មហាសាមគ្គីជនជាតិ ភូមិស្រុកផ្លាស់ថ្មី

30/12/2013 - 15:53

គៀងយ៉ាង យកចិត្តទុកដាក់ពង្រីកបក្ខជនជាជនជាតិខ្មែរ

​ហ្គក្វាវជាស្រុកមួយនៅខេត្តគៀងយ៉ាង មានជនរួមជាតិខ្មែររស់នៅ ៩.៨២៦/៣២.៩៤០ (ស្រូបអត្រាជាង៣១%) ប្រមូលផ្ដុំនៅឃុំ ទាំងឡាយ ដូចឌិនអាង ឌិនហ្វា ធ្វីលេវ ថើយក្វាង វិញភឿកB ។ល។ នៅទីនេះ បក្ខជនជាជនជាតិខ្មែរគឺជា"កម្លាំងស្នូល" ក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមកិច្ច​នៅលើភូមិសាស្រ្ត ។ 


ស្ពានកីហ្គងឃុំធ្វីលីវ (ហ្គវ៉ាវ) បានកសាងតាមគោល លំនាំរដ្ឋនិងប្រជាជនធ្វើរួម 

 

ប៉ុន្មានឆ្នាំកន្លង  ការងារពង្រីកបក្ខជន​និយាយរួមនិងបក្ខជន ជាជន ជាតិខ្មែរនិយាយដោយឡែក បានគណៈអចិន្រ្តៃយ៍នៃគណៈកម្មាធិការ បក្ស ស្រុកហ្គក្វាវ និងគណៈកម្មាធិការបក្សគ្រប់លំដាប់ថ្នាក់យកចិត្តទុក ដាក់ចង្អុលការ។ លោកវ៉វាំុងទ្រិញ អនុលេខាប្រចាំការនៃគណៈកម្មា​ធិ​ការបក្សស្រុកហ្គក្វាវ ឲ្យដឹងៈ ដើម្បីអនុវត្តបានល្អនូវការងារពង្រីកបក្ខ ជនជាជនជាតិខ្មែរ គណៈអចិន្រ្តៃយ៍នៃគណៈកម្មាធិការបក្សស្រុកបាន ដាក់ចេញផែនការ៤៧ ដើម្បីធ្វើឲ្យទៅជាភាពជាក់ស្ដែងនូវបទបញ្ជា ០៧ របស់គណៈកម្មាធិការបក្សខេត្តគៀងយ៉ាង និងកសាងផែនការ លេខ១៤ ស្ដីអំពីការងារពង្រីកបក្ខជនដំណាក់កាល២០១០-២០១៥ ។ ឆ្លងតាម រយៈនោះ ខេត្ត​បាន​ចង្អុល​ការ​ដល់​គណៈ​ចាត់​តាំង​នៃ​គណៈ​កម្មា​ធិ​ការ​បក្ស​ស្រុក​សហ​ការ​ជាមួយ នឹងគណៈកម្មាធិការបក្សគ្រប់លំដាប់ ថ្នាក់ កសាង​គម្រោង​ការបង្ក​ប្រភព​ពង្រីក​បក្ខជន​និង​បែង​ចែក​ផែន​ការ​សម្រាប់ឆ្នាំនីមួយៗ ក្នុងនោះគប្បីយកចិត្តទុកដាក់ដល់កងជួរកម្មាភិ បាលជនជាតិខ្មែរដែល បច្ចុប្បន្នកំពុងបំពេញការងារនៅតាមភូមិឃុំ។ អាស្រ័យហេតុនោះ ចំនួនបក្ខជនជាជនជាតិខ្មែរកើនឡើងជាលំដាប់។ នៅឆ្នាំ២០០៩ ទូទាំងស្រុកមានបក្ខជនជាជនជាតិខ្មែរ២៧៧សមមិត្ត មកទល់ពេលនេះ ចំនួនបក្ខជនជាជនជាតិខ្មែរមាន​៥០៨សមមិត្ត ។  

