គិតដល់ចុងឆ្នាំ២០១៤ គ្រួសារក្រីក្ររបស់ស្រុកតំបន់ភ្នំទិញបៀង ខេត្តអាងយ៉ាង កាត់បន្ថយនៅត្រឹមតែ២.៩៩៧គ្រួសារ ស្រូបអត្រាជិត១០% បើប្រៀបនឹងចំនួនគ្រួសារប្រជាជនរួម។ ដោយឡែកជនរួមជាតិខ្មែរ គ្រួសារក្រីក្រកាត់បន្ថយនៅត្រឹមតែ៤,៧៥% ប្រហាក់ប្រហែលនឹង ១.៤៣៧គ្រួសារ។
ផ្លូវទៅកាន់ស្រុកទិញបៀងនាបច្ចុប្បន្ន។
របស់ប្រជាជននិងបក្ខភាគស្រុកទិញបៀង ក្រោយពី៤០ឆ្នាំកសាងនិងអភិវឌ្ឍ"។
ជាមួយនឹងទិសដៅគាស់រាន និងស្តារឡើងវិញនូវផ្ទៃដីជិត៤.០០០ហិកតា ចំណុះតំបន់សេដ្ឋកិច្ចថ្មីវិញទ្រុង-តឹងឡឹបសម្រេចជោគជ័យ ទិញបៀងបានដំណើរការបើកទូលាយការបង្កើនរដូវផលិតកម្មនៅតំបន់ខាងលិចប្រឡាយត្រាស៊ឺខាងជើង និងខាងត្បូងប្រឡាយវិញតេ។ ទន្ទឹមនឹងនោះ ស្រុកនៅទាំងបានជីកប្រឡាយមឿងតៀង និងប្រឡាយ២២ ។ល។ ដែលជាបុព្វបទសំខាន់ រួមចំណែកអភិវឌ្ឍផលិតកម្មលើផ្ទៃដី២.០០០ហិកតានៅតំបន់លើចំណុះឃុំនានា មានដូច៖ អាងគឺវិញទ្រុងនិងវាំុងយ៉ាវ។ ពិសេសគឺផ្ទេរជូនវិទ្យាសាស្រ្តបច្ចេកទេសបម្រើការផលិតនិងជីវភាពរបស់ជនជាតិកិញក៏ដូចជាជនជាតិខ្មែរ។ សមមិត្តង្វៀនវាំុងកង លេខាគណៈកម្មាធិការបក្សស្រុកទិញបៀង ឲ្យដឹង៖ កសាងប្រព័ន្ធធារាសាស្រ្តផ្សារភ្ជាប់ជាមួយនឹងផ្លូវគមនាគមន៍ គឺជាភារកិច្ចចម្បងរបស់បក្ខ ភាគស្រុក ពីព្រោះមានតែជំរុញយ៉ាងខ្លាំងក្លានូវការអភិវឌ្ឍផលិតកម្ម ទើបអាចលើកស្ទួយជីវភាពប្រជាជនបាន និងគិតគូរជីវភាពឲ្យអតីតតំបន់មូលដ្ឋានតស៊ូដូច៖ ថើយសេីុង ញេីុងហឹង ភូកឿង។ល។ សមមិត្ត ង្វៀនវាំុងកង ឲ្យដឹង៖ "ផ្លូវគមនាគមន៍ពីស្រុករហូតដល់ឃុំទីប្រជុំជន ក៏ដូចជាភូមិនានាបានកសាងជាស្ថាពរ។ នេះគឺជាក្តីត្រេកអរដ៏ក្រៃលែង
អាស្រ័យដោយកម្មវិធីគម្រោងការរបស់រដ្ឋាភិបាល និងរបស់ខេត្តវិនិយោគទុនអភិវឌ្ឍតំបន់ភ្នំ តំបន់ជនជាតិភាគតិច ទើបតំបន់តាំងទីលំនៅបានកែលម្អនិងបង្កើតថ្មីយ៉ាងសមរម្យ។ គ្រូបង្រៀនចៅយ៉ាត់ (ភូមិសុខរា ឃុំអាងគឺ) ឲ្យដឹងដោយក្តីរីករាយ៖ "នោះគឺជាមូលដ្ឋានដើម្បីអភិវឌ្ឍ បណ្តាញអគ្គិសនីនិងទឹកស្អាត។ ជនរួមជាតិនៅតំបន់ឆ្ងាយដាច់ស្រយាល មានសេចក្តីត្រេកអរណាស់ ពីព្រោះបានបក្សនិងរដ្ឋយកចិត្តទុកដាក់"។ ព្រួតដៃកសាងភូមិស្រុកពីមួយថ្ងៃទៅមួយថ្ងៃឲ្យកាន់តែជឿនលឿន។
