12/08/2014 - 10:19

ភាពថ្លៃថ្នូរនិងស្មោះត្រង់

ក្តី​រីក​រាយ​ទទួល​ជ័យ​ជម្នះ  និងការទុក្ខព្រួយព្រោះបរាជ័យ មិនសំខាន់ ជាង​មនោ​សញ្ចេត​នា​ដែល​ទទួល​បាន​តាម​រយៈការដោះដូរ រៀនសូត្រ ក្នុង​ការ​ប្រ​កួត​។ នោះ​គឺ​ជា​ការ​សំ​ណេះ​សំ​ណាល​របស់​កី​ឡាករ កីឡា ការិនីទាំងឡាយដែលចូលរួមពិធី​ប្រ​ឡង​វប្ប​ធម៌ កី​ឡា​បណ្តា​សា​លា​សកលជនជាតិអន្តេវាសិកទូទាំងប្រទេសឆ្នាំ២០១៤។

 អនុប្រធានគណៈឃោសនាអប់រំនៃគណៈកម្មាធិការ បក្សក្រុងកឹងធើ ជូន​មេ​ដាយ​ប្រាក់​ឲ្យក្រុម​កីឡាករ​បាល់ទាត់ខាញហ្វា ។

ខ្លឹម​សារ​ប្រ​កួត​របស់​កីឡាករ កីឡាការិនី​ទាំង៤៧ក្រុម គឺដើម្បីដណ្តើម​មេ​ដាយ​ចំ​នួន​៥៤​គ្រឿង។​ ស្រប​ក្នុង​ឱកាសនេះ កីឡាករ កីឡាកា​រិនី​ម្នាក់ៗ​សុទ្ធ​ចង់​បង្ហាញ​ពី​ទេព្យ​កោ​សល្យ​របស់​ខ្លួន  ហើយ​មិនត្រឹមតែតំណាងឲ្យខេត្តរបស់ខ្លួនប៉ុណ្ណោះទេ តែ​នៅ​ទាំង​តំ​ណាង​ឲ្យ​ជន​ជាតិ​ខ្លួន ចូល​រួមការប្រកួតប្រណាំងទៀតផង។ លោកត្រឹងង៉ុកហ្វាងតឹម គ្រូបង្វឹកកីឡា​បាល់​ទាត់​របស់​ក្រុម​ខាញ់ហ្វាឲ្យដឹងៈ"លោកគ្រូ អ្នកគ្រូឯកភាពមិនដាក់ភាគកម្រិតដល់ប្អូនៗ។ ជា​មួយ​នឹង​ស្មារតី​រួស​រាយប្រកួតប្រណាំងផង ដោះដូរកម្សាន្តសប្បាយផង អាចនិយាយបានថា ក្រុម​កី​ឡា​ខាញ់ហ្វា ចូលរួមប្រកួតឆ្នាំនេះសម្រេចជោគជ័យ"។ ដោយបានរំដោះពីភាពតាន​តឹង​ខាង​ស្នាដៃកីឡាករបាល់ទាត់ខាញ់ហ្វា ដណ្តើមបានមេដាយប្រាក់។ ទោះបីមាឌតូចច្រមក់ ហើយ​ពេល​វេលា​ហ្វឹកហាត់របស់ក្រុមមិនពេញមួយសប្តាហ៍ផង ប៉ុន្តែដោយសាមគ្គីភាព ស្មារតី​អត់​ធ្មត់​និងយុទ្ធ សាស្រ្តការពារសមស្រប ប្អូនៗទទួលបានជ័យជម្នះលើក្រុមមិត្តដែល​បាន​វាយ​តម្លៃ​ថាពូកែជាង។ សមាជិកក្រុមបាល់ទាត់ជាសំខាន់ គឺសិស្សជនជាតិរ៉ាក់ឡៃ ប្អូនៗ​ឆ្លង​កាត់​ការ​លំ​បាកនាំមកនូវក្តីសប្បាយរីករាយ ជូនមិត្តភ័ក្តិ គ្រួសារនិងទូទាំងជនជាតិខ្លួនផងដែរ។ ក្រុម​ដណ្តើម​បាន​មេដាយមាសវិញ្ញាសាកីឡាបាល់ទាត់ផ្នែកបុរស គឺក្រុមកនទុម ​(Kon ​ Tum)​ បាន​វាយ​តម្លៃថាជាបេក្ខភាពឈរឈ្មោះជើងឯកមុនពេលទាត់ម្លេះ។ ផាមវុាំងថាយ ប្រ​ធាន​ក្រុម​បាល់​ទាត់​ផ្នែកបុរស ឲ្យដឹងៈ "អាស្រ័យដោយ​ចលនា​កីឡា​បាល់​ទាត់​របស់​ខេត្ត​នៅ​តាម​សា​លា​រៀនមានការអភិវឌ្ឍន៍  ក្រុមមានសមាជិកប្រកួតប្រណាំងច្រើនហើយបានប្រជាជននិង​ថ្នាក់​ដឹក​នាំ​ខេត្ត​យកចិត្តទុកដាក់ ហេតុនោះទូទាំងក្រុមប្តេជ្ញាចិត្តត្រូវតែសម្រេច​បាន​ស្នាដៃ​ជើង​ឯក"​។

