13/05/2014 - 09:32

តាំងចិត្តនឹងននៅសមរភូមិមុខ

ដោយ​ស្មារ​តី​ម្ចាស់​ការ និង​ប្តេជ្ញា​ការ​ពារ​អធិប​តេយ្យ​ភាព​សន្តិ​សុខ​ព្រំ​ដែន​នៃ​មាតុ​ភូមិ កម្មា​ភិ​បាល យុទ្ធ​ជន កង​ទ័ព​ការ​ពារ​ព្រំ​ដែន​ខេត្ត​អាង​យ៉ាង  បាន​ពុះ​ពារ​រាល់​ការ​លំ​បាក​ទាំង​យប់ ទាំង​ថ្ងៃ​យាម​ល្បាត​រក្សា​រឹង​មាំ​នូវ​អធិប​តេយ្យ​ភាព​ បូរ​ណ​ភាព ទឹក​ដី​សន្តិ​សុខ​ន​យោ​បាយ​សណ្តាប់​ធ្នាប់​សុ​វត្ថិ​ភាព​សង្គម​។ល។

ញ្ជា​ការ​ដ្ឋាន​កង​ទ័ព​ការ​ពារ​ព្រំ​ដែន ទេីប​ទទួល​បណ័្ណ​សរ​សេី​ររបស់​នា​យក​រដ្ឋ​មន្រ្តី ​និង​បណ្ណ័​សរ​សេី​រចំ នួន​២​និង​ទង់​របស់​ក្រ​សួង​ការ​ពារ​ប្រ​ទេស​។

