12/05/2015 - 09:41

ពូបា "រណសិរ្ស"របស់ជនរួមជាតិខ្មែរ

គិត​មក​ទល់​សព្វ​ថ្ងៃគឺ​១០​ឆ្នាំគត់ ដែល​លោក​ថាច់​វង់ ទទួលនាទីជាប្រធានគណៈកម្មការការងាររណសិរ្សភូមិក្វីណុងB ឃុំហ្វាឡើយ ស្រុកចូវថាញ  (ត្រាវិញ) ។

 លោក​ថាច់​វង់

ក្នុង​អំ​ឡុង​ពេល​ខាង​លើ លោក​ថាច់​វង់ បាន​រួម​ជា​មួយ​សា​ខា​បក្ស រដ្ឋ​អំ​ណាច​ភូមិ​ភាគ ចលនា​ប្រ​ជា​ជន​រួម​កម្លាំង​កសាង​ជីវ​ភាព​ថ្មី លើក​ស្ទួយ​ភូមិ​ក្វី​ណុង​B ផ្តើម​ពី​ភូមិ​មួយ​ជួប​ការ​លំ​បាក​បាន​ក្លាយ​ជា​ភូមិ​វប្ប​ធម៌​គំ​រូ។ ដោយ​សារ​មាន​ទង្វើ​ល្អ​ប្រ​សើរ បាន​ជា​ប្រ​ជា​ជន​ក្នុង​ភូមិ​ភាគ​តែង​ហៅ​ថា ពូ​បា "រណ​សិរ្ស​"ដូច្នោះ។

ក្រោយ​ពី​ទទួល​បន្ទុក​ការ​ងាររ​ណសិរ្ស លោក​ថាច់​វង់ បាន​ស្នើ​និង​រួម​ជា​មួយ​នឹង​សា​ខា​បក្ស​ផ្ដុំ​កម្លាំង​អនុ​វត្ត​កម្ម​វិ​ធី​បង្វែរ​រចនា​សម្ព័ន្ធ​សេដ្ឋ​កិច្ច និង​ចលនា​ប្រ​ជា​ជន​ផ្លាស់​ប្តូរ​ផលិត​កម្ម យោង​ទៅ​តាម​លក្ខណៈ​សម​ស្រប​នឹង​ភាព​ជាក់​ស្តែង​នៃ​តំ​បន់​ដី​នី​មួយ​ៗ និង​រាល់​ស​មត្ថ​ភាព​របស់​គ្រួ​សារ​។ លោក​ថាច់​វង់ រួម​ជា​មួយ​នឹង​សា​ខា​បក្ស​  បំ​ផុស​ចលនា​" ដី​មួយ​តឹក បន្លែ​បៃ​តង​មួយ​តឹក​" "ក​សាង​ផ្លូវ​គម​នាគមន៍​ដើម្បី​ភូមិ​ក្វី​ណុង​B​អភិ​វឌ្ឍ​"។ ​ក​សិ​ករ​ក្នុង​ភូមិ​ជាង​៨០​% រស់​នៅ​ប្រ​កប​របរ​ក​សិកម្ម​បាន​ផ្លាស់​ប្តូរ​ប្រើ​ពូជ​ស្រូវ​ថ្មី ប្រើ​ប្រាស់​ចំ​ណិត​ដី​ទំ​នេរ​ប្រ​បភ្លឺ​ប្រ​ឡាយ​ជុំ​វិញ​ផ្ទះ ដើម្បី​ដាំ​ដំ​ណាំ​រួម ផ្សំ​ដាំ​ស្មៅ​ចិញ្ចឹម​គោ បង្កើន​ប្រាក់​ចំ​ណូល​ជូន​គ្រួ​សារ​។

លោក​ថាច់​វង់ នៅ​ទាំង​ចលនា​ប្រ​ជា​ជន​រួម​កម្លាំង​ពល​កម្ម រួម​កម្លាំង​ធន​ធាន​បរិច្ចាគ​ដី ក​សាង​គមនា​គមន៍ ជីក​ស្តារ​ប្រ​ព័ន្ធ​ធា​រា​សាស្រ្ត​ដោយគ្រឿង​យន្ត​ដើម្បី​បម្រើ​ប្រ​ជា​សុខុ​មាល​ភាព ផលិត​ក​សិ​កម្ម​សម្រេច​ប្រ​សិទ្ធ​ភាព​។ អា​ស្រ័យ​ហេតុ​នោះ  ដំ​ណាំ​ស្រូវ​នៅ​ភូមិ​ក្វី​ណុង​B មុន​នេះ ផ​លិត​បាន​ត្រឹម​តែ​១​រដូវ​ក្នុង​មួយ​ឆ្នាំ​សម្រេច​ទិន្ន​ផល​ពី​២-៣ តោន​/​​​ហិក​តា ឥ​ឡូវ​នេះ​ផលិត​បាន​២​រដូវ ទិន្ន​ផល​សម្រេច​មធ្យម​ភាគ​៥​តោន​/ហិក​តា។ អា​ស្រ័យ​ហេតុ​នោះ​ប្រាក់​ចំ​ណូល​មធ្យម​ភាគ​របស់​ប្រ​ជា​ជន​នៅ​ភូមិ​ក្វី​ណុង​B ក៏​កើន​ឡើង​២​៣​លាន​ដុង​/ម្នាក់​/ឆ្នាំ​។

  មិន​បង្អង់​ត្រឹម​កិច្ច​ការ​ជួយ​ប្រ​ជា​ជន​អភិ​វឌ្ឍផលិត​កម្ម ក​សាង​ហេដ្ឋារចនា​សម្ព័ន្ធ​ប៉ុណ្ណោះ​ទេ ពូ​ថាច់​វង់ នៅ​ទាំង​ផ្សព្វ​ផ្សាយ ចលនា​មា​មីង​ខ្មែរ​អនុ​វត្ត​បាន​ល្អ​នូវ​គោល​ការណ៍ គោល​ន​យោ​បាយ​ច្បាប់​របស់​បក្ស​និង​រដ្ឋ​​ទៀត​ផង​។ ជាពិ​សេស គឺការ​ចលនា​" ទូ​ទាំង​ប្រ​ជា​ជន​សាមគ្គី​កសា​ង​ជីវ​ភាព​វប្ប​ធម៌​នៅ​មណ្ឌល​តាំង​ទី​លំ​នៅ"។ អា​ស្រ័យ​ហេតុ​នោះ ភូមិ​ក្វីណុ​ង​ B រក្សា​ខ្ជាប់​កិត្តិ​នាម​ជា​ភូមិ​វប្ប​ធម៌​៥​ឆ្នាំ​បន្ត​បន្ទាប់​៕

ភុក​សេីុង​-សេ​រី

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
លោក​ថាច់​វង់