10/03/2015 - 10:06

នារីធ្វើសេដ្ឋកិច្ចពូកែ

 អា​ស្រ័យ​ខ្នះ​ខ្នែង​ពល​កម្ម ជី​វ​ភា​ព​គ្រួ​សារ​ប​ង​ស្រី​សេីុង​ធី​សាយ នៅ​ភូមិ​ទីប​ញឹក ឃុំ​វៀង​អាង ស្រុក​ត្រឹង​ដេ ខេត្ត​សុក​ត្រាំង​កាន់​តែ​ធូរ​ធារ​ឡើង​។

ទម្រង់​ចិញ្ចឹម​គោទឹក​ដោះ​បាន​ជួយ​ឲ្យ​គ្រួ​សារ​បង​ស្រី​សេីុង​ធី​សាយ ធេ​ី្វមាន​យា៉​ង​ឆាប់​រ​ហ័ស​។

បច្ចុ​ប្បន្ន គ្រួ​សារ​បង​ស្រី​សាយ រក​បាន​ប្រាក់​ចំ​ណូល​រាប់​រយ​លាន​ដុង​ក្នុង​មួយ​ឆ្នាំ។ បង​ស្រី​ទើប​សង់​បាន​ផ្ទះ​ឥដ្ឋ​មួយ​ខ្នង​សម​រម្យ។​ ទម្រង់​រូប​ភាព​ចិញ្ចឹម​គោ​ទឹក​ដោះ​របស់​គ្រួ​សារ​បង​ស្រី កំ​ពុង​អភិ​វឌ្ឍ​យ៉ាង​ខ្លាំង​ក្លា ហើយ​ត្រូវ​បាន​ក​សិ​ករ​ជា​ច្រើន​មក​ទស្សនា​រៀន​សូត្រ​តាម​។ បង​ស្រី​សាយ ឲ្យ​ដឹង​៖ "ពេល​ចេញ​នៅ​ដោយ​ឡែក ពីរ​នាក់​ប្តី​ប្រ​ពន្ធ​ខ្ញុំ​រស់​នៅ​ក្រោម​ខ្ទម​តូច​មួយ​ដី​ផលិត​កម្ម​ក៏​គ្មាន​។ កាល​នោះ ដោយ​សារ​តែ​ក្រ​ពេក បាន​ជា​ប្តី​ខ្ញុំ​បែក​ពី​ខ្ញុំ  ទុក​កូន​២​នាក់​ឲ្យ​ខ្ញុំ​ចិញ្ចឹម​។ កូន​នៅ​តូច​ៗ​ដូច្នេះ ការ​ចាយ​វាយ​ប្រ​ចាំ​ថ្ងៃ​មិន​ច្រើន​ប៉ុន្មាន​ទេ  សល់​បាន​ប្រាក់​ខ្លះ​ៗ ខ្ញុំ​ក៏​ទិញ​ស្ករ ប៊ី​ចេង​​ទឹក​កក​លក់​រាយ​ក្នុង​ភូមិ​រក​ប្រាក់​ចំ​ណូល​។ លក់​ដូរ​ផង​ជួល​ដី​ធ្វើ​ស្រែ​ផង ដើម្បី​កែ​លម្អ​ជីវ​ភាព​"។ ដោយ​ចរិត​ឧស្សាហ៍​ព្យាយាម​ ចេះ​សន្សំ​សំ​ចៃ ម្ល៉ោះ​ហើយ​ជា​សន្សឹម​ៗ​បង​ស្រី​ទិញ​បាន​ដី​ស្រែ​សម្រាប់​ផ​លិត​កម្ម​។ ផ្តើម​ពី​ដី​ស្រែ​ពីរ​បី​កុង ដំ​បូង​មក​ទល់​ពេល​នេះ បង​ស្រីទិ​ញ​បាន​ដី​ស្រែ​២០​កុង​។  

