រយៈពេលកន្លង ផ្នែកសុខាភិបាលស្រុកឡុងភូ បានខេត្តសុកត្រាំង វិនិ យោគទុនកសាងមូលដ្ឋានសម្ភារៈ ផ្គត់ផ្គង់គ្រឿងបរិក្ខារពេទ្យ ប្រភពធនធានមនុស្សបានគ្រប់គ្រាន់ ហេតុនេះគុណភាពពិនិត្យព្យាបាលជំងឺត្រូវបានលើកកម្ពស់។ បង្កបាននូវការទុកចិត្តរបស់ប្រជាជនចំពោះមូលដ្ឋាន សុខាភិបាលនេះ។
បុគ្គលិកមន្ទីរពេទ្យពហុវិជ្ជាឡុងភូ ពិនិត្យជំងឺជូនប្រជាជន។
ស្រុកឡុងភូ មានមូលដ្ឋានសុខាភិបាល១៣កន្លែង ដោយមានគ្រែពេទ្យ ១៧០គ្រែ ក្នុងនោះ មន្ទីរពេទ្យស្រុក១៣៥គ្រែ មន្ទីរពេទ្យពហុវិជ្ជាតំបន់ដាយង៉ាយ៣៥គ្រែ ឃុំទីប្រជុំជនចំនួន៩/១១មានវេជ្ជបណ្ឌិតពិនិត្យព្យាបាលជំងឺ ភូមិចំនួន៦១/៦១មានបុគ្គលិក សុខាភិបាលសហគមន៍។ មកទល់ពេលនេះ ទូទាំងស្រុកមានឃុំ៨/១១បានទទួលស្គាល់សម្រេចបទដ្ឋានជាតិ ស្ដីពីសុខាភិបាលឃុំ បង្កលក្ខណសម្បត្តិងាយស្រួលក្នុងការថែទាំសុខភាពបឋមជូនប្រជាជន។ បងស្រីថាច់ធីឡាង ចូលមកសម្រាលកូននៅមន្ទីរឋពេទ្យពហុវិជ្ជាឡុងភូ ឲ្យដឹង៖ "ខ្ញុំសម្រាលកូនដោយប្រើប័ណ្ណធានាហានិភ័យសុខាភិបាល ត្រូវបានគ្រូពេទ្យថែទាំបានល្អ។ ជាងនេះទៅទៀត បរិស្ថានមន្ទីរពេទ្យស្រឡះស្រឡំស្អាតស្អំ ហេតុនេះខ្ញុំគាប់ចិត្តនឹងមន្ទីរពេទ្យនេះណាស់ "។
តាមប្រសាសន៍វេជ្ជបណ្ឌិត ឌិនកុងតឹម នាយករងមជ្ឈមណ្ឌលសុខាភិ បាលស្រុកឡុងភូ ឲ្យដឹង ភាពជោគជ័យធំបំផុតរបស់ផ្នែកសុខាភិបាលស្រុកឡុងភូក្នុងឆ្នាំកន្លង គឺការងារចាក់ថ្នាំបង្ការជូនកុមារក្រោមអាយុ៥ឆ្នាំសម្រេច១០០%។ ពិសេស យុទ្ធនាការចាក់វ៉ាក់សាំងកញ្ច្រឹល-Rubella ជូនកុមារអាយុពី១-១៤ឆ្នាំ សម្រេចអត្រា៩៩,១៥% ។ ការងារពិនិត្យព្យាបាលជំងឺ ត្រូវបានអង្គភាពសុខាភិបាលនានាក្នុងស្រុកអនុវត្តសម្រេចលើសពីផែនការដាក់ចេញ។ ឆ្នាំ២០១៤ ទូទាំងស្រុកមានអ្នកជំងឺមកពិនិត្យព្យាបាលនៅតាមមូលដ្ឋានសុខាភិបាលនៃភូមិភាគមានប្រមាណ ២៤៧.០០០លើកនាក់ ក្នុងនោះចំនួនអ្នកស្នាក់នៅព្យាបាល៨.៦៥០លើកនាក់ ធ្វើការវះកាត់រោគបាន៨៦២ករណី។ល។ ទន្ទឹមនឹងនោះ ការងារបង្ការបង្រ្កាបរោគរាលដាល ត្រូវបានមជ្ឈមណ្ឌលសុខាភិបាលយកចិត្តទុកដាក់ចង្អុលការត្រួតពិនិត្យតាមដាននិងវិនិច្ឆ័យបានទាន់ពេល មិនទុកឲ្យឆ្លងរាលដាល។ អាស្រ័យហេតុនេះ ករណីជំងឺគ្រុនឈាមមានការថយចុះក្នុងឆ្នាំ២០១៤ទូទាំងស្រុកមានត្រឹម៣០ករណី ថយចុះ៨៦, ៧ % បើប្រៀបនឹងឆ្នាំ២០១៣។
វេជ្ជបណ្ឌិត ឌិនកុងតឹម ឲ្យដឹង៖ " នៅពេលខាងមុខ ផ្នែកសុខាភិបាល ស្រុកនឹងបន្តការជំរុញយ៉ាងខ្លាំងក្លាការងារផ្សព្វផ្សាយតាមដាន និងរំងាប់សម្បុករោគរាលដាល និងរោគថ្មីៗដទៃទៀតប្រសិនបើកើតមានឡើង។ បន្តការវិនិយោគទុនកសាងមូលដ្ឋានសម្ភារៈ និងផ្គត់ផ្គង់គ្រឿងបរិក្ខារពេទ្យទំនើបៗដល់ដំណាក់សុខាភិបាល ដើម្បីធានាការងារពិនិត្យ ព្យាបាលជំងឺជូនប្រជាជន។ល។ ជាពិសេស ផ្ដុំកម្លាំងវិនិយោគទុន និងធ្វើឲ្យសុក្រឹតមន្ទីរពេទ្យពហុវិជ្ជាបណ្ដុះបណ្ដាល លើកកម្ពស់សមត្ថភាពមុខជំនាញកងជួរ បុគ្គលិកសុខាភិបាល សំដៅលើកកម្ពស់គុណភាពពិនិត្យព្យាបាលជំងឺ និងថែទាំសុខភាពជូនប្រជាជនឲ្យកាន់តែប្រសើរឡើង"៕
លីធាន-ពេជ្រសឿន