កងជួរកម្មាភិបាលជនជាតិខ្មែរ មានអត្រាខ្ពស់បង្គួរនៅតំបន់នានា ដែលមានជនរួមជាតិខ្មែររស់នៅកុះករ។ កម្មា​ភិ​បាល​ទាំងនោះបានផ្សព្វ ផ្សាយដោយផ្ទាល់នូវគោលការណ៍ គោលនយោបាយរបស់បក្សនិង ច្បាប់របស់រដ្ឋដល់ប្រជាជន។ ឆ្លងតាមរយៈនោះ ប្រជាជនមានជំនឿ ទុកចិត្តទៅលើការដឹកនាំរបស់បក្ស ព្រួតកម្លាំងរួមចំណែកកសាងភូមិ ស្រុកពីមួយថ្ងៃទៅមួយថ្ងៃកាន់តែរីកចម្រើន។ ព្រមជាមួយនឹងការស្ម័គ្រ ចិត្ត ខ្នះខ្នែងនៃកម្មាភិបាលបក្ខជនជាជនជាតិខ្មែរនៅលើភូមិសាស្រ្ត ប៉ុន្មានឆ្នាំកន្លង បណ្ដាកម្មវិធីគោលដៅជាតិ សម្រាប់ឃុំលំបាកពិសេស ដែលមានជនជាតិភាគតិចរស់នៅកុះករ ក៏បានយកចិត្តទុកដាក់វិនិ យោគទុន។ កម្មវិធី១៣៥ ដំណាក់កាល២ បានវិនិយោគទុនឲ្យឃុំទាំង ៣ គឺឌិនអាង ឌិនហ្វានិងថើយក្វាង ដោយសរុបថវិកា​៩​ពាន់លានដុង ដើម្បីកសាងផ្លូវគមនាគមន៍ជនបទរួមចំណែកបង្កភាពផ្លាស់ថ្មីនៅស្រុក   តំបន់ជ្រៅ ហ្គក្វាវ ។

តាមប្រសាសន៍លោកស្រីផាមធីវ៉ា ប្រធានគណៈប្រជាចលនាស្រុក ហ្គក្វាវឆ្លងតាមរយៈការចលនានិងការអនុវត្តន៍លក្ខន្តិកៈប្រជាធិបតេយ្យ  នៅមូលដ្ឋាន ការយល់ដឹងរបស់គណៈកម្មាធិការបក្សគ្រប់លំដាប់ថ្នាក់ រដ្ឋអំណាច រណសិរ្ស អង្គការមហាជននានា និងប្រជាជនពីមួយថ្ងៃទៅ មួយថ្ងៃកាន់តែបានលើកកម្ពស់។ ការអនុវត្តន៍គោលលំនាំ "ប្រជាជន ដឹង ប្រជាជនប្រឹក្សា ប្រជាជនធ្វើ ប្រជាជនពិនិត្យ" បានធ្វើឲ្យមានការ ប្ដូរផ្លាស់យ៉ាងសកម្ម បង្កលក្ខណសម្បត្តិឲ្យប្រជាជន សង្កេតការនិងពិ និត្យដោយផ្ទាល់នូវការដឹកនាំរបស់រដ្ឋអំណាច។ អាស្រ័យហេតុនោះ ក្នុងរយៈកាល៣ឆ្នាំកន្លង នៅលើភូមិសាស្រ្តស្រុកហ្គក្វាវ កសាងបាន ស្ពានគមនាគមន៍ជនបទចំនួន១១៣ខ្សែ ដោយសរុបតម្លៃជាង៧,៦ពាន់ លានដុង ក្នុងនោះប្រជាជនរួមវិភាគទាន៦,៣ពាន់លានដុង; កសាងផ្លូវ ១៨១,៤គីឡូម៉ែត្រ សម្រេចជាស្ថាពរដោយប្រើថវិកាជាង៦៧ពាន់លាន ដុង ក្នុងនោះប្រជាជនរួមវិភាគទាន២៥,៥ពាន់លានដុង។ ជីកស្ដារសំ ណង់ធារាសាស្រ្តតូចធំចំនួន​១០៣ខ្សែ ដោយប្រើថវិកាជាង២៦​ពាន់​លានដុង ក្នុងនោះប្រជាជនរួមវិភាគទាន​១,២៥​ពាន់លានដុង។ល។ ពិ​សេសបណ្ដាអ្នកមុខអ្នកការសាសនា និងអ្នកមានប្រជាប្រិយភាពក្នុងតំ បន់ជនជាតិរបស់ស្រុក បានចលនាបណ្ដាអង្គភាព បុគ្គលឧបត្ថម្ភប្រាក់ បានជាងពាន់លានដុង សម្រាប់កសាងស្ពានបេតុង១៦ខ្សែ ផ្លូវបេតុង ៣.០០០ម៉ែត្រ ផ្ទះមហាសាមគ្គី១២ខ្នងនិងខួងអណ្ដូងស្នប់បាន៣១ ។ល។

ការផ្ដុំកម្លាំងអភិវឌ្ឍប្រភពធនធានមនុស្ស និងការយកចិត្តទុកដាក់ ពង្រីកបក្ខជនជាជនជាតិខ្មែរ នៅលើភូមិសាស្រ្តបានរួមចំណែកធ្វើឲ្យ ជីវភាពសម្ភារៈ និងស្មារតីរបស់ជនរួមជាតិពីមួយថ្ងៃទៅមួយថ្ងៃកាន់តែ បានលើកស្ទួយអត្រាគ្រួសារក្រីក្រក្នុងតំបន់ជនរួមជាតិខ្មែរ កាត់បន្ថយ នៅត្រឹម១៤% ៕

ឡេស៊ាង-ពេជ្រសឿន

 

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
ស្ពានកីហ្គង