ខេត្ត​អាង​យ៉ាង​មាន​បន្ទាត់​ព្រំ​ដែន​ប្រ​វែង​ជិត​១០០​គ.ម ឆ្លង​កាត់​១៨​ឃុំ ទី​ប្រ​ជុំ​ជន​សង្កាត់​របស់​ស្រុក ក្រុង​ទាំង​៥ នៅ​តំ​បន់​ព្រំ​ដែន​និង​នៅ​ជាប់​ជា​មួយ​នឹង​ខេត្ត​២ នៃ​ព្រះ​រា​ជា​ណា​ចក្រ​កម្ពុ​ជា​នោះ​ គឺ​ខេត្ត​តា​កែវ​និង​ខេត្ត​កណ្តាល​។ ឋាន​រេ​ខា​នៃ​ខេត្ត​អាង​យ៉ាង មាន​ភាព​ស្មុគ​ស្មាញ​ដោយ​មាន​ព្រែក​ទន្លេ​ផង​និង​មាន​ភ្នំ​ផង​នៅ​វាល​រាប​មាន​ព្រែក​ទន្លេ​និង​ផ្លូវ​លំ​ជា​ច្រើន  ឆ្លង​ព្រំ​ដែន​ទៅ​មក​និង​មាន​ច្រក​អន្តរ​ជាតិ​២ នោះ​គឺ​ច្រក​អន្តរ​ជាតិ​វិញ​សឿង​និង​ច្រក​ទិញ​បៀង រីឯច្រក​ទ្វារ​ជាតិ​មាន​២ នោះ​គឺ​ច្រក​ទ្វារ​ជាតិ​ខាញ់​ប៊ិញ និង​ច្រក​វិញ​ហោយ​ដុង​។ ច្រក​ទ្វារ​ទាំង​នេះ  តែង​មាន​ភាព​ងាយ​ស្រួល​ក្នុង​ការ​ឆ្លង​ព្រំ​ដែន​ទៅ​មក​។  ដូច្នេះ​អាង​យ៉ាង គឺ​ជា​ខេត្ត​មួយ​ក្នុង​ចំ​ណោម​ខេត្ត​ទាំង​ឡាយ​ដែល​មាន​ច្រក​ផ្លូវ​សំ​ខាន់​ៗ បង្កល​ក្ខណៈ​ងាយ​ស្រួល​ក្នុង​ការ​ទំ​នាក់​ទំ​នង​សេដ្ឋ​កិច្ច ពា​ណិជ្ជ​កម្ម​រវាង​វៀត​ណាម​ជា មួយ​នឹង​ទី​ផ្សារ​កម្ពុជា និង​បណ្តា​ប្រ​ទេស​ក្នុង​តំ​បន់​។ ពិ​សេស​ចាប់​ពី​ពេល​មណ្ឌល​​សេដ្ឋ​​កិច្ច​នានា ត្រូវ​បាន​ដាក់​ឲ្យ​ប្រើ​ប្រាស់​ ខេត្ត​បាន​ទាក់​ទាញ​ជន​ បរ​ទេស​​ចូល​មក​ទស្សន​កិច្ច ទេសចរ​វិ​និ​យោគ​ទុន​ធ្វើ​អា​ជីវ​កម្ម​ជួញ​ដូរ​។ ដោយ​មាន​គោល​ន​យោ​បាយ​បើក​ចំ​ហស​មា​ហរ​ណកម្ម​និង​អភិ​វឌ្ឍ​របស់​ប្រ​ទេស​ជាតិ​ក្នុង​ដំ​ណាក់​កាល​ថ្មី ម្ល៉ោះ​ហើយ​ការ​ឆ្លង​ព្រំ​ដែន​ទៅ​មក​មាន​ភាព​ងាយ​ស្រួល​ជាង​។ ប៉ុន្តែ​ព្រម​ជា​មួយ​នោះ ការ​ត្រួត​ពិ​និត្យ​ និង​ការ​ការ​ពារ​ព្រំ​ដែន​របស់​កង​ទ័ព​ការ​ពារ​ព្រំ​ដែន ពី​មួយ​ថ្ងៃ​ទៅ​មួ​យ​ថ្ងៃ ត្រូវ​បាន​យក​ចិត្ត​ទុក​ដាក់​ជា​ពិ​សេស​។ ពី​ព្រោះ​ការ​បើក​ចំ​ហស​មា​ហរ​ណ កម្ម​ទៅ​ក្នុង​តំ​បន់​និង​អន្តរ​ជាតិ អំ​ពើ​ឧក្រិដ្ឋ​កម្ម​ក៏​កើត​មាន​តាម​នោះ​ដែរ កា​រប៉ះ​ពាល់​ដល់​សន្តិ​សុខ​ជាតិ​រត់​ពន្ធ​ក្លែង​បន្លំ​ពា​ណិជ្ជ​កម្ម ជួញ​ដូរ​មនុ​ស្ស ដឹក​ជញ្ជូន​គ្រឿង​ញៀន​ឆ្លង​ព្រំ​ដែន​។ល។ ដោយ​ប្រើ​នូវ​កល​ល្បិច​ដ៏ ប៉ិន​ប្រ​សប់​និង​គឃ្លើន​ ពិ​សេស​គឺ​ក្នុង​រដូវ​ទឹក​ជំ​នន់ រដូវ​ចុង​ឆ្នាំ​និង​ក្នុង​ឱ​កាស​បុណ្យ​ចូល​ឆ្នាំ​តេត​ជា​ដើម​។ 

