06/05/2014 - 09:24

បង្កើនការបង្ការប្រឆាំង ឧក្រិដ្ឋកម្មនិងបាបគ្រោះសង្កម

 នោះ​គឺ​យោ​បល់​ចង្អុល​ការ​របស់​លោក​ង្វៀង​តៀង​ហាយ អនុ​ប្រ​ធានគណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ខេត្ត ប្រ​ធាន​គណៈ​ចង្អុល​ការ បង្ការ​ប្រ​ឆាំង​ឧក្រិដ្ឋ​កម្ម និង​បាប​គ្រោះ​សង្គម​កសាង​ការ​ចលនា​ទូ​ទាំង​ប្រ​ជា​ជន​ការ ពារ​សន្តិ​សុខ​មាតុ​ភូមិ​ខេត្ត​កា​ម៉ាវ នៅ​សន្និ​បាត​ផ្សព្វ​ផ្សាយ​ការ​ងារ​បង្ការ​ប្រ​ឆាំង​ឧក្រិដ្ឋ​កម្ម បាប​គ្រោះ​សង្គម និង​កសាង​ចលនា​ទូ​ទាំង​ប្រ​ជា​ជន​ការ​ពារ​សន្តិ​សុខ​មាតុ​ភូមិ​ឆ្នាំ​២០១៤​។

នគរ​បាល​ខេត្ត​កាម៉ាវ​ ចូល​រួម​ជា​មួយនឹង​អង្គ​​កា​រ​ម​ហា ជន​ជួប​សំ​ណេះសំ​ណាល​នឹ​ង​ប្រ​ជា​ជន​  ដេីម្បី​បង្កា ​ឧក្រិដ្ឋ​​ក​ម្ម​ បាប់​គ្រោះ​សង្គម​។

ទោះ​បី​បណ្តា​ថ្នាក់​បណ្តា​ផ្នែក​ភូមិ​ភាគ មាន​ការ​ខ្នះ​ខ្នែង​យ៉ាង​ច្រើន​ក្នុង​ការ​ត​ស៊ូ​បង្ការ​បង្រ្កាប​ឧក្រិដ្ឋ​កម្ម​គ្រប់​ប្រ​ភេទ ប៉ុន្តែ​សង្កេត​រួម​ករណី​ឧក្រិដ្ឋ​កម្ម​ឆ្នាំ២​០១៣ នៅ​តែ​កើន​ឡើង​ច្រើន​ជាង ​បើ​​ប្រៀ​ប​ធៀប​ជា​មួយ​ឆ្នាំ​២០​១២​។ ជាក់​ស្តែង​បំ​ផុត គឺ​ករណី​ប្រ​ព្រឹត្ត​បំ​ពាន​ច្បាប់​ព្រហ្ម​ទណ្ឌ​មួយ​ចំ នួន​ត្រូវ​បាន​ប្រ​ទះ​ឃើញ​និង​វិនិច្ឆ័យ​រួច​រាល់​ក្នុង​ឆ្នាំ២​០១៣​ ចំ​នួន​៦៣៤​ករណី ដោយ​មាន​ការ​ជាប់​ពាក់​ព័ន្ធ​នឹង​មុខ​សញ្ញា​ចំ​នួន​៨២៣​នាក់ កើន​៥២​ករណី បើ​ប្រៀប​ធៀប​នឹង​ឆ្នាំ​មុន​ឧក្រិដ្ឋ​កម្ម​ខាង​គ្រឿង​ញៀន​ត្រូវ​បាន​ប្រ​ទះឃើ​ញ​ និង​វិនិច្ឆ័យ​រួច​រាល់​ចំនួន​១៨២​ករណី ដោយ​មាន​ការ​ពាក់​​ព័ន្ធ​ដល់​មុខ​សញ្ញា​ចំ​នួន​២៨៦​នាក់​។ វត្ថុ​តាង​ត្រូវ​បាន​ដក​ហូត​រួម​មាន​ heroin​ជាង​៤៣​ក្រាម​និង​កញ្ឆា​ជាង​២​គី​ឡូ​ក្រាម​។ នៅ​ឆ្នាំ​២០១៣ ដ​ដែល ក៏​កើត​មាន​ករណី​ប្រ​ព្រឹត្ត​ល្មើស​ខាង​សេដ្ឋ​កិច្ច​ចំ​នួន​១៤៦ ដោយ​មាន​ការ​ជាប់​ពាក់​ព័ន្ធ​នឹង​មុខ​សញ្ញា​ចំ​នួន​១៥០​នាក់ កើន​៤៣​ករណី បើ​ប្រៀប​ធៀប​នឹង​ឆ្នាំ​២០១២ មាន​ករណី​ចំ​នួន​១៧៣​ប្រ​ព្រឹត្ត​ល្មើស​ខាង​បរិ​ស្ថាន ដែល​ស្ថា​ប័ន​សមត្ថ​កិច្ច​ប្រ​ទះ​ឃើញ រួច​បាន​វិនិច្ឆ័យ​ទាន់​ពេល និង​ពិ​ន័យ រដ្ឋ​បាល​ជាង​៥០០​លាន​ដុង​។ 

