ក្នុងអំឡុងចិនបោះរន្ទាខួង HD ៩៨១ ខុសច្បាប់ក្នុងដែនឯកសិទ្ធិសេដ្ឋកិច្ច និងខ្ពង់រាបសមុទ្ររបស់វៀតណាម ទឹកចិត្តរបស់ជនរួមជាតិខ្មែរនៅខេត្ត បាកលីវ ប្រៀបបាននឹង "រលករំជួល"។ ចំពោះជនរួមជាតិខ្មែរ កោះស មុទ្រវៀតណាមប្រៀបដូចចំណែកមួយនៃជីវភាពរបស់ខ្លួន។
នេសាទករបាកលីវតែងអង់អាចចេញនេសាទច្បាម សមុទ្រ។
ព្រះតេជព្រះគុណតាំងសាវង្ស ព្រះចៅអធិការវត្តបុប្ផារាម ភូមិកៃយ៉ា ឃុំហឹងហោយ ស្រុកវិញឡើយ មានព្រះថេរដីកាៈ ឲ្យតែមានឱកាសជួប ជុំអ្វីមួយ ពុទ្ធបរិស័ទនៅទីនេះតែងឆ្លៀតឱកាស និយាយជជែកគ្នាពីកោះ សមុទ្រ។ មុននេះប៉ុន្មានថ្ងៃ អាត្មាភាពក៏បានរួមវិភាគទានជាទឹកប្រាក់ជំ នួយដល់កម្លាំងដែលកំពុងការពារអធិបតេយ្យភាព កោះសមុទ្ររបស់ មាតុភូមិ។
យោងតាមកិច្ចចង្អុលការរបស់ព្រះឧបជ្ឈាយ៍លីសាមុត ប្រធានសមា គមព្រះសង្ឃស្នេហាជាតិខេត្ត វត្តក្នុងទូទាំងខេត្តតែងផ្សព្វផ្សាយអំពីកោះ សមុទ្រដល់ព្រះសង្ឃនិងពុទ្ធបរិស័ទនាឱកាសថ្ងៃសីលឬក៏ថ្ងៃបុណ្យទាន ។ ពិសេសគឺនិយាយច្បាស់នូវទង្វើក្រអឹតក្រទមរបស់ចិន មិនខ្លាចច្បាប់ អន្តរជាតិហា៊នបំពានអធិបតេយ្យភាពតំបន់សមុទ្ររបស់វៀតណាម ។ ការផ្សព្វផ្សាយនេះ ដើម្បីពង្រីកទឹកចិត្តស្នេហាជាតិនិងជួយឲ្យជនរួម ជាតិលើកកម្ពស់ភារកិច្ចរបស់ខ្លួនជាងទៀត ចំពោះកោះសមុទ្ររបស់ មាតុភូមិ។
លោកហ្វិញមើយនៅភូមិ៤ ទីប្រជុំជនយ៉ារ៉ាយជាបក្ខជននិងជាអ្នកមាន ប្រជាប្រិយភាពក្នុងជនជាតិភាគតិច ឲ្យដឹងៈ អ្នកមានប្រជាប្រិយភាព ក្នុងជនជាតិភាគតិចមានការផ្ទុះកំហឹង សំណូមពរឲ្យចិនត្រូវតែបពា្ឈប់ ភ្លាមនូវអំពើបំពានច្បាប់ និងអំពើប្រាសចាកមិត្តភាពរវាងប្រជាជនទាំង ពីរដែលភាគីទាំងពីរបានពូនជ្រុំ។ ទន្ទឹមនឹងនោះ យើងខ្ញុំក៏បានវែកញែក ច្បាស់ដើម្បីមាមីងខ្មែរមានសតិសម្បជញ្ញៈត្រឹមត្រូវ សាមគ្គីការពារមាតុ ភូមិរបស់ខ្លួន។
លោកថាច់ក្វេត ជាបក្ខជននិងជាអ្នកមានប្រជាប្រិយភាពបានតែងតាំង ជាប្រធានត្រកូលថាច់ នៅឃុំវិញត្រាច់ដុង ក្រុងបាកលីវ ឲ្យដឹងៈពេលប្រ ជុំត្រកូលថាច់ម្តងៗ មានសមាជិក៤៣៧គ្រួសារ ខ្ញុំតែងនិយាយឲ្យមាមីង ដឹងអំពីទង្វើខុសឆ្គង និងក្រអឹតក្រទមរបស់ចិននៅសមុទ្រខាងកើតនិង ជឿជាក់លើគោលមាគ៌ារបស់បក្ស និងច្បាប់របស់រដ្ឋ។ ឃុំវិញត្រាច់ដុង ជាភូមិភាគមានជនរួមជាតិខ្មែររស់នៅជិត៨០% ហេតុនោះលោកក៏បាន អំពាវនាវពុទ្ធបរិស័ទត្រូវតែមានទឹកចិត្តស្នេហាជាតិដោយស្មារតី លំនឹង មិនស្តាប់ជនទុច្ចរិតញុះញង់ ឆ្លៀតឱកាសបំបែកបំបាក់សាមគ្គីជនជាតិ។ ត្រូវតែបង្ហាញនូវទឹកចិត្តស្នេហាជាតិរបស់ខ្លួន ដោយការខ្នះខ្នែងពលកម្ម ផលិតនិងរៀនសូត្រ បង្កបានជាសមរភូមិ ក្រោយដ៏រឹងមាំជូនកងកម្លាំង ដែលកំពុងបំពេញភារកិច្ចការពារមាតុភូមិ៕
តឹងដាក (ទីភ្នាក់ងារសារព័ត៌មានវៀតណាម)- វិមាន