29/07/2014 - 15:42

អនុ​ស្សាវ​រីយ៍​៦៧​ឆ្នាំ​ទិវា​យុទ្ធ​ជន​ពលី​ពិការ​(២៧/​៧/​១៩៧៤​-​២៧/​៧/​ ២០១៤)​ដើម្បី​សាសនា​និង​រំដោះ​ប្រ​ជា​ជាតិ

កន្លង​ហើយ នៅ​មណ្ឌល​កេរ​ដំ​ណែល​ប្រ​វត្តិ​សាស្រ្ត​ចេតិយ​គូ​ឡា ស្រុក​ចូវ​ថា​ញ  (គៀង​យ៉ាង)​សមា​គម​សាម​គ្គី​ព្រះ​សង្ឃ​ស្នេហា​ជាតិ ខេត្ត​គៀង​យ៉ាង បាន​រៀប​ចំ​បុណ្យ​ខួប​អនុ​ស្សាវ​រីយ៍​៤០​ឆ្នាំ​ (១០/​៦/​ ១៩៧៤​ -​១០/​ ៦/​២០១៤) ព្រះ​សង្ឃ​ពលី​៤​អង្គ​ដែល​បាន​បូ​ជា​ជីវិត ដើម្បី​សាសនា និង​រំដោះ​ប្រ​ជា​ជាតិ។

ទី​សក្ការ​បូជា​ព្រះ​សង្ឃ​ពលី​៤​ព្រះ​អង្គ​នៅ​ស្រុក​ចូវ​ថា​ញ់ ខេត្ត​គៀង​យា៉ង។

ដើម​ឆ្នាំ​១៩៧០ អា​ជ្ញា​ធរ​វៀត​ណា​ម​សា​ធា​រណ​រដ្ឋ​បាន​ប្រ​កាស​ប្រើ​នូវ បទ​បញ្ជា​កំ​ណែន​ទ័ព​ចាប់​ព្រះ​សង្ឃ​និង​យុវ​ជន​ទៅ​ធ្វើ​ទា​ហាន​។ នៅ​បណ្តា​តំ​បន់​នៃ​ភាគ​ខាង​ត្បូង ពួក​ខ្មាំង​បាន​បើ​ក​យុទ្ធ​នា​ការ​"ភឿង​ហ្វាង" រុក​រក​ចាប់​កម្មា​ភិបាល​យុទ្ធ​ជន​ និង​បណ្តា​អ្នក​ស្នេហា​ជាតិ បង្កើន​ការ​បាញ់​បំ​ផ្លាញ​ភូមិ​ស្រុក ដុត​ផ្ទះ​សំ​បែង វត្ត​អា​រាម ចាប់​ស្រ្តី​សម្លាប់​ជន​រួម​ជាតិ ចាប់​ព្រះ​សង្ឃ​និង​យុវ​ជន​ខ្មែរ​ទៅ​ធ្វើ​ទា​ហាន​។ ចំ​ពោះ​ស្ថាន​ភាព​ទាំង​នេះ ព្រះ​សង្ឃ​បាន​បវារ​ណា​យុវ​ជន​ខ្មែរ​ចូល​វត្ត​បួស​គេច​ធ្វើ​ទា​ហាន​ ឯក​ភាព​តស៊ូ​ប្រ​ឆាំង។ ចំ​ពោះ​ស្ថាន​ភាព​ខាង​លើ​ អា​ជ្ញា​ធរ​សាយ​ហ្គង បាន​រៀប​ចំ​មជ្ឈ​មណ្ឌល​ហ្វឹក​ហ្វឺន​ទ័ព​ថ្មី បង្កើន​បន្ថែម​សកម្ម​ភាព​និង​យន្ត​ការ​រដ្ឋ​អំ​ណា​ច ក៏​ដូច​ជា​កង​កម្លាំង​ដើម្បី​ក្តោប​ក្តាប់​ស្ថាន​ភាព​អនុ​វត្ត​ការ​ បង្រ្កាប​មក​លើ​ចល​នា​បដិ​វត្ត​ន៍។ល។   