រយៈ​ពេល​៥​ឆ្នាំ​កន្លង កម្មា​ភិ​បាល​យុទ្ធ​ជន​កង​ទ័ព​ការ​ពារ​ព្រំ​ដែន​ខេត្ត​អាង​យ៉ាង បាន​ផ្សព្វ​ផ្សាយ​ព្រម​ៗ​គ្នានូ​វ​វិ​ធាន​ការ​វិជ្ជា​ជីវៈ​ជា​ច្រើន ដើម្បី​បង្ការ​បង្ក្រាប​ឧក្រិដ្ឋ​កម្ម​នៅ​តាម​បន្ទាត់​ព្រំ​ដែន​របស់​ខេត្ត​។ កង​ទ័ព​ការ ពារ​ព្រំ​ដែន​ខេត្ត​អាង​យ៉ាង ឃាត់​ខ្លួន​វិនិច្ឆ័យ​បាន​ចំ​នួន​៧៤​ករណី​ ដោយ​មាន​មុខ​សញ្ញា​ដែល​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​សន្តិ​សុខ​ជាតិ​ចំ​នួន​១៨៣​នាក់។ ក្នុង​នោះ មាន​៨​ករណី​និង​មាន​មុខ​សញ្ញា​ប្រតិ​កិ​រិ​យា​និរ​ទេស​ជា​ជន​ជាតិ វៀត​ចំ​នួន១​៣នាក់។ ពិ​ន័យ​ព្រ​មាន​៣០​ករណី ដោយ​មាន​មុខ​សញ្ញា​ចំ​នួន​៩៦​នាក់ ពិ​ន័យ​ជា​ទឹក​ប្រាក់​៤១​ករណី​ដោយ​មាន​មុខ​សញ្ញា​ចំ​នួន​៨៧ នាក់ គិត​ជា​តម្លៃ​ទឹក​ប្រាក់​១៥២,៣​លាន​ដុង​។

ការ​ប្រ​យុទ្ធ​បង្ការ​បង្ក្រាបគ្រឿង​ញៀន កង​ទ័ព​ការ​ពារ​ព្រំ​ដែន​ខេត្ត​អាង​យ៉ាង បាន​សហ​ការ​ជា​មួយ​នឹង​សមត្ថ​កិច្ច​ផ្សព្វ​ផ្សាយ​អនុ​វត្ត​ចំ​នួន​៣៥ ផែន​ការ​ជំ​នាញ​១០​ផែន​ការ​ចំ​ណុច​ខ្ពស់​វាយ​សម្រុក​ឧក្រិដ្ឋ​កម្ម តាម​ព្រំដែន បង្កើត​ក្រុម​សើុ​បអង្កេត​ករណី​ពិ​សេស​៩​ក្រុម ចាប់​ឃាត់​ខ្លួន សើុប​អង្កេត​វិ​និច្ឆ័យ​៥.៨០០​ករណី ដោយ​មាន​មុខ​សញ្ញា​ចំ​នួន​៦.២០០​នាក់ វត្ថុ​តាង​រឹប​អូស​មាន​ដូច​ជាៈ គ្រឿង​ញៀន​គ្រាប់​ចំ​នួន​៤៣៧,៨​ក្រាម ហេ​រ៉ូ​អ៊ីន​ ១៧,២​ក្រាម​ប្រាក់​ដុល្លារ​អា​មេ​រិក​៣.៥០០​USD ប្រាក់​ដុង​៨,៥​លាន​ដុង និង​ដំ​ណើរ​ការ​ធ្វើ​តេស្ត​ជា​បន្ទាន់​មុខ​សញ្ញា​ញៀន​គ្រឿង​ញៀន ១៤៧​លើក​នាក់  បញ្ជូន​ទៅ​កាន់​មជ្ឈ​មណ្ឌល​ផ្តាច់​ញៀន និង​បញ្ជូន​ទៅ​សភា​អយ្យ​ការ​ប្តឹង​១០៧​ករណី មាន​មុខ​សញ្ញា​២០០​នាក់​ពិ​ន័យ​រដ្ឋ​បាល​២.២​២៩​ករណី មាន​មុខ​សញ្ញា​២.៣៩៥​នាក់ គិត​ជា​តម្លៃ​ទឹក​ប្រាក់​៧ពាន់ លាន​ដុង​។

