មហាសាមគ្គីជនជាតិ គំរូក្នុងសហគមន៍

04/08/2026 - 08:46

ព្រះតេជព្រះគុណអស់ពីព្រះទ័យ ដើម្បីមាមីងពុទ្ធបរិស័ទ 

អស់រយៈពេលជាង ៣១ ព្រះវស្សាសាងផ្នួសបួសរៀន ព្រះតេជព្រះគុណ ស៊ើងសាង ព្រះចៅ អធិការវត្តពោធិផ្តោក ឃុំកេសាត់ ទីក្រុងកឹងធើ អនុវត្តល្អការងារសាសនានិងសង្គម ខ្នះខ្នែងចល​នាមាមីងពុទ្ធ​បរិស័ទ​ខ្មែរ រួមកម្លាំងកសាងវត្តអារាមកាន់តែមានភាពសមរម្យ។

ព្រះតេជព្រះគុណ ស៊ើងសាង ព្រះចៅអធិការវត្តពោធិផ្តោក ឃុំកេសាត់។

ឆ្នាំ​១៩៩៥ ព្រះ​តេជ​ព្រះ​គុណ​ស៊ើង​សាង បាន​ឪ​ពុក​ម្តាយ​នាំ​ចូល​វត្ត​ពោ​ធិ​ផ្តោក​សាង​ផ្នួស​បួស​រៀន។ ក្នុង​រយៈ​ពេល​បួស​រៀន ព្រះ​តេជ​ព្រះ​គុណ ស៊ើង​សាង តែង​រួម​ជា​មួយ​គណៈ​កម្ម​ការ​វត្ត ចល​នា​មា​មីង​ពុទ្ធ​បរិ​ស័ទ​ជួយ​ឧបត្ថម្ភ​ព្រះ​សង្ឃ​រៀន​សូត្រ​និង​កសាង​វត្ត​អា​រាម។ ឆ្នាំ​២០០៥ ព្រះ​តេជ​ព្រះ​គុណ ស៊ើង​សាង បាន​គណៈ​កម្ម​ការ​វត្ត​និង​មា​មីង​ពុទ្ធ​បរិ​ស័ទ​មាន​ទំ​នុក​ចិត្ត​តែង​តាំង​ជា​ព្រះ​ចៅ​អធិ​ការ​ស្តី​ទី លុះ​ដល់​ឆ្នាំ ២០១៤ ព្រះ​អង្គ​កាន់​តំ​ណែង​ជា​ព្រះ​ចៅ​អធិ​ការ​វត្ត​ពេញ​សិទ្ធិ រហូត​មក​ទល់​សព្វ​ថ្ងៃ។ ផ្តើម​ពី​នោះ ព្រះ​តេជ​ព្រះ​គុណ​ស៊ើង​សាង បាន​យក​ព្រះ​ទ័យ​ទុក​ដាក់​កសាង​វត្ត​អា​រាម គិត​គូរ​ការ​រៀន​សូត្រ​របស់​ព្រះ​សង្ឃ ចល​នា​មា​មីង​ពុទ្ធ​បរិ​ស័ទ​សាម​គ្គី​ព្រួត​ដៃ​កសាង​វត្ត​អា​រាម​កាន់​តែ​មាន​ភាព​សម​សម្យ។ ព្រះ​តេជ​ព្រះ​គុណ​ស៊ើង​សាង មាន​ថេរ​ដីកា​៖ “ក្នុង​នាម​ជា​ព្រះ​ចៅ​អធិ​ការ​វត្ត ត្រូវ​មាន​ការ​ទទួល​ខុស​ត្រូវ​ក្នុង​ការ​ក​សាង​វត្ត​អា​រាម យក​ព្រះ​ទ័យ​ទុក​ដាក់​ដល់​ការ​សិក្សា​របស់​ព្រះ​សង្ឃ ចល​នា​មា​មីង​ពុទ្ធ​បរិ​ស័ទ​ខ្នះ​ខ្នែង​គិត​គូរ​អភិ​វឌ្ឍ​សេដ្ឋ​កិច្ច ដើម្បី​លើក​ស្ទួយ​ជីវ​ភាព​។ ពិ​សេស​គឺ​ចល​នា​ពុទ្ធ​បរិ​ស័ទ​រស់​នៅ​សាម​គ្គី រួម​គ្នា​អភិ​វឌ្ឍ​សេដ្ឋ​កិច្ច។ រយៈ​ពេល​កន្លង​ អាត្មា​ភាព​រួម​ជា​មួយ​គណៈ​កម្ម​ការ​វត្ត​បាន​ចលនា​មា​មីង​ពុទ្ធ​បរិ​ស័ទ​រួម​វិភាគ​ទាន​ប្រាក់​និង​កម្លាំង​ពល​កម្ម ដើម្បី​កសាង​និង​ជួស​ជុល​សំ​ណង់​ជា​ច្រើន​ក្នុង​វត្ត មាន​ដូច៖ ជួស​ជុល ព្រះ​វិហារ គិត​ជា​ទឹក​ប្រាក់​សរុប​ជាង ១ ពាន់​លាន​ដុង សម​ណ​កុដិ គិត​ជា​ទឹក​ប្រាក់​សរុប ៨០០ លាន​ដុង សា​លា​មួយ​ខ្នង​តម្លៃ ៥០០ លាន​ដុង ឈាប​នដ្ឋាន​គិត​ជា​ទឹក​ប្រាក់​សរុប​ ២៧០ លាន​ដុង រោង​ភត្ត​តម្លៃ​ជាង ២ ពាន់​លាន​ដុង និង​សំ​ណង់​ផ្សេងៗ​ទៀត គិត​ជា​ទឹក​ប្រាក់​ជាង ១ ពាន់​លាន​ដុង”។