 ឆ្នាំ​២០១៤ ពេល​អនុ​ត្តគម្រោង​លើក​ស្ទួយ​ជីវ​ភាព​នៃ​អង្គ​ការ​ក្រៅ​រដ្ឋា​ភិ​បាល ដោយ​រូប​ភាព​ឧបត្ថ​ម្ភ​គោ​ចិញ្ចឹម​សម្រាប់​នា​រី​ខ្មែរ បង​ស្រី​សាយ​ត្រូវ​បាន​ឧបត្ថម្ភ​គោ​មួយ​ក្បាល​និង​បាន​ចូល​រួម​វគ្គ​ហ្វឹក​ហាត់​បច្ចេក​ទេស ចិញ្ចឹម​គោ​ទឹក​ដោះ​។ បង​ស្រី​សាយ ឲ្យ​ដឹង​៖​"​ដំ​បូង​ការ​លក់​ទឹក​ដោះ​គោ​នៅ​ជួប​ការ​លំ​បាក  គ្មាន​អ្នក​ណា​គេ​ទិញ​ទឹក​ដោះ​គោ ហេតុ​នោះ​មាន​បង​ប្អូន​នា​រី​ជា​ច្រើន​ឈប់​ចិញ្ចឹម​។ ចំ​ណែក​ខ្ញុំ​ចិញ្ចឹម​គោ​ទឹក​ដោះ​ផង ចិញ្ចឹម​ជ្រូក​មេ​ផង​ពេល​ទឹក​ដោះ​គោ​គ្មាន​អ្ន​ក​ណា​ទិញ​ ខ្ញុំ​យក​ឲ្យ​កូន​ជ្រូក​បៅ​។ លុះ​ពេល​មាន​សហ​ករណ៍​ប្រ​មូល​ទិញ​ទឹ​ក​ដោះ តម្លៃ​ទឹ​ក​ដោះ​គោ​ក៏​កើន​​ខ្ពស់ ហេតុ​នោះ​ខ្ញុំ​លក់​ជ្រូក​ដើម្បី​ទិញ​គោ​មក​ចិញ្ចឹម​បន្ថែម​"។ បច្ចុ​ប្បន្ន គ្រួ​សារ​បង​ស្រី​មាន​គោ​ទឹក​ដោះ​១៥​ក្បាល​ ក្នុង​នោះ​៧​ក្បាល​កំ​ពុង​ផ្តល់​ទឹក​ដោះ។

តាម​ការ​ប៉ាន់​ស្មាន​របស់​បង​ស្រី​សាយ  ក្នុង​មួយ​ថ្ងៃ​ៗ​គោ​ទាំង​៧​ក្បាល នោះ​បា​ន​ផ្តល់​ទឹក​ដោះ​ជាង​៩០​គី​ឡូ​ក្រាម លក់​តម្លៃ​១២.៥០០​ដុង​/​គី​ឡូ​ក្រាម​។ ដើម្បី​ធា​នា​ចំ​ណី​ឲ្យ​គោ​  បង​ស្រី​ដាំ​ស្មៅ​ដល់​ទៅ​១០​កុង​។ បង​ស្រី​សាយ ឲ្យ​ដឹង​បន្ថែម​៖ "ចិញ្ចឹម​គោ​ទឹក​ដោះ រក​បាន​ប្រាក់​ចំ​ណូល​រាល់​ថ្ងៃ​ ដើម​ទុន​វិ​និ​យោគ​មិន​ច្រើន​ប៉ុន្មាន តែ​រក​បាន​ប្រាក់​ចំ​ណេញ​ច្រើន​។បើ​ប្រៀប​ធៀប​នឹង​ធ្វើ​ស្រែ​ ឃើញ​ថា​ការ​ចិញ្ចឹម​គោ​ទឹក​ដោះ​ចំ​ណេញ​ជាង​។ ពេល​គោ​កើត​កូន​ប្រ​សិន​បើ​មិន​ទុក​ចិញ្ចឹម​លក់​មួយ​ក្បាល​ៗ​តម្លៃ​ក៏​ជិត​៣០​លាន​ដុង​ដែរ​"។

បង​ស្រី​សាយ​គិត​គូរ​៖ "បច្ចុ​ប្បន្ន ប្រាក់​ចំ​ណូល​ពី​ការ​ធ្វើ​ស្រែ​និង​ចិញ្ចឹម​គោ​ទឹក​ដោះ​របស់​គ្រួ​សារ​ខ្ញុំ​ប្រ​ហែល​៥០០​លាន​ដុង​/ឆ្នាំ​។ ពេល​ខាង​មុខ​ខ្ញុំ​បម្រុង​នឹង​បង្កើន​ទម្រង់​រូប​ភាព​ចិញ្ចឹម​គោ​ទឹក​ដោះ​ ដូច​សព្វ​ថ្ងៃ​ឲ្យ​ក្លាយ​​ទៅ​ជា​កសិ​ដ្ឋាន​ចិញ្ចឹម​គោ​ទឹក​ដោះ​វិញ​"៕

យ្វី​អាន់​-វិ​មាន

ចែករំលែកអត្ថបទ