​មាន​រឿង​រ៉ាវ​មួយផ្សេងទៀតអំពីស្មារតីមិត្តរួមក្រុម នោះគឺវិញ្ញាសាទាញព្រ័ត្រ។ ក្រុមទាញព្រ័ត្រ ផ្នែក​បុរស​កឹងធើ ភាគច្រើនជាកូនចៅជនជាតិ​ខ្មែរ​នៅ​ភូមិ​ភាគ​ដណ្តើម​បាន​មេ​ដាយ​មាស។ នៅ​វង់​ប្រកួត១/១៦នេះ ប្អូនៗ​ក្រុមកឹងធើចាប់ឆ្នោតប្រកួតជាមួយនឹងក្រុម​ដែលកំពុងតែ​កាន់​តំ​ណែង​ជើងឯកថ្នាក់ជាតិ នោះគឺក្រុមទាញព្រ័ត្របុរសខេត្តដាក់ឡាក់។ វិញ្ញាសា​ទាញ​ព្រ័ត្រ​ប្រ​កួត​៣ទឹក ប្រកួតទឹកដំបូង ក្រុមទាញព្រ័ត្រខេត្តដាក់ឡាក់ បញ្ជាក់ឲ្យឃើញកម្លាំងមាំមួន យុទ្ធ​សាស្រ្ត​ លេចធ្លោជាងក្រុមរបស់កឹងធើ ក្រោយពីប្រកួតជិត៥នាទី ក្រុមដាក់ឡាក់ក៏​ទទួល​ជ័យ​ជម្នះ។ ទឹកទី២ ក្រុមកឹងធើប្រើយុទ្ធសាស្រ្តកម្លាំងមាំមួន ដែលជាគុណសម្បត្តិរបស់ក្រុម។ ក្រោយ​ពី៥នាទីអត់ធ្មត់ រក្សារបៀបក្បូនក្រុមកឹងធើទាញសម្រុកជាសន្សឹមៗ លុះត្រា​តែ​ដណ្តើម​បាន​ជ័យជម្នះជាស្ថាពរ។ ទឹកទី៣ប្រកួត ផ្តាច់ព្រ័ត្រ ក្រុមទាំងពីរថមថយកម្លាំង។ ក្នុងពេលនោះ ការទប់ទល់និងភាពមាំមួនរបស់ក្រុមកឹងធើដណ្តើមបានជ័យជម្នះដ៏ត្រចះត្រចង់។ គ្រូ​បង្វឹក​លី​ថាញ​សើុង​​ ក៏ជាគ្រូបង្រៀនផ្នែកអប់រំកាយរបស់សាលាសកល​ជន​ជាតិអន្តេវាសិកកឹងធើ ឲ្យ​ដឹង​ដោយក្តីរីករាយៈ" ក្រុមទាំងពីរសុទ្ធតែស័ក្តិសម​ដណ្តើមបានជ័យជម្នះទាំងអស់ ប៉ុន្តែ​ប្រ​ហែល​ជាការលើកទឹក​ចិត្តរបស់ទស្សនិកជនបានជំនួយកម្លាំងបន្ថែម ជួយឲ្យកីឡាករកឹងធើ​ដណ្តើម​បានជ័យជម្នះ"។ នៅមានរឿងរ៉ាវជាច្រើនទៀតនៅបណ្តាខ្លឹម​សារប្រ​កួត​ប្រ​ណាំង​ដូចៈ ប្អូន​ដាវវុាំងដេវប្រកួតខ្លឹមសាររុញអង្រែដណ្តើម​​បានជ័យជម្នះលើដៃគូមានទម្ងន់​ធ្ងន់​ជាង ទោះ​​បី​កំពុងរងរបួស។ល។ ប្អូនៗទាំងអស់សុទ្ធតែឈ្នះលើខ្លួនឯងក្នុងការប្រកួត។ ផ្តើម​ពី​ស្មារតី​ស្រឡាញ់កីឡាដ៏ថ្លៃថ្លា ប្រណាំងប្រជែងត្រឹមត្រូវប្រកួតប្រណាំងផង ដោះដូរបទ​ពិ​សោធន៍​របស់​កីឡាករ កីឡាការិនីទាំងឡាយផង បានរួមចំណែក​បង្ក​បាន​ពិធី​ប្រឡង​មួយ​សម្រេច​ជោគ​ជ័យ​ដ៏​ត្រចះត្រចង់៕

ថាច់ថាញ់ភូ-វិមាន

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
ផាមវុាំងថាយ