06/06/2017 - 14:22

ដើម្បីកុមារ

រយៈពេលកន្លង អនុវត្តគោលការណ៍ថែទាំកុមាររបស់បក្ស រដ្ឋ កម្មវិធី សកម្មភាពជាតិដើម្បីកុមាររបស់រដ្ឋាភិបាល រដ្ឋអំណាច និងសហគមន៍ សង្គមតំបន់តីណាមបូ  ត្រូវបានព្រួតដៃយកចិត្តទុកដាក់ថែទាំកុមារ។ ពិសេស គឺកុមារជាកូនគ្រួសារក្រីក្រនិងជាជនរួមជាតិខ្មែរ។ 

ប្អូនៗកុមារស្រុកកើ-ដ ចូលរួមប្រឡងគូរគំនូរ អាស្រ័យដោយសម្ព័ន្ធយុវជន
ក្រុងរៀបចំឡើង។

យោងតាមនាយកដ្ឋានភូមិភាគ​III- គណៈកម្មាធិការជនជាតិ ប៉ុន្មានឆ្នាំកន្លង ដោយបានការឧបត្ថម្ភរបស់បក្ស រដ្ឋ ជីវភាពប្រជាជនតំបន់មានជនរួមជាតិខ្មែររស់នៅកុះករ មានការផ្លាស់ប្ដូរមុខមាត់ថ្មីច្រើន។ យ៉ាងណាក៏ដោយនៅតែមានប្រជាជនមួយចំនួនក្នុងភូមិស្រុក ជួបលំបាកខាងសេដ្ឋកិច្ច ទម្លាប់រស់នៅហួសសម័យ  ខ្វះលក្ខណសម្បត្តិដើម្បីថែទាំកុមារ។ អាស្រ័យហេតុនោះ រាល់សកម្មភាពត្រូវបានរៀបចំក្នុងខែ សកម្មភាពដើម្បីកុមារ មានដូចជាពិធីប្រឡង៖ ពណ៌សម្បុរកុមារ និទានរឿងនិងឧទ្ទេសនាមពីសៀវភៅកុមារចម្រៀងផ្កាផ្ងោកក្រហមការប្រកួត  កីឡាយុវជននិងកុមារធ្វើការសួរសុខទុក្ខនិងជូនអំណោយកុមារមានជីវភាពលំបាក ចាត់ចែងនាំប្អូនៗកុមារ គ្រួសារក្រីក្រជម្នះលំបាករៀនពូកែ បានទៅទស្សនាចរ ដោះដូរដោយមានសកម្មភាពប្រព្រឹត្តទៅយ៉ាងពុះពោរនៅគ្រប់ខេត្ត ក្រុងក្នុងតំបន់។ ស្របក្នុងឱកាសនេះ មូលនិធិគាំពារកុមារនៅតាមភូមិភាគ  ក៏បានអំពាវនាវដល់អង្គការ បុគ្គលឧបត្ថម្ភអាហារូប ករណ៍ និងថវិកាវះកាត់បេះដូងជូនប្អូនៗកុមារមានជីវភាពគ្រួសារលំបាកផ្ដល់ជូនប្អូនៗ​ នូវការរស់រានមានជីវិតការរៀនសូត្រ សម្របខ្លួននឹងសហគមន៍។ យោងតាមស្ថិតិបណ្ដោះអាសន្ន រហូតមកទល់ពេលនេះ ទូទាំងតំបន់មានកុមារផ្ទុកជំងឺបេះដូង ពីកំណើតរាប់រយករណីត្រូវបានព្យាបាល និងកុមារពិការ កុមារកំព្រារាប់ពាន់នាក់ត្រូវបានចិញ្ចឹមថែទាំរក្សានៅតាមមជ្ឈមណ្ឌលថែទាំកុមារមានជីវភាពលំបាក។ ក្រៅពីសកម្មភាពពិនិត្យព្យាបាលជំងឺតាមផែនការ ផ្នែកសុខាភិបាលថែមទាំងសហការជាមួយនឹងអង្គការចិញ្ចឹមថែទាំ។ អាស្រ័យហេតុនោះ កុមារជនជាតិកាន់តែមានលក្ខណសម្បត្តិក្នុងការអភិវឌ្ឍន៍គ្រប់ផ្នែក ទាំងខាងបញ្ញា និងកាយសម្បទា អត្រាកុមារក្រិនឆ្អឹង កង្វះអាហារូបត្ថម្ភថយចុះគួរឲ្យកត់សម្គាល់។ អត្រាកុមារកង្វះអាហារូបត្ថម្ភ អាយុក្រោម៥ឆ្នាំថយចុះ១៥% កុមារអាយុក្រោម១ឆ្នាំ ត្រូវបានចាក់ថ្នាំបង្ការគ្រប់គ្រាន់សម្រេចអត្រា៩៨,៨%។ ក្នុងតំបន់ជនរួមជាតិខ្មែររាល់កម្មវិធីទិសដៅជាតិស្ដីពី សុខាភិបាល អនាម័យសុវត្ថិភាពម្ហូបអាហារ បង្ការរោគឆ្លងរាលដាល និងជំនួយគ្រួសារជិតក្រទាំង១០០% ទិញប័ណ្ណធានារ៉ាប់រងសុខាភិបាល ស្ម័គ្រចិត្តត្រូវបានអនុវត្តសព្វគ្រប់។ ទន្ទឹមនឹងនោះ  អនុវត្តន៍បានល្អនូវគោលនយោបាយអប់រំជនជាតិ បាននាំមកនូវប្រសិទ្ធភាពជាក់ស្ដែង រួមចំណែកក្នុងការលើកកម្ពស់គុណភាពអប់រំបណ្ដុះបណ្ដាល និងបង្កើនអត្រាកូនសិស្សខ្មែរប្រឡងជាប់រៀងរាល់ឆ្នាំ។ រហូតមកទល់ពេលនេះ អត្រាសិស្សប្រឡងបញ្ចប់ថ្នាក់ទូទាំងតំបន់សម្រេច៩០% មានកន្លែងខ្លះសម្រេច៩៨%។ អត្រាសិស្សប្រឡងជាប់កម្រិតសិក្សានីមួយៗសម្រេច មធ្យមភាគ៩៣,២% បើប្រៀបជាមួយនឹងសិស្សជនជាតិភាគតិចចូលរួម
ប្រឡង ។

ឆ្លងតាមរយៈសកម្មភាពជាក់ស្ដែងក្នុងការថែទាំកុមារភូមិភាគនានា នៅតំបន់វាលរាបទន្លេគឺវ ឡុង បានបង្កលក្ខណ​ សម្បត្តិជូនកុមារនិយាយរួម និងប្អូនៗកុមារជនរួមជាតិខ្មែរនិយាយដោយឡែក បានរស់នៅក្នុង​បរិ​ស្ថានសុវត្ថិភាព ប្រ​កបដោយភាពស្និទ្ធស្នាល  មាំមួននិងមានការរីកចម្រើន​ស្មើភាព៕

ថាញ់ផុង-ពេជ្រសឿន

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
សុខាភិបាល