27/05/2014 - 09:42

បើកសម័យប្រជុំលើកទី៧ រដ្ឋសភានីតិកាលទី ១៣

កាលពីថ្ងៃទី២០ ខែឧសភា សម័យប្រជុំលើក​ទី៧ រដ្ឋសភានីតិកាលទី ១៣ បានបើកយ៉ាងឱឡារិកនៅរដ្ឋធានីហាណូយ។ នេះគឺជាកិច្ចប្រជុំលើកដំបូងបង្អស់ក្នុងឆ្នាំ២០១៤ ជាមួយនឹងខ្លឹមសារសំខាន់ៗ ស្ដីពីការបង្កើតច្បាប់ការត្រួតពិនិត្យកំពូលសេចក្ដីសម្រេចបណ្ដាបញ្ហាសំខាន់ៗ ស្ដីពីការអនុវត្តន៍ផែនការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមកិច្ច របស់ប្រទេសជាតិ។

 ទិដ្ឋភាពបើកសម័យប្រជុំលើកទី៧ នៃរដ្ឋសភានីតិកាលទី ១៣។

ក្នុងសុន្ទរកថាបើកសម័យប្រជុំ លោកប្រធានរដ្ឋសភា ង្វៀងស៊ិនហុ៊ង គូសបញ្ជាក់ៈ កិច្ចប្រជុំលើកទី៧នៃរដ្ឋសភា ប្រព្រឹត្តឡើងក្នុងបរិការណ៍នៃស្ថានភាពក្នុងតំបន់ និងពិភពលោក កំពុងមានការប្រែប្រួលយ៉ាងស្មុគស្មាញ។ សេដ្ឋកិច្ចពិភពលោកស្ដារឡើងវិញ ឆ្ពោះទៅរកកំណើន ប៉ុន្តែ នៅមានភាពយឺតយ៉ាវនិងនៅបង្កប់ដោយហានិភ័យ។ សេដ្ឋកិច្ចក្នុងប្រទេសកំពុងមានការវិវឌ្ឍន៍យ៉ាងសកម្ម  ដោយមានកំណើនក្នុងប៉ុន្មានខែ ដើមឆ្នាំ២០១៤ ខ្ពស់ជាងនៅពេលជាមួយនៃឆ្នាំកន្លង។ អតិផរណាត្រូវ បានទប់ស្កាត់ តម្លៃលំនឹង អត្រាប្រាក់ការថយចុះ អត្រាតម្លៃលំនឹងសន្និធិរូបិយវត្ថុអន្តរជាតិ និងតម្លៃនីហរ័ណកើនឡើងបង្គួរ សុខុមាលភាពសង្គម បានបន្តការយកចិត្តទុកដាក់។ល។ ទោះបីដូច្នោះក៏ ដោយម៉ាក្រូសេដ្ឋកិច្ច មិនទាន់លំនឹងភាពអន់ថយ ដែលបង្កប់ក្នុងខឿនសេដ្ឋកិច្ច មិនទាន់ជំនះបានបង្វែរ រចនាសម្ព័ន្ធខឿនសេដ្ឋកិច្ចមានការវិវឌ្ឍន៍យឺត បញ្ហាលំបាកក្នុងផលិតកម្ម-ពាណិជ្ជកម្មនៅមានទំហំ និងកំពុងកើតមានឡើង បញ្ហាលំបាកថ្មីៗទៀត។

ចំពោះស្ថានការណ៍នៅសមុទ្រខាងកើត កំពុងមានការប្រែប្រួលយ៉ាង ស្មុគស្មាញ ពិបាកប៉ាន់ស្មាន លោកប្រធានរដ្ឋសភា ង្វៀងស៊ិនហុ៊ង បានគូសបញ្ជាក់ៈ បញ្ហាដែលចិនដាក់រន្ទាខួងនៅខ្ពង់រាបសមុទ្រ និងតំបន់សេដ្ឋកិច្ចផ្ដាច់មុខរបស់វៀតណាម រួមជាមួយនឹងការអមដំណើរនាវាចរណ៍ ក្នុងនោះមានទាំងនាវាចម្បាំង និងយន្តហោះយោធាការពារនេះ គឺជាការបំពានយ៉ាងធ្ងន់ធ្ងរមកលើអធិបតេយ្យភាព ទឹកដីរបស់វៀតណាម លើអនុសញ្ញាអង្គការសហប្រជាជាតិស្ដីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ សេចក្ដីប្រកាសស្ដីពីការប្រព្រឹត្ត នៃភាគីទាំងឡាយនៅលើសមុទ្រ ខាងកើត មិនគោរពរាល់កិច្ចពិភាក្សាជាន់ខ្ពស់ រវាងបក្សទាំងពីរ និងប្រទេសទាំងពីរវៀតណាម -ចិន។ ជនរួមជាតិយើងប្ដេជ្ញាប្រឆាំងតវ៉ា សហគមន៍អន្តរជាតិ ក៏បានយកចិត្តទុកដាក់យ៉ាងពិសេស ចែករំលែក និងសម្ដែងការសាមគ្គីជាមួយនឹងវៀតណាម។