យោង​តាម​វរសេនីយ៍​ឯក​ង្វៀង​វាំុ​ង​តឺយ នា​យក​នគរ​បាល​ខេត្ត​កា​ម៉ាវ ស្ថាន​ភាព​ឧក្រិដ្ឋ​កម្ម និង​បាប​គ្រោះ​សង្គម​មាន​ការ​ប្រ​ព្រឹត្ត​ឡើង​យ៉ាង​ស្មុគ​ស្មាញ​និង​បង្កើន​ចំ​នួន​ករណី គឺ​​អា​ស្រ័យ​ដោយស​កម្ម​ភាព​ផ្សព្វ ផ្សាយ​ត្រួត​ពិ​និត្យ​ដាស់​តឿន​ក្រើន​រំ​លឹក​មិន​ទាន់​ពេល ការ​ចលនា​ទូ​ទាំង​ប្រ​ជា​ជន​ចូល​រួម​បង្ការ​បង្រ្កាប​ឧក្រិដ្ឋ​កម្ម​មិន​ទាន់​រវាស​រវៃ ច្នៃ​ប្រ​តិដ្ឋ​។ រូប​ភាព​វិ​ធី​សាស្រ្ត​បង្ការ​បង្រ្កាប់​មិន​ទាន់​ស្រប និង​ស្ថាន​ភាព​ជាក់​ស្តែង​នៅ រាល់​ភូមិ​ភាគ​រាល់​មុខ​សញ្ញា។​ល​។

យើង​ខ្ញុំ​បាន​ចលនា​ទាំង​ប្រ​ព័ន្ធ​ន​យោ​បាយ និង​ប្រ​ជា​ជន​ចូល​រួម​បង្ការ​នូវ​រាល់​ឧក្រិដ្ឋ​កម្ម​។ នេះ​គឺ​ជា​ជោគ​ជ័យ​ដ៏​ធំ ប៉ុន្តែ​ដើម្បី​រុញ​ច្រាន​ឲ្យ​ថយ ក្រោយ​ប្រ​ភេទ​ឧក្រិដ្ឋ​កម្ម នោះ​គឺ​ជា​រឿង​មួយ​ផ្សេង​ដោយ​ឡែក​។ បើ​ចង់ ឲ្យ​មាន​ការ​ផ្លាស់​ប្តូរ​ឆាប់​រហ័ស គឺ​ត្រូវ​ផ្លាស់​ប្តូរ​បណ្តា​រូប​ភាព​ផ្សព្វ​ផ្សាយ ហើយ​ត្រូវ​តែ​រវៀស​រ​វៃក្នុង​វិជ្ជា​ជីវៈ​លោក​វរ​សេនីយ៍​ឯក​ង្វៀង​វាំុង​តឺយ ឲ្យ​ដឹង​ដូច្នេះ។ យោង​តាម​វរសេនីយ៍​ឯក​ង្វៀង​វាំុ​ងតឺយ លក្ខណៈ​ដោយ​ឡែក​របស់​ខេត្ត​កា​ម៉ា​វ គឺ​តំ​បន់​ព្រែក​ទន្លេ​ភូមិ​សាស្រ្ត​ធំទូ​លាយ​ថែម​ទាំង​មាន​ជន​ជាតិ​ភាគ​តិច​រស់​នៅ​កុះក​រ ម្ល៉ោះ​ហើយ​ការ​ចាំ​បាច់​ត្រូវ​តែ​ចលនា​ឲ្យ​បាន​នូវ​ការ​ចូល​រួម​របស់​សហ​គមន៍​បណ្តា​ជន​ជាតិ​ក្នុង​ការ​បង្ការ​បង្រ្កាប ឧក្រិដ្ឋ​កម្ម​គ្រប់​ប្រ​ភេទ​។ "និ​យាយ​ថា​ចូល​រួម​តែ​មិន​ចាំបា​ច់​ព័ទ្ធ​ចាប់​ឧក្រិដ្ឋ​ជន​ដោយ​ផ្ទាល់​ទាំង​អស់​នោះ​ទេ គឺ​គ្រាន់​តែ​ត្រូវ​ការ​នូវ​ពត៌​មាន​បរិ​ហា​យ៉ាង​ស​កម្ម ឬ​ក៏​ស​កម្ម​ភាព​ផ្សព្វ​ផ្សាយ​ដើម្បី​ជន​រួម​ជាតិ​និង​បណ្តា​ជន​ជាតិ​ភាគ​តិច​ចៀស​ឲ្យ​ឆ្ងាយ​ពី​បាប​គ្រោះ​សង្គម អប់​រំ​និង​ចិញ្ចឹម​កូន​ចៅ​ឲ្យ​ជា​មនុស្ស​ល្អ​ក្នុង​សង្គម​។ល។ គឺ​ត្រូវ​មាន​ការ​គាំ​ទ្រ​ដោយ​ពេញ ទំ​ហឹង​ពី​សំ​ណាក់​អ្នក​មុខ​អ្នក​ការ​សាសនា អ្នក​មាន​ប្រ​ជា​ប្រិយ​ភាព​ក្នុង​ចំ​ណុះ​ជើង​វត្ត"លោក​វរសេនីយ៍​ឯក​តឺ​យបាន​បញ្ជាក់​ដូច្នេះ​។

