ពូថាច់ស៊ូលេខាសាខាបក្សភូមិសុកយឿ ឃុំតឹងហ្វា ស្រុកទីវកឹង ខេត្តត្រាវិញ ជាអតីតយុទ្ធជនផលិតពូកែសកម្មក្នុងការងារសង្គមតែងបានប្រជាជនទំនុកចិត្តគោរពរាប់អាន។
អតីតយុទ្ធវជនថាច់ស៊ូមិនបង្អង់ពលកម្មផលិតអភិវឌ្ឍសេដ្ឋកិច្ច។
ជាមួយនឹងស្មារតីឧស្សាហ៍ព្យាយាមស៊ូទ្រាំនឹងការលំបាក អតីតយុទ្ធជនថាច់ស៊ូជាសន្សឹមៗញាំុងគ្រួសារឲ្យឆ្លងផុតភាពក្រីក្រ ឈានឡើងលំនឹងជីវភាព។ ពូថាច់ស៊ូ ឲ្យដឹង៖ ជំហានរកស៊ីដំបូងជួបប្រទះនូវការលំបាកយ៉ាងខ្លាំង ត្បិតជីវភាពគ្រួសារសំខាន់គឺពឹងទៅលើដីស្រែបន្តិចបន្តួច។ កាលនោះការអនុវត្តន៍វិទ្យាសាស្រ្តបច្ចេកទេសមិនទាន់ជឿនលឿនដូច្នេះទិន្នផលស្រូវទាប។ បន្ទាប់ពីអស់ កាលជាច្រើនឆ្នាំផលិតស្រូវគ្មានប្រសិទ្ធភាពសេដ្ឋកិច្ច។ ឆ្នាំ១៩៩២ពូងាកមកដាំអំពៅប៉ុន្តែអាស្រ័យដោយខ្វះបទពិសោធន៍អំពៅមិនសូវអំណោយផល ខណៈនោះជីវភាពគ្រួសារកាន់តែលំបាកទ្វេឡើង។ ផ្ដើមពីភាពបរាជ័យនោះ ពូក៏ប្ដេជ្ញាចិត្តស្វែងយល់សិក្សាបទពិសោធន៍ផលិតកម្មតាមរយៈកាសែតនិងតាមរយៈទស្សនកិច្ចសិក្សានៅភូមិភាគជិតខាងមួយចំនួនដើម្បីយកមកអនុវត្តនៅលើដីស្រែរបស់គ្រួសារ។ ជាអ្នកហ៊ានគិតហ៊ានធ្វើនៅឆ្នាំ១៩៩៥អាស្រ័យដោយមានគោលនយោបាយរបស់រដ្ឋឲ្យកសិករបុលទុនប្រាក់ការទាបពូក៏បានប្ដេជ្ញាចិត្តកែប្រែចំការចាស់នៅជុំវិញផ្ទះដើម្បីដាំដំណាំចិញ្ចឹមត្រីចិញ្ចឹមជ្រូក។ ជាពិសេសពូជាអ្នកផ្ដើមដាំដំណាំនៅលើវាលស្រែមុនគេនៅតឹងហ្វា។ ជំហានដំបូងពូដាំឪឡឹកល្ពៅ២-៣កុងសាក។ នៅពេលឃើញមានប្រសិទ្ធភាពប្រៀបជាមួយនឹងការផលិតស្រូវអំពៅទើបពូសម្រេចចិត្តដាំដំណាំលើដីស្រែនៅជាប់ខាងមុខផ្ទះទាំង១១កុង។ ក្នុងមួយឆ្នាំៗពូដាំ៣រដូវក្រោយពីទូទាត់រួចស្រេចពូនៅចំណេញបានជាង៣០លានដុង/រដូវ។ ជាមួយនឹងទម្រង់ផលិតកម្មដូច្នេះក្នុងមួយឆ្នាំៗគ្រួសារពូថាច់ស៊ូរកបានប្រាក់ចំណូលជាមធ្យមជាង១០០លានដុង។ ផ្ដើមពីនោះសេដ្ឋកិច្ចគ្រួសារពូថាច់ស៊ូកាន់តែបានធូរធារ រួចទិញបានដីស្រែ២៦កុងសម្រាប់បង្កើនការផលិត។
