាំង​២២ ​ដែល​មាន​ស្ថាន​ភាព​រោគ​របេង​រាល​ដាល​ខ្ពស់​បំ​ផុត​ឈរ​លំ​ដាប់​ទី​១៤​ក្នុង​ចំ​ណោម​ប្រ​ទេស​ទាំង​២៧​ដែល​ទទួល​រង​រោគ​របេង​សុាំ​នឹង​ថ្នាំ ​ខ្ពស់​បំ​ផុត​លើ​ពិភព​លោក​៕

ទី​ភ្នាក់​ងារ​សារ​ពត៌មាន​វៀត​ណាម​-​ លី​សៀ​

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
ក្រុង​កឹង​ធើ​