ជា​មួយ​នឹង​ការ​ទំ​នុក​ចិត្ត​របស់​មា​មីង​ពុទ្ធ​បរិ​ស័ទ និង​ការ​យក​ព្រះ​ទ័យ​ទុក​ដាក់​របស់​ព្រះ​តេជ ព្រះ​គុណ ស៊ើង​សាង ដូច្នេះ ផ្នែក​សំ​ណង់​ជា​ច្រើន មាន​ដូច៖ ព្រះ​វិហារ កុដិ សា​លា ខ្លោង​ទ្វារ ទី​ធ្ល​។ល។ ក្នុង​វត្ត​ពោ​ធិ​ផ្តោក ត្រូវ​បាន​សាង​សង់ ជួស​ជុល​មាន​ភាព​សម​រម្យ ស្រស់​ស្អាត។ ទន្ទឹម​នឹង​នោះ ព្រះ​តេជ​ព្រះ​គុណ​ស៊ើង​សាង ថែម​ទាំង​ចលនា​ពុទ្ធ​បរិ​ស័ទ​ក្នុង​ចំ​ណុះ​ជើង​វត្ត​អនុ​វត្ត​ល្អ​នូវ​គោល​ការណ៍ គោល​មាគ៌ា​របស់​បក្ស គោល​ន​យោ​បាយ​និង​ច្បាប់​របស់​រដ្ឋ ផ្សព្វ​ផ្សាយ​ដល់​ព្រះ​សង្ឃ​និង​មា​មីង​ពុទ្ធ​បរិ​ស័ទ ចូល​រួម​ជា​មួយ​រដ្ឋ​អំ​ណាច​រក្សា​រឹង​មាំ​ស្ថាន​ភាព​សន្តិ​សុខ​សណ្តាប់​ធ្នាប់ អភិ​រក្ស​តម្លៃ​វប្ប​ធម៌​ប្រ​ពៃ​ណី​របស់​ជន​រួម​ជាតិ​ខ្មែរ។ ពិ​សេស រៀង​រាល់​ថ្ងៃ​សីល ពេល​មា​មីង​ខ្មែរ​មក​វត្ត ព្រះ​តេជ​ព្រះ​គុណ​ស៊ើង​សាង គួប​ផ្សំ​ការ​ផ្សព្វ​ផ្សាយ ចល​នា​មា​មីង​ចូល​រួម​ចល​នា​ទូ​ទាំង​ប្រ​ជា​ជន​ការ​ពារ​សន្តិ​សុខ​មាតុ​ភូមិ និង​ប្រុង​ប្រ​យ័ត្ន​ចំ​ពោះ​ឧបាយ​កល​ញុះ​ញង់​របស់​អានុ​ភាព​អមិត្ត​។ លោក​ ឡឹម​សា​វេត ប្រ​ធាន​គណៈ​កម្ម​ការ​វត្ត​ ឱ្យ​ដឹង៖ “វត្ត​កសាង​សម​រម្យ​ជា​មួយ​ស្ថា​បត្យ​កម្ម​ដែល​បាន​តុប​តែង​លើ​ផ្នែក សំ​ណង់​ជា​ច្រើន មាន​ភាព​ប្រ​ណីត​ដូច​សព្វ​ថ្ងៃ​នេះ អា​ស្រ័យ​ភាព​សាមគ្គី​រវាង​ព្រះ​សង្ឃ​និង​គណៈ​កម្ម​ការ​វត្ត ក្នុង​នោះ មាន​ព្រះ​តេជ​ព្រះ​គុណ​ស៊ើង​សាង តែង​មាន​គំ​និត​ផ្តួច​ផ្តើម ខ្នះ​ខ្នែង​ក្នុង​ការក​សាង​ផ្នែក​សំ​ណង់​ជា​ច្រើន​ក្នុង​វត្ត ម៉្លោះ​ហើយ​បាន​មា​មីង​ពុទ្ធ​បរិស័ទ​គាំ​ទ្រ ឧបត្ថម្ភ​ទាំង​ថវិកា​និង​កម្លាំង​ពល​កម្ម ដើម្បី​កសាង​សម្រេច​នូវ​ផ្នែក​សំ​ណង់​ជា​ច្រើន​ក្នុង​វត្ត”។

ជា​មួយ​នឹង​ការ​រួម​ចំ​ណែក​ជាក់​ស្តែង​របស់​ព្រះ​តេជ​ព្រះ​គុណ​ស៊ើង​សាង ក្នុង​ការ​ផ្សព្វ​ផ្សាយ ណែ​នាំ មា​មីង​ជន​រួម​ជាតិ​ខ្មែរ​គោ​រព​តាម​បទ​ប្បញ្ញត្តិ​នៃ​ច្បាប់ ខ្នះ​ខ្នែង​ចលនា​ជន​រួម​ជាតិ​ខ្មែរ​រក្សា​សន្តិ​សុខ​សណ្តាប់​ធ្នាប់​នៅ​ភូមិ​ភាគ កសាង​វត្ត​អា​រាម​និង​ការ​ងារ​សុខុមាល​ភាព​សង្គម ព្រះ​តេជ ព្រះ​គុណ មាន​កិត្តិ​យស​ទទួល​លិ​ខិត​សរ​សើរ​ជា​ច្រើន​ពី​គ្រប់​គណៈ​ផ្នែក និង​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ស្រុក​កេ​សាត់ (ចាស់) និង​ប័ណ្ណ​សរ​សើរ​របស់​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ខេត្ត​សុក​ត្រាំង (ចាស់)៕​

                   ដាលីន-មុនី

ចែករំលែកអត្ថបទ