ប្រការនោះនៅទាំងបង្ហាញពីស្មារតីសាមគ្គីរបស់ជនជាតិកិញ និងជនជាតិខ្មែរនៅទិញបៀង។ ទស្សនាមួយជុំភ្នំកែត ត្រាស៊ឺ ភូកឿងនិងភ្នំកឹម។ល។ តាំងពីភូមិរហូតដល់ឃុំ ស្រុក យើងខ្ញុំប្រទះឃើញតែផ្ទះឥដ្ឋ ផ្ទះប្រាក់ស័ង្កសី។ កម្រជួបប្រទះផ្ទះប្រក់ស្លឹកបណ្តោះអាសន្ន ដែលធ្លាប់ឃើញកាលពីរាប់សិបឆ្នាំមុន ដែលច្រើនតែហៅថាតំបន់ឆ្ងាយដាច់ស្រយាលនិងតំបន់ភ្នំ។ ព្រះតេជព្រះគុណចៅតារា ព្រះចៅអធិការវត្តដើមផ្អោកកត់សម្គាល់បច្ចុប្បន្នមានអគ្គិសនីនិងទឹកស្អាតប្រើប្រាស់ គឺជាបំណងប្រាថ្នាតាំងពីយូរមករបស់មាមីងខ្មែរតំបន់ដាច់ស្រយាលនេះ។" នៅទីនេះ មានសាខាសាលាមតេ្តយ្យ បឋមសិក្សាចំណែកថ្នាក់រៀនខ្ពស់ទៀត គឺទៅរៀននៅឯស្វាយចេកឬក៏នៅឯជីឡាំង"-ព្រះតេជព្រះគុណ ចៅតារាមានថេរដីកាដូច្នេះ។ ឆ្លងតាមរយៈនោះ ជីវភាពជនរួមជាតិខ្មែរ បានជឿនលឿនជាបណ្តើរៗ ការប្រជុំជីវកិច្ចមិនដាច់ដោយឡែកដូចមុន។
នៅឃុំញេីុងហឹង មានភូមិហាសេន ជាកន្លែងប្រមូលផ្តុំរាប់សិបគ្រួសារខ្មែររស់នៅពីយូរមកហើយ។ សមមិត្តកាវក្វាងមិញ លេខាគណៈកម្មាធិការបក្សឃុំ ឲ្យដឹង៖ ផ្ទះសម្បែងរបស់មាមីងឥឡូវមានភាពសមរម្យ គ្មានភាពទ្រុឌទ្រោមដូចមុន រីឯផ្លូវគមនាគមន៍ធ្វើដំណើរទៅមកក៏ងាយ ស្រួលជាងមុនច្រើនណាស់។ ប្រការគួរឲ្យយកចិត្តទុកដាក់ជាងទៀត នោះគឺមូលដ្ឋានបដិវត្តន៍ កេរដំណែលប្រវត្តិសាស្រ្តនិងវប្បធម៌នានា នៅទីនេះត្រូវបានអភិរក្សស្តារឡើងវិញនិងពង្រីកដើម្បីអប់រំប្រពៃណីដល់យុវវ័យបំផុសថែមទៀតនូវស្មារតីស្នេហាជាតិរបស់កងទ័ព និងប្រជាជនឃុំញេីុងហឹង។ អនុវិទ្យាល័យង្វៀនសិញសាក់ បានក្លាយជាក្តីជំនឿនិង ជាទីស្រឡាញ់របស់ប្រជាជនភូមិភាគ អ្នកណាក៏ជឿជាក់ទៅលើបុព្វហេតុបណ្តុះបណ្តាលធនធានមនុស្ស នាបច្ចុប្បន្ននិងអនាគតដើម្បីការអភិវឌ្ឍន៍៕
ផាងទ្រុងអឹង-វិមាន