​យោង​តាមលោ​ក​ង្វៀង​តៀង​ហាយ ផ្នែក​សមត្ថ​កិច្ច​គ្រប់​លំ​ដាប់​ថ្នាក់​នៅ​ខេត្ត​កា​ម៉ាវ គប្បី​ដំ​ណើរ​ការ​រៀប​ចំ​ឡើង​វិញ​ឲ្យ​បាន​រឹង​មាំ​នូវ​គណៈ​ចង្អុល​ការ​បង្ការ​បង្រ្កាប​ឧក្រិដ្ឋ​កម្ម និង​បាប​គ្រោះ​សង្គម​និង​ជំ​រុញ​ឲ្យ​បាន ស​កម្ម​ជាង​ទៀត​នូវ​ការ​ចលនា​ទូទាំ​ង​ប្រ​ជា​ជន ចូល​រួម​ការ​ពារ​សន្តិ​សុខ មាតុ​ភូមិ​រី​ឯកង​កម្លាំង​ទទួល​បន្ទុក​គប្បី​ជំ​រុញ​យ៉ាង​ឆាប់​រហ័ស​នូវ​ដំ​ណើរ​ការ​ស៊ើប​បអង្កេត​បណ្តា​សំ​ណុំ​រឿង​ដែល​នៅ​សល់​និង​អូស​អន្លាយ ដើម្បី​បង្ក​ក្តី​ទុក​ចិត្ត​និង​ជា​ទី​បង្អែក​សម្រាប់​ប្រ​ជា​ជន បណ្តា​ផ្នែក​សមត្ថ​កិច្ច ធ្វើ​សេ​នា​ធិ​ការ​និង​អនុ​វត្ត​ឲ្យ​បាន​ល្អ​នូវ​បណ្តា​បទ​បញ្ជា​របស់​មជ្ឈិម អំ​ពី​ការ​បង្ការ​បង្រ្កាប​ស្រ្តី​រក​ស៊ី​ផ្លូវ​ភេទ  ផ្តាច់​គ្រឿង​ញៀន លើក​កម្ពស់​ជាង​ទៀត​ នូវ​ប្រ​សិទ្ធ​ភាព​ការ​ងារ​ពិ​និត្យ​ព្យា​បាល​ជំ​ងឺ​ជូន​អ្នក​ផ្តាច់​គ្រឿង​ញៀន ស្រ្តី​រក​ស៊ី​ផ្លូវ​ភេទ​ជំ​រុញ​ការ​ងារ​បង្ការ​បង្រ្កាប​គ្រឿង​ញៀន​ក្នុង​សិស្ស​សាលា​។ល។

លោក​ង្វៀង​តៀង​ហាយ មាន​ការ​យក​ចិត្ត​ទុក​ដាក់​ចំ​ពោះ​តំ​បន់​មាន​​ជន​រួម​ជាតិ​ជាជន​ជាតិ​ភាគ​តិច​រស់​នៅ​កុះក​រ គណៈ​កម្មា​ធិ​ការ​បក្ស រដ្ឋ​អំ​ណាច់​គ្រប់​លំ​ដាប់​ថ្នាក់ អង្គ​ការ​ម​ហា​ជន​ត្រូវ​ទំ​នាក់​ទំ​នង​និង​ធ្វើ​កិច្ចសហ​ការ​ជិត​ស្និទ្ធ​ជា​មួយ​នឹង​ម​ហា​ជន ប្រ​ជា​ជន ពិ​សេស​គឺ​ព្រះ​សង្ឃ គណៈ​កម្ម​ការ​ អា​ចារ្យ​វត្ត បណ្តា​អ្នក​មាន​​ប្រ​ជា​ប្រិយ​ភាព​ក្នុង​តំ​បន់​ជន​ជាតិ​ភាគ​តិច​។ ពី​ព្រោះ​ទាំង​នេះ​ជា​អ្នក​មាន​ឋានៈ​មាន​ប្រ​ជា​ប្រិយ​ភាព​ក្នុង​ជន​ជាតិ​ភាគ​តិច ប្រ​សិន​បើ​បាន​អ្នក​ទាំង​នោះ​ចូល​រួម​ដោយ​ស្មោះ​ស្ម័គ្រ​ការ​ងារ ផ្សព្វ​ផ្សាយ​ចលនា​ប្រជា​ជន កម្ចាត់​បាប​គ្រោះ​សង្គម​នឹង​នាំ​មក​នូវ​ប្រ​សិទ្ធ​​ភា​ព​ជាក់​ស្តែង​និង​ឆាប់​រហ័ស​ជា​ពុំ​ខាន​៕

ហឺវ​តុង​-សឺន​ម៉ា​ល័យ​

 

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
លោ​ក​ង្វៀង​តៀង​ហាយ