សត្រូវ​កាន់​តែ​បង្កើន​ការ​បង្រ្កាប​ចាប់​ធ្វើ​ទា​ហាន​ ស្មារ​តី​បដិ​វត្ត​ន៍​ក្នុង​ព្រះ សង្ឃ​និង​ជន​រួម​ជាតិ​ខ្មែរ​ក៏​កាន់​តែ​កើន​ខ្ពស់។ វេ​លា​ម៉ោង​៥​និង​៣០​នាទី ព្រឹក​ថ្ងៃ​១០ ខែ​មិថុនា ឆ្នាំ​១៩៧៤ ក្រោយ​ពី​ទៅ​ចូល​រួម​បុណ្យ​សព​អតីត​ព្រះ​ឧបជ្ឈាយ៍​យ័ញ​កង​ ចាប់​ពី​វត្ត​ឃ្លាំង​មឿង បណ្តា​ព្រះ​សង្ឃ​និង​ពុទ្ធ​បរិស័ទ​ខ្មែរ​បាន​ចេញ​ដំ​ណើរ​តាម​ផ្លូវ​បង្កើត​ជា​ក្បួន​បាតុ​កម្ម​ឆ្ពោះ​ទៅ​កាន់​រ៉ាត​សយ។ ក្បួន​បាតុ​កម្ម​ទទួល​បាន​ការ​គាំ​ទ្រ​ពី​សំ​ណា​ក់​ប្រ​ជា​ជន​ ម្ល៉ោះ​ហើយ​ចំ​នួន​មនុស្ស​ចូល​រួម​បាតុ​កម្ម​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​កាន់​តែ​ច្រើន​ឡេីង កើន​ប្រ​ហែល​៣.០០០​នាក់ មួយ​អន្លើ​ដោយ​ទង់ បដា ផ្លាក​សញ្ញា​ ប្រ​ឆាំង​នឹង​ការ​ចាប់​ធ្វើ​ទា​ហាន​ ទាម​ទារ​គោ​រព​សេ​រី​ជំ​នឿ គោ​រព​សិទ្ធិ​មនុស្ស បញ្ឈប់​សង្រ្គាម ដោះ​លែង​ព្រះ​សង្ឃ​២៧​អង្គ​ដែល​ត្រូវ​ចាប់​ទៅ ធ្វើ​ទា​ហាន​។ល។ ក្បួន​បាតុ​កម្ម​បាន​ជួប​ជា​មួយ​នឹង​ការ​រា​រាំង​បង្រ្កាប​យ៉ាង​ចាស់​ដៃ​ពី​សំ​ណា​ក់​ទា​ហាន​ និង​នគរ​បាល​នៃ​អា​ជ្ញា​ធរ​សាយ​ហ្គង ដោយ​មាន​ប្រើ​ទាំង​លួស​បន្លា ឡាន​នាំ​ទ័ព អា​វុធ​សម្រាប់​បង្រ្កាប​បាតុ កម្ម​។

នៅ​ពេល​ប្រើ​អា​វុធ​បង្រ្កាប​បាតុ​កម្ម​ទទួល​បរា​ជ័យ ទា​ហាន​អា​ជ្ញា​ធរ​សាយ​ហ្គង ក៏​បាន​ប្រើ​កាំ​ភ្លើង​វែង កាំ​ភ្លើង​យន្ត​ បាញ់​រះ​លើ​ក្បួន​បាតុ​កម្ម​។ ក្នុង​ស្ថាន​ភាព​ដូច្នោះ ព្រះ​សង្ឃ​ខ្មែរ​បាន​និមន្ត​ឈាន​មុខ​ក្នុង​ក្បួន​បាតុ​កម្ម​ ដើម្បី​ដឹក​នាំ​ការ​ត​ស៊ូ​ប្រ​ឆាំង។ ក្នុង​នោះ រួម​មាន​ព្រះ​តេជ​គុណ​ឡឹម​ហុ៊ង យ័ញ​ហម យ័ញ​ហយ​និង​យ័ញ​តឹប​បាន​ពលី​ជីវិត​និង​៣២​អង្គ​ដទៃ​ទៀត​រង​របួស។

