មហាសាមគ្គីជនជាតិ គំរូក្នុងសហគមន៍

03/08/2026 - 22:19

បក្ខ​ជន​ឈាន​មុខក​សាង​ភូមិ​ស្រុក​សម្បូរ​សប្បាយ​និង​ស្រស់​បំព្រង​ 

ដោយ​មាន​ស្មារតី​ទទួល​ខុស​ត្រូវ​ និង​ឆន្ទៈ​ឈាន​ឡើង​អភិវឌ្ឍ​សេដ្ឋ​កិច្ច​ មាន​បក្ខ​ជន​ខ្មែរ​ជា​ច្រើន​រូប​បាន​ក្លាយ​ជា​គំ​រូ​ឆ្នើម​ក្នុង​ចលនា​កសាង​ជន​បទ​ថ្មី​។ មិន​ត្រឹម​តែ​ធ្វើ​មាន​ឱ្យ​គ្រួ​សារ​ដោយ​ទម្រង់​ផលិត​មាន​ប្រ​សិទ្ធ​ភាព​ប៉ុណ្ណោះ​ទេ​ ពួក​គាត់​នៅ​ទាំង​យក​ចិត្ត​ទុក​ដាក់​ក្នុង​ការ​ចលនា​ប្រ​ជា​ជន​រួម​កម្លាំង​កសាង​ភូមិ​ស្រុក​កាន់​តែ​សម្បូរ​សប្បាយ​និង​ស្រស់​បំព្រង​។ នោះ​គឺ​ បក្ខ​ជន​ទ្រឿង​ធី​ធូថាវ​ និង​លី​ដឿងនៅ​ភូមិ​បឹង​កក់​ ឃុំ​មី​ហឿង ទី​ក្រុង​កឹង​ធើ។

បង​ស្រី​ទ្រឿង​ធី​ធូថាវ​ កំ​ពុង​ដាក់​ស្មៅ​ឱ្យ​គោ​។

ជា​បក្ខ​ជន​ផ្សារ​ភ្ជាប់​នឹង​ភូមិ​ភា​គជា​ច្រើន​ឆ្នាំ​ បង​ស្រី​ទ្រឿង​ធី​ធូថាវ​ តែង​ឈាន​មុខ​ក្នុង​បណ្តា​សកម្ម​ភាព​ចលនា​របស់​ភូមិ​ភាគ​។ ជា​ពិ​សេស​ បង​ស្រី​មិន​រា​រែក​លើ​ការវិ​និយោគ​អភិវឌ្ឍ​សេដ្ឋ​កិច្ច​គ្រួ​សារ​ដោយ​ទម្រង់​ចិញ្ចឹម​គោ​គួប​ផ្សំ​នឹង​ដាំ​ដំ​ណាំ​រួម​ផ្សំ​។ ផ្តើម​ពី​ដី​ស្រែ​៤កុង​ដំ​បូង​ ក្រោយ​ពី​រយៈ​កាល​ជា​ច្រើន​ឆ្នាំ​ខិត​ខំ​ប្រឹង​ប្រែង​ធ្វើ​ការ​រក​ស៊ី​ មក​ទល់​នឹង​ពេល​នេះ​ បង​ស្រី​ថាវ​ មាន​ដី​ស្រែ​១៧កុង​។ ក្នុង​នោះ​ គាត់​ដាំ​ដំ​ណាំ​រួម​ផ្សំ​៥កុង​ ប្រ​មូល​ផល​ជុំ​ឆ្នាំ​ ដាំ​ស្មៅ​ចិញ្ចឹម​គោ​៤កុង​ និង​ផលិត​ស្រូវ​គុណ​ភាព​ខ្ពស់​ចំ​នួន​១០កុង​។ បង​ស្រី​ថាវ​ ឱ្យ​ដឹង​៖"ជា​បក្ខ​ជន​ត្រូវ​ធ្វើ​ជា​គំ​រូ​ បំ​ផុត​ក្នុង​ការ​អភិវឌ្ឍ​សេដ្ឋ​កិច្ច​ត្រូវ​ហ៊ាន​ធ្វើ​។ ពី​មុន​ ជីវ​ភាព​គ្រួ​សារ​ជួប​ការ​លំ​បាក​ ខ្ញុំ​ចិញ្ចឹម​ជ្រូក​ គួប​ផ្សំ​នឹង​ដាំ​ដំ​ណាំ​រួម​ផ្សំ​ ពេល​ចិញ្ចឹម​ជ្រូក​មិន​សូវ​ចំ​ណេញ​ ខ្ញុំ​បង្វែរ​មក​ចិញ្ចឹម​គោ​វិញ​។ បច្ចុប្បន្ន​ ទម្រង់​ពង្រីក​ប្រ​សិទ្ធ​ភាព​ ពិ​សេស​គី​ជីរ​ណា​ផ្តល់​ប្រាក់​ចំ​ណូល​ជុំ​ឆ្នាំ​ ទើប​គ្រួ​សារ​ខ្ញុំ​មាន​ជីវ​ភាព​ធូរ​ធារ​"។ ដោយ​មាន​ចរិត​ឧស្សា​ហ៍ ព្យា​យាម​ក្នុង​ពល​កម្ម​ផលិត​និង​ចេះ​ប្រិត​សំ​ចៃ​ក្នុង​ការ​ចាយ​វាយ​ ដូច្នេះ​ ប្រាក់​ចំ​ណូល​បាន​មក​ពី​ការ​ដាំ​ដំ​ណាំ​រួម​ផ្សំ​ ចិញ្ចឹម​គោ​និង​ធ្វើ​ស្រែ​ បង​ស្រី​សន្សំ​សំ​ចៃ​សង់​បាន​ផ្ទះ​សម​រម្យ​ និង​ចិញ្ចឹម​កូន​រៀន​សូ​ត្រ​បាន​ចប់​ចុង​ចប់​ដើម​។

