02/06/2015 - 09:03

អស់ពីចិត្តដើម្បីភូមិស្រុក

មា​មីង​ខ្មែរ​នៅ​ភូមិ​ព្រែក​ពិន្ទង ឃុំ​ភូ​មី ស្រុក​មី​ទូ ខេត្ត​សុក​ត្រាំង តែង​មាន ការ​គោ​រព​រាប់​អាន​លោក​អ៊ំ​តាំង​ហឿ​ហាន​ជា​និច្ច ពី​ព្រោះ​លោក​ជា​អ្នក​មាន​ប្រ​ជា​ប្រិយ​ភាព​មួយ​រូប​តែង​មាន​សន្ដា​នចិត្ត​ជួយ​អ្នក​ក្រ​។ 

  អ៊ំ​តាំង​ហឿ​ហាន សំ​ណេះសំ​ណាល​ជា​មួយ​នឹង​ព្រះ​សង្ឃ​ក្នុង​បន្ទប់​រៀន​ក្នុង​វត្ត​ដែល​គាត់​ជំ​ហរ​ចលនា​ក​សាង​។

លោក​ថាច់​តា ប្រ​ធាន​កា​រិ​យា​ល័យ​ជន​ជាតិ​ស្រុក​មី​ទូ ឲ្យ​ដឹង​៖ "អ៊ំ​ហាន ជា​អ្នក​មាន​​ប្រ​ជាប្រិយ​ភាព​ម្នាក់ តែង​បាន​មា​មីង​នៅ​ភូមិ​ព្រែក​ពិន្ទង​ជឿ​ទុក​ចិត្ត។ គាត់​មាន​អត្ត​ចរិត​ស្លូត​បូត​មិន​សូវ​វោ​ហារ​ តែ​បើ​និ​យាយ​គឺ​ធ្វើ ពិ​សេស​គឺ​ការ​កសាង​ស្ពាន​បេ​តុង ផ្លូវ​គម​នា​គមន៍​ជន​បទ​បង្គោល​ទង់​ជូន​​អំ​ណោយ​ដល់​សិស្សា​នុសិស្ស ឧបត្ថម្ភ​អ្នក​ក្រ​។ល។​ "។

 ព្រែក​ពិន្ទង ជា​ភូមិ​តំ​បន់​ជ្រៅ​របស់​ឃុំ​ភូ​មី ខណៈ​ពេល​បាន​រដ្ឋ​កសាង​ផ្លូវ​គមនា​គមន៍​ជន​បទ ត​ភ្ជាប់​ទៅ​ដល់​ឃុំ​និង​ភូមិ​នៅ​ក្បែរ​ៗ ប្រ​ជា​ជន​នៅ​ទី​នេះ​មាន​ការ​ត្រេក​អរ​ខ្លាំង​ណាស់​។ រួម​ជា​មួយ​នឹង​រដ្ឋ​កសាង​ផ្លូវ អ៊ំ​ហាន​បាន​ជំ​ហរ​ចលនា​សប្បុ​រស​ជន​នៅ​ក្នុង​និង​ក្រៅ​ប្រ​ទេស រួម​វិ​ភាគ​ទាន​រាប់​រយ​លាន​ដុង​ដើម្បី​កសាង​ផ្លូវ​គមនា​គមន៍​ជន​បទ​។ ហេតុ​នេះ​ហើយ បច្ចុ​ប្បន្ន​រាល់​ច្រក​ចូល​ទៅ​កាន់​ភូមិ​ព្រែក​ពិន្ទង សុទ្ធ​សឹង​បាន​ក្រាល​បេ​តុង​ចូល​ទៅដ​ល់​ផ្ទះ​ប្រ​ជា​ជន​។ អ៊ំ​ហាន នៅ​ទាំង​ចលនា​កសាង​ស្ពាន​បេតុង​បាន​៧​ខ្សែ, ចលនា​កសាង​បង្គោល​ទង់​របង​។ល។ រួម​ចំ​ណែក​ក្នុង​ការ​កសាង​ភូមិ​ស្រុក​ឲ្យ​កាន់​តែ​ស្រស់​បំ​ព្រង​។ ឆ្នាំ​២០១៤ អ៊ំ​ហាន​ចលនា​ទឹក​ប្រាក់​បាន​រាប់​រយ​លាន​ដុង ដើម្បី​ដាក់​អំ​ពូល​ភ្លើង​នៅ​តាម​ដង​ផ្លូវ​ក្នុង​ភូមិ ព្រែក​ពិន្ទង​។ សព្វ​ថ្ងៃ​នេះ នៅ​ពេល​រាត្រី​មាន​អគ្គិសនី​ភ្លឺ​ប្រុះ​ពេញ​ភូមិ ព្រែក​ពិន្ទង រួម​ចំ​ណែក​រក្សា​ស​​ន្តិ​សុខ​ក្នុង​ភូមិ​។