លោក​ប៊ូយ​កុង​ឌឹក អនុ​ប្រ​ធាន​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ស្រុក​ចូវ​ថា​ញ បាន​អះ​អា​ង​៖" ការ​តស៊ូ​ប្រ​ឆាំង​នៅ​ថ្ងៃ​១០ ខែ​មិថុ​នា ឆ្នាំ​១៩៧៤ គឺ​ជា​ការ​ត​ស៊ូ​នយោ​បាយ​ដ៏​ធំ​ទូលំ​ទូលាយ​ ដោយ​មាន​ព្រះ​សង្ឃ​ ជន​រួម​ជាតិ​ខ្មែរ និង​បណ្តា​ជន​ជាតិ​នៅ​តំ​បន់​តី​ណា​ម​បូ​គាំ​ទ្រ​យ៉ាង​ពេញ​ទំ​ហឹង។ ការ​ពលី​ជីវិត​យ៉ាង​អង់​អា​ច ក្លា​ហាន​របស់​ព្រះ​សង្ឃ​៤​អង្គ​ គឺ​ជា​ក្តី​មោទនៈ គឺ​ជា​យុទ្ធ​ជ័យ​ដ៏​ល្បី​រន្ទឺ និង​ជា​ស្មារតី​សាម​គ្គី​របស់​បណ្តា​ជន​ជាតិ​ក្នុង​បុព្វ​ហេតុ តស៊ូ​ដណ្តើម​ឯក​រាជ្យ​ប្រ​ជា​ជាតិ"។

ព្រះ​តេជ​គុណ​ធឹត​ថៀង​ញើង អនុ​ប្រ​ធាន​និង​ជា​អគ្គ​លេ​ខា​ក្រុម​ប្រឹក្សា សង្ឃា​ភិបាល​នៃ​សមា​គម​ពុទ្ធ​សាសនា​វៀត​ណា​ម មាន​ថេរ​ដី​កា​៖ "ទោះ​បី​ព្រះ​សង្ឃ​ទាំង​ឡាយ​បាន​ពលី​ជីវិត​ក៏​ពិត​មែន ប៉ុន្តែ​បាន​បន្សល់​ទុក​នូវ​ការ​រលឹក​ដឹង​គុណ​ក្នុង​ទឹក​ចិត្ត​ប្រ​ជា​ជន​ជា​និច្ច គឺ​ពលី​ដើម្បី​ប្រ​ទេ​ស​ជាតិ វៀត​ណា​ម​រុង​រឿង"។

ដើម្បី​សំ​ដែង​ការ​នឹក​រលឹក​ដឹង​គុណ​នៃ​ព្រះ​សង្ឃ​៤​ព្រះ​អង្គ​ បាន​ពលី​ជីវិត​យ៉ាង​អង់​អា​ច ក្លា​ហាន​នៅ​ថ្ងៃ​១០ ខែ​មិថុនា ឆ្នាំ​១៩៧៤ ព្រះ​សង្ឃ​ ពុទ្ធ​បរិស័ទ​បាន​រួម​វិភាគ​ទាន​ប្រាក់​កាស​ កម្លាំង​ពល​កម្ម​ កសាង​ចេតិយ តម្កល់​ធាតុ​ព្រះ​សង្ឃ​ពលី​៤​អង្គ​ ហើយ​ចេតិយ​នេះ​ត្រូវ​បាន​រដ្ឋ​ទទួល ស្គាល់​ជា​កេរ​ដំ​ណែល​ប្រ​វត្តិ​សាស្រ្ត​វប្ប​ធម៌​ថ្នាក់​ជាតិ៕

ថា​ញ់​ផុង​-​សេ​រី

 

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
លោក​ប៊ូយ​កុង​ឌឹក