មិន​ត្រឹម​តែ​គិត​គូរ​អភិវឌ្ឍ​សេដ្ឋ​កិច្ច​គ្រួ​សារ​ ក្នុង​នាម​ជា​បក្ខ​ជន​ បង​ស្រី​ថាវ​តែង​ចូល​រួម​ចលនា​នៅ​ភូមិ​ភាគ​។បង​ស្រី​ថាវ​ចលនា​បង​ប្អូន​នា​រីក​សាង​គ្រួ​សារ​គ្មាន​បទ​ល្មើស​ គោរព​អនុ​វត្ត​ម៉ឺង​ម៉ាត់​តាម​បទ​ប្បញ្ញត្តិ​នៃ​ច្បាប់​ ចលនា​មា​មីង​បង្វែរ​រចនា​សម្ព័ន្ធ​ពូជ​ដំ​ណាំ​ សត្វ​ចិញ្ចឹម​សម​ស្រប​ អនុ​វត្ត​វិទ្យា​សាស្ត្រ​បច្ចេក​ទេស​ទៅ​ក្នុង​ការ​ផលិត​ ដើម្បី​បង្កើន​ប្រាក់​ចំ​ណូល​។ សម្រាប់​បង​ស្រី​ ការ​អភិវឌ្ឍ​សេដ្ឋ​កិច្ច​មិន​ត្រឹម​តែ​ធ្វើ​មាន​ឱ្យ​គ្រួ​សារ​ប៉ុណ្ណោះ​ទេ​ ថែម​ទាំង​រួម​ចំ​ណែក​ជួយ​ភូមិ​ស្រុក​បាន​រីក​ចម្រើន​។ ទន្ទឹម​នឹង​នោះ​ គាត់​នៅ​ទាំង​ចលនា​មា​មីង​ខ្មែរ​ក្នុង​ភូមិ​ពពុះ​ទឹក​បរិច្ចាគ​ដី​ធ្វើ​ផ្លូវ​ កសាង​អា​គារ​វប្ប​ធម៌​ រួម​វិភាគ​ទាន​ប្រាក់​ជាង​១០០លាន​ដុង​ ដើម្បី​ដំ​ឡើង​អំ​ពូល​ភ្លើង​ដោយ​ថាម​ពល​ព្រះ​អាទិត្យ​ ដំ​ឡើង​កាមេ​រ៉ា​សុវត្ថិ​ភាព​ ដាំ​ផ្កា​។ល។ ធ្វើ​ឱ្យ​ទិដ្ឋភាព​ជន​បទ​ភ្លឺ​ បៃតង​ ជ្រះ​ស្អាត​ សុវត្ថិ​ភាព​។ បង​ស្រី​ ឡេគី​មពឿង នៅ​ភូមិ​ពពុះ​ទឹក​ ឱ្យ​ដឹង​៖ "តាំង​ពី​មាន​ភ្លើង​បំ​ភ្លឺ​ផ្លូវ​ ដាក់​កាមេ​រ៉ា​សុវត្ថិ​ភាព​នៅ​តាម​ផ្លូវ​បែក​ ដូច្នេះ​ ស្ថាន​ភាព​ចោរ​ប្លន់​ គ្រឿង​ញៀន​លែង​កើត​មាន​ ដូច្នេះ​ មា​មីង​ស្ងប់​ចិត្ត​ពល​កម្ម​ផលិត​។ ទង្វើរបស់​បង​ស្រី​ថាវ​ ដើម្បី​ផល​ប្រ​យោជន៍​របស់​មា​មីង​ ដើម្បី​ការ​អភិវឌ្ឍ​របស់​ភូមិ​ស្រុក​ ដូច្នេះ​ មា​មីង​អ្នក​ណា​ក៏​ស្រ​ឡាញ់​រាប់​អាន​គាត់​ទាំង​អស់​។ ជា​ពិ​សេស​ អា​ស្រ័យ​បាន​បង​ស្រី​ថាវ​ជួយ​ឱ្យ​ខ្ញុំ​បុល​ទុន​៥០លាន​ដុង​ពី​ធនាគារ​គោ​លន​យោ​បាយ​សង្គម​ សម្រាប់​អភិវឌ្ឍ​សេដ្ឋ​កិច្ច​គ្រួ​សារ​ ទើប​គ្រួ​សារ​ខ្ញុំ​មាន​ជីវ​ភា​ពលំ​នឹង​"។ ទន្ទឹម​នឹង​នោះ​ ជា​រៀង​រាល់​ឆ្នាំ​ បង​ស្រី​ថាវ​នៅ​ទាំង​ចលនា​សប្បុរស​ជន​រួម​វិភាគ​ទាន​ប្រាក់​ អង្ករ​ របស់​ប្រើ​ប្រាស់​ចាំ​បាច់​និង​អំ​ណោយ​ជា​ច្រើន​ចំ​ណែក​ជូន​គ្រួ​សារ​ក្រី​ក្រ​ គ្រួ​សារ​ក្បែរ​ក្រ​ អ្នក​វ័យ​ចាស់​គ្មាន​ទី​ពឹង​នៅ​ភូមិ​ភាគ​។