ជា​រៀង​រាល់​ឆ្នាំ អ៊ំ​តាំង​ហឿ​ហាន នៅ​ទាំង​ចលនា​សប្បុ​រស​ជន​រួម​វិ​ភាគ​ទាន​ជា​សៀវ​ភៅប៊ិ​ច និង​លុយ​កាក់​ដើម្បី​ឧបត្ថម្ភ​សិស្ស​ក្រី​ក្រ​នៅ​ភូមិ​ភាគ​។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ គាត់​នៅ​ទាំង​ចលនា​កសាង​បន្ទប់​រៀន​ក្នុង​វត្ត ស​រុប​ទឹក​ប្រាក់​ជាង​៤០០​លាន​ដុង​។ អ៊ំ​ហាន ឲ្យ​ដឹង​៖ "នេះ​ជា​បន្ទប់​រៀន​សម្រាប់​ព្រះ​សង្ឃ និង​សិស្សា​នុសិស្ស​ជា​កូន​ចៅមា​មីង​ក្នុង​ភូមិ​ចូល​មក​រៀន​អក្សរ​ខ្មែរ​។ ដោយ​ឡែក​នៅ​ថ្ងៃ​ធម្ម​តា វត្ត​ឲ្យ​គណ:​កម្ម​ការ​ប្រ​ជា​ជន ភូមិ​ខ្ចី​ធ្វើ​ជា​កន្លែង​ប្រ​ជុំ​"។ ទន្ទឹម​នឹង​នោះ គាត់​នៅ​ទាំង​ចលនា​ក្រុម​ញាតិ ឧបត្ថម្ភ​អង្ករ​ជាង​២​តោន​ជួយ​ដល់​អ្នក​ក្រ​។

ប៉ុន្មាន​ឆ្នាំ​មក​អាយ រាល់​ទង្វើ​របស់​អ៊ំ​តាំង​ហឿ​ហាន តែង​មាន​អត្ថ​ន័យ​ជាក់​ស្ដែង​ក្នុង​ការ​រួម​ចំ​ណែក​កសាង​ភូមិ​ព្រែក​ពិន្ទង​។ ស​កម្ម​ភាព​ទាំង​នេះ ផុស​ចេញ​ពី​សន្ដាន​ចិត្ត​ហេតុ​នេះ​មា​មីង​នៅ​ទី​នេះ​តែង​ជឿ​ទុក​ចិត្ត និង​សាមគ្គី​ព្រួត​ដៃ​គ្នា​កសាង​។ ទោះ​បី​ឆ្នាំ​នេះ​គាត់​មាន​អា​យុ​៦៧​ឆ្នាំ ក៏​ដោយ​ ប៉ុន្តែ​អ៊ំ​ហាន​នៅ​តែ​ខិត​ខំ​អស់​ពី​ចិត្ត​ដើម្បី​ភូមិ​ស្រុក​ដើម្បី​មា​មីង​ខ្មែរ​ ៕

យ្វី​អាញ់​- ពេជ្រ​សឿន​

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
លោក​ថាច់​តា