ជា​គំ​រូ គឺ​កង​ទ័ព​ការ​ពារ​ព្រំ​ដែន​ខេត្ត​អាង​យ៉ាង បាន​អនុ​វត្ត​ករណី​ពិ​សេស​៧១៥​ដោយ​ជោគ​ជ័យ​។ នោះ​គឺ​ជា​ករណី​ពិ​សេស​ដ៏​ធំ​បំ​ផុត​មិន​ធ្លាប់​មាន​​តាំង​ពី​មុន មុខ​សញ្ញា​មាន​ចិត្ត​ប្រ​ថុយ​ប្រ​ថាន​ ប្រ​ព្រឹត្ត​តាម​អំ​ពើ​ចិត្ត​។ ជាក់​ស្តែង​កាល​ពី​ថ្ងៃ​ទី​២៣ ខែ​ឆ្នូ ឆ្នាំ​២០១៣ ក្រុម​ត្រួត​ពិ​និត្យ​នៃ​ប៉ុស្តិ៍​ការ​ពារ​ច្រក​អន្តរ​ជាតិ​ឡុង​ប៊ិញ​ខេត្ត​អាង​យ៉ាង​ បាន​ប្រ​ទះ​ឃើញ​និង​ចាប់​ឃាត់​ខ្លួន​មុខ​សញ្ញា​ម្នាក់ ប្រ​ព្រឹត្ត​ល្មើស​ដឹក​ជញ្ជូន​គ្រឿង​ញៀន​ឆ្លង​ព្រំ​ដែន​។ វត្ថុ​តាង​រឹប​អូស​រួម​មាន ហេ​រ៉ូ​អ៊ីន​២,៥​កញ្ចប់​ទម្ងន់​៩១៤,៥៦​ក្រាម; ប្រាក់​ដុង​៦,២​លាន​ដុង ប្រាក់​ដុល្លារ​អា​មេ​រិក​៩៤២USD;​ ប្រាក់​កម្ពុ​ជា ១០១.០០០​រៀល; ប្រាក់​ម៉ា​ឡេ​ស៊ី​២.១០៧​រឹង​ហ្គិត ប្រាក់​ថៃ​១០.០៣០​បាត​ប្រាក់​កូរ៉េ ៥.០០០​វ៉ុន​និង​ទូរ​សព័្ទ​៣​គ្រឿង​ឆ្លង​កាត់​ការ​ប្រើ​ប្រាស់​រួច​ហើយ​។

ក្នុង​ការ​បង្ការ​បង្ក្រាប​ការ​រត់​ពន្ធ ក្លែង​បន្លំ​ពា​ណិជ្ជ​កម្ម កង​ទ័ព​ការ​ពារ​ព្រំ​ដែន​ខេត្ត​អាង​យ៉ាង​បាន​សហ​ការ​ជា​មួយ​នឹង​នគរ​បាល​ពន្ធ​គយ រដ្ឋ​អំ​ណាច បណ្តា​គណៈ​ ផ្នែក ​និង​អង្គ​ការ​ម​ហា​ជន​នា​នា ជំ​រុញ​យ៉ាង​ខ្លាំង​ក្លា​នូវ​ការ​ផ្សព្វ​ផ្សាយ ចលនា​ម​ហា​ជន កុំ​គប្បី​ចូល​ដៃ​ចូល​ជើង​ក្នុង​ការ​រត់​គយ និង​អនុ​វត្ត​នូវ​វិ​ធាន​ការ​ជា​ច្រើន សំ​ដៅ​កាត់​បន្ថយ​ស្ថាន​ភាព​រត់​គយ​ឆ្លង​ព្រំ​ដែន​។ រយៈ​ពេល​៥​ឆ្នាំ​កន្លង កម្លាំង​សមត្ថ​កិច្ច​បាន​ប្រ​ទះឃើ​ញ​និង​ចាប់​ឃាត់​ខ្លួន​២.៧១២​ករណី ទំ​និញ​គិត​ជា​តម្លៃ​ទឹក​ប្រាក់​ជាង​៥០​ពាន់​លាន​ដុង រឹប​អូស​ទឹក​ប្រាក់​ចំ​នួន​១៥.០០០USD​។ តួ​យ៉ាង​ដូច​ជា​ករណី កង​ទ័ព​ការ​ពារ​ព្រំ​ដែន សហ​ការ​ជា​មួយ​នឹង​នគរ​បាល​ពន្ធ​គយចា​ប់​ឃាត់​ខ្លួន​ ជន​​ដឹក​​ជញ្ជូន​មាស​ចំ​នួន​៤.៥៥០​ក្រាម គិត​ជា​តម្លៃ​ទឹក​ប្រាក់​ជាង២​ពាន់​លាន​ដុង​។ ពិ​សេស​ករណី​កង​ទ័ព​ការ​ពារ​ព្រំ​ដែន​ខេត្ត​អាង​យ៉ាង ចាប់​ឃាត់​ខ្លួន​៣១២​ករណី ដោយ​មាន​មុខ​សញ្ញា​៣១៦​នាក់ ទំ​និញ​គិត​ជា​តម្លៃ​ទឹក​ប្រាក់​ជាង​៩​ពាន់​លាន​ដុង ប្រាក់​ដុល្លា​រអា​មេ​រិក​៦.០០០​USD​ និង​ទំ​និញ​នា​នា​ទូ​ទាត់​ជា​ប្រាក់​ជាង​៥ពាន់​លាន​ដុង​។