ក៏​ជា​បក្ខ​ជន​ ជា​មួយ​តួ​នា​ទី​ជា​ប្រ​ធាន​សាខា​សមា​គម​អតីត​យុទ្ធ​ជន​ភូមិ​បឹង​កក់​ បង​លី​ដឿង បាន​ពង្រីក​តួ​នា​ទី​នៃ​គុណ​សម្បត្តិ​កង​ទ័ព​អ៊ំ​ហូ ខិត​ខំ​ប្រឹង​ប្រែង​ធ្វើ​ការ​រក​ស៊ី​ ដើម្បី​លើក​ស្ទួយ​ជីវ​ភាព​គ្រួ​សារ​ក្លាយ​ជា​គ្រួ​សារ​ធូរ​ធារ​នៅ​ភូមិ​ភាគ​និង​រួម​ចំ​ណែក​យ៉ាង​សកម្ម​ក្នុង​ការក​សាង​ភូមិ​ស្រុក​។

បង​លី​ដឿងកំ​ពុង​ប្រ​មូល​ផល​ត្រ​សក់​។

ឆ្នាំ​២០២៤ បន្ទាប់​ពី​រំ​សាយ​ពី​កង​ទ័ព​វិល​មក​ស្រុក​ បង​លី​ដឿង បាន​ធ្វើ​ជា​គំ​រូ​ឈាន​មុខ​ក្នុង​ការ​អភិវឌ្ឍ​សេដ្ឋ​កិច្ច​និង​ខ្នះ​ខ្នែង​ចូល​រួម​ការ​ចលនា​ប្រឡង​ប្រ​ណាំង​នៅ​ភូមិ​ភាគ​។ ទោះ​បី​ជីវ​ភាព​គ្រួ​សារ​នៅ​ជួប​ការ​លំ​បាក​ច្រើន​ ប៉ុន្តែ​ពេល​បាន​បុល​ទុន​អាទិ​ភាព​របស់​ធនាគារ​គោ​លន​យោ​បាយ​សង្គម​ គាត់​ផ្តោត​លើ​ការ​ដាំ​ដំ​ណាំ​រួម​ផ្សំ​និង​ប្រ​មូល​ទិញ​បន្លែ​ក្នុង​ភូមិ​ដឹក​ទៅ​លក់​នៅ​ផ្សា​រសុក​ត្រាំង​។ ពិ​សេស​លើ​ផ្ទៃ​ដី​តែ​មួយ​ បង​ដឿងដាំ​ដំ​ណាំ​ជា​ច្រើន​ប្រ​ភេទ​មាន​ដូច​៖ត្រ​សក់​ ម្រះ​ ស្ពៃ​។ល។ សម​ស្រប​នឹង​រដូវ​កាល​នីមួយៗ​។ អា​ស្រ័យ​ស៊ូ​ទ្រាំ​រៀន​សូ​ត្រ​បច្ចេក​ទេស​ និង​ចេះ​គិត​គូរ​សម​ស្រប​តាម​រដូវ​កាល​ ដូច្នេះ​ ការ​ដាំ​ដំ​ណាំ​សម្រេច​ទិន្ន​ផល​ខ្ពស់​ លក់​បាន​ថ្លៃ​ ផ្តល់​ប្រាក់​ចំ​ណូល​លំ​នឹង​។ ចេះ​របៀប​ធ្វើ​សេដ្ឋ​កិច្ច​ រស់​នៅ​ប្រិត​សំ​ចៃ​និង​ឧស្សា​ហ៍ពល​កម្ម​ ផ្តើម​ពី​គ្រួ​សារ​មាន​ជីវ​ភា​ពលំ​បាក​ ឥ​ឡូវ​ គ្រួ​សា​របង​ដឿង ឈាន​ឡើង​ក្លាយ​ជា​គ្រួ​សារ​មាន​ជីវ​ភាព​ធូរ​ធារ​នៅ​ភូមិ​ភាគ​។ មក​ដល់​ពេល​នេះ​ បង​ដឿងសង់​បាន​ផ្ទះ​ឥដ្ឋ​មាន​ភាព​សម​រម្យ​និង​មាន​ដី​ស្រែ​ជាង​១០កុង​។ បង​ដឿង ឱ្យ​ដឹង​៖"យើង​ជា​បក្ខ​ជន​ ជា​អតីត​កង​ទ័ព​ ម៉្លោះ​ហើយ​ត្រូវ​ធ្វើ​ជា​គំ​រូ​ឈាន​មុខ​ក្នុង​ការ​អភិវឌ្ឍ​សេដ្ឋ​កិច្ច​និង​រួម​ចំ​ណែក​កសាង​ភូមិ​ស្រុក​ ទើប​សមា​ជិក​រៀន​សូ​ត្រ​តាម​។ ហេ​តុ​នេះ​ ពេល​បាន​ឧបត្ថម្ភ​បុល​ទុន​អាទិ​ភាព​ ខ្ញុំ​បាន​ផ្តោត​លើ​ការ​ផលិត​ លក់​ដូរ​ ដើម្បី​ចាក​ផុត​ពី​ភាព​ក្រី​ក្រ​ ឈាន​ឡើង​មាន​ជីវ​ភាព​ធូរ​ធារ​"។