លោកប្រធានរដ្ឋសភា ឲ្យដឹងៈ នាសម័យប្រជុំលើកនេះ រដ្ឋសភានឹងស្ដាប់ ព្រមទាំងពិភាក្សានូវរបាយការណ៍របស់រដ្ឋាភិបាលស្ដីពីស្ថាន ការណ៍សមុទ្រខាងកើត និងផ្ដល់យោបល់ពីបញ្ហានេះ ជាមួយនឹងស្មារតី រកគ្រប់វិធានការប្ដេជ្ញាប្រឆាំងតវ៉ា និងការ​ពារអធិបតេយ្យប្រទេសជាតិ ព្រមជាមួយនោះ អត់ធ្មត់រក្សាបរិយាការសន្តិភាពលំនឹង ដើម្បីអភិវឌ្ឍប្រទេសជាតិ អត់ធ្មត់ ការពារគាំទ្រទំនាក់ទំនងមិត្តភាពប្រវេណីរវាងប្រជាជនប្រ ទេសទាំងពីរវៀតណាម-ចិន។

យោងតាមកម្មវិធីនៃសម័យប្រជុំលើកទី៧ រដ្ឋសភា នឹងពិនិត្យពិច័យឲ្យសច្ចានុមតិលើគ្រោងការច្បាប់ចំនួន១១ សេចក្ដីសម្រេចចិត្តស្ដីពីកម្មវិធី នៃការបង្កើតច្បាប់បទបញ្ញត្តិឆ្នាំ២០១៥ ធ្វើវិសោធនកម្មកម្មវិធីអាណត្តិកាល នៃរដ្ឋសភានីតិកាលទី ១៣ និងឆ្នាំ២០១៤ ចូលរួមយោបល់ស្ដីពីគ្រោងការច្បាប់ផ្សេងៗទៀតចំនួន១៦។ នេះគឺជាខ្លឹមសារដ៏សំខាន់នៃសម័យប្រជុំ សំដៅបន្តការផ្សព្វផ្សាយអនុវត្តសេចក្ដីសម្រេចចិត្តរបស់បក្ស និងរដ្ឋធម្មនុញ្ញថ្មី  រួមចំណែកធ្វើឲ្យសុក្រឹតនូវស្ថាប័ន ដើម្បីធានា ឲ្យការប្រព្រឹត្តទៅនៃប្រព័ន្ធច្បាប់បានព្រមៗគ្នា  ឆ្លើយតបតាមតម្រូវការនៃការអភិវឌ្ឍន៍ប្រទេសជាតិក្នុងស្ថានភាពថ្មី ។

 រដ្ឋសភាពិនិត្យពិច័យ ក្នុងការវិសោធនកម្មលើសេចក្ដីសម្រេចចិត្ត៣៥ /២០១២/QH13 ស្ដីពីការយកសម្លេងទំនុកចិត្ត បោះឆ្នោតទំនុកចិត្តចំពោះអ្នកកាន់តំណែង អាស្រ័យដោយរដ្ឋសភា ក្រុមប្រឹក្សាប្រជាជនបោះឆ្នោតឬក៏ឲ្យសច្ចានុមតិ។ ពិនិត្យពិច័យសេចក្ដីរាយការណ៍បំពេញបន្ថែមរបស់រដ្ឋាភិបាល ស្ដីពីលទ្ធផលនៃការអនុវត្តន៍ផែនការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមកិច្ចនិងថវិការដ្ឋឆ្នាំ២០១៤ ផ្សព្វផ្សាយអនុវត្តផែនការអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមកិច្ច និងថវិការដ្ឋប៉ុន្មានខែដើមឆ្នាំ២០១៤  ឲ្យសច្ចានុមតិលើការទូទាត់ថវិការដ្ឋឆ្នាំ២០១២។

 នាសម័យប្រជុំលើកនេះ រដ្ឋសភានឹងត្រួតពិនិត្យបធានបទនៃការអនុ វត្តន៍គោលនយោបាយច្បាប់ស្ដីពីការកាត់បន្ថយភាពក្រីក្រដំណាក់កាល  ២០០៥-២០១២ ស្ដាប់របាយការណ៍បូកសរុបរាល់មតិយោ​បល់​សំណើរបស់ម្ចាស់ឆ្នោត និងលទ្ធផលនៃការពិនិត្យពិច័យក្នុងការដោះស្រាយសំណើរបស់ម្ចាស់ឆ្នោត ចាប់ពីសម័យប្រជុំលើកទី៦ ដល់លើកទី៧ ចាប់ដំណើរការចោទសួរដេញដោល និងឆ្លើយសំណួររបស់តំណាងរដ្ឋសភា ឆ្លងតាមរយៈសេចក្ដីសម្រេចចិត្ត ស្ដីពីកម្មវិធីត្រួតពិនិត្យរបស់រដ្ឋសភា ឆ្នាំ២០១៥ ពិនិត្យពិច័យសេចក្ដីរាយការណ៍ការងាររបស់ស្ថាប័ននានានៃរដ្ឋសភា ប្រធានតុលាការប្រជាជនកំពូល ប្រធានសភាអយ្យការប្រជាជន កំពូលនិងពិនិត្យពិច័យសេចក្ដីសម្រេចនៃបញ្ហាសំខាន់ៗមួយចំនួនទៀត  ៕

ហ្វិញ ហ្វា( ទីភ្នាក់ងារសារពត៌មានវៀតណាម) - ពេជ្រ សឿន

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
ទី១៣ ង្វៀងស៊ិនហុ៊ង