"សម្រេច​បាន​ស្នា​ដៃ​ទាំ​ង​នោះ គឺ​អា​ស្រ័យ​ដោយ​គណៈ​កម្មា​ធិ​ការ​បក្ស បញ្ជា​ការ​ដ្ឋាន​កង​ទ័ព​ការ​ពា​រ​ព្រំ​ដែន​ខេត្ត​អាង​យ៉ាង​ បាន​ច្បាម​កិច្ច​ចង្អុល​ការ​របស់​ថ្នាក់​លើ និង​ភាព​ជាក់​ស្តែង​នៃ​ភូមិ​សាស្រ្ត​កសាង​ផ្សព្វ​ផ្សាយ​ អនុ​វត្ត​ផែន​ការ​វិធាន​ការ​បង្ការ​បង្ក្រាបរក្សា​អធិ​ប​តេយ្យ​ភាព សន្តិ​សុខ​ព្រំ​ដែន និង​ធានា​សណ្តាប់​ធ្នាប់​សុ​វត្ថិ​ភាព​សង្គម​នៅ​តំ​បន់​ព្រំ​ដែន​ប្រ​កប​ដោយ​ប្រ​សិទ្ធ​ភាព​។ ម្យ៉ាង​ទៀត​ស្នា​ដៃ​នោះ គឺ​អា​ស្រ័យ​ដោយ​ការ​សាម​គ្គី​ក្នុង​ផ្ទៃ​ក្នុង​អង្គ​ភាព និង​សាមគ្គី​ភាព​រវាង​កង​ទ័ព​និង​ប្រ​ជា​ជន​សហ​ប្រតិ​បត្តិ​ការ​យ៉ាង​ជិត​ស្និទ្ធ​ជា​មួយ​នឹង​កម្លាំង​សមត្ថ​កិច្ច​នៅ​តំ​បន់​ព្រំ​ដែន​" វរ​សេនីយ៍​ឯក​ហ្វិញ​វាំុ​ង​តៀង ប្រ​ធាន​បញ្ជា​ការ​ដ្ឋាន​កង​ទ័ព​ការ​ពា​រ​ព្រំ​ដែន ខេត្ត​អាង​យ៉ាង ឲ្យ​ដឹង​ដូច្នេះ​៕

កុង​ម៉ាវ​-ហ្វិញ​វាំុង​តៀង​ (ទី​ភ្នាក់​ងារ​សារ​ពត៌​មាន​វៀត​ណាម​)-លី​សៀប

ចែករំលែកអត្ថបទ