ទន្ទឹម​នឹង​នោះ​ បង​ដឿងនៅ​ទាំង​ជួ​យស​មា​ជិក​បង្ខិត​ជិត​ប្រ​ភព​ទុន​អាទិ​ភាព​ ដើម្បី​អភិវឌ្ឍ​សេដ្ឋ​កិច្ច​ មាន​ជីវ​ភា​ពលំ​នឹង​ ចលនា​សប្បុរស​ជន​ឧបត្ថម្ភ​ប្រាក់​ អង្ក​រនិង​របស់​ប្រើ​ប្រាស់​ចាំ​បាច់​។ល។ ជូន​អ្នក​ក្រ​ អ្នក​គ្មាន​ទី​ពឹង​ ចលនា​ប្រ​ជា​ជន​ក្នុង​ភូមិ​រួម​វិភាគ​ទាន​ប្រាក់​ដើម្បី​ដំ​ឡើង​អំ​ពូល​ភ្លើង​បំ​ភ្លឺ​ផ្លូវ​ដោយ​ថាម​ពល​ព្រះ​អាទិត្យ​ ដាំ​ផ្កា​តាម​ដង​ផ្លូវ​ក្នុង​ភូមិ​ រួម​ចំ​ណែក​កសាង​ភូមិ​ស្រុក​ ភ្លឺ​ បៃតង​ ជ្រះ​ស្អាត​។លោក​ត្រឹង​មិញ​ហ៊ុង លេខា​សាខា​បក្ស​ភូមិ​បឹង​កក់​ ឱ្យ​ដឹង​៖"បក្ខ​ជន​ទ្រឿង​ធី​ធូថាវ​និង​លី​ដឿង តែង​ពង្រីក​តួ​នា​ទី​ឈាន​មុខ​ ជា​គំ​រូ​ក្នុង​ការ​អភិវឌ្ឍ​សេដ្ឋ​កិច្ច​និង​កសាង​ភូមិ​ស្រុក​។ មិន​ត្រឹម​តែ​ខិត​ខំ​ប្រឹង​ប្រែង​ឈាន​ឡើង​ធ្វើ​មាន​ស្រប​ច្បាប់​ ពី​ទម្រង់​ផលិត​ប្រ​កប​ដោយ​ប្រ​សិទ្ធ​ភាព​ សម​មិត្ត​ទាំង​នេះ​នៅ​ទាំង​ខ្នះ​ខ្នែង​ចលនា​ប្រ​ជា​ជន​បង្វែរ​រចនា​សម្ព័ន្ធ​ផលិត​ អនុ​វត្ត​វិទ្យា​សាស្ត្រ​បច្ចេក​ទេស​ជឿន​លឿន​ បរិច្ចាគ​ដី​ធ្វើ​ផ្លូវ​ ដាំ​ផ្កា​ រក្សា​អនា​ម័យបរិស្ថាន​។ល។ ស្មារតី​ទទួល​ខុស​ត្រូវ​ ជិត​ដិត​ប្រ​ជា​ជន​ ដើម្បី​ប្រ​ជា​ជន​របស់​បក្ខ​ជន​ទាំង​ពីរ​រូប​នេះ​ ធ្វើ​ឱ្យ​សាយ​ភាយ​ភាព​ជា​វិជ្ជមាន​ រួម​ចំ​ណែក​កសាង​ភូមិ​ស្រុក​កាន់​តែ​ស៊ី​វិល័យ​ សម្បូរ​សប្បាយ​និង​ស្រស់​បំព្រង​"។

បណ្តា​ទម្រង់​ផលិត​មាន​ប្រ​សិទ្ធ​ភាព​ ដង​ផ្លូវ​មាន​ភ្លើង​បំ​ភ្លឺ​ អំ​ណោយ​ប្រ​កប​ដោយ​មនោ​សញ្ចេតនា​ឬ​ការ​ចលនា​ដ៏​ស្មោះ​ត្រង់​របស់​បក្ខ​ជន​ ទ្រឿង​ធី​ធូថាវ​និង​លី​ដឿង បាន​រួម​ចំ​ណែក​ពូន​ជ្រំ​ស្មារតី​សាមគ្គី​ បំ​ផុស​ឆន្ទៈ​ឈាន​ឡើង​ក្នុង​ប្រ​ជា​ជន​គ្រប់​រូប​។ នោះ​គឺ​ជា​សក្ខី​ភាព​ដ៏​រស់​រវើក​សម្រាប់​គំ​រូ​បក្ខ​ជន​ឆ្នើម​ក្នុង​ការ​រៀន​សូ​ត្រ​និង​ធ្វើ​តាម​គំ​រូ​ឧត្តម​គតិ​ សីល​ធម៌​ ឥរិយាបថ​ហូជី​មិញ​ ដោយ​ទង្វើជិត​ស្និទ្ធ​ ការ​ងារ​ជាក់​ស្តែង​ រួម​ចំ​ណែក​កសាង​ភូមិ​ស្រុក​កាន់​តែ​សម្បូរ​សប្បាយ​ ស្រស់​បំព្រង​ ស៊ី​វិល័យ​និង​អភិវឌ្ឍ​ដោយ​ចីរ​ភាព​៕

យ្វី​អាញ​ - មុនី​

ចែករំលែកអត្ថបទ