ពូថាច់ស៊ូឲ្យដឹង៖ "បច្ចុប្បន្នក្ដីសប្បាយរីករាយធំបំផុតរបស់គ្រួសារខ្ញុំនោះគឺកូនទាំង៦នាក់សុទ្ធសឹងបានរៀនសូត្រចប់ចុងចប់ដើមក្នុងនោះម្នាក់បម្រើការផ្នែកសិក្សាអប់រំចំណែកកូន៥នាក់ទៀតមានគ្រួសារហើយម្នាក់ៗសុទ្ធសឹងមានជីវភាពលំនឹង"។ គ្រួសារពូមិនត្រឹមតែជាគ្រួសារមួយមានសុជីវធម៌សណ្ដាប់ធ្នាប់ប៉ុណ្ណោះទេពូថាច់ស៊ូនៅទាំងជាកម្មាភិបាលសមាគមអតីតយុទ្ធជនម្នាក់ខ្នះខ្នែងអស់ពីចិត្តជាមួយនឹងការងារសង្គម។ ពូជាអ្នកជាប់ឆ្នោតជាប្រធានភូមិ៤អាណត្តិធ្វើលេខាសាខាបក្សភូមិសុកយឿតាំងពីឆ្នាំ២០១០រហូតមកទល់ឥឡូវ។ ពូនៅទាំងខ្នះខ្នែងក្នុងការចលនាទាំងឡាយមានដូច ៖ ការចលនាការពារសន្តិសុខសណ្ដាប់ធ្នាប់ ចលនាយុវជនស្ម័គ្រចិត្តចូលបម្រើកងទ័ពចលនាកសាងចំណងសាមគ្គីក្នុងប្រជាជននិងយកចិត្តទុកដាក់គិតគូរការងារគោលនយោបាយសង្គមនៅភូមិភាគ។
មិនត្រឹមតែសកម្មក្នុងការងារសង្គមធ្វើសេដ្ឋកិច្ចពូកែប៉ុណ្ណោះទេ ពូថាច់ស៊ូក៏ជាអ្នកមានចិត្តសន្ដោសប្រណីយកចិត្តទុកដាក់ដល់ប្រជាជនគ្រប់រូប។ ខណៈជីវភាពបានលំនឹងពូតែងចាប់អារម្មណ៍ដល់ការរួមចំណែកឧបត្ថម្ភមិត្តរួមកងដែលមានជីវភាពក្រីក្រ។ ថ្មីៗនេះពូបានចលនាបង្កើតក្លឹប "អតីតយុទ្ធជនសន្សំទុនធ្វើសេដ្ឋកិច្ច "តាមរូបភាពបង្វិលជុំដើម្បីមានដើមទុនសម្រាប់ដាំដុះចិញ្ចឹមសត្វកែប្រែចំការចាស់។ល។ ក្នុងនោះមានសមាជិកសមាគមអតីតយុទ្ធជន២៤នាក់និងប្រជាជន៤នាក់ចូលរួម។ ឆ្លងតាមរយៈនោះបានជួយសង់ផ្ទះថ្មីឲ្យគ្រួសារបងថាច់សឹន នៅសុកយឿជាគ្រួសារក្រីក្រគ្មានដីផលិតកម្ម។ ដោយឡែកដើម្បីជួយប្រជាជនក្នុងភូមិបានខិតជិតជាមួយនឹងគោលការណ៍គោលនយោបាយរបស់បក្សច្បាប់របស់រដ្ឋនិងទទួលបានពត៌មានផ្សេងៗពិសេសគឺពត៌មានវិទ្យាសាស្រ្តបច្ចេកទេសសម្រាប់អនុវត្តក្នុងការផលិត។ ពូបានគណៈកម្មាធិការប្រជាជនខេត្តស្រុកជូនប័ណ្ណសរសើរលិខិតសរសើរ
ជាច្រើន។
លោកង៉ោតឹងឡឹកប្រធានសមាគមអតីតយុទ្ធជនឃុំតឹងហ្វាឲ្យដឹងបន្ថែម៖ " បងថាច់ស៊ូមិនត្រឹមតែជាអ្នកធ្វើសេដ្ឋកិច្ចពូកែប៉ុណ្ណោះទេប៉ុន្តែនៅទាំងសកម្មចូលរួមការងារសង្គម។ ជាពិសេសបងតែងយកចិត្តទុកដាក់ជួយឧបត្ថម្ភចែករំលែកនូវបទពិសោធន៍ក្នុងផលិតកម្មជូនដល់សមាជិកក្នុងសមាគមអតីតយុទ្ធជននិងមាមីងភូមិស្រុករួមចំណែកយ៉ាងសកម្មក្នុងការចលនាអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់ភូមិភាគ "៕
ពេជ្រសឿន